**ប្រជាពលរដ្ឋ១៣០គ្រួសារ ដែលមានវិវាទដីធ្លីស្នើថ្នាក់ដឹកនាំជួយអន្តរាគមន៍ឱ្យពួកគេទទួលបានយុត្តិធម៌ និងកាន់កាប់ដីរបស់គេជាកម្មសិទ្ធិស្របច្បាប់**«ពង្រឹង ជាជាងពង្រីក»៖ ក្រសួងមុខងារសាធារណៈ និងក្រសួងធម្មការ ជួបពិភាក្សាសម្រួចរចនាសម្ព័ន្ធការងារនៃអង្គភាពចំណុះ ជៀសវាងការអនុវត្តតួនាទីជាន់គ្នា**អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនចុះហេដ្ឋាលេខាលើឯកសារសហប្រតិបតិ្តការជាច្រើនជាមួយក្រសួងព័ត៌មាននិងវិទ្យុនៃប្រទេសបង់ក្លាដែសជាដើម**ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល៖ ការរៀបចំឱ្យមានការិយាល័យប្រជាពលរដ្ឋ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ គឺដើម្បីលើកកម្ពស់ អភិបាលកិច្ចល្អក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចនៅមូលដ្ឋាន**យុវជន និងអ្នកពាក់ព័ន្ធស្នើឱ្យរាជរដ្ឋាភិបាលទប់ស្កាត់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង**អុីរ៉ាក់ កំពុងពិចារណាចាកចេញពីអង្គការនៃបណ្តាប្រទេសនាំចេញប្រេង (OPEC) ប្រសិនបើមិនអនុញ្ញាតឱ្យខ្លួនបង្កើនការផលិតប្រេងក្នុងកម្រិតខ្ពស់នោះទេ**ភ្លៀងធ្លាក់ខ្លាំងបង្កឡើងដោយឥទ្ធិពលព្យុះត្រូពិកបង្ខំឱ្យអាជ្ញាធរតៃវ៉ាន់ បិទការិយាល័យធ្វើការ និងសាលារៀនជាច្រើន**ក្រុមហ៊ុនផ្គត់ផ្គង់ថាមពលជាតិបារាំង ផ្អាកដំណើរការម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចំនួន ២គ្រឿង ដើម្បីកុំឱ្យទឹកក្តៅដែលបញ្ចេញពីរោងចក្រ ហូរចូលទៅក្នុងទន្លេ និងបំផ្លាញបរិស្ថាន**វ៉េណេស៊ុយអេឡា៖ ក្រុមអ្នកជួយសង្រ្គោះ បានពន្លឿនការតាមស្វែងរក និងជួយសង្រ្គោះមនុស្សកំពុងជាប់នៅក្រោមគំនរអគារដែលបាក់រលំបន្ទាប់ពីគ្រោះរញ្ជួយដីកម្រិតធ្ងន់ធ្ងរ**ឯកឧត្ដមរដ្ឋមន្រ្តី ហេង សួរ និងឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងអភិវឌ្ឍធនធានមនុស្ស**អ្នកវិ​ភាគ​បង្ហាញ​សុទិដ្ឋិ​និយម​ចំពោះ​ដំណើរ​ទស្សនកិច្ចនៅ​ចិនរបស់សម្តេច​​តេជោ ​ហ៊ុន សែន ជុំវិញ​​ដំ​ណោះ​ស្រាយប​ញ្ហាព្រំដែ​នកម្ពុជា និងថៃ**អ្នកវិភាគព្រមានថា ការលួចឆ្លងដែនទៅធ្វើការនៅថៃដោយខុសច្បាប់ ប្រឈមគ្រោះថ្នាក់ដល់ជីវិត និងការកេងប្រវ័ញ្ចកម្លាំងពលកម្ម**ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលស្តីពី «ការលើកកម្ពស់សមធម៌យេនឌ័រ និងការងារដែលគិតគូរលើការថែទាំ»**ក្រសួងការងារ និងមជ្ឈមណ្ឌលបណ្តុះបណ្តាលខ្នាតអន្តរជាតិអ៊ីស្រាអែល ពិភាក្សាពង្រឹងកិច្ចសហការបណ្តុះបណ្តាលជំនាញឆ្លើយតបតម្រូវការទីផ្សារការងារ**សម្ដេចធិបតី អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈសំខាន់ៗចំនួន ៦**វិចារណកថា៖ ការពារបរិស្ថានរបស់យើង មុនពេលបាតុភូត អែលនីញ៉ូ (El Niño) មកដល់**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំកិច្ចប្រជុំពិភាក្សាអំពីស្ថានភាពសន្តិសុខ និងសុវត្ថិភាព នៃគម្រោងស្តារ និងគ្រប់គ្រងអាងស្ទឹងស្វាយចេក ខេត្តបន្ទាយមានជ័យ**អុីស្រាអែលប្រកាសយ៉ាងដាច់អហង្ការថា កងទ័ពរបស់ខ្លួននឹងដកចេញពីភាគខាងត្បូងប្រទេសលីបង់ លុះត្រាតែក្រុមហេសបូឡា ត្រូវបានរំសាយអាវុធទាំងស្រុង**សម្តេចតេជោ៖ ទំនាក់ទំនងរវាង គណបក្សប្រជាជនកម្ពុជា និងបក្សកុម្មុយនីស្តចិន ជាផែនទីចង្អុលផ្លូវដ៏មានសារៈសំខាន់សម្រាប់ការអនុវត្តរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ**សម្តេចតេជោ៖ ទំនាក់ទំនងកម្ពុជា-ចិន នៅតែរឹងមាំ

អង្គការ ILO ប្រចាំកម្ពុជា៖ រាជរដ្ឋាភិបាល អាណត្តិទី៧ បានសម្រេចកិច្ចការងារជាច្រើន ក្នុងការផ្តល់អត្ថប្រយោជន៍ ការពារសិទ្ធិ ដល់កម្មករនិយោជិត

ភ្នំពេញ៖ លោក ទន់ សោភ័ណ អ្នកសម្របសម្រួលថ្នាក់ជាតិអង្គការ ILO ប្រចាំកម្ពុជាបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧បានសម្រេចកិច្ចការងារជាច្រើនក្នុងការផ្តល់អត្ថប្រយោជន៍ ការពារសិទ្ធិ ដល់កម្មករនិយោជិត និងបង្កើតឱ្យមានសុខដុមនីយកម្មនៅក្នុងរោងចក្រសហគ្រាសនៅទូទាំងប្រទេស។

លោកគូសបញ្ជាក់ថា អត្ថប្រយោជន៍ទាំងនោះមានដូចជា រាជរដ្ឋាភិបាលកម្ពុជាបានរក្សាការដំឡើងប្រាក់ឈ្នួលជាទៀងទាត់ជូនកម្មករប្រចាំឆ្នាំ២០២៤, អនុញ្ញាតឱ្យកម្មករនិយោជិតប្រើប័ណ្ណ ប.ស.ស. ទទួលបានការថែទាំសុខភាពដោយឥតគិតថ្លៃ និងបានពង្រីកវិសាលភាពនៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៅក្នុងអាណត្តិទី៧នេះ។ លើសពីនេះទៅទៀត រាជរដ្ឋាភិបាលក៏បានបន្តផ្តល់ប្រាក់ឧបត្ថម្ភទៅដល់កម្មការិនីដែលមានផ្ទៃពោះ អំឡុងពេលសម្រាល រហូតក្រោយពេលសម្រាលកូនផងដែរ។

លោកបន្ថែមថា រាជរដ្ឋាភិបាលក៏បានដាក់ឱ្យអនុវត្តជាផ្លូវការការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសទៅដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១,៥ លាននាក់ ដែលកម្មវិធីនេះក៏បានបើកឱកាសឱ្យកម្មករនិយោជិតទៅរៀនជំនាញបន្ថែម (Re-Skill, Up-Skill) ដោយកម្មវិធីបណ្តុះបណ្តាលនេះមានសារសំខាន់ណាស់ទៅដល់កម្មករ និងបុគ្គលិកទាំងឡាយណាដែលចង់បន្ថែមជំនាញ ពីព្រោះពួកគេមានលទ្ធភាពក្នុងអភិវឌ្ឍជំនាញ និងសមត្ថភាពប្រសើរជាងមុន។

លោកបានគូសបញ្ជាក់បន្តថា កម្មវិធីប្រកួតប្រជែង សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ ដែលក្រសួងការងារទើបតែប្រកាសដាក់ឱ្យអនុវត្តក៏ជាកិច្ចការងារមួយដ៏មានសារសំខាន់ណាស់ក្នុងការបង្កើតឱ្យមានសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈនៅក្នុងរោងចក្រសហគ្រាសនៅកម្ពុជា។

ទន្ទឹមនឹងការគាំទ្រនេះ លោកស្នើឱ្យរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧នេះកែសម្រួលចំណុចខ្វះខាតមួយចំនួនបន្ថែមទៀត ដើម្បីធ្វើឱ្យប្រសើរឡើងនូវវិស័យការងារនៅកម្ពុជា ក៏ដូចដើម្បីលើកកម្ពស់សិទ្ធិ និងជីវភាពរបស់បងប្អូនកម្មករនិយោជិតឱ្យកាន់តែប្រសើរថែមទៀតផងដែរ។

គូរកត់សម្គាល់ថា រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសម្រេចកិច្ចការសំខាន់ៗជាច្រើននៅដើមអាណត្តិនេះ ដែលជាអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងនោះរួមមាន៖
ទី១ ការកំណត់ប្រាក់ឈ្នួលអប្បរមាសម្រាប់កម្មករនិយោជិតឆ្នាំ២០២៤
ទី២ ការដាក់ឱ្យដំណើរការរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានស្ម័គ្រចិត្តសម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិកប.ស.ស.
ទី៣ ការដាក់ឱ្យដំណើរការកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ
ទី៤ ក្រសួងបានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយវិស័យឯកជនលើកិច្ចសហប្រតិបត្តិការលើការហាត់ការ និងកម្មសិក្សាដើម្បីគាំទ្រដល់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស
ទី៥ ការបន្តផ្តល់ប្រាក់ឧបត្ថម្ភទៅដល់ស្រ្តីមានផ្ទៃពោះ
និងទី៦ ការដាក់ឱ្យអនុវត្តកម្មវិធីប្រកួតប្រជែង សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ។

ទន្ទឹមនឹងនេះ ក្រៅពីសម្រេចការអនុវត្តកិច្ចការតាមអនុសាសន៍ទាំង ៦នោះ នៅមានអនុសាសន៍ចំនួន ៤ចំណុចផ្សេងទៀត ដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននិងកំពុងបង្ហាញពីវឌ្ឍនភាពជាបន្តបន្ទាប់ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង