**ឯកឧត្តម ប៉ែន បូណា អញ្ជើញផ្តល់បាឋកថាស្តីពី «ការចូលរួមរបស់យុវជន ដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» ដល់និស្សិតសាកលវិទ្យាល័យស្វាយរៀង**រដ្ឋបាលខេត្តកណ្ដាល បើកវគ្គបណ្តុះបណ្តាល អំពីតួនាទីនិងភារកិច្ចរបស់គណៈកម្មាធិការផែនការសកម្មភាពរួម ស្តីពីការងារគណនេយ្យភាពសង្គម របស់រដ្ឋបាលក្រុង-ស្រុក និងរដ្ឋបាលឃុំសង្កាត់**បឹងកន្សែងនឹង ក្លាយជាកន្លែងដែលមានបរិស្ថានស្អាត រមណីយដ្ឋានស្អាត សោភណ្ឌភាពស្រស់បំព្រង ប្រកបដោយភាពទាក់ទាញដើម្បីត្រៀមស្វាគមន៍ភ្ញៀវទេសចរជាតិ អន្តរជាតិ អំឡុងពេល នៃពិធីបុណ្យអុំទូក ឆ្នាំ២០២៤**ឯកឧត្តម វង្សី វិស្សុត អញ្ជើញបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត-ក្រុង-ស្រុក អាណត្តិទី៤ នៅខេត្តកំពង់ធំ**ក្រសួងការងារ ប្រកាសបដិសេធទាំងស្រុងចំពោះការផ្សាយព័ត៌មានមិនពិតរបស់សារព័ត៌មាន The Cambodia Daily ដែលបានមួលបង្កាច់មកលើប្រមុខរាជរដ្ឋាភិបាលកម្ពុជា**ឯកឧត្តម ប៉េង ពោធិ៍នា អញ្ជើញសំណេះសំណាលជាមួយ អង្គបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាស្រុកស្អាង អាណត្តិទី៤ ឆ្នាំ២០២៤**សម្តេច ម៉ែន សំអន អញ្ចើញចូលរួមអបអរសាទរពានរង្វាន់ជើងឯកចំនួន២ របស់ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង**សម្តេច សាយ ឈុំ អញ្ជើញជាអធិបតីប្រកាសផ្ទេរតំណែងប្រធានគណៈកម្មាធិការគណបក្ស អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា**រដ្ឋបាលខេត្តកំពង់ធំ រៀបចំព្រះរាជពិធីថ្វាយព្រះពរ ព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៧១ យាងចូល ៧២ព្រះវស្សា**រដ្ឋបាលខេត្តកណ្ដាល បានបើកវគ្គបណ្តុះបណ្តាល អំពីតួនាទីនិងភារកិច្ចរបស់គណៈកម្មាធិការផែនការសកម្មភាពរួម ស្តីពីការងារគណនេយ្យភាពសង្គម របស់រដ្ឋបាលក្រុង-ស្រុក និងរដ្ឋបាលឃុំសង្កាត់**ក្រសួងសុខាភិបាល ផ្អាកសកម្មភាពមន្ទីរពហុព្យាបាល និងសម្ភព ហារី ស្ថិតនៅសង្កាត់ភ្នំពេញថ្មី ដោយសារពុំមានច្បាប់អនុញ្ញាតពីក្រសួង**អភិបាលរងខេត្តរតនគិរី ដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពការគំរាមកំហែងពីការខ្វះទឹកប្រើប្រាស់នៅតាមមូលដ្ឋាន និងជួសជុលអណ្ដូងស្នប់ នៅឃុំវេីនសៃ ស្រុកវេីនសៃ**អគ្គនាយកពន្ធនាគារ អញ្ញើញចុះត្រួតពិនិត្យហេដ្ឋារចនាសម្ព័ន និងបានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តី ក្នុងមណ្ឌលអប់រំកែប្រែទី៣**ឯកឧត្តម ខូយ រីដា អញ្ជើញបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង/ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ នៅក្រុងពោធិ៍សាត់**ឯកឧត្តម ជា សុផារ៉ា ដឹកនាំសមាជិកគណបក្សប្រជាជនខេត្តត្បូងឃ្មុំប្រមាណ ៣,៥០០នាក់ បើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ខណ្ឌ**សាលាភូមិន្ទរដ្ឋបាលនៃក្រសួងមុខងារសាធារណៈ និងក្រសួងអធិការកិច្ច ចុះអនុស្សរណៈនៃការយោគយល់គ្នា លើកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាល លើកកម្ពស់សមត្ថភាពថ្នាក់ដឹកនាំ និងមន្ត្រី**ក្រសួងទេសចរណ៍ គ្រោងបណ្តុះបណ្តាលយុវជនប្រមាណ ៣,៥២០រូប ចាប់ពីឆ្នាំ២០២៤-២០២៨ តាមរយៈកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា**ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Booyoung Khmer II Co.,Ltd.៖ ការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា គឺមិនមែនដើម្បីប្រាក់ចំណេញសុទ្ធនោះទេ តែជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា**គណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនចិន នឹងដឹកនាំគណៈប្រតិភូ មកបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅកម្ពុជា ចាប់ពីថ្ងៃទី ២១-២៤ ខែឧសភា**កម្ពុជាចូលរួមកិច្ចប្រជុំឧត្តមមន្ត្រីនៃកម្មវិធីមហាអនុតំបន់មេគង្គ (GMS) នៅចិន

រថយន្តអគ្គិសនីរបស់ចិនបន្តឈានឆ្ពោះទៅកៀកជាប់នឹងការអភិវឌ្ឍប្រកបដោយចីរភាព

ដោយបន្តប្រកៀកស្មាជាមួយបណ្តាប្រទេសនានាដើម្បីសម្រេចបាននូវគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០ដែលបានដាក់ចេញដោយអង្គការសហប្រជាជាតិ ប្រទេសចិនបានជំរុញល្បឿននៃការបណ្តុះបណ្តាលមូលធនមនុស្សសំដៅផ្តល់ជូននូវមធ្យោបាយនៃប្រាជ្ញាចិនលើដំណោះស្រាយស្តីពីការកាត់បន្ថយការបំពុលបរិស្ថានដែលក្នុងនោះបច្ចេកវិទ្យាផលិតរថយន្តអគ្គិសនីជាផ្នែកដ៏សំខាន់មួយ ខណៈដែលប្រទេសចិនតែងប្រកាន់ខ្ជាប់ជានិច្ចនូវភក្តីភាពលើការគាំពារបរិស្ថានដូចគូសបញ្ជាក់យ៉ាងប្រត្យក្សនៅរដ្ឋធានីប៉ារីស កាលពីខែវិច្ឆិកា ឆ្នាំ២០១៥ សមាជិកទាំងអស់នៃអង្គមហាសន្និបាតស្តីពីបម្រែបម្រួលអាកាសធាតុបានយល់ស្របគ្នាថា បើគ្មានការគំាទ្រដ៏មានប្រសិទ្ធភាពពីលោក Xi Jinping ប្រធានរដ្ឋចិនដែលលោកបានចំណាយពេលជាង៣០ម៉ោងក្នុងការផ្លាស់ប្តូរមតិយោបល់យ៉ាងស៊ីជម្រៅជាមួយអ្នកយោបាយបរទេសសំខាន់ៗជាច្រើនរូប ទើបមហាសន្និបាតនេះអាចឈានដល់កិច្ចព្រមព្រៀងរួមបាន បែរជាកាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងនាមជាប្រទេសបញ្ចេញឧស្ម័នផ្ទះកញ្ចក់ច្រើនបំផុតទី២ក្នុងពិភពលោក ប្រទេសអាមេរិកបានចាកចេញជាផ្លូវការពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្ដីពីបម្រែបម្រួលអាកាសធាតុ ដែលកិច្ចព្រមព្រៀងនេះត្រូវបានបង្កើតឡើងដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។

ដោយបន្តមរតកហ្សែនជាង២៥០០ឆ្នាំកន្លងមកក្នុងកិច្ចគាំពារបរិស្ថាន បញ្ញត្តិ«ប្រទេសចិន»ដែលជាស្មារតីគាំទ្រយ៉ាងមុតស្រួចដល់ការការពារបរិស្ថានដែលបានចារឹកក្នុងផែនការ៥ឆ្នាំលើកទី១៤ ប្រទេសចិនបាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងនាមជាគំរូនៃសុខដុមនីយកម្មរវាងមនុស្សនិងធម្មជាតិ ដោយក្នុងនោះដោយមិនរាប់ពីផ្ទៃដីប្រមាណ ២៥%ដែលពោរពេញដោយដើមឈើ កិច្ចបង្កើនការផលិតរថយន្តអគ្គិសនីគឺជាមធ្យោបាយដ៏សំខាន់បំផុត។ កិច្ចខិតខំផលិតរថយន្តអគ្គិសនីរបស់ប្រទេសចិនមិនត្រឹមបានចូលរួមនៅក្នុងការបង្កើនផលិតផលប្រើប្រាស់ថាមពលកកើតឡើងវិញដែលមានគុណភាពល្អនិងតម្លៃសមរម្យចូលក្នុងទីផ្សារសកលប៉ុណ្ណោះ ថែមទាំងបានចូលរួមពង្រីកនិងពន្លាតការអភិវឌ្ឍសកលបៃតងនិងការអភិវឌ្ឍនៃឧស្សាហកម្មនវានុវត្តទាន់យុគសម័យបច្ចេកវិទ្យាទំនើបទៀតផងដូចការប្រកាសរបស់ក្រុមហ៊ុនចិនBYDដែលបានលក់រថយន្តអគ្គិសនីជាង៥២៦,០០០គ្រឿងនៅត្រីមាសទី៤នៃឆ្នាំ២០២៣ លើសពីចំនួនសរុបរបស់ក្រុមហ៊ុនTeslaជាង៤៨៤,០០០គ្រឿង។ ការណ៍នេះត្រូវបានប្រទេសអាមេរិកយកជើងរាទឹកក្នុងពេលដែលខ្លួនកំពុងព្រួយបារម្ភថា ផលិតផលរបស់ខ្លួនកាន់តែច្រើនឡើងៗមិនអាចរក្សាបាននូវឋានៈទីខ្ពស់នៃខ្សែសង្វាក់តម្លៃក្នុងពាណិជ្ជកម្មអន្តរជាតិ ដូចមានគូសបញ្ជាក់ដោយលោក John Ross អតីតនាយកទីភ្នាក់ងារគោលនយោបាយសេដ្ឋកិច្ចនិងធុរកិច្ចទីក្រុងឡុងដ៍របស់អង់គ្លេស។

ដោយចាត់ទុកគុណតម្លៃនៃកិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិជាកម្លាំងស្នូលដ៏សំខាន់ ប្រទេសចិនជំរុញឱ្យបង្កើតជារបៀបអភិវឌ្ឍបៃតង និងរបៀបរស់នៅបៃតង ដែលជាតម្រូវការចាំបាច់នៃគោលគំនិតអភិវឌ្ឍថ្មីរបស់មនុស្សជាតិ ហើយប្រទេសចិនតែងគិតគូរជាប់ជានិច្ចដល់អរិយធម៌អេកូឡូស៊ី ដោយចិនបានអនុវត្តគោលនយោបាយជាតិ សន្សំសំចៃធនធាន និងផ្តល់អាទិភាពខ្ពស់ក្នុងការសន្សំសំចៃធនធាន ការពារបរិស្ថាន និងលើកកម្ពស់ការប្រើប្រាស់ថាមពលកកើតឡើងវិញដូចកិច្ចប្រឹងប្រែងបង្កើនបរិមាណរថយន្តអគ្គិសនីសម្រាប់បំពេញមិនត្រឹមតែឱ្យបានទាន់តម្រូវការអ្នកប្រើប្រាស់ប៉ុណ្ណោះទេ ថែមទាំងជួយផ្តួចផ្តើមនិងលើកទឹកចិត្តដល់ប្រទេសនានាចូលរួមក្នុងចរន្តនៃកិច្ចគាំពារបរិស្ថានទៀតផងដែលបានផ្តល់នូវតក្កភាពយ៉ាងត្រឹមត្រូវលើទស្សនៈមិនសមស្របនឹងពុទ្ធិខាងសេដ្ឋកិច្ចហើយក៏បានផ្ទុយពីនិន្នាការអភិវឌ្ឍនៃសកលភាវូបនីយកម្មរបស់អ្នកនយោបាយមួយចំនួនរបស់អាមេរិកដែលយល់ខុសទាំងស្រុងដោយបានយកសមត្ថភាពផលិតកម្មទៅភ្ជាប់ជាមួយពាណិជ្ជកម្មអន្តរជាតិដោយយល់ទាំងខុសថា «ល្គឹកណាដែលផលិតផលត្រូវបាននាំចេញកាន់តែច្រើនឡើងៗ នោះគឺកើតមានបញ្ហាអតិរេកសមត្ថភាពផលិតកម្ម»។
ដោយបង្កើនពុទ្ធិនិងបទពិសោធន៍កាន់តែទូលំទូលាយដល់សហគមន៍អន្តរជាតិអំពីការពារប្រព័ន្ធបរិស្ថានអេកូឡូស៊ី មានតម្លៃដូចជាកិច្ចការពារនេត្រារបស់ខ្លួន ប្រទេសចិនដែលកំពុងផ្តល់រស្មីដល់ទស្សនៈ«ទឹកស្អាត ភ្នំបៃតង ជាភ្នំមាស ភ្នំប្រាក់» ដែលជាទស្សនវិជ្ជាសកលក្នុងការជំរុញឲ្យមានតុល្យភាពរវាងកំណើនសេដ្ឋកិច្ចនិងការការពារបរិស្ថានអេកូឡូស៊ីក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ ហើយបៃតងភាពបាននិងកំពុងក្លាយជាមូលដ្ឋានដល់បច្ចេកវិទ្យារបស់ប្រទេសចិនដែលមិនបានអភិវឌ្ឍក្នុងរយៈពេលត្រឹមមួយថ្ងៃនោះទេ ហើយបែរជាត្រូវបានក្លាយជាគោលដៅនៃការវាយប្រហារតាមរយៈការប្រើប្រាស់លេសស្តីពី«សន្តិសុខជាតិ» ប្រទេសអាមេរិកបាននិងកំពុងបង្កើនល្បឿនក្នុងការរារាំងដល់ការរីកចម្រើនរបស់បច្ចេកវិទ្យាចិន ដូចករណីរំខានដល់ការអភិវឌ្ឍបច្ចេកវិទ្យា៥Gរបស់ក្រុមហ៊ុនHauweiកាលពីចុងឆ្នាំ២០១៨ និងកាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ សភាជាន់ទាបរបស់អាមេរិកនឹងហាមឃាត់ TikTok បណ្តាញទំនាក់ទំនងសង្គមដ៏ពេញនិយម។ នៅក្រោមលេសដូចគ្នានេះ រថយន្តអគ្គិសនីរបស់ចិនក៏ត្រូវបានរាប់ចូលទៅក្នុងស្ថានភាពដ៏អាប់អួរផងដែរ ហើយត្រូវបានលោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងក្នុងសន្និសីទសារព័ត៌មានជាប្រចាំនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ថា៖ អ្វីដែលហៅថា«អតិរេកផលិតកម្មរថយន្តអគ្គិសនីរបស់ចិនបានវាយប្រហារទៅលើទីផ្សារសកល» ជាប្រធានបទពិភាក្សាគ្មានន័យ ហើយលោកសង្ឃឹមថា ប្រទេសពាក់ព័ន្ធអាចប្រកាន់អាកប្បកិរិយាបើកទូលាយ និងប្រកាន់ខ្ជាប់ការប្រកួតប្រជែងដោយយុត្តិធម៌។

ជារួម ប្រទេសចិននឹងមិនស្ទាក់ស្ទើរដើរលើមាគ៌ាតក្កភាពបែបវិទ្យាសាស្រ្តដើម្បីជំរុញល្បឿននៃអរិយធម៌អេកូឡូស៊ីតាមរយៈការបង្កើនសមត្ថភាពក្នុងការផលិតរថយន្តអគ្គិសនីដោយផ្តោតទាំងលើគុណភាពនិងបរិមាណប៉ុណ្ណោះទេ ថែមទាំងបានឆ្លើយតបទាន់ពេលវេលាប្រកបដោយស័ក្តិសិទ្ធិភាពទៅលើការឃោសនាបំប៉ោងម្តងហើយម្តងទៀតដោយមិនឈរលើគោលការណ៍វិទ្យាសាស្រ្តរបស់ប្រទេសអាមេរិកស្តីពី«អតិរេកសមត្ថភាពផលិតកម្មរបស់ចិន»ដែលនេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ក្រឡែតពីការផ្តួចផ្តើមរបស់ប្រទេសអាមេរិកដើម្បីឱ្យ«ផលបូកស្មើសូន្យ» ក្នុងពេលដែលប្រទេសចិនមិនត្រឹមខំប្រឹងបង្កើន«កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ»និងពន្លាត«សុខដុមនីយកម្មរវាងមនុស្សនិងធម្មជាតិ»ក្នុងផែនដីស្របតាមយុគសម័យប៉ុណ្ណោះទេ ថែមទាំងផ្តល់ផលប្រយោជន៍មហិមាដល់មនុស្សជាតិទៀតផង៕

ដោយបណ្ឌិត ជា មុនីឫទ្ធិ
សមាជិកគណៈប្រតិបត្តិសមាគមមិត្តភាពកម្ពុជា-ចិន

អត្ថបទដែលជាប់ទាក់ទង