**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាអំពីការសាងសង់អគាររដ្ឋបាលខេត្តតាកែវ (ថ្មី)**ព្រះមហាក្សត្រ៖ រដ្ឋសភាបានបំពេញតួនាទី ភារកិច្ចស្នូលរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបាននូវលទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជន

អបអរសាទរ ខួប២៥ឆ្នាំ ដែលកម្ពុជាចូលជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា «អាស៊ាន»

ភ្នំពេញ៖ ចាប់តាំងពីចូលជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលហៅកាត់ថា «អាស៊ាន» កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩ កម្ពុជាបានបោះជំហានដ៏គួរឱ្យស្ញប់ស្ញែងឆ្ពោះទៅកាន់ការពង្រឹងសន្តិភាព ស្ថិរភាព និងវិបុលភាពសេដ្ឋកិច្ចក្នុងតំបន់ និងសម្រេចបានសមិទ្ធផលសំខាន់ៗគួរឱ្យកត់សម្គាល់មួយចំនួនក្នុងការអភិវឌ្ឍផ្នែកសង្គម អប់រំ និងវប្បធម៌។

កម្ពុជាបានរួមចំណែកយ៉ាងធំធេងដល់កិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន ហើយភាពជាអ្នកដឹកនាំរបស់កម្ពុជា ត្រូវបានបង្ហាញឃើញច្បាស់ក្នុងអំឡុងពេលកម្ពុជាធ្វើជាប្រធានអាស៊ាន នៅឆ្នាំ២០០២, ឆ្នាំ២០១២ និងថ្មីៗនេះនៅឆ្នាំ២០២២។ លើសពីនេះ កម្ពុជាបានគាំទ្រគំនិតផ្តួចផ្តើមសំខាន់ៗមួយចំនួនរបស់អាស៊ាន ក្នុងនោះមានការផ្សះផ្សារ និងការកសាងសន្តិភាពក្រោយជម្លោះ ការអនុវត្តចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ និងការកាត់បន្ថយគម្លាតអភិវឌ្ឍន៍តាមរយៈការអនុវត្តផែនការការងារជំហានទី៤ (២០២១-២០២៥) នៃគំនិតផ្តួចផ្តើមសម្រាប់សមាហរណកម្មអាស៊ាន (IAI)។ បន្ថែមពីនេះផងដែរ ការបង្កើតចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ ត្រូវបានចាប់ផ្តើមឡើងនៅពេលកម្ពុជាធ្វើជាប្រធានអាស៊ាន ដោយមានការរៀបចំកិច្ចប្រជុំលើកទី១ នៃក្រុមការងារជាន់ខ្ពស់ ស្តីពីចក្ខុវិស័យ សមាគមអាស៊ានក្រោយឆ្នាំ២០២៥ (HLTF-ACV) កាលពីខែមីនា ឆ្នាំ២០២២។ កម្ពុជាក៏ជាម្ចាស់ផ្ទះនៃមជ្ឈមណ្ឌល សកម្មភាពកម្ចាត់មីនតំបន់អាស៊ាន (ARMAC) ដែលជាមជ្ឈមណ្ឌលឧត្តមភាពដ៏សំខាន់មួយរបស់អាស៊ាន។

ចំពោះទំនាក់ទំនងខាងក្រៅរបស់អាស៊ាន កម្ពុជាបានដើរតួនាទីជាប្រទេសសម្របសម្រួលនៃភាពជាដៃគូ សន្ទនាអាស៊ាន-កាណាដា (ពីឆ្នាំ២០០០-២០០៣) អាស៊ាន-ចិន (ពីឆ្នាំ២០០៣-២០០៦) អាស៊ានសហភាពអឺរ៉ុប (ពីឆ្នាំ ២០០៦-២០០៩) អាស៊ាន-ឥណ្ឌា (ពីឆ្នាំ២០០៩-២០១២) អាស៊ាន-ជប៉ុន (ពីឆ្នាំ២០១២-២០១៥) អាស៊ាន-សាធារណ រដ្ឋកូរ៉េ (ពីឆ្នាំ២០១៥-២០១៨) អាស៊ាន-នូវែលសេឡង់ (ពីឆ្នាំ២០១៨-២០២១) និងអាស៊ាន-រុស្ស៊ី (ពីឆ្នាំ២០២១- ២០២៤)។ បច្ចុប្បន្ន កម្ពុជាកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួលភាពជាដៃគូសន្ទនារបស់អាស៊ានជាមួយប្រទេសរុស្ស៊ី និងការចាប់ផ្តើមការចរចាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ក្នុងអំឡុងពេលដ៏លំបាក ហើយនឹងត្រូវបន្តទទួលបន្ទុកជាប្រទេសសម្របសម្រួលទំនាក់ទំនងរវាងអាស៊ាន-សហរដ្ឋអាម៉េរិកនៅខែកក្កដាឆ្នាំនេះ ដែលទាំងប្រទេសរុស្ស៊ី និងសហរដ្ឋអាម៉េរិកសុទ្ធសឹងជាមហាអំណាចដែលមានចំណងរឹងមាំក្នុងតំបន់។ ជាមួយគ្នានឹងប្រទេសសមាជិកអាស៊ានដទៃទៀត កម្ពុជាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងអាស៊ាននិង ដៃគូខាងក្រៅដោយពង្រឹងតួនាទី និងគោលជំហររបស់អាស៊ាន នៅក្នុងយន្តការដឹកនាំដោយអាស៊ាន ដូចជា៖ កិច្ចប្រជុំ កំពូលអាស៊ីបូព៌ា (EAS) វេទិកាតំបន់អាស៊ាន (ARF) និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារអាស៊ានបូក (ADMM-Plus) ជាដើម។

គួររំលឹកផងដែរថា អាស៊ានត្រូវបានបង្កើតឡើងថ្ងៃទី៨ ខែសីហា ឆ្នាំ១៩៦៧ ដោយដំបូងឡើយ មានប្រទេសចំនួន៥ គឺប្រទេស​ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ហ្វីលីពីន សិង្ហបុរី និងប្រទេសថៃ។ ប្រទេសស្ថាបនិកទាំងនោះ លើកលែងប្រទេសថៃ សុទ្ធ​សឹង​តែជាដែនដីដែលទើបទទួលបានឯករាជ្យពីនឹមអាណានិគមក្នុងសម័យនោះ និងគួបផ្សំនឹងការចាប់ផ្ដើមនៃសង្គ្រាមត្រជាក់ផងនោះ ទើបជំរុញឱ្យប្រទេសទាំងប្រាំរួមគ្នាបង្កើតសមាគមនេះឡើង ដោយមានគោលដៅរួម គឺជំរុញឱ្យមានសន្តិភាព ស្ថិរភាព កំណើនសេដ្ឋកិច្ច រួមទាំងការអភិវឌ្ឍសង្គម និងវប្បធម៌ក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល។ រហូតដល់ឆ្នាំ១៩៨៤ និងឆ្នាំបន្តបន្ទាប់មកទៀត ទើបបណ្ដាប្រទេសចំនួនប្រាំទៀតក្នុងតំបន់នេះ រួមមាន៖ ប៊្រុយណេ វៀតណាម ឡាវ មីយ៉ាន់ម៉ា និងកម្ពុជា ដែលជាកូនពៅបានក្លាយជាសមាជិកនៃសមាគមនេះជាបន្តបន្ទាប់ ៕

អត្ថបទដែលជាប់ទាក់ទង