**សមិទ្ធិផលអាវុធហត្ថរាជធានីភ្នំពេញថ្មីមួយទៀត បាននិងកំពុងសាងសង់ជិតរួចរាល់ ត្រៀមដាក់ឲ្យប្រើប្រាស់ក្នុងពេលឆាប់ៗ**ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា ធ្វើបឋកថាបណ្តុះបណ្តាល «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» ក្រោមប្រធានបទ “ការជម្រុញការបំពេញការងាររបស់បុគ្គលិកឱ្យកាន់តែខ្លាំងក្លាឡើង ជូនដល់មន្រ្តីក្រោមឱវាទក្រសួងសុខាភិបាល**សម្តេចធិបតី៖ ពុំមានគម្រោងណាមួយដែលមានចលនាជាតិនិយមខ្លាំងដូចគម្រោងព្រែកជីកហ្វូណនតេជោនេះនោះទេ**ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា អនុញ្ញាតឱ្យភារធារីស្តីទីនៃស្ថានទូតបារាំងប្រចាំកម្ពុជា ចូលជួបពិភាក្សាការងារ**ក្រសួងការងារ ចេញប្រកាសស្តីពីការកំណត់លក្ខណវិនិច្ឆ័យសហគ្រាសមួយជាសហគមន៍សុខសាន្តមួយ**រាជរដ្ឋាភិបាល មានមហិច្ឆតាប្រែក្លាយកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទៅជាកំពង់ផែ និងមជ្ឈមណ្ឌលឡូជិស្ទីកតំបន់ អាចទាក់ទាញនាវាដឹកទំនិញធំៗ**សម្ដេចធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ មិនមែនបម្រើ តែផលប្រយោជន៍កម្ពុជាប៉ុណ្ណោះទេ តែក៏បម្រើផលប្រយោជន៍ដល់ប្រទេសក្នុងតំបន់ផងដែរ**សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រកាសថា គម្រោងព្រែកជីកហ្វូណន-តេជោ ដាច់ខាតត្រូវតែធ្វើឱ្យបាន**ឯកឧត្តម អ៊ូ វណ្ណា អញ្ជើញទទួលទឹកបរិសុទ្ធពីតំណាងក្រុមហ៊ុន ឧបត្ថម្ភដល់ក្រសួងមហាផ្ទៃ សម្រាប់ឆ្នាំ២០២៤**សម្តេចធិបតី៖ អ្នកដែលកំពុងប្រឆាំងនឹងគម្រោងព្រែកជីកហ្វូណន-តេជោ គឺកំពុងតែដើរផ្លូវខុស**សម្តេចធិបតី៖ កម្ពុជានៅពឹងគេដកដង្ហើម ព្រោះកំពង់ផែយើងនៅរាក់ ដូច្នេះយើងត្រូវធ្វើផែទឹកជ្រៅ ដើម្បីក៉ំពឹងដង្ហើមគេដក**អាជ្ញាធរខេត្តស្ទឹងត្រែងស្ថាបនាច្រាំងទន្លេទន្លេសេកុងសម្រេចលទ្ធផលបាន៧០ភាគរយហើយ**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ ក្រោយថ្ងៃរំដោះ៧មករា កម្ពុជាបានប្រារព្ធទិវាពលកម្មអន្តរជាតិ ០១ ឧសភា ជារៀងរាល់ឆ្នាំ និងបានកំណត់ជាថ្ងៃឈប់សម្រាកទូទាំងប្រទេស**សម្តេចធិបតី៖ កម្ពុជា នឹងយកកំពង់ផែខេត្ដព្រះសីហនុ គឺជាកំពង់ផែដ៏ធំបំផុតនៅកម្ពុជា**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ផ្តល់អនុសាសន៍០៩ចំណុចសំខាន់ៗ ដើម្បីរួមចំណែកជួយកាត់បន្ថយផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ**សម្តេចធិបតី៖ ថ្ងៃណាបើក្តៅខ្លាំងលើសពី៤០អង្សា សិស្សអាចឈប់សម្រាកបានដើម្បីសុវត្ថិភាព**ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី១ ខែឧសភា**សម្តេចធិបតី៖ រាជរដ្ឋាភិបាល នឹងបង្កើនថវិកាវិនិយោគ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ**កម្ពុជា ប្តេជ្ញាចិត្តប្រកបដោយមហិច្ចតាចំពោះការចូលរួមយ៉ាងសកម្មដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុនេះ**ក្រសួងបរិស្ថាន បានបង្ហាញពីឥរិយាបថវិជ្ជមានរបស់ប្រជាជនកម្ពុជាឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ

រដ្ឋមន្ត្រីក្រសួងសាធារណការ ទទួលជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតកូរ៉េ ប្រចាំនៅកម្ពុជា

ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ផាក ជុងវ៉ុក (H.E Mr. Park Jung-Wook) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េ ប្រចាំនៅកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយមានការចូលរួមពី លោកជំទាវ ឯកឧត្តម ជាថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

ជំនួបនាព្រឹកនេះ បានប្រព្រឹត្តទៅក្រោមបរិយាយកាសរីករាយស្និទ្ធស្នាល ក្នុងគោលបំណងរឹតបន្តឹងកិច្ចសហប្រតិបត្តិការការទូតរវាងប្រទេសទាំងពីរ កម្ពុជា-កូរ៉េ ឱ្យកាន់តែមានភាពរឹងមាំ និងស៊ីជម្រៅ។

ជម្រាបទៅកាន់ ឯកឧត្តមឯកអគ្គរដ្ឋទូត និងសហការីអមដំណើរ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងអំពី “ផែនការមេគ្រប់ជ្រុងជ្រោយស្ដីពី ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣” ដែលបើកទូលាយ និងស្វាគមន៍រាល់ការចូលរួមពីគ្រប់ភាគី ក្នុងការវិនិយោគ។

ឯកឧត្តមឯកអគ្គរដ្ឋទូត បានបង្ហាញនូវនូវគម្រោងមួយចំនួន ដែលភាគីកូរ៉េមានចំណាប់អារម្មណ៍ ហើយរំពឹងថាកម្ពុជា និងកូរ៉េ អាចមានគម្រោងលេចធ្លោបន្ថែមទៀត ស្របតាមចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលចង់លើកកម្ពស់កម្រិតទំនាក់ទំនងប្រទេសទាំងពីរឱ្យទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” នាពេលអនាគត ៕

អត្ថបទដែលជាប់ទាក់ទង