**ក្រសួងការងារ ចេញប្រកាសស្តីពីការកំណត់លក្ខណវិនិច្ឆ័យសហគ្រាសមួយជាសហគមន៍សុខសាន្តមួយ**រាជរដ្ឋាភិបាល មានមហិច្ឆតាប្រែក្លាយកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទៅជាកំពង់ផែ និងមជ្ឈមណ្ឌលឡូជិស្ទីកតំបន់ អាចទាក់ទាញនាវាដឹកទំនិញធំៗ**សម្ដេចធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ មិនមែនបម្រើ តែផលប្រយោជន៍កម្ពុជាប៉ុណ្ណោះទេ តែក៏បម្រើផលប្រយោជន៍ដល់ប្រទេសក្នុងតំបន់ផងដែរ**សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រកាសថា គម្រោងព្រែកជីកហ្វូណន-តេជោ ដាច់ខាតត្រូវតែធ្វើឱ្យបាន**ឯកឧត្តម អ៊ូ វណ្ណា អញ្ជើញទទួលទឹកបរិសុទ្ធពីតំណាងក្រុមហ៊ុន ឧបត្ថម្ភដល់ក្រសួងមហាផ្ទៃ សម្រាប់ឆ្នាំ២០២៤**សម្តេចធិបតី៖ អ្នកដែលកំពុងប្រឆាំងនឹងគម្រោងព្រែកជីកហ្វូណន-តេជោ គឺកំពុងតែដើរផ្លូវខុស**សម្តេចធិបតី៖ កម្ពុជានៅពឹងគេដកដង្ហើម ព្រោះកំពង់ផែយើងនៅរាក់ ដូច្នេះយើងត្រូវធ្វើផែទឹកជ្រៅ ដើម្បីក៉ំពឹងដង្ហើមគេដក**អាជ្ញាធរខេត្តស្ទឹងត្រែងស្ថាបនាច្រាំងទន្លេទន្លេសេកុងសម្រេចលទ្ធផលបាន៧០ភាគរយហើយ**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ ក្រោយថ្ងៃរំដោះ៧មករា កម្ពុជាបានប្រារព្ធទិវាពលកម្មអន្តរជាតិ ០១ ឧសភា ជារៀងរាល់ឆ្នាំ និងបានកំណត់ជាថ្ងៃឈប់សម្រាកទូទាំងប្រទេស**សម្តេចធិបតី៖ កម្ពុជា នឹងយកកំពង់ផែខេត្ដព្រះសីហនុ គឺជាកំពង់ផែដ៏ធំបំផុតនៅកម្ពុជា**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ផ្តល់អនុសាសន៍០៩ចំណុចសំខាន់ៗ ដើម្បីរួមចំណែកជួយកាត់បន្ថយផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ**សម្តេចធិបតី៖ ថ្ងៃណាបើក្តៅខ្លាំងលើសពី៤០អង្សា សិស្សអាចឈប់សម្រាកបានដើម្បីសុវត្ថិភាព**ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី១ ខែឧសភា**សម្តេចធិបតី៖ រាជរដ្ឋាភិបាល នឹងបង្កើនថវិកាវិនិយោគ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ**កម្ពុជា ប្តេជ្ញាចិត្តប្រកបដោយមហិច្ចតាចំពោះការចូលរួមយ៉ាងសកម្មដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុនេះ**ក្រសួងបរិស្ថាន បានបង្ហាញពីឥរិយាបថវិជ្ជមានរបស់ប្រជាជនកម្ពុជាឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ**ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត បន្តដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពសេវាលិខិតឆ្លងដែន Online**ឯកឧត្តម កៅ ខុនដារ៉ា ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្រ្តស្តីពី «ការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណ: និងសុវត្ថិភាពសង្គមឆ្នាំ២០២៤-២០២៨»**ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញបើកកិច្ចប្រជុំត្រៀមលើកទី៣ នៃក្រុមការងារត្រៀមរៀបចំសម្រាប់សន្និបាតស្តង់ដាទូរគមនាគមន៍ពិភពលោកឆ្នាំ២០២៤**រដ្ឋមន្ត្រីព័ត៌មាន៖ ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាមានភាពល្អប្រសើរ ដោយក្នុងចំណោមអ្នកចូលរួមឆ្លើយក្នុងការស្ទង់មតិសរុបចំនួន ៣៤១នាក់ មានមនុស្សចំនួន ៧៩,៨% បានឆ្លើយថាសេរីភាពសារព័ត៌មាននៅកម្ពុជាមានភាពល្អប្រសើរ

ជម្រើសជាតិចំបាប់កម្ពុជា ២រូប ហ្វឹកហាត់ត្រៀមជម្រុះអូឡាំពិកហ្គេម នៅប្រទេស កៀហ្ស៊ីស៊ីស្ថាន

ភ្នំពេញ៖ ជម្រើសជាតិចំបាប់កម្ពុជា២រូប កំពុងហ្វឹកហាត់ ត្រៀមការប្រកួត ជម្រុះអូឡាំពិកហ្គេមនៅឯប្រទេស កៀហ្ស៊ីស៊ីស្ថាន ជម្រើសជាតិកីឡាចំបាប់ ២រូបរបស់កម្ពុជា គឺកីឡាករ ហេង វុទ្ធីនិងកីឡាការិនី ឌិត សំណាង ដឹកនាំដោយអ្នកគ្រូ ចូវ សុធារ៉ា កំពុងបន្តធ្វើការហ្វឹកហាត់យ៉ាងសកម្ម ត្រៀមប្រកួត វគ្គជម្រុះអូឡាំពិកហ្គេម ប្រទេសបារាំង ក្នុងឆ្នាំនេះ ដែលធ្វើឡើងនៅទីក្រុង Bishkek សាធារណរដ្ឋកៀហ្ស៊ីស៊ីស្ថាន កាលពីថ្ងៃទី១៩ដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ។

នេះជាវគ្គជម្រុះអូឡាំពិកហ្គេម ប្រចាំទ្វីបអាស៊ី នៅក្នុងប្រទេស កៀហ្ស៊ីស៊ីស្ថាន ដែលជម្រើសជាតិចំបាប់កម្ពុជា២រូបនេះ ក៏ទើបតែបាន ការចូលរួមប្រកួតកីឡា ចំបាប់ជើងឯក អាស៊ីកាលពីពេលថ្មីៗនេះ ប៉ុន្តែពួកគេ មិនទទួលបានលទ្ធផលល្អទេ សម្រាប់វគ្គជម្រុះអូឡាំពិកហ្គេមគឺកីឡាករ ហេង វុទ្ធី នឹងត្រូវប្រកួត ទម្ងន់ ៨៦គីឡូក្រាម ខណៈកីឡាការិនី ឌិត សំណាង ប្រកួតលើកទម្ងន់ ទម្ងន់ ៥០គីឡូក្រាម ។

លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡា ចំបាប់កម្ពុជា និងជា ប្រធានសហព័ន្ធកីឡាចំបាប់ អាស៊ីអាគ្នេយ៍ បានបញ្ជាក់ថា ការបញ្ជូនអត្តពលិក ប្រកួតអន្តរជាតិនេះ គឺជាការបញ្ជាក់ពីការខិតខំប្រឹងប្រែង របស់សហព័ន្ធកីឡាចំបាប់កម្ពុជា និងជាការផ្តល់ឱកាស ដល់ជម្រើសជាតិកម្ពុជា បានធ្វើការហ្វឹកហាត់ និងប្រកួតប្រជែងអន្តរជាតិ ទៅក្នុងគោលដៅជួយលើកកម្ពស់បន្ថែម ដល់ក្រុមជម្រើសជាតិ បានពង្រឹងជំនាញ និងការអភិវឌ្ឍ និងឈានទៅរកគុណភាព ។

លោក ខេស៊ី បាណេត គូសបញ្ជាក់បន្ថែមថា «ការចូលរួមព្រឹត្តិការណ៍អន្តរជាតិកម្រិតអាស៊ីនេះ គឺពិតជាមានសារៈសំខាន់ណាស់ សម្រាប់ការរីកចម្រើន នៃប្រភេទកីឡាចំបាប់កម្ពុជា ដោយអនុញ្ញាតឱ្យកីឡាករ កីឡការិនី យើងបានសិក្សា ពីប្រទេសផ្សេងទៀត អភិវឌ្ឍស្មារតីប្រកួតប្រជែង របស់ពួកគេ និងលើកទឹកចិត្ត ដល់អ្នកចំបាប់ជំនាន់ក្រោយៗឱ្យខិតខំដូចកីឡាករ កីឡការិនីទាំង២រូបនេះ ក្នុងការចូលរួម ការប្រកួតអន្តរជាតិ ដូចពួកគេដែរ។ ហើយលោក មានទំនុកចិត្តថា ការធ្វើដំណើរនេះ នឹងក្លាយជាបទពិសោធន៍សិក្សា ដ៏មានតម្លៃសម្រាប់យើង ដើម្បីត្រៀមខ្លួនឱ្យកាន់តែប្រសើរ សម្រាប់ការប្រកួតកីឡា ស៊ីហ្គេម លើកទី៣៣ នាឆ្នាំ២០២៥ នៅប្រទេសថៃ» ៕

អត្ថបទដែលជាប់ទាក់ទង