**ក្រសួងសេដ្ឋកិច្ច បន្តប្រឹងប្រែងបញ្ជ្រាបចំណេះដឹង និងផ្សព្វផ្សាយច្បាប់ ស្តីពីភាពជាដៃគូរវាងរដ្ឋ និងឯកជន និងនីតិវិធីគ្រប់គ្រងប្រតិបត្តិការរួម សម្រាប់គម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន**មន្ទីរឧស្សាហកម្មខេត្តកំពង់ស្ពឺ ចេញសេចក្តីបំភ្លឺព័ត៌មានស្តីពី ការផ្គត់ផ្គង់ទឹកមានសភាពល្អក់ របស់សហគ្រាសបុរីកម្មករផលិត និងផ្គត់ផ្គង់ទឹកស្អាត**រដ្ឋបាលខេត្តបាត់ដំបង បើកកិច្ចប្រជុំសាមញ្ញលើកទី៦០ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ដើម្បីលើកយករបៀបវារៈមួយចំនួនមកពិនិត្យ និងអនុម័ត**អ្នកនាំពាក្យក្រសួងព័ត៌មាន ច្រានចោលចំពោះខ្លឹមសារដែលគណនីហ្វេសប៊ុកឈ្មោះ «បងធំ អណាចក្រ» បានបង្ហោះគឺជាព័ត៌មានក្លែងក្លាយ**សហភាពអង្គការសង្គមស៊ីវិល ចេញសេចក្ដីថ្លែងការណ៍ អំពីការចុះសិក្សាស្រាវជ្រាវការពិតចំពោះការចោទប្រកាន់របស់យុវជនមួយក្រុមថារោងចក្រឱសថចិន បង្កផលប៉ះពាល់ដល់បរិស្ថាន**អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា សេចក្ដីថ្លែងការណ៍ស្តីពីការវិវឌ្ឍថ្មីៗនៅតៃវ៉ាន់**លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារជូនថ្នាក់ដឹកនាំជាន់ខ្ពស់ ដល់កម្លាំងនគរបាលក្រោមឱវាទ**ថ្នាក់ដឹកនាំរដ្ឋបាលខេត្តស្ទឹងត្រែង អញ្ចើញចុះសួរសុខទុក្ខ និងនាំយកថវិកាជូនដល់ សមាជិកក្រុមប្រឹក្សាឃុំសន្តិភាព និងជំទប់ទី១ឃុំ ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្ត**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដឹកនាំកិច្ចប្រជុំស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គម នៅខេត្តកំពត**រដ្ឋមន្ត្រីក្រសួងវប្បធម៌ ជួបពិភាក្សាការងារជាមួយ អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម**ឯកឧត្តម ឌិត ទីណា ដឹកនាំកិច្ចប្រជុំពិភាក្សាលើសំណើសុំគោលការណ៍រៀបចំកម្មវិធីប្រឡងចៀរជ័រកៅស៊ូ និងពិធីប្រារព្ធខួប១០០ឆ្នាំ នៃដើមកៅស៊ូចំណាស់ជាងគេនៅកម្ពុជា**ឯកឧត្តម ហួត ហាក់ ដឹកនាំកិច្ចប្រជុំតាមដានវឌ្ឍនភាពការងារផែនទទួលពាក្យបណ្តឹង និងអង្កេតស្រាវជ្រាវ**អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំវេទិកាសារព័ត៌មានលើកទី៣ បង្ហាញវឌ្ឍនភាពថ្មីរបស់រាជរដ្ឋាភិបាលបន្តវេនដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត**កម្ពុជារកវិធីសាស្ត្រថ្មី ក្នុងការនាំចេញអង្ករ ដែលអាចដឹកបានច្រើន និងមានតម្លៃទាប**អាវុធហត្ថខេត្តបន្ទាយមានជ័យ រៀចំពិធីបិទវគ្គហ្វឹកហ្វឺន ប្រចាំឆមាសទី១ ឆ្នាំ២០២៤ ក្រោយបញ្ចប់វគ្គហ្វឹកហ្វឺនរយៈពេល៤៥ថ្ងៃ ប្រកបដោយភាពជោគជ័យ**មន្ទីរបរិស្ថានខេត្តបាត់ដំបង ចេញសេចក្តីប្រកាសព័ត៌មានពាក់ព័ន្ធនឹង ក្រុមមាតាធម្មជាតិ និងសារព័ត៌មានបណ្តាញសង្គមមួយចំនួនតូច ផ្សព្វផ្សាយព័ត៌មានចាស់ទាក់ទិននឹងការបំពុលស្ទឹងសង្កែ**តោះមកស្គាល់ សាលយុត្តិតេជោ ឬសាលាក្តីខ្មែរក្រហម**លោកជំទាវបណ្ឌិត ជា សិរី៖ ទោះបីរងសម្ពាធពីខាងក្រៅ ប្រព័ន្ធធនាគារកម្ពុជា នៅបន្តមានភាពរឹងមាំ**យន្តហោះរបស់ក្រុមហ៊ុន Singapore Airlines ចុះចតជាបន្ទាន់នៅទីក្រុងបាងកក បណ្ដាលឲ្យមនុស្សស្លាប់ម្នាក់ និងរបួស៣០នាក់**សិក្ខាកាមនៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ទទួលបានការងារធ្វើ និងកំពុងហាត់ការ ១០០%

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ផ្តល់អនុសាសន៍០៩ចំណុចសំខាន់ៗ ដើម្បីរួមចំណែកជួយកាត់បន្ថយផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ

 

ភ្នំពេញ៖ នាសិក្ខាសាលាស្តីពី «ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងគោលនយោបាយឆ្លើយតប» នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីបានផ្តល់អនុសាសន៍៩ចំណុចសំខាន់ៗ ដើម្បីរួមចំណែកកាត់បន្ថយផលប៉ះពាល់ជាវិជ្ជមាន ដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ។ សិក្ខាសាលាដ៏មានសារៈសំខាន់នេះត្រូវបានរៀបចំឡើងក្រោមកិច្ចសហការរវាងក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គម និង វប្បធម៌ (ECOSOCC) និងធនាគារពិភពលោក(WB) ដោយមានការចូលរួមជាអធិបតីពីសំណាក់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត រួមទាំង ថ្នាក់ដឹកនាំនៃក្រសួង ស្ថាប័នពាក់ព័ន្ធ, នាយិកាគ្រប់គ្រងធនាគារពិភពលោក (WB) ប្រចាំកម្ពុជា, ឯកអគ្គរាជទូតរដ្ឋទូតនៃបណ្តាប្រទេសជាមិត្តមួយចំនួន, ដៃគូអភិវឌ្ឍ និងវិស័យឯកជន ព្រមទាំងស្ថាប័នស្រាវជ្រាវ អ្នកសារព័ត៌មាន និងនិស្សិតមកពីសាកលវិទ្យាល័យនានាសរុបប្រមាណជិត ៥០០នាក់។

ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានបញ្ជាក់ថាប្រទេសកម្ពុជា ដូចជាប្រទេសកំពុងអភិវឌ្ឍភាគច្រើន ដែលពឹងផ្អែកលើវិស័យកសិកម្ម កំពុងទទួលរងគ្រោះពីការប្រែប្រួលអាកាសធាតុ។ ជាក់ស្តែង បាតុភាព El Nino កន្លងទៅនេះ គឺជាបាតុភាពអាកាសធាតុមួយដែលបានប៉ះពាល់ធ្ងន់ធ្ងរដល់ព្រះរាជាណាចក្រកម្ពុជា ប៉ុន្តែប្រទេសផ្សេងៗទៀតក៏កំពុងទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរផងដែរ ដែលក្នុងនោះរួមមានបញ្ហាពាក់ព័ន្ធនឹងការកើនឡើងនៃកំដៅ គ្រោះរាំងស្ងួត បញ្ហាសន្តិសុខស្បៀង និងថាមពលជាដើម។ ហើយកត្តាទាំងនេះគឺជាកត្តារាំងស្ទះសំខាន់មួយដែលប៉ះពាល់ដល់បរិស្ថាន ព្រមទាំងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ជាពិសេសក្នុងការសម្រេចគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព ព្រមទាំងចក្ខុវិស័យ ២០៣០ និងចក្ខុវិស័យ ២០៥០។

ជាគោលជំហរក្នុងការដោះស្រាយបញ្ហាពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានបញ្ជាក់ថា ទោះបីជាប្រទេសកម្ពុជាមិនមែនជាប្រទេសបង្កផលប៉ះពាល់ធ្ងន់ធ្ងរធៀបនឹងប្រទេសអភិវឌ្ឍន៍មួយចំនួន ប្រទេសកម្ពុជានៅតែមានឆន្ទៈខ្ពស់ ក្នុងការរួបរួមជាមួយនឹងប្រទេសដទៃទូទាំងសកលលោក ដើម្បីស្វែងរកដំណោះស្រាយ និងដាក់ចេញនូវសកម្មភាពជាក់ស្តែង សម្រាប់ឆ្លើយតប និងគ្រប់គ្រងនឹងបញ្ហាប្រែប្រួលអាកាសធាតុ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការកៀរគរកិច្ចសហការពីគ្រប់មជ្ឈដ្ឋាន ទាំងក្នុងស្ថាប័នសាធារណៈ វិស័យឯកជន និងដៃគូអភិវឌ្ឍ ដើម្បីស្វែងរកដំណោះស្រាយគ្រប់ជ្រុងជ្រោយ (comprehensive solutions) ទាំងក្នុងទិដ្ឋភាពសង្គម សេដ្ឋកិច្ច និងបរិស្ថាន តាមរយៈការបង្កើនការគាំទ្រផ្នែកហិរញ្ញវត្ថុ បច្ចេកទេស ការលើកកម្ពស់សមត្ថភាពស្ថាប័ន (institutional capacity) និងការសម្របសម្រួលអន្តរស្ថាប័ន ជាពិសេសសម្រាប់ប្រទេសកំពុងអភិវឌ្ឍ ដើម្បីគាំទ្រដល់វិស័យពាក់ព័ន្ធ ដូចជាការសិក្សាស្រាវជ្រាវអំពីថាមពលស្អាត, ប្រសិទ្ធភាពថាមពល, ការការពារព្រៃឈើ និងដាំដើមឈើឡើងវិញ, ការអភិវឌ្ឍសេដ្ឋកិច្ចបៃតង (green economy) គួបផ្សំជាមួយនឹងការវិនិយោគលើបច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធនានា សម្រាប់ឆ្លើយតប និងគ្រប់គ្រងផលប៉ះពាល់អវិជ្ជមាននៃការប្រែប្រួលអាកាសធាតុ។

ផ្អែកលើគោលជំហរនេះ ឯកឧត្តម វង្សី វិស្សុត បានបញ្ជាក់ថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការសហការជាមួយប្រទេសដទៃ ក្នុងការទប់ស្កាត់ផលប៉ះពាល់នានា ជាពិសេសគ្រោះធម្មជាតិ ដែលកើតឡើងដោយសារការប្រែប្រួលអាកាសធាតុ។ ក្នុងស្មារតីនេះ ប្រទេសកម្ពុជា បានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស និងបានកំណត់ផែនទីចង្អុលឆ្ពោះទៅរកការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និងការសម្រេចបាននូវអព្យាក្រឹតភាពកាបូននៅឆ្នាំ ២០៣០ និងឆ្នាំ ២០៥០ រៀងគ្នា។

ជាមួយគ្នានោះផងដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិទី៧នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឆ្លៀសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានផ្តល់អាទិភាពលើការកាត់បន្ថយផលប៉ះពាល់ និងការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ ការលើកកម្ពស់ចីរភាពបរិស្ថាន ក៏ដូចជាការគ្រប់គ្រងធនធានធម្មជាតិ និងសេដ្ឋកិច្ចបៃតងជាដើម ដូចមានចែងក្នុង យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។ ថ្មីៗនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានបង្ហាញនូវចក្ខុវិស័យច្បាស់លាស់មួយសម្រាប់ប្រទេសកម្ពុជា ដោយបានសង្កត់ធ្ងន់ថា ការអភិវឌ្ឍ និងការការពារបរិស្ថានត្រូវតែដើរទន្ទឹមគ្នា ដើម្បីសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព និងធានានូវជីវភាពរស់នៅប្រកបដោយសុខុមាលភាពសម្រាប់ប្រជាជនជំនាន់ក្រោយ។ ហេតុនេះ ក្រៅពីយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១, រាជរដ្ឋាភិបាលក៏បានដាក់ឱ្យអនុវត្តនូវ ក្របខណ្ឌគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា ២០១៦-២០៣០ និងយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ ជាដើម ដែលសុទ្ធតែឆ្លុះបញ្ចាំងនូវ ការប្តេជ្ញាចិត្តដ៏ម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលក្នុងការការពារបរិស្ថាន
និងធានាការអភិវឌ្ឍប្រកបដោយចីរភាព។

សម្រាប់កម្ពុជាផ្ទាល់ ឯកឧត្តម វង្សី វិស្សុត ក៏បានគូសបញ្ជាក់ពីភាពចាំបាច់ក្នុងការស្វែងរកនូវតុល្យភាពសមស្របមួយរវាងការអភិវឌ្ឍ និងការឆ្លើយតបនឹងការប្រែប្រួលអកាសធាតុ។

ក្នុងស្មារតីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានផ្តល់អនុសាសន៍ចំនួន០៩ចំណុចដល់អង្គសិក្ខាសាលា ដើម្បីចូលរួមចំណែកជួយកាត់បន្ថយផលប៉ះពាល់ជាវិជ្ជមាន ដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុនៅកម្ពុជា រួមមាន៖

ទី១. ភ្នាក់ងារស្ថាប័នពាក់ព័ន្ធទាំងអស់គួរតែបន្តលើកកម្ពស់ការអភិវឌ្ឍន៍សមត្ថភាពស្ថាប័នក្នុងវិស័យស្រាវជ្រាវ និងអភិវឌ្ឍន៍ ការធ្វើផែនការ និង ថវិកា ការអនុវត្ត ព្រមទាំងការត្រួតពិនិត្យ និងវាយតម្លៃទាក់ទងនឹងការប្រែប្រួលអាកាសធាតុ។

ទី២. បន្តបង្កើត និងពង្រឹងច្បាប់ បទប្បញ្ញត្តិ និងគោលនយោបាយទាក់ទងនឹងបរិស្ថាន ទឹក គ្រោះមហន្តរាយធម្មជាតិ ក៏ដូចជាការទូតបៃតង ដើម្បីធានាបាននូវប្រព័ន្ធអេកូឡូស៊ីប្រកបដោយនិរន្តរភាព និងការរួមចំណែកក្នុងការកាត់បន្ថយការប្រែប្រួលអាកាសធាតុ។

ទី៣. ពង្រឹងការចុះសម្រុងគ្នា និងការរួមបញ្ចូលគម្រោងទាក់ទងនឹងការបន្សាំ និងកាត់បន្ថយការប្រែប្រួលអាកាសធាតុ ការធ្វើផែនការ និងថវិកាពីប្រភពក្នុងស្រុក និងខាងក្រៅ ដើម្បីធានាបាននូវការតម្រឹម និងភាពស៊ីសង្វាក់គ្នាជាមួយការរួមចំណែកដែលបានកំណត់ថ្នាក់ជាតិ (NDCs) របស់កម្ពុជា ដើម្បីក្លាយជាកាបូនអព្យាក្រឹតនៅឆ្នាំ២០៥០។

ទី៤. បន្តលើកកម្ពស់ការវិនិយោគរបស់វិស័យឯកជននៅក្នុងគម្រោងអាកាសធាតុឆ្លាតវៃ និងបៃតង តាមរយៈការពិចារណាលើការអនុវត្តការយកពន្ធកាបូន និងការពង្រឹងការអនុវត្តបទប្បញ្ញត្តិ និងយុទ្ធសាស្ត្រសម្រាប់ហិរញ្ញប្បទានបៃតង និងការវិនិយោគ។

ទី៥. ជំរុញ និងប្រើប្រាស់បច្ចេកវិទ្យាអាកាសធាតុ បង្កើនការប្រើប្រាស់បច្ចេកវិទ្យា និងការប្រើប្រាស់បញ្ញាសិប្បនិម្មិត ក្នុងវិស័យធំៗ ដូចជាថាមពលកកើតឡើងវិញ រួមមានថាមពលពន្លឺព្រះអាទិត្យ ថាមពលខ្យល់ និងវារីអគ្គិសនី កសិកម្ម និងការគ្រប់គ្រងទឹក។

ទី៦. បន្តលើកកម្ពស់គម្រោងប្រព័ន្ធធារាសាស្រ្តការពារអាកាសធាតុ និងការគ្រប់គ្រងទឹកប្រកបដោយនិរន្តរភាព ក៏ដូចជាលើកកម្ពស់កសិកម្មឆ្លាតវៃ ក្នុងគោលបំណងជំរុញផលិតភាពកសិកម្ម បង្កើនភាពធន់ និងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ (Green House Gases) តាមរយៈការវិនិយោគលើបច្ចេកវិទ្យា គ្រាប់ពូជធន់នឹងអាកាសធាតុ និងបច្ចេកទេសកសិកម្ម។

ទី៧. បន្តលើកកម្ពស់ការយល់ដឹងអំពីការកើនឡើងនៃភាពធ្ងន់ធ្ងរនៃផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីលើកកម្ពស់ការត្រៀមខ្លួនរបស់សាធារណជន ជាពិសេសកសិករ និងអ្នកវិនិយោគ។

ទី៨. បន្តប្រមូលហិរញ្ញប្បទានពីខាងក្រៅ ដើម្បីវិនិយោគលើដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត ដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុ។

ទី៩. ពង្រឹងប្រព័ន្ធគាំពារសង្គម ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។

ឯកឧត្តម វង្សី វិស្សុត ក៏បានបញ្ជាក់ផងដែរថា កម្ពុជាមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការតម្រង់ទិសសេដ្ឋកិច្ចរបស់ខ្លួនឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព និងស្វាគមន៍រាល់ការគាំទ្រ និងការចូលរួមពីដៃគូនានា។ កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួម «គិតគូរជាសកល និងធ្វើសកម្មភាពដោយផ្ទាល់នៅនឹងកន្លែង» (Think globally act locally) ផងដែរ។

ថ្លែងនៅក្នុងពិធីសិក្ខាសាលាស្តីពី «ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងការឆ្លើយតបគោលនយោបាយ» នាពេលនោះដែរ លោកស្រី Maryam Salim នាយិកាគ្រប់គ្រងធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា បានគូសបញ្ជាក់ថា ការប្រែប្រួលអាកាសធាតុ គឺជាបញ្ហាសកលដែលត្រូវយកចិត្តទុកដាក់ពីគ្រប់មជ្ឈដ្នានទាំងអស់ ហើយសិក្ខាសាលានាថ្ងៃនេះ ឆ្លុះបញ្ចាំងនូវការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងទៅនឹងការប្រែប្រួលអាកាសធាតុ ៕

អត្ថបទដែលជាប់ទាក់ទង