**អ្នកនាំពាក្យក្រសួងព័ត៌មាន ច្រានចោលចំពោះការផ្សព្វផ្សាយរបស់ក្រុមមាតាធម្មជាតិ លើបណ្ដាញសង្គមចោទប្រកាន់រោងចក្រឱសថចិន ពាក់ព័ន្ធនឹងការបំពុលទឹកក្នុងស្ទឹងសង្កែ**អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា សេចក្ដីថ្លែងការណ៍ស្តីពីការវិវឌ្ឍថ្មីៗនៅតៃវ៉ាន់**លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារជូនថ្នាក់ដឹកនាំជាន់ខ្ពស់ ដល់កម្លាំងនគរបាលក្រោមឱវាទ**ថ្នាក់ដឹកនាំរដ្ឋបាលខេត្តស្ទឹងត្រែង អញ្ចើញចុះសួរសុខទុក្ខ និងនាំយកថវិកាជូនដល់ សមាជិកក្រុមប្រឹក្សាឃុំសន្តិភាព និងជំទប់ទី១ឃុំ ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្ត**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដឹកនាំកិច្ចប្រជុំស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គម នៅខេត្តកំពត**រដ្ឋមន្ត្រីក្រសួងវប្បធម៌ ជួបពិភាក្សាការងារជាមួយ អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម**ឯកឧត្តម ឌិត ទីណា ដឹកនាំកិច្ចប្រជុំពិភាក្សាលើសំណើសុំគោលការណ៍រៀបចំកម្មវិធីប្រឡងចៀរជ័រកៅស៊ូ និងពិធីប្រារព្ធខួប១០០ឆ្នាំ នៃដើមកៅស៊ូចំណាស់ជាងគេនៅកម្ពុជា**ឯកឧត្តម ហួត ហាក់ ដឹកនាំកិច្ចប្រជុំតាមដានវឌ្ឍនភាពការងារផែនទទួលពាក្យបណ្តឹង និងអង្កេតស្រាវជ្រាវ**អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំវេទិកាសារព័ត៌មានលើកទី៣ បង្ហាញវឌ្ឍនភាពថ្មីរបស់រាជរដ្ឋាភិបាលបន្តវេនដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត**កម្ពុជារកវិធីសាស្ត្រថ្មី ក្នុងការនាំចេញអង្ករ ដែលអាចដឹកបានច្រើន និងមានតម្លៃទាប**អាវុធហត្ថខេត្តបន្ទាយមានជ័យ រៀចំពិធីបិទវគ្គហ្វឹកហ្វឺន ប្រចាំឆមាសទី១ ឆ្នាំ២០២៤ ក្រោយបញ្ចប់វគ្គហ្វឹកហ្វឺនរយៈពេល៤៥ថ្ងៃ ប្រកបដោយភាពជោគជ័យ**មន្ទីរបរិស្ថានខេត្តបាត់ដំបង ចេញសេចក្តីប្រកាសព័ត៌មានពាក់ព័ន្ធនឹង ក្រុមមាតាធម្មជាតិ និងសារព័ត៌មានបណ្តាញសង្គមមួយចំនួនតូច ផ្សព្វផ្សាយព័ត៌មានចាស់ទាក់ទិននឹងការបំពុលស្ទឹងសង្កែ**តោះមកស្គាល់ សាលយុត្តិតេជោ ឬសាលាក្តីខ្មែរក្រហម**លោកជំទាវបណ្ឌិត ជា សិរី៖ ទោះបីរងសម្ពាធពីខាងក្រៅ ប្រព័ន្ធធនាគារកម្ពុជា នៅបន្តមានភាពរឹងមាំ**យន្តហោះរបស់ក្រុមហ៊ុន Singapore Airlines ចុះចតជាបន្ទាន់នៅទីក្រុងបាងកក បណ្ដាលឲ្យមនុស្សស្លាប់ម្នាក់ និងរបួស៣០នាក់**សិក្ខាកាមនៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ទទួលបានការងារធ្វើ និងកំពុងហាត់ការ ១០០%**អ៊ីរ៉ង់នឹងរៀបចំការបោះឆ្នោតប្រធានាធិបតីនៅថ្ងៃទី២៨ ខែមិថុនា**ព្រះរាជអាជ្ញា ICC ស្នើសុំដីកាចាប់ខ្លួនមេដឹកនាំអ៊ីស្រាអែល និងក្រុមហាម៉ាស់**នាយករដ្ឋមន្ត្រីក្រិកស្វាគមន៍ចំពោះរថយន្តក្រុងអគ្គិសនីដែលផលិតដោយប្រទេសចិន**រដ្ឋមន្ត្រីការពារជាតិ៖ ចិនយកចិត្តទុកដាក់លើការធ្វើទំនើបកម្មយោធារបស់កម្ពុជា

អាជ្ញាធរខេត្តស្ទឹងត្រែងស្ថាបនាច្រាំងទន្លេទន្លេសេកុងសម្រេចលទ្ធផលបាន៧០ភាគរយហើយ

ស្ទឹងត្រែង៖ គិតត្រឹមបំណាច់ខែមេសាឆ្នាំ ២០២៤ អាជ្ញាធរខេត្តស្ទឹងត្រែងស្ថាបនាច្រាំងទន្លេសម្រាប់ទប់ការពារកុំឱ្យទឹកទន្លេខែវស្សាហូរច្រោះបាក់ដីតាមជួយមាត់ទន្លេសេកុង សម្រេចលទ្ធផលបាន៧០ភាគរយហើយ ក្នុងគម្រោងសាងសង់សរុបមាន ប្រវែង៣៥៥ម៉ែត្រ។
ក្នុងសកម្មភាពសាងសង់ខឿនច្រាំងមាត់ទន្លេនៅក្រុង ខេត្តស្ទឹងត្រែង ថ្ងៃទី 1 ខែឧសភា លោកសាយកុសល អភិបាលក្រុងមានប្រសាសន៍ថា៖ ខឿនច្រាំងកំពុងសាងសង់នេះមានប្រវែងជាង៣០០ម៉ែត្រជាសមិទ្ធផលនៅក្រុងស្ទឹងត្រែង ត្រូវបានអាជ្ញាធរខេត្តសាងសង់ ចាប់ចេញចំណុចស្ពានសេកុង ទៅដល់ចំណុចស្ពានព្រែកពោធិ ក្នុងសង្កាត់ស្រះឫស្សី ដើម្បីការពារកុំឱ្យដីបាក់ និងសម្រាប់ជាទីកន្លែងកម្សាន្តរបស់ភ្ញៀវទេសចរផង។ ការស្ថាបនាច្រាំងទន្លេទន្លេសេកុងនេះផងដែរ ក៏ដើម្បីទប់ការពារកុំឱ្យទឹកទន្លេខែវស្សាហូរច្រោះបាក់ដីតាមជួយមាត់ទន្លេសេកុង ដែលបង្កផលប៉ះពាល់ដល់ថ្នល់ជាតិ និងទៅដល់ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋនៅក្នុងក្រុងផងដែរ។
លោកអភិបាលក្រុង បន្តថា៖សមិទ្ធផលនេះយើងអាចចាត់បញ្ចូលក្នុងសូចនាករមួយបន្ថែមសម្រាប់ធ្វើការប្រកួតប្រជែងទីក្រុងស្អាតនៅឆ្នាំខាងមុខ ព្រោះធ្វើឱ្យទីរួមខេត្តមានសោភ័ណភាព និងជួយជាផលប្រយោជន៍ផ្សេងៗបាន ដូចជាផ្តល់លទ្ធភាពងាយស្រួល ដល់ប្រជាអ្នកនេសាទមានកន្លែងចុះចត មានកន្លែងឡើង និងបង្កលក្ខណងាយស្រួលដល់ភ្ញៀវទេសចរឱ្យមានទីតាំងលំហែបានច្រើន។
លោកដែងភារម្យ ចៅសង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង បានចាត់ទុកថា៖នេះជាយុទ្ធសាស្ត្រនេះមួយថ្មីទៀតធ្វើឱ្យទីរួមខេត្ត មានភាពល្អប្រសើរ ដែលជាសមិទ្ធផលមួយថ្មីប្រជាពលរដ្ឋយើងកំពុងតែចង់បាន។
លោកបន្តថា៖ កន្លងមកខេត្តសាងសង់ច្រាំងទន្លេនេះបានជាង៦០០ម៉ែត្ររួចមកហើយ ចាប់ពីកំពុងផែទៅដល់ចំណុចស្ពានព្រះរាជដំណាក់ ដែលមានប្រយោជន៍ការពារច្រាំងទន្លេមិនឱ្យបាក់ទៅទៀត និងការពារបានផ្លូវសម្រាប់ការធ្វើចរាចរណ៍ទៅមកផង ។
លោក ថេសីហា អ្នកទទួលការងារសាងសង់បានបញ្ជាក់ថា៖ សំណង់នេះ ក្រុមការងារអនុវត្តការសាងសង់ទៅតាមគំរូប្លង់ត្រឹមត្រូវ មានជម្រាលផង និងបើកមុខចេញពីចំណុចច្រាំងចាស់ ប្រវែង១៥ម៉ែត្របន្ថែមទៀត ។
លោកបន្តថា៖ ក្រុមបច្ចេកទេសកំពុងពន្លឿនការសាងសង់គ្រឹះក្រោម ឱ្យហើយមុនរដូវវស្សាចូលមកដល់ ដើម្បីយើងងាយស្រួលសាងសង់ផ្នែកខាងលើបន្ត ឱ្យហើយទាំងស្រុងនៅចុងឆ្នាំ២០២៤នេះ។
សូមបញ្ជាក់ថា៖ខឿនច្រាំងតាមមាត់ទន្លេសេកុងដែលសាងសង់ថ្មីនេះ មានប្រវែង៣៥៥ម៉ែត្របានចាប់ផ្តើមស្ថាបនាឡើងនៅដើមខែកុម្ភៈឆ្នាំ២០២៣ ហើយគ្រោងបញ្ចប់សកម្មភាពសាងសង់នៅចុងឆ្នាំ២០២៤ ទៅតាមផែនការដែលបានគ្រោងទុក ៕វិទ្យុជាតិកម្ពុជា៖ លោកគឹមហឿនស្ទឹងត្រែង

អត្ថបទដែលជាប់ទាក់ទង