**អាមេរិក​ប្រាប់​ក្រុម​ហាម៉ាស់​ឲ្យ​ទទួល​យក​កិច្ច​ព្រម​ព្រៀង​ដ៏​សប្បុរស​**ចិន​ប្តេជ្ញា​សងសឹក​ជុំវិញ​ការ​គំរាមកំហែង​របស់​អាមេរិក​**ប្រធានអង្គការ NATO អះអាងថា អ៊ុយក្រែននៅតែអាចឈ្នះសង្គ្រាម បើទោះជារុស្ស៊ីមានការរីកចម្រើនក៏ដោយ**រាជរដ្ឋាភិបាល នឹងបន្តតាមដាន និងជំរុញយ៉ាងយកចិត្តទុកដាក់ដល់ ចលនាប្រកួតប្រជែង «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ»**អាមេរិក​ចោទ​អង្គភាព​កងទ័ព​អ៊ីស្រាអែល​ថា​រំលោភ​សិទ្ធិមនុស្ស**បាតុករ​គាំទ្រ​ប៉ាឡេស្ទីន​ត្រូវ​ចាប់ខ្លួន​នៅ​សកលវិទ្យាល័យ​តិចសាស់ (វីដេអូ)**បារាំង ជំរុញកិច្ចប្រឹងប្រែងក្នុងប្រទេសលីបង់ ដើម្បីទប់ស្កាត់សង្គ្រាមរវាងក្រុមហេសបូឡា និងអ៊ីស្រាអែល**សហរដ្ឋអាមេរិកប្រឆាំងនឹងការស៊ើបអង្កេតរបស់ ICC ខណៈអ៊ីស្រាអែលខ្លាចមានដីកាចាប់ខ្លួន**មេដឹកនាំសិង្ហបុរី និងឥណ្ឌូនេស៊ី ជួបពិភាក្សាអំពីពាណិជ្ជកម្មអគ្គិសនី**ក្រសួងអប់រំស្នើឱ្យស្ថាប័នពាក់ព័ន្ធរួមគ្នារៀបចំអនុក្រឹត្យស្តីពីវិធានការបង្ការ ទប់ស្កាត់ការប្រើប្រាស់បារីអេឡិចត្រូនិក**សេចក្តីសម្រេច ស្តីពីការបង្កើតគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ប្រចាំក្រសួងរ៉ែ និងថាមពល**កងកម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យចំនួន១១០នាក់ ទទួលការហ្វឹកហាត់ជំនាញបង្ការពន្លត់អគ្គីភ័យ**រដ្ឋបាលខេត្តកំពង់ចាម ចេញសេចក្តីប្រកាសព័ត៌មានស្តីពី ករណីចាក់ថ្មច្រាំងទន្លេ នៅភូមិជ័យ ឃុំមានជ័យ ស្រុកស្រីសន្ធរ**អ្នកសារព័ត៌មានគឺជាក្រុមគោលដៅអាទិភាពមួយដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់នៅក្នុងការអនុវត្តយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨**នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររបស់អនុគណៈកម្មការព័ត៌មាន ផ្សព្វផ្សាយ និងពិព័រណ៍ ដើម្បីត្រៀមរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧៩ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា**ក្រុមការងារបច្ចេកទេសគម្រោងពង្វាងទឹកចេញពីរាជធានីភ្នំពេញ របស់ក្រសួងធនធានទឹក ជួបប្រជុំជាមួយក្រុមការងារព័ត៌មាននិងបណ្ដាញសង្គមសម្ដេចធិបតី ពិភាក្សាពីការផលិតវីដេអូបទយកការណ៍**សារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤**សប្ដាហ៍ទី៤ នៃខែមេសា អាជ្ញាធរជាតិអប្សរា បន្តចុះពិនិត្យទីតាំងស្នើសុំជួសជុល និងសាងសង់តូចតាចរបស់ពលរដ្ឋអ្នកស្រុកអង្គរ បាន ៣៨ករណី**ប្រហិតចម្រុះ ៨០កេស និង១៦២ការ៉ុង ស្មើនឹង ៨,៦២០គីឡូក្រាម ត្រូវបានមន្រ្តីជំនាញត្រួតពិនិត្យឃើញ និងដុតបំផ្លាញចោល**នាយឧត្តមសេនីយ៍ វង្ស ពិសេន ទទួលជួបតំណាងក្រសួងមហាផ្ទៃ ដើម្បីសួរសុខទុក្ខនិងចូលរួមរំលែកមរណទុក្ខ ចំពោះយោធិនដែលពលីជីវិតក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ ថ្ងៃ១៧ មេសា ជាថ្ងៃប្រវត្តិសាស្រ្តមួយ ដែលប្រជាជាតិកម្ពុជា ឈានចូលក្នុងទំព័រដ៏ខ្មៅងងឹត នៃសោកនាដកម្មប្រវត្តិសាស្រ្ត បណ្តាលមកពីភាពចលាចល ជម្លោះប្រដាប់អាវុធ និងការកាប់សម្លាប់ជីវិតពលរដ្ឋខ្មែរស្លូតត្រង់

ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានរម្លឹកថា នៅថ្ងៃទី១៧ ខែមេសានេះ ជាថ្ងៃប្រវត្តិសាស្រ្តមួយ ដែលប្រជាជាតិកម្ពុជា មាតុភូមិជាទីស្នេហានៃយើងបានឈានចូលក្នុងទំព័រដ៏ខ្មៅងងឹត នៃសោកនាដកម្មប្រវត្តិសាស្រ្ត បណ្តាលមកពីភាពចលាចល ជម្លោះប្រដាប់អាវុធ និងការកាប់សម្លាប់ជីវិតប្រជាពលរដ្ឋខ្មែរស្លូតត្រង់ក្នុងរបប ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី១៧ មេសានេះ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានសរសេររៀបរាប់ក្នុងន័យដើមទាំងស្រុងថា «រយៈពេល ៤ ថ្ងៃ នែពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរបានបញ្ចប់ទៅប្រកបដោយភាពឱឡារិក ជាមួយភាពសប្បាយរីករាយ ស្នាមញញឹម និងសំលេងហ៊ោកញ្ជ្រៀវនៅគ្រប់មូលដ្ឋានទូទាំង ២៥ រាជធានី-ខេត្ត។ ប្រជាពលរដ្ឋបានចូលរួមកម្មវិធីនានាដែលរដ្ឋបាល រាជធានី-ខេត្ត សហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំ សង្រ្កាន្តនៅតាមទីតាំងនានាក្នុងរាជធានីភ្នំពេញ ក៏ដូចជាតាមបណ្តាខេត្តប្រកបដោយទឹកមុខសើចក្អាកក្អាយ ក្នុងឱកាសថ្ងៃឈប់សម្រាក។ យើងអាចនិយាយបានថា ៤ ថ្ងៃនេះ គ្រប់គ្នាបានលេងកម្សាន្តយ៉ាងពេញទំហឹង។

នៅថ្ងៃទី១៧ ខែមេសានេះ ក៏ជាថ្ងៃប្រវត្តិសាស្រ្តមួយ ដែលប្រជាជាតិកម្ពុជា មាតុភូមិជាទីស្នេហានៃយើងបានឈានចូលក្នុងទំព័រដ៏ខ្មៅងងឹត នៃសោកនាដកម្មប្រវត្តិសាស្រ្ត បណ្តាលមកពីភាពចលាចល ជម្លោះប្រដាប់អាវុធ និងការកាប់សម្លាប់ជីវិតប្រជាពលរដ្ឋខ្មែរស្លូតត្រង់ក្នុងរបប ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ។ ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ កម្ពុជាត្រូវខិតខំប្រឹងប្រែងក្រោកឈរឡើង ដើម្បីកសាង អភិវឌ្ឍជាតិមាតុភូមិចេញពីគំនរផេះផង់ ដែលបានប្រព្រឹត្តដោយរបបប្រល័យពូជសាសន៍។

នៅមិនដល់ ៥០ឆ្នាំផង យើងទាំងអស់គ្នាកំពុងឈរនៅទីនេះ សំលឹងមើលប្រទេសជាតិដែលកំពុងមានការលូតលាស់រីកចម្រើនឥតឈប់ឈរ ក្នុងសន្តិភាពពេញបរិបូរណ៍។ មេរៀនប្រវត្តិសាស្រ្តមួយនេះ បានបង្រៀនយើងឱ្យស្គាល់ច្បាស់នូវគុណតម្លៃនៃសន្តិភាព ហើយកត្តាសុខសន្តិភាពនេះហើយ ដែលនាំមកនូវភាពសប្បាយរីករាយ ការថែរក្សាបាននូវទំនៀមទំលាប់ប្រពៃណីដ៏ល្អផូរផង់របស់ដូនតាយើង។ ក្នុងនោះ តាមរយៈការទទួលបាននូវសន្តិភាព វាក៏បានបង្កើតជាឱកាសឱ្យមិត្តភក្តិបរទេសមកពីគ្រប់ទិសទីបានមកឃើញអ្វីដែលជាព្រះរាជាណាចក្រកម្ពុជានាពេលបច្ចុប្បន្ន ជាមួយប្រជាជនរបស់ខ្លួនដែលពោរពោញទៅដោយស្នាមញញឹម ការជឿជាក់ និងក្តីសង្ឃឹមចំពោះអនាគតប្រទេសជាតិរបស់ខ្លួន» ៕

អត្ថបទដែលជាប់ទាក់ទង