**អភិបាលខេត្តបាត់ដំបង ណែនាំដល់ប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុត្រូវទុកដាក់ឱ្យបានល្អ កុំលក់ដីត្រូវថែរក្សាទុកចែកកូនចៅជំនាន់ក្រោយ**សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នាំយកអំណោយមនុស្សធម៌ ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន៤៧ គ្រួសារ នៅស្រុកភ្នំព្រឹក**កម្លាំងសមត្ថកិច្ចចម្រុះខេត្តប៉ៃលិន ឡោមព័ទ្ធទីតាំង នៅតំបន់ដាច់ស្រយ៉ាលភ្នំក្បែរព្រំដែន សង្ស័យពាក់ព័ន្ធបទល្មើស Online Scam**វិចារណកថា៖ ការបំពុលទឹក កាកសំណល់រាវដែលមិនបានធ្វើប្រព្រឹត្តិកម្ម និងការកើនឡើងនៃហានិភ័យជំងឺមហារីក**អភិបាល ខេត្ត បន្ទាយមានជ័យ នាំយកអំណោយ ជាសម្ភារៈសិក្សា ផ្តល់ជូនកុមារភៀសសឹកនៅស្រុកស្វាយចេក**កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការស្វាគមន៍ប្រតិភូមកពីជុំវិញពិភពលោក ក្នុងមហាសន្និបាតកាយឫទ្ធិនារីពិភពលោក WAGGGS លើកទី៣៩!**កម្ពុជា និងចិន ចុះពិធីសារបើកផ្លូវនាំចេញមៀនសម្ងួត ពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន**រយៈពេល៥ខែដើមឆ្នាំ២០២៦ ក្រសួងបរិស្ថានបានចុះល្បាត និងបង្រ្កាបបទល្មើសធនធានធម្មជាតិបានចំនួន ៨៩៦ករណី និងឃាត់ខ្លួនជនល្មើសបញ្ជូនទៅតុលាការចំនួន៤៣នាក់**ឯកឧត្តម ស សុខា លើកទឹកចិត្តលោកគ្រូ អ្នកគ្រូ បន្តយកចិត្តទុកដាក់អប់រំកុមារតូចៗឱ្យស្រឡាញ់ការសិក្សា ដើម្បីកសាងមូលដ្ឋានគ្រឹះសម្រាប់អនាគត**កម្ពុជាប្តេជ្ញាចិត្តក្នុងការធ្វើការជិតស្និទ្ធជាមួយប្រទេសសមាជិកអាស៊ាន និងសហរដ្ឋអាម៉េរិក ក្នុងការលេីកកម្ពស់ភាពជាដៃគូដើម្បីផលប្រយោជន៍រួម**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យដើម្បីកំណត់ប្រភេទសេវាអត្តសញ្ញាណកម្មដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្រៃសេវា**កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​​ចុះ​ប្រតិបត្តិការ​បង្ក្រាប​និង​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ ស្រី​បាន​ចំនួន​១៧នាក់​**បណ្តាប្រទេសអារ៉ាប់ និងតំបន់ឈូងសមុទ្រ ថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារជាថ្មីរបស់អុីរ៉ង់ ទៅលើប្រទេសកូវ៉ែត និងបារ៉ែន**កូរ៉េខាងត្បូង និងអាមេរិក រៀបចំកិច្ចពិភាក្សាជាលើកដំបូងក្នុងសប្តាហ៍នេះ ដើម្បីជជែកអំពីកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរ**ឯកឧត្តម ហេង សួរ និងលោកជំទាវ អញ្ជើញចុះជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករនិយោជិតនៅរោងចក្រ ស៊ិនគី អឹភែរឹល ក្នុងខេត្តកំពង់ឆ្នាំង**កម្ពុជាថ្លែងអំណរគុណម៉ាឡេស៊ីចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការសម្របសម្រួលស្វែងរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ**អាល្លឺម៉ង់គាំទ្រកម្ពុជាលើវិធីសាស្ត្រដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ខណៈសភាទាំងពីរប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការឈានទៅរកការចុះ MoU**ឯកឧត្តម គង់ ភោគ ជួបពិភាក្សាទ្វេភាគីជាមួយ ឧត្តមមន្ត្រីសហរដ្ឋអាម៉េរិក**UN ព្រមានថា ការថយចុះ នៃមូលនិធិមនុស្សធម៌ អាចធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ខ្លាំងថែមទៀត សម្រាប់ជនភៀសខ្លួនរ៉ូហ៉ីងយ៉ាប្រមាណ១,២លាននាក់**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូចុះពិនិត្យនិងវាយតម្លៃការផ្តល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយខេត្តកណ្ដាល

ឯកឧត្តមរដ្ឋមន្ត្រី​ ​ថោ ជេដ្ឋា ​​អញ្ជើញ​ចេញដំណើរ​ ដើម្បីបំពេញទស្សនកិច្ច​ទៅកាន់​​ប្រទេសបារាំង

 


ភ្នំពេញ៖ នៅល្ងាចថ្ងៃ​សៅរ៍ ៥កើត​ ខែចេត្រ​ ឆ្នាំ​ថោះ​ បញ្ចស័ក​ ពុទ្ធសករាជ ២៥៦៧​ ត្រូវនឹងថ្ងៃទី​១៣​ ខែមេសា​ ឆ្នាំ​២០២៤​ ឯកឧត្តម​ ថោ ជេដ្ឋា​ រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ បាន​ដឹកនាំគណៈប្រតិភូ​ក្រសួង​​ចាកចេញ​ពីរាជធានីភ្នំពេញ​ ដើម្បី​អញ្ជើញបំពេញ​ទស្សនកិច្ច​ទៅកាន់ប្រទេសបារាំង​។

សូមជម្រាបថា​ ដំណើរទស្សនកិច្ច​របស់ឯកឧត្តម​រដ្ឋមន្ត្រី​ និងគណៈប្រតិភូ​នាពេលនេះ ធ្វើឡើង​តបតាម​ការអញ្ជើញ​របស់ក្រុមហ៊ុនគ្រប់គ្រងទិន្នន័យ​​​ និងព្យាករណ៍អាកាសធាតុ Meteo France International និងក្រុមហ៊ុនផលិត Sterela Doppler Radar​។ ទស្សនកិច្ចនេះនឹ​ងប្រព្រឹត្ត​ទៅ​រយៈពេល​៥ថ្ងៃ ចាប់ពីថ្ងៃ​ទី​១៤ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ នៅទីក្រុង Toulouse នៃសាធារណរដ្ឋបារាំង​។

គណៈប្រតិភូ​អមដំណើរ​ឯកឧត្តមរដ្ឋមន្ត្រី​ រួមមាន​ ឯកឧត្តម​ ជីវ​​ ស៊ុនហេង រដ្ឋលេខាធិការ និង​ជា​នាយក​ខុទ្ទកាល័យ​ ឯកឧត្តម​រដ្ឋលេខាធិការ ឯកឧត្តម​អគ្គនាយក លោក​អនុប្រធាននាយកដ្ឋាន​ លោក​ប្រធាន​​មន្ទីរ និងមន្ត្រីបច្ចេកទេស​​ក្រសួងធនធានទឹក និង​ឧតុនិយម​ សរុបចំនួន ១៤រូប។

បើតាម​ឯកឧត្តម​រដ្ឋលេខាធិការនាយកខុទ្ទកាល័យបានឱ្យដឹងថា​ ក្នុងអំឡុងពេល​ទស្សន​កិច្ច​រយៈពេល​ ៥ថ្ងៃនេះ ឯកឧត្តមរដ្ឋមន្ត្រី និងគណៈ​ប្រតិភូ​គ្រោងនឹង​អញ្ជើញ​ទៅកាន់​មជ្ឈមណ្ឌល​គ្រប់គ្រងទិន្ន​ន័យ និង ព្យាករណ៍អាកាសធាតុរបស់ប្រទេសបារាំង​ ​(Meteo-France) ក្នុងទីក្រុង Toulouse ដើម្បី​ស្វែង​យល់​ពី ប្រព័ន្ធគ្រប់គ្រងទិន្នន័យអាកាសធាតុ និងព្យាករណ៍អាកាសធាតុ ប្រព័ន្ធ​គ្រប់​គ្រង​ទិន្នន័យធនធានទឹក​ ព្រមទាំង​ស្វែងយល់ពីបច្ចេកវិទ្យា និងសម្ភារ​បរិក្ខារទំនើប និងបទដ្ឋាន​បច្ចេក​ទេស​ក្នុ​ងកិច្ច​ដំណើរការ និង គ្រប់គ្រងមជ្ឈមណ្ឌល។ ក្នុងឱកាសនោះ​ ​​គណៈប្រតិភូក្រសួងធនធានទឹក និង​ឧតុនិយម​​​នឹងជួបជាមួយ លោក​ ​Patric Benichou នាយកក្រុមហ៊ុន Meteo France International ផងដែរ។​

ឯកឧត្តម​រដ្ឋលេខាធិការ​បន្ថែមថា​ ​​​គណៈប្រតិភូដឹកនាំដោយឯកឧត្តមរដ្ឋមន្ត្រី​​ក៏នឹងអញ្ជើញ​ទៅកាន់​ទីតាំង​ផលិត និងដំឡើងរ៉ាដា​​អាកាសធាតុ (Weather Doppler Radar) របស់ក្រុមហ៊ុន Sterela ដែល​ជា​ក្រុមហ៊ុនលំដាប់ពិភពលោក ដែល​មានការិយាល័យកណ្តាល និងទីតាំងផលិត និងដំឡើងDoppler Radar ក្នុងទីក្រុង Toulouse។

ឯកឧត្តម​រដ្ឋលេខាធិការ​បញ្ជាក់ថា​ ក្រោយបញ្ចប់ទស្សនកិច្ចនៅប្រទេសបារាំង គណៈប្រតិភូនឹង​ទទួល​បាន​នូវគំនិតថ្មីៗ​បន្ថែមទៀត​ ​​សម្រាប់ការអភិវឌ្ឍមជ្ឈមណ្ឌលជាតិគ្រប់គ្រងទិន្នន័យធនធានទឹក(NWRMDC) ដែលបច្ចុប្បន្នការងារ​សាងសាង់អាគារមជ្ឈមណ្ឌលសម្រេចបាន៦០% និងគ្រោង​បញ្ចប់​ជាស្ថាពរ​នៅ បំណាច់ ឆ្នាំ២០២៤នេះ។

ទន្ទឹមនឹងនេះ​ ​ឯកឧត្តមរដ្ឋលេខាធិការ​​មានប្រសាសន៍ថា​ តាមរយៈទស្សនកិច្ចនេះ មន្ត្រីបច្ចេកទេស​គ្រប់​គ្រង​​​ទិន្នន័យធនធានទឹក និងព្យាករណ៍អាកាសធាតុនឹងអាចកំណត់បាននូវប្រភេទ លក្ខណៈ និង​បទដ្ឋាន​បច្ចេទេសសមស្របមួយ សម្រាប់​ការងារ​ដំឡើងស្ថានីយរ៉ាដាអាកាសធាតុ​តេជោ​សែន​ទី២ ដែល​គ្រោង​​នឹងសាងសង់ក្នុងពេលដ៏ខ្លីខាងមុខ​ដោយក្រសួងធនធានទឹក និងឧតុនិយម ក្នុងតំបន់​អាកាសយានដ្ឋាន​​អន្តរជាតិ​តេជោក្រុងតាខ្មៅ​ ៕​

អត្ថបទដែលជាប់ទាក់ទង