ឯកឧត្ដមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា ចូលរួមពិធីបួងសួងសុំសេចក្ដីសុខ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នៅប្រាសាទបាណន់ និងចែកអំណោយដល់ពលរដ្ឋជាង ១០០នាក់

ភ្នំពេញ៖ ឯកឧត្ដម សក់ សេដ្ឋា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែប ប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ នាព្រឹកថ្ងៃសុក្រ ទី១២ ខែមេសា ឆ្នាំ២០២៤ នេះ បានអញ្ជើញចូលរួមពិធីបួងសួងសុំសេចក្ដីសុខ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នៅប្រាសាទបាណន់ ស្ថិតនៅភូមិបាណន់ ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង និងចែកអំណោយប្រជាពលរដ្ឋជាង ១០០នាក់ និងចែកសម្ភារៈសិក្សាមួយចំនួនដល់សិស្សសាលាមត្តេយ្យ អេឌី និងហ្គាប៊ីសេន ផងដែរ ។ ពិធីនេះធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចក្រឡាហោម ស ខេង ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ។

