**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង**ឯកឧត្តម ចាន់ សុធា អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ**រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំកិច្ចប្រជុំជាមួយក្រុមការងារថ្នាក់ជាតិ ដើម្បីពិនិត្យនិងវាយតម្លៃឡើងវិញនូវមណ្ឌលសុវត្ថិភាពជនភៀសសឹក**អភិបាលខេត្តកំពត ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតរងនៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង ប្រចាំកម្ពុជា**អភិបាលខេត្តស្វាយរៀង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ត្រៀមរៀបចំទិវាមច្ឆាជាតិ ១កក្កដា លើកទី២១**ចំនួនជើងហោះហើរ របស់ក្រុមហ៊ុនអាកាសចរណ៍ធំៗ នៃតំបន់ឈូងសមុទ្រ ប្រតិបត្តិការផ្លូវអាកាសបានដំណើរប្រហែល ៨២ភាគរយហើយ ប្រៀបធៀបនឹងកម្រិតមុនពេលមានសង្រ្គាម**តម្លៃប្រេងបានធ្លាក់ចុះតិចតួចទៀត ចំពោះមុខក្តីរំពឹងទុកលើការផ្គត់ផ្គង់ក្នុងទីផ្សារ បន្ទាប់ពីនាវាដឹកប្រេងចាប់ផ្តើមធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz**ប្រធានាធិបតីកូរ៉េខាងត្បូងអះអាងថា លោក ដូណាល់ ត្រាំ ចង់បង្វែរការយកចិត្តទុកដាក់ទៅរកកូរ៉េខាងជើង បន្ទាប់ពីលោកសម្រេចកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមជាមួយអ៉ីរ៉ង់**បារាំងទទូចឱ្យអ៉ីស្រាអែល គោរពកិច្ចព្រមព្រៀងដែលចុះហត្ថលេខា រវាងអាមេរិកនិងអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា ខណៈអ៉ីស្រាអែលនៅតែបន្តការវាយប្រហារក្នុងប្រទេសលីបង់**FAO និង WFP អំពាវនាវរកថវិកា ដើម្បីជួយដល់ប្រជាជនចំនួន ៨,៨លាននាក់ នៅទូទាំងប្រទេសចំនួន ២២ ដែលមានហានិភ័យខ្ពស់ពីភាពរងគ្រោះដោយបាតុភូតអាកាសធាតុ El Niño**ទេសរដ្ឋមន្រ្តី​ លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុក​ចិត្ត​បាន**សម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត​ ពេជ ចន្ទមុន្នី​ ហ៊ុនម៉ាណែត​ អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ**កម្ពុជា និងអង្គការ SCO វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាកីដ៏ល្អប្រសើរ នាពេលកន្លងមក**កម្ពុជា-សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី​ (EAEU) ពិនិត្យ​ និង​ ពិចារណាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែមិថុនា ឆ្នាំ២០២៦**ក្រសួងបរិស្ថាន គាំទ្រនិងជំរុញការ«រួមគ្នាដាំដើមឈើដើម្បីកម្ពុជាបៃតង»

ការដាំដុះស្រូវរដូវប្រាំងរបស់ប្រជាកសិករនៅក្នុងខេត្តបាត់ដំបង មានការកើនឡើងរហូតដល់ប្រមាណ៣០០ភាគរយ បើធៀបនឹងផែនការសរុប

ភ្នំពេញ៖ ការដាំដុះស្រូវរដូវប្រាំងរបស់ប្រជាកសិករនៅក្នុងខេត្តបាត់ដំបង មានការកើនឡើងរហូតដល់ប្រមាណ៣០០ភាគរយនៃផែនការ សរុបលើផ្ទៃដីជាង៦ម៉ឺនហិកតា និងធ្វើឱ្យបរិមាណស្រូវមានការកើនឡើងគួរឱ្យកត់សម្គាល់ដែលជួយជំរុញកំណើនសន្តិសុខស្បៀងនៅកម្ពុជា។នេះបើយោងតាមវិទ្យុជាតិកម្ពុជា។

លោក អ៊ិន សុវណ្ណមុន្នី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្តបាត់ដំបង បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាថា ស្រូវគឺជាដំណាំមួយប្រភេទដែលមានសក្ដានុពលជាងគេបំផុតនៅក្នុងខេត្តបាត់ដំបង ដោយមានផ្ទៃដីបង្កបង្កើនផលស្រូវសរុបរហូតដល់ជាង៤៥ម៉ឺនហិកតា ដោយសារទឹកដីនៃខេត្តនេះ មានជីជាតិអំណោយផលក្នុងការដាំដុះដំណាំមួយប្រភេទនេះ។

លោកបានបន្តថា សម្រាប់ឆ្នាំនេះប្រជាកសិករបានផុសផុលក្នុងការធ្វើស្រូវប្រាំង ដែលមានចំនួនរហូតដល់៦៤.៥៥៦ហិកតា គឺមិនធ្លាប់មានពីមុនមក ដោយសារតែតម្លៃទីផ្សារស្រូវ មានការកើនឡើងជាងឆ្នាំមុនៗ អាចលក់ ចេញក្នុងតម្លៃចាប់ពី១,០០០ ទៅ១,៤០០រៀលក្នុង១គីឡូក្រាម ខណៈដែលកាលពីឆ្នាំមុន កសិករដាំដុះត្រឹមតែប្រមាណជិត៤ម៉ឺនហិកតាប៉ុណ្ណោះ តែសម្រាប់នៅឆ្នាំនេះគឺលើសផែនការដល់រហូត៣០៧.៤១% នៃផែនការដាំដុះសរុបចំនួនត្រឹមតែជាង២០.០០០ ហិកតាប៉ុណ្ណោះ។

លោកអនុប្រធាន បានបន្តទៀតថា ទន្ទឹមនឹងការកើនឡើងផ្ទៃដីស្រូវប្រាំងនេះ ប្រជាកសិករក៏មានជួបបញ្ហាប្រឈមមួយចំនួនពាក់ព័ន្ធនឹងប្រភពទឹកស្រោចស្រព ដែលទាមទារឱ្យមានការចូលរួម គិតគូរ ពីអាជ្ញាធរមានសមត្ថកិច្ច ក្នុងការជួយស្វែងរកប្រភពទឹក និងណែនាំទៅដល់ប្រជាកសិករត្រូវសិក្សាពីប្រភពទឹកជាមុនសិន មុននឹងធ្វើការដាំដុះ។

« នៅក្នុងឆ្នាំនេះ ស្រូវគឺមានតម្លៃទីផ្សារល្អ ដែលបានចន្លោះរហូតដល់ពីមួយពាន់ ទៅមួយពាន់បួនរយរៀលដែរជាផលជំរុញឱ្យប្រជាកសិករព្យាយាមដាំដុះច្រើន ដែលសម្រាប់ផែនការផលិតគឺត្រឹមតែជាង២ម៉ឺនហិកតា ប៉ុន្តែប្រជាកសិករផលិតដល់ជាង៦ម៉ឺនហិកតា ដែលលើសផែនការរហូតដល់ប្រមាណ៣០០ភាគរយ គឺគាត់ព្យាយាមនឹងប្រឹងប្រែងទៅលើការវិនិយោគលើដំណាំស្រូវ ប៉ុន្តែក៏នៅតែមានបញ្ហាប្រឈមទៅលើប្រភពទឹកសម្រាប់ស្រោចស្រពដំណាំស្រូវដូចគ្នា »។

សូមបញ្ជាក់ថា ខេត្តបាត់ដំបង ក្រៅពីដំណាំស្រូវ ក៏នៅមានដំណាំសំខាន់ៗជាច្រើន រួមមាន៖ ពោតក្រហម ដំឡូងមី សណ្ដែកសៀង ស្វាយកែវរមៀត មៀនប៉ៃលិន ល្ង ជាដើម ដែលបានរួមចំណែកយ៉ាងសំខាន់ ក្នុងការធានាសន្តិសុខស្បៀង លើកកម្ពស់សេដ្ឋកិច្ចគ្រួសារកសិករ និងទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ៕

អត្ថបទដែលជាប់ទាក់ទង