មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បន្តដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សាតាក់តែងសេចក្តីព្រាង បទប្បញ្ញត្តិជាវិធានបទល្មើសល្បែងស៊ីសងខុសច្បាប់
ភ្នំពេញ៖ ឯកឧត្តម ទ្រី សុខហេង អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារបច្ចេកទេសកសាងសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសង បានបន្តដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សាតាក់តែងសេចក្តីព្រាងបទប្បញ្ញត្តិជាវិធានបទល្មើសល្បែងស៊ីសងខុសច្បាប់ អង្គប្រជុំបានសម្រេចនូវជំពូកទី១ ជំពូកទី២ និងជំពូកទី៣ ពាក់ព័ន្ធបទល្មើសល្បែងស៊ីសងខុសច្បាប់ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ដោយមានការចូលរួមពី សមាជិកក្រុមបច្ចេកទេសផងដែរ ៕