**រំលឹកខួបសោយពិរាល័យ ៤៩ព្រះវស្សា របស់សម្ដេចព្រះមហាក្សត្រយានី ស៊ីសុវត្ថិមុនីវង្ស កុសុមៈនារី រតន៍សិរីវឌ្ឍនា ១៩៧៥-២០២៤**ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន ប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណន-តេជោ ដែលជាគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន**សម្តេចធិបតី ចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះក្រុមគ្រួសារយោធិនពលី និងសម្តែងនូវសមានទុក្ខសោកស្តាយចំពោះអ្នករងរបួស ក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់នៅយោធភូមិភាគទី៣ នៃខេត្តកំពង់ស្ពឺ**ទេសរដ្ឋមន្ត្រី គន់ គីម អញ្ជើញប្រកាសផ្ទេរភារកិច្ចប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តឧត្ដរមានជ័យ**ឯកឧត្តម គង់ សោភ័ណ្ឌ សម្ភោធសមិទ្ធិផលនានា និងស្រោចស្រពសុគន្ធវារីឡើងជាព្រះចៅអធិការពេញសិទ្ធិ ក្នុងវត្តកែវមុនីវ័ន» ស្ថិតក្នុងភូមិព្រែកឬស្សឃុំសំបួរមាស ស្រុកមុខកំពូល**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញបើកពិព័រណ៍រថយន្ត (Auto Show) លើកទី១ ឆ្នាំ២០២៤ និងបង្ហាញការគាំទ្រយ៉ាងពេញទំហឹងលើការអនុវត្ត «គម្រោងជីកព្រែកហ្វូណនតេជោ»**អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសិក្ខាសាលាស្តីពី «ការចូលរួមរបស់យុវជនដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០»**ឯកឧត្តម ហេង សួរ ទទួលជួបពិភាក្សាការងារជាមួយទីប្រឹក្សាស្ថានទូតចិនប្រចាំនៅកម្ពុជា**អាជ្ញាធរខេត្តកំពង់ស្ពឺ ប្រាប់ឱ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន និងចៀសចេញឱ្យឆ្ងាយ ខណៈឃ្លាំងផ្ទុកគ្រាប់ក្នុងទីបញ្ជាការយោធភូមិភាគទី៣ ស្ថិតក្នុងភូមិចំការដូង សង្កាត់ច្បារមន ក្រុងច្បារមន កំពុងរងការឆាបឆេះខ្លាំង**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា៖ គិតមកដល់ពេលនេះ វឌ្ឍនភាពនៃគម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រីសម្រេចបានប្រមាណ៧៩ ភាគរយ**ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំងជារដ្ឋលេខាធិការ និងជាអនុរដ្ឋលេខាធិការ នៃក្រសួងអភិវឌ្ឍន៍ជនបទ**ក្រសួងបរិស្ថាន ប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណន-តេជោ ដែលជាគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន**ឯកឧត្តម ឆាយ ឫទ្ធិសែន ចុះតាមខ្នងផ្ទះពិនិត្យស្ថានភាពកង្វះខាតទឹក និងពិនិត្យរកប្រភពផ្គត់ផ្គង់ទឹកសម្រាប់បរិភោគនិងប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋរស់នៅស្រុកចំនួន៣ ក្នុងខេត្តតាកែវ**ឧបនាយករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន បំពេញទស្សនកិច្ចដើម្បីពិនិត្យការរៀន និងបង្រៀន និងសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសក្រុងព្រះសីហនុ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញអមដំណើរចុះពិនិត្យវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍ទំនប់ជូនទ្រី ក្នុងខេត្តបាត់ដំបង**ឯកឧត្ដម​ ជា​ ប៉ោ​ ប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណន-តេជោ ដែលជាគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន**ឧត្តមសេនីយ៍ឯក​ ច័ន្ទ​ សុភត្រ្តា ប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណន-តេជោ ដែលជាគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជួបថ្នាក់ដឹកនាំ និងស្ដាប់បទបង្ហាញអំពីការគ្រប់គ្រងរដ្ឋបាវ៉ារីយ៉ា មុនដឹកនាំគណៈប្រតិភូមាតុភូមិនិវត្តន៍**ឯកឧត្តម ប៉ែន បូណា ចេញញត្តិប្រកាសគាំទ្រយ៉ាងពេញទំហឹង ការអនុវត្តគម្រោងជីកព្រែកហ្វូណន-តេជោ**សម្តេចធិបតី និងលោកជំទាវ ឧបត្ថម្ភថវិកា ២០០លានរៀល ជូនមន្ទីរពេទ្យគន្ធបុប្ផា តាមរយៈការប្រកួតបាល់ទាត់មនុស្សធម៌ ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកម្លាំងនគរបាល ចុះលាងសម្អាតអនាម័យ លោកយាយស្រី គ្រប់លក្ខណ៍ ដៃសាមពីរ សួនមានជ័យ ត្រៀមអបអរពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិនាពេលខាងមុខ

ភ្នំពេញ៖ ដើម្បីឲ្យមានសោភ័ណភាពល្អ ស្អាត ក្នុងក្រុង សិរីសោភ័ណ ពិសេសគឺត្រៀមអបអរសាទរក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខ នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងនគរបាលខេត្ត ធ្វើអនាម័យសម្អាត លាង លោកយាយស្រី គ្រប់លក្ខណ៍ ដៃសាមពីរ សួនមានជ័យ នារសៀលនេះ។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត បានមានប្រសាសន៍ នៅខេត្តបន្ទាយមានជ័យ នាថ្ងៃខាងមុខនេះ នឹងមានរៀបចំពិធី អរសាទរក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខ និងដើម្បីលើកកម្ពស់សោភ័ណភាពតាមទីប្រជុំជនក្នុងក្រុងសីរិសោភ័ណ ខេត្តបន្ទាយមានជ័យ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ លោកបានដឹកនាំកងកម្លាំងនគរបាលខេត្ត ដើម្បីធ្វើការសម្អាត ទីធ្លាសួនច្បារមានជ័យ រូបសំណាកលោកយាយគ្រប់ល័ក្ខណ៍ ដៃសាមពីរ ឲ្យ បានស្អាតល្អ។

ម្យ៉ាងវិញទៀតគឺបញ្ជាក់ពីសកម្មភាពការដាស់តឿនជម្រុញដល់ពលរដ្ឋ អាជីវករ ពាណិជ្ជករ ក្រុមហ៊ុន សហគ្រាស ដែលនៅតាមសងខាងផ្លូវជាតិលេខ៥ ក៏ដូចក្រុង ឲ្យមានការស្រឡាញ់បរិស្ថាន ចូលរួមសម្អាតអនាម័យតាមទីសាធារណៈ ទីប្រជុំ និងផ្ទះសម្បែងរៀងៗខ្លួន ដើម្បីត្រៀមអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខាងមុខ ។

ជាមួយគ្នានោះផងដែរ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅជិត លោកយាយគ្រប់លក្ខណ៍ ដៃ៣២ និងសួនមានជ័យ សូមឲ្យជួយសម្អាតអនាម័យ ដើម្បីសោភ័ណភាណ និងបរិស្ថានផង ដើម្បីសុខមាលភាពខ្លួនឯងផង ព្រោះកិច្ចការងារអ្វីក៏ដោយទាល់តែចូលរួមទាំងអស់គ្នា ទើបកិច្ចការនោះទទួលបានជោគជ័យ ៕

អត្ថបទដែលជាប់ទាក់ទង