**ឧបនាយករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន បំពេញទស្សនកិច្ចដើម្បីពិនិត្យការរៀន និងបង្រៀន និងសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសក្រុងព្រះសីហនុ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញអមដំណើរចុះពិនិត្យវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍ទំនប់ជូនទ្រី ក្នុងខេត្តបាត់ដំបង**ឯកឧត្ដម​ ជា​ ប៉ោ​ ប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណន-តេជោ ដែលជាគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន**ឧត្តមសេនីយ៍ឯក​ ច័ន្ទ​ សុភត្រ្តា ប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណន-តេជោ ដែលជាគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជួបថ្នាក់ដឹកនាំ និងស្ដាប់បទបង្ហាញអំពីការគ្រប់គ្រងរដ្ឋបាវ៉ារីយ៉ា មុនដឹកនាំគណៈប្រតិភូមាតុភូមិនិវត្តន៍**ឯកឧត្តម ប៉ែន បូណា ចេញញត្តិប្រកាសគាំទ្រយ៉ាងពេញទំហឹង ការអនុវត្តគម្រោងជីកព្រែកហ្វូណន-តេជោ**សម្តេចធិបតី និងលោកជំទាវ ឧបត្ថម្ភថវិកា ២០០លានរៀល ជូនមន្ទីរពេទ្យគន្ធបុប្ផា តាមរយៈការប្រកួតបាល់ទាត់មនុស្សធម៌ ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន**ឯកឧត្តម វង្ស ពិសេន ជំរុញឲ្យអាជ្ញាធមូលដ្ឋានបន្តយកចិត្តទុកដាក់ការពង្រឹងសន្តិសុខសង្គម និងមន្រ្តីបក្សចុះជាប់មូលដ្ឋានដើម្បីបម្រើប្រជាពលរដ្ឋ**សហភាពសហព័ន្ធយុវជនកម្ពុជា ប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណន-តេជោ ដែលជាគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ចាត់ក្រុមគ្រូពេទ្យ TYDA នាំយកអំណោយជាថវិកាជូនលោកយាយអាយុ ៧១ឆ្នាំ មានជំងឺធ្ងន់ធ្ងរ នៅខេត្តត្បូងឃ្មុំ**ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញសំណេះសំណាលជាមួយអាជ្ញាធរដែនដី និងប្រជាពលរដ្ឋ នៅស្រុកពាមជរ ខេត្តព្រៃវែង**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ស្រ្តី និងយុវជន ជាធនធានគន្លឹះដ៏សំខាន់ក្នុងការសម្រេចបាននូវភារកិច្ចចម្បងសំខាន់ៗ**ក្រុម Houthi អះអាងទទួលខុសត្រូវចំពោះការវាយប្រហារលើនាវាដឹកប្រេងរបស់អង់គ្លេស និងយន្តហោះគ្មានមនុស្សបើករបស់អាមេរិក**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណន-តេជោ**ចិនត្រៀមបាញ់បង្ហោះយានអវកាស Chang’e-6**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណន-តេជោ ដែលជាគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន**សមាគមក្រុមការងារ១០០រាត្រី ប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណន-តេជោ ដែលជាគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន**ចិនគាំទ្រការផ្សះផ្សាបក្សពួកប៉ាឡេស្ទីនតាមរយៈការសន្ទនា ការពិគ្រោះយោបល់**សហភាពអង្គការសង្គមស៊ីវិល តំណាងអង្គការសមាគម និងសហគមន៍ទាំង៥០ស្ថាប័ន ប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណន-តេជោ ដែលជាគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន**មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ អញ្ជើញបិទវគ្គបណ្តុះបណ្តាល ពង្រឹងសមត្ថភាពគ្រូបង្រៀនអប់រំពិសេស

មេបញ្ជាការតំបន់ប្រតិបត្តិការសឹកបាត់ដំបង កោតសរសើរ និងវាយតម្លៃខ្ពស់លើកិច្ចខិតខំបំពេញភារកិច្ចរបស់នាយ-ពលទាហាន ផ្នែកសឹករងកំរៀង

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ នៅទីបញ្ជាការ កងអនុសេនាធំទី១ ផ្នែកសឹករង កំរៀង បានប្រារព្ធពិធីប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខឆ្នាំ២០២៣ និងផ្សព្វផ្សាយផែនការសកម្មភាពការងារយោធាសន្តិសុខឆ្នាំ២០២៤ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី ហួម ខ្វែក មេបញ្ជាការ តំបន់ប្រតិបត្ដិការសឹករង បាត់ដំបង។

ក្នុងឱកាសបូកសរុបនោះដែរលោកមេបញ្ជាការ បានពាំនាំពាក្យផ្តាំផ្ញើសួរសុខទុក្ខរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ និងបានធ្វើការកោតសរសើរដល់កម្លាំងផ្នែកសឹករង កំរៀង ដែលកន្លងមកបានខិតខំប្រឹងប្រែងកសាងអង្គភាព ការចុះជួយសង្គ្រោះប្រជាពលរដ្ឋដែលជួបការលំបាក និងជួបគ្រោះមហន្តរាយផ្សេងៗ រហូតមានការសរសើរពីសំណាក់ប្រជាពលរដ្ឋរស់នៅក្នុងភូមិសាស្ត្រដែលទទួលខុសត្រូវ ហើយឱ្យបន្តអនុវត្តការងារកសាងអង្គភាព ការងារបង្កបង្កើនផល ចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់ឱ្យដល់កម្លាំងជួរមុខក្នុងការបំពេញបេសកកម្មល្បាតទាំងយប់ទាំងថ្ងៃតាមខ្សែបន្ទាត់ព្រំដែនតាមផែនការ និងបទបញ្ជារបស់ថ្នាក់លើ។

ឧត្តមសេនីយ៍ត្រី ហួម ខ្វែក ក៏បានផ្សព្វផ្សាយសភាពការណ៍ថ្មីៗ បទបញ្ជា និងសេចក្តីណែនាំ របស់ថ្នាក់លើស្តីពីវិធានការក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនដល់នាយទាហាន-ពលទាហាន ព្រមទាំងបានណែនាំបន្ថែមដល់ថ្នាក់ដឹកនាំ ព្រមទាំងនាយទាហាន នាយទាហានរង ពលទាហាន ត្រូវបន្តចូលរួមគោរព និងអនុវត្តនូវផែនការរបស់ថ្នាក់លើបានដាក់ចុះឱ្យបានម៉ឺងម៉ាត់បំផុតក្នុងការទប់ស្កាត់ឱ្យបាននូវរាល់បទល្មើសឆ្លងដែនខុសច្បាប់ផ្សេងៗ។

ជាចុងក្រោយ ឧត្តមសេនីយ៍ត្រី ហួម ខ្វែក បានអញ្ជើញប្រគល់សេចក្តីសម្រេចផ្លាស់ប្តូរមុខងារ ប័ណ្ណសរសើរ លិខិតសរសើរ ជូនដល់នាយទាហាន នាយទាហានរង ពលទាហានដែលមានស្នាដៃឆ្នើមក្នុងការងារ១ឆ្នាំកន្លងមក និងបានប្រគល់ថវិកាចំនួន ១.០០០.០០០រៀល ជូនលោកមេបញ្ជាការ ផ្នែកសឹករង កំរៀងផងដែរ៕

អត្ថបទដែលជាប់ទាក់ទង