**វិចារណកថា៖ ការបំពុលទឹក កាកសំណល់រាវដែលមិនបានធ្វើប្រព្រឹត្តិកម្ម និងការកើនឡើងនៃហានិភ័យជំងឺមហារីក**អភិបាល ខេត្ត បន្ទាយមានជ័យ នាំយកអំណោយ ជាសម្ភារៈសិក្សា ផ្តល់ជូនកុមារភៀសសឹកនៅស្រុកស្វាយចេក**កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការស្វាគមន៍ប្រតិភូមកពីជុំវិញពិភពលោក ក្នុងមហាសន្និបាតកាយឫទ្ធិនារីពិភពលោក WAGGGS លើកទី៣៩!**កម្ពុជា និងចិន ចុះពិធីសារបើកផ្លូវនាំចេញមៀនសម្ងួត ពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន**រយៈពេល៥ខែដើមឆ្នាំ២០២៦ ក្រសួងបរិស្ថានបានចុះល្បាត និងបង្រ្កាបបទល្មើសធនធានធម្មជាតិបានចំនួន ៨៩៦ករណី និងឃាត់ខ្លួនជនល្មើសបញ្ជូនទៅតុលាការចំនួន៤៣នាក់**ឯកឧត្តម ស សុខា លើកទឹកចិត្តលោកគ្រូ អ្នកគ្រូ បន្តយកចិត្តទុកដាក់អប់រំកុមារតូចៗឱ្យស្រឡាញ់ការសិក្សា ដើម្បីកសាងមូលដ្ឋានគ្រឹះសម្រាប់អនាគត**កម្ពុជាប្តេជ្ញាចិត្តក្នុងការធ្វើការជិតស្និទ្ធជាមួយប្រទេសសមាជិកអាស៊ាន និងសហរដ្ឋអាម៉េរិក ក្នុងការលេីកកម្ពស់ភាពជាដៃគូដើម្បីផលប្រយោជន៍រួម**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យដើម្បីកំណត់ប្រភេទសេវាអត្តសញ្ញាណកម្មដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្រៃសេវា**កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​​ចុះ​ប្រតិបត្តិការ​បង្ក្រាប​និង​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ ស្រី​បាន​ចំនួន​១៧នាក់​**បណ្តាប្រទេសអារ៉ាប់ និងតំបន់ឈូងសមុទ្រ ថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារជាថ្មីរបស់អុីរ៉ង់ ទៅលើប្រទេសកូវ៉ែត និងបារ៉ែន**កូរ៉េខាងត្បូង និងអាមេរិក រៀបចំកិច្ចពិភាក្សាជាលើកដំបូងក្នុងសប្តាហ៍នេះ ដើម្បីជជែកអំពីកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរ**ឯកឧត្តម ហេង សួរ និងលោកជំទាវ អញ្ជើញចុះជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករនិយោជិតនៅរោងចក្រ ស៊ិនគី អឹភែរឹល ក្នុងខេត្តកំពង់ឆ្នាំង**កម្ពុជាថ្លែងអំណរគុណម៉ាឡេស៊ីចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការសម្របសម្រួលស្វែងរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ**អាល្លឺម៉ង់គាំទ្រកម្ពុជាលើវិធីសាស្ត្រដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ខណៈសភាទាំងពីរប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការឈានទៅរកការចុះ MoU**ឯកឧត្តម គង់ ភោគ ជួបពិភាក្សាទ្វេភាគីជាមួយ ឧត្តមមន្ត្រីសហរដ្ឋអាម៉េរិក**UN ព្រមានថា ការថយចុះ នៃមូលនិធិមនុស្សធម៌ អាចធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ខ្លាំងថែមទៀត សម្រាប់ជនភៀសខ្លួនរ៉ូហ៉ីងយ៉ាប្រមាណ១,២លាននាក់**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូចុះពិនិត្យនិងវាយតម្លៃការផ្តល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយខេត្តកណ្ដាល**‎​កម្ពុជា-កូរ៉េ ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការ និងការបណ្តុះបណ្តាលមន្ត្រីអនុវត្តច្បាប់ លើការងារប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា**នគរបាលចាប់ខ្លួនជនសង្ស័យចំនួន ៤នាក់ ពាក់ព័ន្ធករណីចាប់ជំរិតទារប្រាក់ និងឃាតកម្មគិតទុកជាមុន**អភិបាលខេត្តកំពត អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋមកពីឃុំចំនួន២ នៃស្រុកទឹកឈូ

ផ្ទាំងគំនូរដ៏មានតម្លៃរបស់វិចិត្រខ្មែរទសវត្ស៦០ ត្រូវបានគ្រួសារជនជាតិអូស្ត្រាលីប្រគល់ជូនសារមន្ទីរ ស.ស.រ តម្កល់ជាសម្បត្តិជាតិតរៀងទៅ

ភ្នំពេញ៖ សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ «ព្រះស្រីឦសានវរ្ម័ន» ហៅកាត់ ស.ស.រ បានទទួលរូបគំនូរ១ផ្ទាំងពីគ្រួសារអតីតអ្នកការទូតអូស្ត្រាលី ដែលជាស្នាដៃរបស់វិចិត្រករខ្មែរ លោក ញឹក ឌឹម តាំងពីពាក់កណ្ដាលទសវត្សឆ្នាំ១៩៦០។

ពិធីប្រគល់ទទួលធ្វើឡើងក្រោមវត្តមានលោកជំទាវ ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា ឯកឧត្តម Justin Whyatt ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា និងតំណាងគ្រួសារលោក Merrillees នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ នៅសារមន្ទីរ ស.ស.រ ផ្ទាល់។

ផ្ទាំងគំនូរដ៏ស្អាតប្លែកនេះទទួលបាននៅពាក់កណ្តាលទសវត្សឆ្នាំ១៩៦០ ដោយលោក Robert Merrillees និងភរិយារបស់លោក គឺលោកស្រី Helen ក្នុងអំឡុងអាណត្តិការទូតរបស់លោកនៅកម្ពុជា ដែលបង្ហាញពីទិដ្ឋភាពបែបជនបទនៃប្រទេសកម្ពុជា ដែលឆ្លុះបញ្ចាំងពីចក្ខុវិស័យសិល្បៈខុសប្លែកពីគេរបស់លោក ញឹក ឌឹម។ បន្ទាប់ពីបានខិតខំប្រឹងប្រែងស្តារឡើងវិញ ដោយចិត្តសប្បុរសគ្រួសារលោក Merrillees បានសម្រេចចិត្តបរិច្ចាគស្នាដៃដ៏កម្រនេះមកកាន់សារមន្ទីរ ស.ស.រ ដោយធានានូវការអភិរក្ស និងឱកាសសម្រាប់មនុស្សជំនាន់ក្រោយអាចទស្សនាបាន។ ហេតុនេះគំនូរនេះនឹងត្រូវបានបញ្ចូលទៅក្នុងសមុច្ច័យរបស់សារ‍មន្ទីរ ស.ស.រ។

សហប្រធានសារមន្ទីរ ស.ស.រ លោក ប្លែស គីលីយ៉ង់ បានកោតសរសើរចំពោះអំណោយដ៏ថ្លៃថ្លានេះ។ លោកលើកឡើងថា យើងសូមអរគុណដល់គ្រួសារលោក Merrillees ដែលបានជ្រើសរើសសារមន្ទីរ ស.ស.រ ក្នុងការបរិច្ចាគគំនូរដ៏ស្អាតប្លែកនេះ។ ស្នាដៃរបស់លោក ញឹក ឌឹម គឺជាការឆ្លុះបញ្ចាំងពីទិដ្ឋភាពវប្បធម៌ និងសិល្បៈដ៏រស់រវើកដែលរីកដុះដាលនៅក្រោយពេលទទួលបានឯករាជ្យ និងមុនពេលប្រទេសត្រូវបានបំផ្លាញដោយសង្រ្គាម និងក្នុងរបបខ្មែរក្រហម។ ការបរិច្ចាគនេះកាន់តែមានអត្ថន័យ ព្រោះសារមន្ទីរទើបតែបានសម្ពោធផ្នែកនៃពិព័រណ៍អចិន្ត្រៃយ៍ដែលទើបបានកែលម្អ គឺសម័យឯករាជ្យ សាធារណរដ្ឋខ្មែរ និងរបបខ្មែរក្រហម ដោយមានការពិពណ៌នាបន្ថែមអំពីការផ្លាស់ប្តូរសេដ្ឋកិច្ចសង្គមដែលបានកើតឡើងនៅពេលនោះ។

លោកស្រី Dolla S. Merrillees ដែលជាកូនស្រីរបស់លោក Robert Merrillees និងជាតំណាងគ្រួសារ បានលើកឡើងពីសារសំខាន់នៃវប្បធម៌ និងប្រវត្តិសាស្ត្រនៃការបរិច្ចាគនេះថា យើងខ្ញុំពិតជារំភើបណាស់ដែលបានប្រគល់គំនូរនេះគូរដោយវិចិត្រករខ្មែរដ៏ល្បីល្បាញ គឺលោក ញឹក ឌឹម ជូនប្រជាជនខ្មែរ។ គំនូរនេះទទួលបានដោយឪពុកម្តាយខ្ញុំផ្ទាល់ពីវិចិត្រករនៅចុងទសវត្សឆ្នាំ១៩៦០ វាជាកម្មសិទ្ធិដ៏គួរឱ្យស្រឡាញ់ជាមួយនឹងរូបគំនូរដែលគាត់បានគូរពីគ្រួសាររបស់យើង។ ដោយសារស្នាដៃរបស់គាត់ភាគច្រើនត្រូវបានបំផ្លាញដោយរបបប៉ុលពតយើងខ្ញុំសង្ឃឹមថា គំនូរនេះនឹងផ្ដល់ភាពរីករាយដល់មនុស្សជំនាន់ក្រោយ។

សូមបញ្ជាក់ថា សារមន្ទីរ ស.ស.រ ត្រូវបានបង្កើតឡើងដោយធនាគារជាតិនៃកម្ពុជាសម្រាប់បង្ហាញនិងផ្តល់ចំណេះដឹងដល់សាធារណជនអំពីប្រវត្តិសាស្រ្តសេដ្ឋកិច្ច និងការវិវត្តនៃរូបិយវត្ថុនៅកម្ពុជា តាមរយៈការរួមបញ្ចូលគ្នានូវវត្ថុបុរាណ និងបច្ចេកវិទ្យាទំនើបដែលជាសារ‍មន្ទីរដ៏ទំនើប ៕

អត្ថបទដែលជាប់ទាក់ទង