**បទវិភាគ​៖​ឆ្លងកាត់​រយៈពេល​៦៥ឆ្នាំ៖​សហគមន៍​ជោគ​វាសនា​រួម​ចិន-ឡាវ​​”គ្រប់​រដូវកាល”​បានឡើង​ដល់​កម្រិតថ្មី​ទៀត​**រដ្ឋបាលខេត្តបន្ទាយមានជ័យ បេីកយុទ្ធនាការជិះកង់ «១ម៉ឺនរៀល ១ម៉ឺននាក់» ដើម្បីកៀគរថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា និងអបអរសាទរទិវាកុមារអន្តរជាតិ**ប្រជាពលរដ្ឋកូរ៉េខាងត្បូងប្រមាណ១ម៉ឺននាក់ បានសម្រុកមកជួបជុំគ្នាយ៉ាងគំហុកនៅក្រៅពហុកីឡដ្ឋាន SK Olympic Handball Stadium ក្នុងរដ្ឋធានីសេអ៊ូល**បុរសជនជាតិជប៉ុនឈ្មោះ សាសាគី (Sasaki) មានវ័យ៣៩ឆ្នាំ ត្រូវបានប៉ូលិសអន្តោប្រវេសន៍ថៃចាប់ខ្លួន នៅក្នុងខណ្ឌវឌ្ឍនា រាជធានីបាងកក**ឯកឧត្តម វង្សី វិស្សុត អញ្ជើញប្រគល់វិញ្ញាបនបត្រជូនដល់សិក្ខាកាមជាគ្រូបង្គោល ហូកា និងវគ្គបណ្តុះបណ្តាល ហូកា លើជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ជំនាញចុងភៅ ជំនាញគេហកិច្ច និងជំនាញការិយាល័យជួរមុខ**ឯកឧត្តម នេត សាវឿន ជំរុញដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សខេត្តកំពង់ចាម ត្រូវបង្កើនសកម្មភាពផ្សព្វផ្សាយអំពីសមិទ្ធផលដែលគណបក្សសម្រេចបានទៅកាន់ប្រជាពលរដ្ឋ សំដៅពង្រីកភាពឈ្នះ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧**កូរ៉េខាងជើងនឹងសាងសង់នាវាពិឃាដមួយគ្រឿងមានទម្ងន់ ១០ ០០០តោន ព្រមទាំងអភិវឌ្ឍអាវុធសម្ងាត់នៅក្រោមទឹក**លោក ដូណាល់ ត្រាំ​ ថាអ៉ីរ៉ង់មានគ្រាប់មីស៊ីលនៅសល់ប្រហែលពី ២១ ទៅ២២ភាគរយ**ប៉ាឡេស្ទីន បានអះអាងថាកងកម្លាំងអ៉ីស្រាអែលបានបាញ់សម្លាប់ទារកប៉ាឡេស្ទីនម្នាក់មានអាយុ ៧ខែ**បារាំងកំពុងធ្វើការជាមួយប្រទេសមួយចំនួនដើម្បីបង្កើនសម្ពាធលើអ៉ីស្រាអែល ដោយបន្តទៅមុខជាមួយនិងការដាក់ទណ្ឌកម្មថ្នាក់ជាតិ**កម្លាំងនគរបាលស្រុកស្វាយចេកបង្ក្រាបករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ជាបន្តបន្ទាប់ និងដកហូតវត្ថុតាងមួយចំនួន**សម្តេច ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅទីក្រុងហាណូយ ពីថ្ងៃទី៨ ដល់ថ្ងៃទី១០**អ្នកនាំពាក្យក្រសួងព័ត៌មានលើកទឹកចិត្តយ៉ាងខ្លាំងដល់ស្រទាប់យុវវ័យឱ្យដើរតួជាឃោសនិក អប់រំក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា**សម្តេច ម៉ែន សំអន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង**លោក ហ្សេលេនស្គី បានរិះគន់សមភាគីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដែលបានបដិសេធការអំពាវនាវឱ្យមានជំនួបទល់មុខគ្នា ដើម្បីចរចាបិទបញ្ចប់សង្រ្គាមរយៈពេលជាង៤ឆ្នាំរវាងប្រទេសទាំងពីរ**ក្រុមហ៊ុន Beijing Urban Construction Group នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចង់សិក្សាលទ្ធភាពលើគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន តាមរថភ្លើងអាកាស (Sky Train) នៅរាជធានីភ្នំពេញ**ប្រធានាធិបតីលីបង់ បានចោទអ៉ីរ៉ង់ថាកំពុងប្រើប្រាស់ប្រទេសរបស់លោក ជាឧបករណ៍សម្រាប់តថ្លៃ នៅក្នុងកិច្ចចរចារបស់ខ្លួនជាមួយសហរដ្ឋអាមេរិក**សហរដ្ឋអាមេរិក បានប្រកាសពីការអនុម័តកញ្ចប់លក់សព្វាវុធមួយតម្លៃ ១,៩៨ពាន់លានដុល្លារ ឱ្យទៅកូវ៉ែត ដែលជាប្រទេសមួយនៅតំបន់ឈូងសមុទ្រអារ៉ាប់**ឃាត់​ខ្លួន​ជនជាតិ​ថៃ​ចំនួន​៥នាក់​​ករណី​រក្សាទុក​ប្រេីប្រាស់​ ខុសច្បាប់​នូវ​សារធាតុ​ញៀន​និង​ប្រេីប្រាស់នៅ​អាវុធ​ខុសច្បាប់​

ចំណីអាហារមួយមុខរបស់ចិន ល្បីមួយតំបន់

ប្រជាជាតិចិនត្រូវបានគេស្គាល់ថាជាប្រជាជាតិមួយដែលប៉ិនប្រសប់ក្នុងការធ្វើចំណីអាហារឆ្ងាញ់ៗ ហើយបានបង្កើតនូវវប្បធម៌ហូបចុកដ៏ពិសេសរបស់ខ្លួន ដែលក្នុងនោះ «ប្រព័ន្ធម្ហូបធំៗទាំង ៨»មានឈ្មោះបោះសំឡេងទាំងក្នុងនិងក្រៅប្រទេស ។

ទឹកដីដ៏ធំទូលាយរបស់ចិនបានញ៉ាំងឱ្យមនុស្សម្នាដែលរស់នៅតំបន់ខុសៗគ្នាមានទម្លាប់ហូបចុកទីទៃគ្នា ឧទាហរណ៍ដូចជាអ្នករស់នៅភាគខាងត្បូងចូលចិត្តហូបបាយនិងម្ហូបដែលមានរសជាតិរាងផ្អែម ចំណែកអ្នកភាគខាងជើងចូលចិត្តហូបចំណីធ្វើពីម្សៅមីនិងមានរសជាតិរាងប្រៃ អ្នកភាគខាងកើតចូលចិត្តរសជាតិរាងជូរ ឯអ្នកភាគខាងលិចចូលចិត្តរសជាតិរាងហឹរ ដែលបង្កើតបានជាវប្បធម៌ហូបចុកចម្រុះបែប ។

ជំនឿចិត្តលើខ្លួនឯងខាងវប្បធម៌បានញ៉ាំងឱ្យប្រជាជនចិនស្វែងរកការអភិរក្សនិងអភិវឌ្ឍវប្បធម៌និងទំនៀមទម្លាប់ប្រពៃណីរបស់ខ្លួនតាមរយៈខាងច្នៃប្រឌិតថ្មី ។ ជាពិសេសនៅក្នុងយុគសម័យថ្មីដែលព័ត៌មានវិទ្យាបានរីកដុះដាលយ៉ាងខ្លាំង វប្បធម៌ហូបចុកដូចជាចំណីអាហារពិសេសប្រចាំតំបន់ជាដើមបានត្រូវផ្សព្វផ្សាយតាមបណ្តាញទំនាក់ទំនងសង្គមនិងកម្មវិធីវីដេអូតាមទូរស័ព្ទដៃជាបន្តបន្ទាប់ ដែលបានធ្វើឱ្យចំណីអាហារពិសេសទាំងនេះក្លាយជា«តារាល្បីតាមបណ្តាញអ៊ីនធឺណេត» ។

មួយរយៈកាលមុន ក្រុង ជឺប៉ ខេត្ត សានទុង ស្រាប់តែល្បីឈ្មោះនៅទូទាំងប្រទេសចិនតាមរយៈបណ្តាញទំនាក់ទំនងសង្គមដោយសារ«សាច់អាំង ជឺប៉» ។ តែប៉ុន្មានថ្ងៃប៉ុណ្ណោះ ឈុត«សាច់អាំង ជឺប៉»បានត្រូវដាក់លក់តាមហាងលក់សាច់អាំងជាច្រើននៅទូទាំងប្រទេស ដែលបានធ្វើឱ្យពលរដ្ឋកាន់តែច្រើនស្គាល់ក្រុង ជឺប៉ ។

តាមពិតទៅ «សាច់អាំង ជឺប៉» មិនមែនទើបតែមាននោះទេ ចុះហេតុអ្វីស្រាប់តែល្បីពេញ ប្រទេសបែបនេះ ? កត្តាទីមួយគឺដោយសារភាពងាយស្រួលក្នុងការធ្វើដំណើរ ។ ស្ថានីយរថភ្លើងល្បឿនលឿនក្រុង ជីប៉ បានផ្តល់ភាពងាយស្រួលខ្លាំងសម្រាប់អ្នកដំណើរទៅកាន់ទីក្រុងមួយនេះ ដែលមានអ្នកធ្វើដំណើរជាពិសេសពីខេត្ត-ក្រុងផ្សេងៗដើម្បីទៅភ្លក់រសជាតិ«សាច់អាំង ជឺប៉» ដោយចំណាយពេលទៅមកតែប៉ុន្មានម៉ោងប៉ុណ្ណោះ ។

កត្តាទីពីរគឺដោយសារវប្បធម៌ហូបចុករបស់ខេត្ត សានទុង ។ ខេត្ត សានទុង ជាប្រភពដ៏ចំណាស់នៃវប្បធម៌និងអរិយធម៌ចិន ពិសេសលទ្ធិខុងជឺ ។ «សាច់អាំង ជឺប៉» មានប្រវត្តិសាស្ត្រដ៏យូរលង់ ហើយត្រូវបានបន្តវេននិងផ្សព្វផ្សាយមកទល់បច្ចុប្បន្ន ពលរដ្ឋក្នុងតំបន់បានលើកស្ទួយចំណីអាហារពិសេសនៃស្រុកកំណើតខ្លួន ធ្វើឱ្យវប្បធម៌ហូបចុកក្នុងតំបន់អាចស្ថិតស្ថេរគង់វង្ស ។

ទីបីគឺដោយសារភាពច្នៃប្រឌិតថ្មីនៃរសជាតិនិងវិធីផ្សព្វផ្សាយបែបថ្មី ។ ការរក្សាទុកនូវទម្រង់ដើម តែធ្វើការច្នៃប្រឌិតថ្មីនូវរសជាតិឱ្យស្របតាមតម្រូវការរបស់អតិថិជនដែលចង់ភ្លក់នូវអ្វីដែលថ្មីនិងប្លែក វាជាកត្តាមួយនៃភាពទាក់ទាញរបស់ចំណីអាហារដែលមានប្រវត្តិសាស្ត្រយូរលង់ ។ បច្ចុប្បន្នជាយុគសម័យឌីជីថល បណ្តាញទំនាក់ទំនងសង្គមដូចជាកម្មវិធីវីដេអូជាដើមជាមធ្យោបាយផ្សព្វផ្សាយដ៏មានប្រសិទ្ធភាព ដែលពលរដ្ឋនៅទីណាៗក៏អាចមើលឃើញពីការផ្សព្វផ្សាយបានយ៉ាងងាយស្រួល ។ ដូច្នេះ ការប្រើប្រាស់មធ្យោបាយផ្សព្វផ្សាយបែបថ្មីបានធ្វើឱ្យចំណីអាហារប្រពៃណីដែលយើងឃើញរាល់ថ្ងៃ«រស់»ឡើងវិញ ។

ទីបួនគឺដោយសារតម្លៃថោកសមរម្យនិងភាពរួសរាយរាក់ទាក់របស់ពលរដ្ឋក្នុងតំបន់ ។ «បានល្បីក៏ឡើងថ្លៃ» នេះជាការឆក់ឱកាសរបស់អាជីវករមួយចំនួន ប៉ុន្តែសម្រាប់«សាច់អាំង ជឺប៉» គឺលក់ក្នុងតម្លៃដូចពេលធម្មតា បើទោះបីជាមានភ្ញៀវកើនឡើងយ៉ាងគំហុកក្តី ។ ម៉្យាងវិញទៀត ភាពរួសរាយរាក់ទាក់របស់ម្ចាស់ហាងនិងអ្នកខេត្ត សានទុង ក៏ជាកត្តាសំខាន់ដែលនាំឱ្យ«សាច់អាំង ជឺប៉» ល្បីឈ្មោះផងដែរ ពោលគឺការទទួលទានសាច់អាំងក្នុងហាងដែលប្រកបដោយបរិយាកាសរាក់ទាក់ សប្បាយរីករាយ ហាក់បីដូចជាការទទួលទានអាហារជាមួយសាច់ញាតិនិងមិត្តភក្តិ បានបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ល្អប្រសើរចំពោះភ្ញៀវដែលធ្វើដំណើរទៅពីខេត្ត-ក្រុងផ្សេងៗ ដូចពាក្យចិនមួយឃ្លាពោលថា «មនោសញ្ចេតនាក្នុងជីវភាពធម្មតា អាចលួងចិត្តជនសាមញ្ញបំផុត» ។

ក្រៅពី«សាច់អាំង ជឺប៉» នាពេលថ្មីៗកន្លងទៅនេះ «អាហារស្រុសហឹរ»( Spicy Hot Pot ) នៅក្រុង ធានសួយ ខេត្ត កានស៊ូ ដែលជាអាហារសម្រន់មានប្រភពពីខេត្ត ស៊ឺឈួន ក៏ស្រាប់តែទាក់ទាញចំណាប់អារម្មណ៍របស់មហាជនទូទាំងប្រទេសផងដែរ ។ ពលរដ្ឋដែលមកពីតំបន់នានាទូទាំងប្រទេសចិនបូករួមទាំងជនបរទេសជាច្រើនដែលរស់នៅក្នុងប្រទេសចិនផងបាននាំគ្នាទៅដើរកម្សន្តនិងភ្លក់រសជាតិ«អាហារស្រុសហឹរ»នៅក្រុង ធានសួយ ។

«ចំណីអាហារមួយមុខ ល្បីមួយតំបន់» ការលើកតម្កើងវប្បធម៌ហូបចុកក្នុងតំបន់ ដើម្បីធ្វើឱ្យវាមានប្រជាប្រិយភាពខ្លាំងឡើងវិញ មិនត្រឹមតែមានអំណោយផលដល់វិស័យហូបចុកប៉ុណ្ណោះទេ ក៏មានអំណោយផលដល់វិស័យទេសចរណ៍ផងដែរ តួយ៉ាងដូចជាករណីដែល «សាច់អាំង ជឺប៉»និង«អាហារស្រុសហឹរ ធានសួយ»ល្បីពេញមួយប្រទេសក៏បានទាក់ទាញទេសចរជាច្រើនពិសេសយុវជនឱ្យទៅទីនោះដើម្បីភ្លក់រសជាតិដើមនៃចំណីអាហារពិសេសដែលល្បីតាមបណ្តាញទំនាក់ទំនងសង្គមផងនិងធ្វើដំណើរកម្សាន្តផង ។
ការអភិរក្សនិងការច្នៃប្រឌិតថ្មីវាមិនផ្ទុយគ្នាទេ របស់ប្រពៃណីដែលល្អផូរផង់យើងត្រូវអភិរក្សឱ្យបានគង់រង្ស ហើយក្នុងដំណើរការអភិរក្ស គួរបញ្ចូលនូវការច្នៃប្រឌិតថ្មី ដើម្បីឱ្យរបស់ប្រពៃណីមានកម្លាំងជីវិតថ្មី និងមុខមាត់ថ្មី ដែលកាន់តែអាចស្តែងពីភាពជឿជាក់លើខ្លួនឯងខាងវប្បធម៌របស់ប្រជាជាតិមួយ ព្រមទាំងឈានដល់ការអភិរក្សនិងអភិវឌ្ឍវប្បធម៌ អរិយធម៌ និងទំនៀមទម្លាប់ប្រពៃណីឱ្យបានស្ថិតស្ថេរគង់វង្សនិងមានភាពត្រចះត្រចង់ដោយពិតប្រាកដ ៕ អត្ថបទដោយ ៖ លោក តាំង ស៊ីឡេង , បុគ្គលិកវិទ្យុមិត្តភាពកម្ពុជា-ចិន

អត្ថបទដែលជាប់ទាក់ទង