**សម្តេចតេជោ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តសៀមរាប និងឧត្តរមានជ័យ**អនុរដ្ឋមន្ត្រីការបរទេសអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា**កម្ពុជា-វៀតណាម ឯកភាពបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម

នាយឧត្តមសេនីយ៍ វង្ស ពិសេន អនុញ្ញាតឱ្យអនុព័ន្ធយោធាឥណ្ឌាប្រចាំកម្ពុជាចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឲ្យលោកវរសេនីយ៍ឯក ឌីរ៉ាត ខូតវាល នាយការិយាល័យអនុព័ន្ធយោធាឥណ្ឌាប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅអគ្គបញ្ជាការដ្ឋាន។
ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានមានសេចក្តីសោមនស្សរីករាយដែលបានជួបពិភាក្សាជាមួយលោកវរសេនីយ៍ឯក ឌីរ៉ាត ខូតវាល ដើម្បីផ្លាស់ប្ដូរយោបល់ជុំវិញការពង្រឹងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាប្រពៃណី និងប្រវត្តិសាស្ត្ររវាងកងទ័ពនៃប្រទេសទាំងពីរ។

ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានបញ្ជាក់ជូនពីស្ថានការមួយចំនួននៅកម្ពុជា ដែលឆ្លងកាត់សង្គ្រាមផ្ទៃក្នុងជាច្រើនទស្សវត្សរ៍ និងទើបទទួលបានសន្តិភាពពេញលេញក្នុងរយៈពេលជាង ២៦ ឆ្នាំមកនេះ ក្រោមការដាក់ចេញនយោបាយឈ្នះ ឈ្នះរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ធ្វើឲ្យកម្ពុជាមានការរីកចម្រើនលើគ្រប់វិស័យ។

ឯកឧត្តមក៏បានបញ្ជាក់ជូនពីព្រឹត្តិការណ៍សំខាន់ៗដែលកម្ពុជាសម្រេចបានក្នុងបណ្ដាឆ្នាំកន្លងមកនេះ រួមមាន៖ ការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដំណើរការស្ដារសេដ្ឋកិច្ចឡើងវិញ ការរៀបចំកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២ ការរៀបចំការប្រកួតកីឡាស៊ីហ្គេម ប៉ារ៉ាហ្គេម ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ការរៀបចំរាជរដ្ឋាភិបាលអាណត្តិថ្មី និងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥។

ពាក់ព័ន្ធកិច្ចសហប្រតិបត្តិការរវាង កម្ពុជា-ឥណ្ឌា ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានរំលឹកឡើងវិញពីទំនាក់ទំនងជាប្រវត្តិសាស្ត្រយ៉ាងជិតស្និទ្ធតាំងពីសតវត្សទី១ តាមរយៈឥទ្ធិពលនៃសាសនាហិណ្ឌូ និងព្រះពុទ្ធសាសនា ដូចដែលមានសិលាចារិកជាសក្ខីភាពនៅលើផ្ទាំងប្រាសាទអង្គរវត្ត ប្រាសាទតាព្រហ្ម និងប្រាសាទបាយ័ន។

ក្នុងនាមក្រសួងការពារជាតិ ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងអំណរគុណរដ្ឋាភិបាលប្រទេសឥណ្ឌា ដែលបានជួយពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរលើការបណ្ដុះបណ្ដាលធនធានមនុស្សក្នុងកងយោធពលខេមរភូមិន្ទ មានដូចជា ភាសាអង់គ្លេស ប្រឆាំងភេរវកម្ម លោតឆ័ត្រយោងជាដើម។
បន្ថែមពីនេះ កាលពីឆ្នាំ២០២៣ នាវារបស់កងទ័ពជើងទឹកឥណ្ឌា ចំនួន៣គ្រឿង ក៏បានចូលចតនិងទស្សនកិច្ចនៅកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ នៃព្រះរាជាណាចក្រកម្ពុជា ដែលកិច្ចសហប្រតិបត្តិការទាំងនេះបានបង្ហាញពីការរឹតចំណងមិត្តភាព និងលើកកម្ពស់កិច្ចសហប្រតិបត្តិការកងទ័ពប្រទេសទាំងពីរផងដែរ។

ឯកឧត្តម បានស្នើដល់ភាគីឥណ្ឌា បន្តជួយបណ្តុះបណ្តាលធនធានមនុស្សក្នុងកងយោធពលខេមរភូមិន្ទ ផ្លាស់ប្តូរទស្សនកិច្ចគ្រប់កម្រិត ការផ្លាស់ប្តូរព័ត៌មានទប់ស្កាត់អំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែននានា កិច្ចសហប្រតិបត្តិការសង្គ្រោះគ្រោះមហន្តរាយ បេសកកម្មរក្សាសន្តិភាព ការដោះមីន កិច្ចសហប្រតិបត្តិការរវាងប្រភេទទ័ពនិងប្រភេទទ័ព និងការចូលចតនាវាជាដើម។
ជាកិច្ចឆ្លើយតប លោកវរសេនីយ៍ឯក ឌីរ៉ាត ខូតវាល បានថ្លែងអំណរគុណ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ ដែលបានអនុញ្ញាតឲ្យរូបលោកបានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងពេលវេលាដ៏មានតម្លៃ ព្រមទាំងបានស្ដាប់ពីទំនាក់ទំនងជាប្រវត្តិសាស្រ្តរបស់ប្រទេសទាំងពីរ អំពីវប្បធម៌ អរិយធម៌ និងការពារជាតិ។

លោកវរសេនីយ៍ឯក ឌីរ៉ាត ខូតវាល បានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការរវាងកងទ័ពកម្ពុជាឥណ្ឌាបានចាប់ផ្ដើមតាំងពីទសវត្សរ៍ ៩០ ក្នុងពេលដែលឥណ្ឌាបានបញ្ជូនកម្លាំងមកកម្ពុជាដែលជាផ្នែកមួយរបស់អង្គការសហប្រជាជាតិ ដើម្បីរក្សាសន្តិភាព ហើយកិច្ចសហប្រតិបត្តិការជាក់ស្ដែង គឺចាប់ផ្ដើមពីឆ្នាំ២០០៧។
លោកវរសេនីយ៍ឯក ឌីរ៉ាត ខូតវាល បានបន្តថា ឆ្នាំ២០២៤នេះ ឥណ្ឌា បានត្រៀមជួយបណ្ដុះបណ្ដាលជំនាញផ្សេងៗដល់កងយោធពលខេមរភូមិន្ទ ជាច្រើនវគ្គ និងបានស្នើសុំកិច្ចសហការពីឯកឧត្តមអគ្គមេបញ្ជាការ ពិនិត្យលទ្ធភាពបញ្ជូនសិក្ខាកាមឲ្យចូលសិក្សាវគ្គទាំងនេះ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ។

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានស្វាគមន៍ចំពោះការយកចិត្តទុកដាក់របស់ភាគីឥណ្ឌា លើការបន្តជួយបណ្ដុះបណ្ដាលធនធានមនុស្ស ក៏ដូចជាការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ ដោយបានធ្វើការប្រុងប្រៀបជាស្រេចដើម្បីសហការរាល់ការបង្កលក្ខណៈរបស់ភាគីឥណ្ឌា៕

អត្ថបទដែលជាប់ទាក់ទង