**អភិបាលខេត្តស្ទឹងត្រែង ចុះសំណេះសំណាល សួរសុខទុក្ខ និងបាននាំយកអំណោយ ជូនដល់កងកម្លាំងឈរជើងការពារនៅភូមិសាស្រ្តអន្លង់ស្វាយ ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ**ស្ដ្រីដែលក្លែងជានគរបាល និងបន្លំជាកូនចៅរបស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ចូលសារភាពពាក់ព័ន្ធករណីឆបោកលុយ**ឯកឧត្តម សក់ សេដ្ឋា បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយអង្គបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៤ ទូទាំងខេត្តបាត់ដំបង**មកដឹងអំពីជំនួញ៖ អ្នកជំនួញស្រូវអង្ករកាន់តែងាយទទួលបានឥណនទាន ដែលអាចខ្ចីបានរហូត៣លានដុល្លារ សម្រាប់ជាទុនទិញស្រូវស្តុកទុក និងកែច្នៃ**សហភាពអឺរ៉ុបយល់ព្រមលើសេចក្តីព្រាងច្បាប់ធានាសន្តិសុខអ៊ុយក្រែន**រូបសំណាកសេះសមុទ្រ បានធ្វើឱ្យខេត្តកំពតមានភាពល្បីល្បាញ និងស្ថិតនៅក្នុងកញ្ចប់ខ្សែទស្សនកិច្ចទេសចរណ៍បរទេស**តារា MMA Khabib មានគណនីបិទបំណុលពន្ធជាង ៣ លានដុល្លារ**បុរសម្នាក់បាត់បង់ជីវិតភ្លាមៗក្នុងករណីផ្ទុះគ្រាប់ DK75**ហេតុអ្វីបានជាអ្នកវិភាគលោកខាងលិចខ្លាចពួកគេ**សម្តេច ស ខេង លើកទឹកចិត្តដល់អង្គបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក សូមមេត្តាបន្តរួមគ្នាជាធ្លុងមួយ ធ្វើការគាំទ្រ និងចូលរួមក្នុងដំណើរការបោះឆ្នោតដ៏មានសារសំខាន់នេះ**អគារពហុជាន់នៅ Belgorod បានដួលរលំមួយផ្នែកបន្ទាប់ពីការវាយប្រហាររបស់អ៊ុយក្រែន**សមាជិកសភាអាល្លឺម៉ង់ស្នើឱ្យអង្គការណាតូដាក់តំបន់គ្មានការហោះហើរលើភាគខាងលិចអ៊ុយក្រែន**ឯកឧត្ដមបណ្ឌិត ម៉ៅ ធនិន ថ្វាយសារលិខិតថ្វាយព្រះពរ ព្រះមហាក្សត្រ ក្នុងឱកាសចម្រើនព្រះជន្មគម្រប់ ៧១ យាងចូល ៧២ព្រះវស្សា**ទីក្រុងគៀវធ្វើការវាយប្រហារភេរវកម្ម ប្រឆាំងនឹង Belgorod**រដ្ឋមន្ត្រីព័ត៌មាន៖ រូបភាព រួមទាំងខ្លឹមសារដែលកើតចេញពីមហោស្រពតន្ត្រី និងចម្រៀងកុមារ នឹងប្រែក្លាយទៅជាការអប់រំ ចំណេះដឹង ដែលជាប្រយោជន៍យូរអង្វែងសម្រាប់បំណិនជីវិត**អភិបាលរងខេត្តក្រចេះ អញ្ជើញសំណេះសំណាល ជាមួយបងប្អូនកម្មករនិយោជិត នៅក្រុមហ៊ុនភាគហ៊ុនកសិកម្មគ្រឿង ហាយ THACO-AGRI ក្នុងស្រុកស្នួល**នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរកងកម្លាំងនគរបាលជាតិ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧៩ ថ្ងៃកំណើតនគរបាលជាតិ**ហ្វីលីពីនបញ្ជូនកប៉ាល់ទៅកោះសិប្បនិម្មិតចិន**មនុស្ស២៨នាក់ បានស្លាប់ក្នុងគ្រោះទឹកជំនន់នៅឥណ្ឌូណេស៊ី**ឯកឧត្តម ហេង សួរ អញ្ជើញសំណេះសំណាលជាមួយអង្គបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខណ្ឌចំការមន និងខណ្ឌពោធិ៍សែនជ័យអាណត្តិទី៤ ឆ្នាំ២០២៤

ឯកឧត្តម សុខ លូ អញ្ជើញបើកការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូមួយខ្សែ ស្ថិតក្នុងស្រុកបាណន់

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូមួយខ្សែ កំណាត់ផ្លូវខេត្តលេខ ១៥៧A ប្រវែង ៣,១០០ម៉ែត្រ ទទឹង៧ម៉ែត្រ ចាប់ពីគ.ម១៧+០០០ ដល់គ.ម ២០+១០០ ដែលស្ថិតក្នុងឃុំបាយដំរាំ និងឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង។

បើតាមលោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង បានលើកឡើងថា ផ្លូវ១៥៧នេះ បានធ្លាប់ធ្វើការបើកការដ្ឋឋានសាងសង់តាំងពីខែមីនា ឆ្នាំ២០២២ម្ដងហើយ មានប្រវែង ៣,២០០ម៉ែត្រ ចាប់ពីគ.ម១៣+000 ដល់គ.ម ១៧+០០០ តែពេលនេះ បានបើកការដ្ឋានសាងសង់ផ្លូវ១៥៧A បន្តទៀតដែលមានប្រវែង៣,១០០ម៉ែត្រ ទទឹង៧ម៉ែត្រ ដែលមានតួចិញ្ចើមផ្លូវចាក់ល្បាយថ្ម០.៥ម៉ែត្រសងខាង មានស្ថាបនាលូមូលកាត់ទទឹងផ្លូវមុខកាត់១ម៉ែត្រ ១ជួរចំនួន៣កន្លែង លូមូលកាត់ទទឹកផ្លូវមុខកាត់១ម៉ែត្រ ២ជួរ ២កន្លែង និងមានគូសគំនូសស្លាកចរាចរណ៍១៦ស្លាកតាមដងផ្លូវ ។

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍លើកឡើងថា បើយើងក្រឡេកមើលទៅប៉ុន្មានឆ្នាំមុននេះប្រៀបធៀបនឹងបច្ចុប្បន្ន យើងឃើញថាប្រទេសជាតិយើងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ដោយឡែកខេត្តបាត់ដំបងមានការប្រែប្រួល និងរីកចម្រើនលើគ្រប់វិស័យ ដែលសបញ្ជាក់ឱ្យឃើញថា ជីវភាពប្រជាពលរដ្ឋពីមួយថ្ងៃទៅមួយថ្ងៃមានការប្រសើរឡើង ។

ឯកឧត្តមបានបន្តទៀតថា កន្លងមកការធ្វើដំណើរមានភាពលំបាក ពីទីកន្លែងមួយទៅទីកន្លែងមួយ តែបច្ចប្បន្នគឺមានភាពល្អប្រសើរច្រើនជាពិសេសនៅតាមជនបទក៏មានផ្លូវធ្វើដំណើរស្រួល ងាយស្រួលក្នុងការដឹកជញ្ជូនផលិតផលកសិផលរបស់ប្រជាពលរដ្ឋ និងងាយស្រួលក្នុងការធ្វើដំណើរជាប្រចាំផងដែរ ។

ក្នុងនោះ ឯកឧត្តមបានអំពាវនាវដល់ប្រជាពលរដ្ឋដែលនៅតាមដងផ្លូវ សូមចូលរួមសម្រួលដល់ក្រុមការងារស្ថាបនាផ្លូវ ដើម្បីអនុវត្តការងារបានសម្រេចជោគជ័យ និងមិនត្រូវធ្វើការរំលោភលើដីចំណីផ្លូវឡើយ ហើយបើសិនជាមានការសាងសង់អ្វីនៅដីចំណីផ្លូវ សូមមេត្តារុះរើចេញ ដើម្បីឱ្យក្រុមការងារស្ថាបនាផ្លូវធ្វើការសាងសង់ផ្លូវ ហើយក្រោយពីផ្លូវនេះបានសាងសង់រួច សូមប្រជាពលរដ្ឋមេត្តាជួយថែទាំ ទប់ស្កាត់ ការដឹកជញ្ជូនធ្ងន់ៗ ជួយកាយទឹកចេញពីផ្លូវដើម្បីឱ្យផ្លូវយើងប្រើប្រាស់បានយូរអង្វែង៕

អត្ថបទដែលជាប់ទាក់ទង