**ឯកឧត្តម វង្សី វិស្សុត អញ្ជើញប្រគល់វិញ្ញាបនបត្រជូនដល់សិក្ខាកាមជាគ្រូបង្គោល ហូកា និងវគ្គបណ្តុះបណ្តាល ហូកា លើជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ជំនាញចុងភៅ ជំនាញគេហកិច្ច និងជំនាញការិយាល័យជួរមុខ**ឯកឧត្តម នេត សាវឿន ជំរុញដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សខេត្តកំពង់ចាម ត្រូវបង្កើនសកម្មភាពផ្សព្វផ្សាយអំពីសមិទ្ធផលដែលគណបក្សសម្រេចបានទៅកាន់ប្រជាពលរដ្ឋ សំដៅពង្រីកភាពឈ្នះ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧**កូរ៉េខាងជើងនឹងសាងសង់នាវាពិឃាដមួយគ្រឿងមានទម្ងន់ ១០ ០០០តោន ព្រមទាំងអភិវឌ្ឍអាវុធសម្ងាត់នៅក្រោមទឹក**លោក ដូណាល់ ត្រាំ​ ថាអ៉ីរ៉ង់មានគ្រាប់មីស៊ីលនៅសល់ប្រហែលពី ២១ ទៅ២២ភាគរយ**ប៉ាឡេស្ទីន បានអះអាងថាកងកម្លាំងអ៉ីស្រាអែលបានបាញ់សម្លាប់ទារកប៉ាឡេស្ទីនម្នាក់មានអាយុ ៧ខែ**បារាំងកំពុងធ្វើការជាមួយប្រទេសមួយចំនួនដើម្បីបង្កើនសម្ពាធលើអ៉ីស្រាអែល ដោយបន្តទៅមុខជាមួយនិងការដាក់ទណ្ឌកម្មថ្នាក់ជាតិ**កម្លាំងនគរបាលស្រុកស្វាយចេកបង្ក្រាបករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ជាបន្តបន្ទាប់ និងដកហូតវត្ថុតាងមួយចំនួន**សម្តេច ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅទីក្រុងហាណូយ ពីថ្ងៃទី៨ ដល់ថ្ងៃទី១០**អ្នកនាំពាក្យក្រសួងព័ត៌មានលើកទឹកចិត្តយ៉ាងខ្លាំងដល់ស្រទាប់យុវវ័យឱ្យដើរតួជាឃោសនិក អប់រំក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា**សម្តេច ម៉ែន សំអន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង**លោក ហ្សេលេនស្គី បានរិះគន់សមភាគីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដែលបានបដិសេធការអំពាវនាវឱ្យមានជំនួបទល់មុខគ្នា ដើម្បីចរចាបិទបញ្ចប់សង្រ្គាមរយៈពេលជាង៤ឆ្នាំរវាងប្រទេសទាំងពីរ**ក្រុមហ៊ុន Beijing Urban Construction Group នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចង់សិក្សាលទ្ធភាពលើគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន តាមរថភ្លើងអាកាស (Sky Train) នៅរាជធានីភ្នំពេញ**ប្រធានាធិបតីលីបង់ បានចោទអ៉ីរ៉ង់ថាកំពុងប្រើប្រាស់ប្រទេសរបស់លោក ជាឧបករណ៍សម្រាប់តថ្លៃ នៅក្នុងកិច្ចចរចារបស់ខ្លួនជាមួយសហរដ្ឋអាមេរិក**សហរដ្ឋអាមេរិក បានប្រកាសពីការអនុម័តកញ្ចប់លក់សព្វាវុធមួយតម្លៃ ១,៩៨ពាន់លានដុល្លារ ឱ្យទៅកូវ៉ែត ដែលជាប្រទេសមួយនៅតំបន់ឈូងសមុទ្រអារ៉ាប់**ឃាត់​ខ្លួន​ជនជាតិ​ថៃ​ចំនួន​៥នាក់​​ករណី​រក្សាទុក​ប្រេីប្រាស់​ ខុសច្បាប់​នូវ​សារធាតុ​ញៀន​និង​ប្រេីប្រាស់នៅ​អាវុធ​ខុសច្បាប់​**យោធាអាមេរិកបានអះអាងថា កងកម្លាំងរបស់ខ្លួន បានវាយប្រហារទីតាំងប្រព័ន្ធរ៉ាដា នៅឆ្នេរភាគខាងត្បូងប្រទេសអ៉ីរ៉ង់ បន្ទាប់ពីបានបាញ់ទម្លាក់យន្តហោះដ្រូនប៉ុន្មានគ្រឿង ដែលបញ្ជូនដោយអ៉ីរ៉ង់ឆ្ពោះទៅច្រកសមុទ្រ Hormuz**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឲ្យមន្ទីរព័ត៌មានពង្រឹងទំនាក់ទំនងបណ្តាញព័ត៌មានតាមមូលដ្ឋាន ដើម្បីឆ្លើយតបឲ្យបានរហ័ស និងទាន់ពេលវេលាក្នុងការធានាសាធារណមតិក្នុងខេត្ត**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ

ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន អញ្ជើញសម្ពោធមជ្ឈមណ្ឌលការងារហ្វ្រង់កូហ្វូន នៅសាកលវិទ្យាល័យជាតិបាត់ដំបង

ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤នេះ​ បានអញ្ជើញសម្ពោធដាក់ឱ្យដំណើរការសម្ពោធមជ្ឈមណ្ឌលការងារហ្វ្រង់កូហ្វូន (EF-Battambang) នៅសាកលវិទ្យាល័យជាតិបាត់ដំបង។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោក សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង លោកសាស្ត្រាចារ្យ Prof. Laurent SERMET នាយក AUF ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក លោកស្រី Mme Elodie WYNAR តំណាងអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំងប្រចាំនៅកម្ពុជា និងភ្ញៀវកិត្តិយសជាតិ អន្តរជាតិជាច្រើនរូបផងដែរ។

នាឱកាសនោះដែរ លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានថ្លែងថា មជ្ឈមណ្ឌលនេះបង្ហាញនូវឆន្ទៈដ៏មុះមុតរវាងថ្នាក់ដឹកនាំ សាស្ត្រាចារ្យ នៃសាកលវិទ្យាល័យជាតិបាត់ដំបង និងទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំ ដើម្បីពង្រឹងនូវគុណភាព សមត្ថភាព ក៏ដូចជាពង្រឹងនូវឱកាសការងារសម្រាប់និស្សិតនៃសាកលវិទ្យាល័យជាតិបាត់ដំបង ក៏ដូចជានិស្សិតនានាដែលបញ្ចប់ការសិក្សានៅក្នុងតំបន់ ដើម្បីទទួលបានការងារមួយដែលមានប្រាក់បៀវត្សខ្ពស់។ ជាក់ស្តែងការបង្កើតឱ្យមានមជ្ឈមណ្ឌលការងារហ្វ្រង់កូហ្វូន (CEF) នេះឡើងគឺពិតជាមានសារៈសំខាន់ក្នុងការចូលរួមចំណែកអភិវឌ្ឍវិស័យអប់រំ ជាពិសេសការចូលរួមអភិវឌ្ឍមូលធនមនុស្សស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្នុងអាណត្តិទី៧ នៃរដ្ឋសភា។

មជ្ឈមណ្ឌលការងារហ្វ្រង់កូហ្វូន(CEF)នេះជាចំណុចប្រសព្វរវាងវិស័យអប់រំ បណ្តុះបណ្តាល និងវិស័យសង្គមសេដ្ឋកិច្ចរួមមានអង្គការក្រៅរដ្ឋាភិបាល ក្រុមហ៊ុនសហគ្រាស នៅក្នុងខេត្តបាត់ដំបង និងខេត្តនានានៅជុំវិញខេត្តបាត់ដំបង ដែលស្ថិតនៅតាមបន្ទាន់ព្រំដែនក្នុងភូមិភាគពាយ័ព្យ។

មជ្ឈមណ្ឌលធនធានដ៏មានសំខាន់នេះនឹងផ្តល់ឱ្យសិស្ស និស្សិតនូវសិទ្ធិចូលប្រើប្រាស់សេវានានារបស់មជ្ឈមណ្ឌលដោយឥតគិតថ្លៃ តាមរយៈការផ្តល់សេវាកម្មជាច្រើនជុំវិញប៉ូលសំខាន់ៗចំនួន៤គឺ៖
*ប៉ូលទី១៖ ការប្រឹក្សាផ្តល់ព័ត៌មាន និងការបង្រៀនអំពីការងារ៖ ផ្តល់ការគាំទ្រយ៉ាងទូលំទូលាយដល់សិស្ស និស្សិតក្នុងការស្វែងរកការងារ និងកម្មសិក្សារបស់ពួកគេ ដោយផ្តោតលើការអភិវឌ្ឍជំនាញសំខាន់ៗដូចជាការសរសេរ CV បច្ចេកទេសសម្ភាសន៍ និងការរួមបញ្ចូលវិជ្ជាជីវៈ។ ការប្រជុំជាមួយនិយោជក ការផ្តល់ប្រឹក្សារវាងនិស្សិត គ្រូបង្រៀន និងដៃគូរផ្សេងទៀតក្នុងការលើកកម្ពស់សុខុមាលភាពដែលរួមចំណែកដល់ការបង្កើតតម្លៃរួមនៅក្នុងកន្លែងធ្វើការដើម្បីធានាបាននូវស្ថេរភាព និងដំណើរការត្រឹមត្រូវនៅក្នុងសាកលវិទ្យាល័យជាតិបាត់ដំបង។

*ប៉ូលទី២៖ ការបណ្តុះបណ្តាលបន្ថែមលើជំនាញទន់៖ ផ្តោតលើការពង្រឹងជំនាញសំខាន់ៗដូចជាភាសា ការទំនាក់ទំនង វប្បធម៌ទូទៅ បច្ចេកវិទ្យាឌីជីថល និងការអភិវឌ្ឍខ្លួន។
*ប៉ូលទី៣៖ វិញ្ញាបនប័ត្រវិជ្ជាជីវៈ៖ ផ្តល់ឱ្យនិស្សិតនូវឱកាសដើម្បីរៀបចំ និងទទួលយកវិញ្ញាបនបត្រដែលទទួលស្គាល់ជាអន្តរជាតិដូចជាភាសា បច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង (ICT) និងការគ្រប់គ្រងគម្រោង។
*ប៉ូលទី៤៖ ការរៀបចំសហគ្រិនភាព៖ ជំរុញសក្តានុពលសហគ្រិនភាពរបស់និស្សិតដោយណែនាំពួកគេឱ្យឆ្លងកាត់ដំណាក់កាលសំខាន់ៗនៃការអភិវឌ្ឍគម្រោងរបស់ពួកគេ។
ការបង្កើតមជ្ឈមណ្ឌលនេះបង្ហាញនូវកិច្ចសហប្រតិបត្តិការណ៍រវាង AUF និងសាកលវិទ្យាល័យជាតិបាត់ដំបង ដើម្បីជាប្រយោជន៍ដល់យុវជនកម្ពុជាក្នុងតំបន់។

លោក សុខ ឃន បានថ្លែងអំណរដល់កិច្ចសហប្រតិបត្តិការ AUF និងសង្ឃឹមថា AUF បន្តជួយគាំទ្រទាំងថវិកា និងបច្ចេកទេស ដើម្បីឱ្យមជ្ឈមណ្ឌលនេះមានតួនាទីកាន់តែសំខាន់ទៀត ក្លាយជាតំណភ្ជាប់រវាងសហគ្រាស និងសាកលវិទ្យាល័យ សហគ្រាស និងនិស្សិត និងជួយលើកស្ទួយភាសាបារាំង នៅក្នុងតំបន់ពាយ័ព្យនៃកម្ពុជាឱ្យមានការរីកចម្រើន កាន់តែប្រសើរថែមទៀត។

លោក សុខ ឃនបានបន្ថែមថា «មជ្ឈមណ្ឌលនេះមានសារៈសំខាន់មិនត្រឹមតែចំពោះយុវជននិស្សិតនៃសាកលវិទ្យាល័យជាតិបាត់ដំបង ប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់យុវជន និងប្រជាជន និងជាទីប្រសព្វនៃអ្នកស្វែងរកការងារ និងអ្នកត្រូវការកម្លាំងពលកម្មនៅក្នុងតំបន់ទាំងមូល»។

មជ្ឈមណ្ឌលការងារនេះ គឺជាមជ្ឈមណ្ឌលទី២ ជួយនិស្សិតក្នុងការផ្តល់ប្រឹក្សា ការសិក្សាបន្ថែមនូវការបណ្តុះបណ្តាលវិជ្ជាជីវៈ ជំនាញក្នុងការស្វែងរកកម្មសិក្សា-ការងារ និងលើកកំពស់សហគ្រិនភាពនៅកម្ពុជា។ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក មជ្ឈមណ្ឌលការងារហ្វ្រង់កូហ្វូននេះមានចំនួន១០ ដែលស្ថិតនៅតាមបណ្តាគ្រឹះស្ថានសាកលវិទ្យាល័យនានាជាសមាជិករបស់ AUF ក្រោមការឧបត្ថម្ភគាំទ្ររបស់ AUF៕

អត្ថបទដែលជាប់ទាក់ទង