**កូរ៉េខាងត្បូង និងចិន ព្រមព្រៀងគ្នាក្នុងការបង្កើនជើងហោះហើរប្រចាំសប្តាហ៍ រវាងប្រទេសទាំងពីរ**គណៈកម្មការទី៧ នៃរដ្ឋសភា ចុះស្វែងយល់ពីស្ថានភាពអប់រំ និងបញ្ហាប្រឈមក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង**ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញផ្តល់បាឋកថាស្តីពី «បរិវត្តកម្មនៃរដ្ឋបាលសាធារណៈ ឬការកែទម្រង់រដ្ឋបាលសាធារណៈ» លើកទី៤ ជូនដល់គណៈគ្រប់គ្រង សិស្សមន្រ្តី និងកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាល**អភិបាលខេត្តបាត់ដំបង ណែនាំដល់ប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុត្រូវទុកដាក់ឱ្យបានល្អ កុំលក់ដីត្រូវថែរក្សាទុកចែកកូនចៅជំនាន់ក្រោយ**សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នាំយកអំណោយមនុស្សធម៌ ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន៤៧ គ្រួសារ នៅស្រុកភ្នំព្រឹក**កម្លាំងសមត្ថកិច្ចចម្រុះខេត្តប៉ៃលិន ឡោមព័ទ្ធទីតាំង នៅតំបន់ដាច់ស្រយ៉ាលភ្នំក្បែរព្រំដែន សង្ស័យពាក់ព័ន្ធបទល្មើស Online Scam**វិចារណកថា៖ ការបំពុលទឹក កាកសំណល់រាវដែលមិនបានធ្វើប្រព្រឹត្តិកម្ម និងការកើនឡើងនៃហានិភ័យជំងឺមហារីក**អភិបាល ខេត្ត បន្ទាយមានជ័យ នាំយកអំណោយ ជាសម្ភារៈសិក្សា ផ្តល់ជូនកុមារភៀសសឹកនៅស្រុកស្វាយចេក**កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការស្វាគមន៍ប្រតិភូមកពីជុំវិញពិភពលោក ក្នុងមហាសន្និបាតកាយឫទ្ធិនារីពិភពលោក WAGGGS លើកទី៣៩!**កម្ពុជា និងចិន ចុះពិធីសារបើកផ្លូវនាំចេញមៀនសម្ងួត ពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន**រយៈពេល៥ខែដើមឆ្នាំ២០២៦ ក្រសួងបរិស្ថានបានចុះល្បាត និងបង្រ្កាបបទល្មើសធនធានធម្មជាតិបានចំនួន ៨៩៦ករណី និងឃាត់ខ្លួនជនល្មើសបញ្ជូនទៅតុលាការចំនួន៤៣នាក់**ឯកឧត្តម ស សុខា លើកទឹកចិត្តលោកគ្រូ អ្នកគ្រូ បន្តយកចិត្តទុកដាក់អប់រំកុមារតូចៗឱ្យស្រឡាញ់ការសិក្សា ដើម្បីកសាងមូលដ្ឋានគ្រឹះសម្រាប់អនាគត**កម្ពុជាប្តេជ្ញាចិត្តក្នុងការធ្វើការជិតស្និទ្ធជាមួយប្រទេសសមាជិកអាស៊ាន និងសហរដ្ឋអាម៉េរិក ក្នុងការលេីកកម្ពស់ភាពជាដៃគូដើម្បីផលប្រយោជន៍រួម**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យដើម្បីកំណត់ប្រភេទសេវាអត្តសញ្ញាណកម្មដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្រៃសេវា**កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​​ចុះ​ប្រតិបត្តិការ​បង្ក្រាប​និង​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ ស្រី​បាន​ចំនួន​១៧នាក់​**បណ្តាប្រទេសអារ៉ាប់ និងតំបន់ឈូងសមុទ្រ ថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារជាថ្មីរបស់អុីរ៉ង់ ទៅលើប្រទេសកូវ៉ែត និងបារ៉ែន**កូរ៉េខាងត្បូង និងអាមេរិក រៀបចំកិច្ចពិភាក្សាជាលើកដំបូងក្នុងសប្តាហ៍នេះ ដើម្បីជជែកអំពីកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរ**ឯកឧត្តម ហេង សួរ និងលោកជំទាវ អញ្ជើញចុះជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករនិយោជិតនៅរោងចក្រ ស៊ិនគី អឹភែរឹល ក្នុងខេត្តកំពង់ឆ្នាំង**កម្ពុជាថ្លែងអំណរគុណម៉ាឡេស៊ីចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការសម្របសម្រួលស្វែងរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ**អាល្លឺម៉ង់គាំទ្រកម្ពុជាលើវិធីសាស្ត្រដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ខណៈសភាទាំងពីរប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការឈានទៅរកការចុះ MoU

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មត្រៀមលើកសំណើពង្រីកច្រកចេញចូលតែមួយសេវាអត្តសញ្ញាណកម្ម និងការចុះបញ្ជីអត្រានុកូលដ្ឋានតាមប្រព័ន្ធ នៅថ្នាក់ឃុំ-សង្កាត់ចំនួន៥០០បន្ថែមទៀត

ភ្នំពេញ៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម កំពុងសិក្សាលើកសំណើដាក់ឃុំ សង្កាត់ ដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ចំនួនប្រមាណ ៥០០ឃុំ សង្កាត់ ទៀត ដើម្បីឱ្យដំណើរការយន្តការច្រកចេញចូលតែមួយសេវាអត្តសញ្ញាណកម្ម និងការចុះបញ្ជីអត្រានុកូលដ្ឋានតាមប្រព័ន្ធនៅថ្នាក់ឃុំ សង្កាត់។ នេះបើតាមឯកឧត្តម បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយករដ្ឋានអត្តសញ្ញាណកម្ម ថ្លែងក្នុងកិច្ចប្រជុំសាមញ្ញលើកទី៨ នៃគណៈកម្មការដឹកនាំតម្រង់ទិសការងារអត្រានុកូដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាពឯកឧត្តម ប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត។

ឯកឧត្តមបណ្ឌិត បានរម្លឹកជូនកិច្ចប្រជុំថា ក្នុងដំណើការធ្វើទំនើបកម្មប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាន ដោយមានការចង្អុលដឹកនាំ និងជំរុញជាបន្តបន្ទាប់ពីសំណាក់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានសហការជាមួយអគ្គនាយកដ្ឋានបច្ចេកទេសសុខាភិបាល នៃក្រសួងសុខាភិបាល និងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ព្រមទាំងសាលារាជធានីភ្នំពេញ ដាក់ឱ្យអនុវត្តសាកល្បងប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាន តាមរយៈការជូនដំណឹងពីមូលដ្ឋានសុខាភិបាល នៅមូលដ្ឋានសុខាភិបាលចំនួន១៣ ក្នុងសង្កាត់គោលដៅចំនួន៦ នៃខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣។

គួរកត់សម្គាល់ថា ការសាកល្បងនេះរួមបញ្ចូលទាំងការចុះបញ្ជីកំណើត ការចុះបញ្ជីមរណភាព ការចុះបញ្ជីអាពាហ៍ពិពាហ៍ និងការផ្តល់លេខកូដសម្គាល់អត្តសញ្ញាណបុគ្គល (UIC) ដល់ទារកដែលទើបកើត។ លេខកូដសម្គាល់អត្តសញ្ញាណបុគ្គល (UIC) នឹងត្រូវផ្តល់ដល់បុគ្គលគ្រប់រូប ដើម្បីប្រើប្រាស់ពេញមួយជីវិតពីកើតរហូតដល់ស្លាប់។ យន្តការនេះ មូលដ្ឋានសុខាភិបាលអាចជូនដំណឹងអំពីព្រឹត្តិការណ៍នៃកំណើតរស់ មរណភាព និងមូលហេតុ នៃមរណភាព ទៅកាន់ប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាន របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដែលបំពាក់នៅសង្កាត់គោលដៅ។

ដោយឡែក ដើម្បីលើកកម្ពស់ការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឯកឧត្តមបណ្ឌិត តុប នេត បានឱ្យដឹងទៀតថា នៅខែឧសភា ឆ្នាំ២០២១ ក្រសួងមហាផ្ទៃ បានសម្រេចបង្កើតយន្ដការច្រកចេញចូលតែមួយសេវាអត្តសញ្ញាណកម្មនៅ ២៤ឃុំ សង្កាត់ ក្នុងជំហានបឋម រួមមាន ឃុំ សង្កាត់៥ ក្នុងខេត្តកែប សង្កាត់៥ ក្នុងក្រុងកំពត ខេត្តកំពត និងសង្កាត់១៤ ក្នុងខណ្ឌទាំង១៤ នៅរាជធានីភ្នំពេញ ដើម្បីផ្ដល់សេវាចុះបញ្ជីអត្រានុកូលដ្ឋាន សេវាចុះបញ្ជីស្នាក់នៅ និងសេវាការចុះបញ្ជីអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។

ឯកឧត្តមបានរាយការណ៍ជូនអង្គប្រជុំថា យន្តការនេះបានដំណើរការដោយជោគជ័យ និងទទួលនូវការគាំទ្រយ៉ាងខ្លាំងក្លាពីប្រជាពលរដ្ឋ។ ចំណុចស្នូល ដែលទទួលបានការសាទរពីប្រជាពលរដ្ឋ គឺពួកគាត់ទទួលបានដំណោះស្រាយសេវាទាំងអស់នៅកន្លែងតែមួយ (ច្រកចេញចូលតែមួយ) ងាយស្រួល និងឆាប់រហ័ស ជាពិសេសការបោះពុម្ពផ្តល់សំបុត្រអត្រានុកូលដ្ឋាន និងសៀវភៅស្នាក់នៅ អាចធ្វើឡើងដោយផ្ទាល់ចេញពីប្រព័ន្ធ ជូនទៅប្រជាពលរដ្ឋតែម្តងក្រោយបំពេញបែបបទគ្រប់គ្រាន់។

សូមបញ្ជាក់ថា ឆ្នាំ២០២៣ គឺជាឆ្នាំទី៧ នៃការអនុវត្តផែនការយុទ្ធសាស្រ្តជាតិស្តីពីអត្តសញ្ញាណកម្ម ២០១៧-២០២៦។ កិច្ចប្រជុំ បានពិនិត្យលទ្ធផលការងារសំខាន់ៗ ដែលសម្រេចបានក្នុងឆ្នាំ២០២៣ ដូចជាការរៀបចំច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ការចុះបញ្ជីប្រជាជនតាមបច្ចេកវិទ្យាឌីជីថល និងការរៀបចំប្រព័ន្ធរួមអត្តសញ្ញាណប្រជាជន ការងារពង្រឹងយន្ដការសេវាអត្តសញ្ញាណកម្មសម្រាប់ប្រជាពលរដ្ឋ ការវាយតម្លៃរួមលើការអនុវត្តផែនការយុទ្ធសាស្ត្រ បញ្ហាប្រឈម ទិសដៅ និងសំណូមពរ។

ក្នុងនាមឯកឧត្តមអភិសន្តិបណ្ឌិត ឯកឧត្តម ប៉ាវ ហមផាន បានផ្ដល់អនុសាសន៍មួយចំនួនទៅកាន់ គណៈកម្មការដឹកនាំតម្រង់ទិសការងារអត្រានុកូដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ក្នុងនោះឯកឧត្តមបានណែនាំឱ្យជំរុញបង្កើត គណៈកម្មាធិការរាជធានី ខេត្ត ដឹកនាំជំរុញការអនុវត្តយន្តការច្រកចេញចូលតែមួយសេវាអត្តសញ្ញាណកម្មនៅថ្នាក់ឃុំសង្កាត់ ដែលមានអភិបាលរាជធានី ខេត្តជាប្រធាន ដើម្បីដឹកនាំតម្រង់ទិសយន្តការនេះ រួមទាំងការតាមដាន និងតម្រង់ទិស ឃុំ សង្កាត់ គោលដៅនៃការអនុវត្តច្រកចេញចូលតែមួយសេវាអត្តសញ្ញាណកម្ម និងការចុះបញ្ជីអត្រានុកូលដ្ឋាន៕

អត្ថបទដែលជាប់ទាក់ទង