**បទវិភាគ​៖​ឆ្លងកាត់​រយៈពេល​៦៥ឆ្នាំ៖​សហគមន៍​ជោគ​វាសនា​រួម​ចិន-ឡាវ​​”គ្រប់​រដូវកាល”​បានឡើង​ដល់​កម្រិតថ្មី​ទៀត​**រដ្ឋបាលខេត្តបន្ទាយមានជ័យ បេីកយុទ្ធនាការជិះកង់ «១ម៉ឺនរៀល ១ម៉ឺននាក់» ដើម្បីកៀគរថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា និងអបអរសាទរទិវាកុមារអន្តរជាតិ**ប្រជាពលរដ្ឋកូរ៉េខាងត្បូងប្រមាណ១ម៉ឺននាក់ បានសម្រុកមកជួបជុំគ្នាយ៉ាងគំហុកនៅក្រៅពហុកីឡដ្ឋាន SK Olympic Handball Stadium ក្នុងរដ្ឋធានីសេអ៊ូល**បុរសជនជាតិជប៉ុនឈ្មោះ សាសាគី (Sasaki) មានវ័យ៣៩ឆ្នាំ ត្រូវបានប៉ូលិសអន្តោប្រវេសន៍ថៃចាប់ខ្លួន នៅក្នុងខណ្ឌវឌ្ឍនា រាជធានីបាងកក**ឯកឧត្តម វង្សី វិស្សុត អញ្ជើញប្រគល់វិញ្ញាបនបត្រជូនដល់សិក្ខាកាមជាគ្រូបង្គោល ហូកា និងវគ្គបណ្តុះបណ្តាល ហូកា លើជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ជំនាញចុងភៅ ជំនាញគេហកិច្ច និងជំនាញការិយាល័យជួរមុខ**ឯកឧត្តម នេត សាវឿន ជំរុញដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សខេត្តកំពង់ចាម ត្រូវបង្កើនសកម្មភាពផ្សព្វផ្សាយអំពីសមិទ្ធផលដែលគណបក្សសម្រេចបានទៅកាន់ប្រជាពលរដ្ឋ សំដៅពង្រីកភាពឈ្នះ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧**កូរ៉េខាងជើងនឹងសាងសង់នាវាពិឃាដមួយគ្រឿងមានទម្ងន់ ១០ ០០០តោន ព្រមទាំងអភិវឌ្ឍអាវុធសម្ងាត់នៅក្រោមទឹក**លោក ដូណាល់ ត្រាំ​ ថាអ៉ីរ៉ង់មានគ្រាប់មីស៊ីលនៅសល់ប្រហែលពី ២១ ទៅ២២ភាគរយ**ប៉ាឡេស្ទីន បានអះអាងថាកងកម្លាំងអ៉ីស្រាអែលបានបាញ់សម្លាប់ទារកប៉ាឡេស្ទីនម្នាក់មានអាយុ ៧ខែ**បារាំងកំពុងធ្វើការជាមួយប្រទេសមួយចំនួនដើម្បីបង្កើនសម្ពាធលើអ៉ីស្រាអែល ដោយបន្តទៅមុខជាមួយនិងការដាក់ទណ្ឌកម្មថ្នាក់ជាតិ**កម្លាំងនគរបាលស្រុកស្វាយចេកបង្ក្រាបករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ជាបន្តបន្ទាប់ និងដកហូតវត្ថុតាងមួយចំនួន**សម្តេច ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅទីក្រុងហាណូយ ពីថ្ងៃទី៨ ដល់ថ្ងៃទី១០**អ្នកនាំពាក្យក្រសួងព័ត៌មានលើកទឹកចិត្តយ៉ាងខ្លាំងដល់ស្រទាប់យុវវ័យឱ្យដើរតួជាឃោសនិក អប់រំក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា**សម្តេច ម៉ែន សំអន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង**លោក ហ្សេលេនស្គី បានរិះគន់សមភាគីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដែលបានបដិសេធការអំពាវនាវឱ្យមានជំនួបទល់មុខគ្នា ដើម្បីចរចាបិទបញ្ចប់សង្រ្គាមរយៈពេលជាង៤ឆ្នាំរវាងប្រទេសទាំងពីរ**ក្រុមហ៊ុន Beijing Urban Construction Group នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចង់សិក្សាលទ្ធភាពលើគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន តាមរថភ្លើងអាកាស (Sky Train) នៅរាជធានីភ្នំពេញ**ប្រធានាធិបតីលីបង់ បានចោទអ៉ីរ៉ង់ថាកំពុងប្រើប្រាស់ប្រទេសរបស់លោក ជាឧបករណ៍សម្រាប់តថ្លៃ នៅក្នុងកិច្ចចរចារបស់ខ្លួនជាមួយសហរដ្ឋអាមេរិក**សហរដ្ឋអាមេរិក បានប្រកាសពីការអនុម័តកញ្ចប់លក់សព្វាវុធមួយតម្លៃ ១,៩៨ពាន់លានដុល្លារ ឱ្យទៅកូវ៉ែត ដែលជាប្រទេសមួយនៅតំបន់ឈូងសមុទ្រអារ៉ាប់**ឃាត់​ខ្លួន​ជនជាតិ​ថៃ​ចំនួន​៥នាក់​​ករណី​រក្សាទុក​ប្រេីប្រាស់​ ខុសច្បាប់​នូវ​សារធាតុ​ញៀន​និង​ប្រេីប្រាស់នៅ​អាវុធ​ខុសច្បាប់​

តុលាការភ្នំពេញ ចេញដីកាបង្គាប់តាមចាប់ខ្លួន ថៅកែដីឡូតិ៍២នាក់ប្តីប្រពន្ធ ក្រោយប្រជាពលរដ្ឋជាច្រើននាក់ប្តឹង រឿងទិញដីតែអត់មានដីឲ្យអតិថិជននៅក្រុងឧដុង្គម៉ែជ័យ

ភ្នំពេញ៖ លោក គឹម សុគន្ធា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ បានចេញដីកាបង្គាប់ឲ្យចាប់ខ្លួន២នាក់ប្តីប្រពន្ធ ដែលរកស៊ីលក់ដីឡូតិ៍នៅភូមិត្រពាំងប្រិយ សង្កាត់ក្សេមក្សាន្ត ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ក្រោយមានប្រជាពលរដ្ឋជាច្រើននាក់ បានដាក់ពាក្យបណ្តឹងដោយចោទថាពួកគេបានស្វែងលក់ជូនអតិថិជនឲ្យទិញដីឡូតិ៍ ដោយមានការបង់រំលោះជាបន្តបន្ទាប់ ប៉ុន្តែទីបំផុតម្ចាស់គម្រោងដីឡូតិ៍ ទាំង២នាក់ប្តីប្រពន្ធ មិនមានដីឲ្យពលរដ្ឋនោះឡើយ។

បើតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់ចៅក្រម បានបញ្ជាក់ថា ជនត្រូវចោទទាំង២នាក់ រួមមានប្តីមានឈ្មោះ ហួ ហួត អាយុ៧២ឆ្នាំ និងប្រពន្ធឈ្មោះ សេង ចរិយា អាយុ៣៦ឆ្នាំ។ ២នាក់ប្តីប្រពន្ធ ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទលួច។
យោងតាមដីកាសន្និដ្ឋានបញ្ជូនរឿងរបស់លោក ឆាយ ហុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបង្ហាញថា ជនរងគ្រោះដែលបានចាញ់បោកគម្រោងដីឡូតិ៍នេះ រួមមាន៖ ឈ្មោះ សុខ ពិសិត, ឈ្មោះ លី សុភ័ណ្ឌ, ឈ្មោះ ភឿន សុភន, ឈ្មោះ កែវ សុខណា, ឈ្មោះ សម ឃឿន, ឈ្មោះ ប៊ុន សាភ័ស, ឈ្មោះ ទិ មករា, ឈ្មោះ មាឃ ឃុំ, ឈ្មោះ ភឹម ដារ៉ូ, ឈ្មោះ អាន សុចិត្រ, ឈ្មោះ ភឹម ជុំសំអាត។

តាមការបញ្ជាក់របស់តំណាងអយ្យការ បានឲ្យដឹងថា កាលពីអំឡុងខែមីនា ឆ្នាំ២០២០ ជនសង្ស័យឈ្មោះ ហួ ហូត និងប្រពន្ធ សេង ចរិយា ជាម្ចាស់គម្រោងពុះដីឡូតិ៍ បានប្រគល់សិទ្ធិឲ្យទៅដើមបណ្តឹងជួយសម្រប សម្រួលក្នុងការលក់ដីឡូតិ៍ជូនអតិថិជន (ស្វែងរកអតិថិជនទិញដី) ដែលមានទីតាំងស្ថិតនៅ តាមផ្លូវលេខ១៤៤០ ភូមិត្រពាំងប្រិយ ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ តាមកិច្ចព្រមព្រៀងសហការ និងទទួលសិទ្ធិលក់ និងកិច្ចសន្យាទទួលគម្រោងចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០។

ក្រោយពីបានចុះកិច្ចសន្យារួចហើយ ដើមបណ្តឹងទាំងអស់ បានទៅទំនាក់ទំនងជាមួយអតិថិជនជាច្រើននាក់ ហើយពួកគេក៏បានយល់ព្រមទិញដីឡូតិ៍របស់ជនសង្ស័យឈ្មោះ ហួ ហូត និងជនសង្ស័យឈ្មោះ សេង ចរិយា ដោយអ្នកខ្លះបានបង់ប្រាក់ខ្លះ ទិញដីគ្រប់ចំនួន ខ្លះទៀតបង់ ៥០% និងខ្លះទៀតបង់៧០% រួចមកដើមបណ្តឹងក៏បានប្រគល់ប្រាក់ដែលទទួលពីអតិថិជនឲ្យទៅជនសង្ស័យឈ្មោះ ហួ ហួត និងជនសង្ស័យឈ្មោះ សេង ចរិយា តាមដំណាក់កាលនីមួយៗរួចរាល់អស់ហើយ។

ប៉ុន្តែរហូតមកដល់ពេលនេះ ជនសង្ស័យខាងលើពុំបានផ្ទេរកម្មសិទ្ធិដី (ធ្វើប្លង់រឹង) ឲ្យទៅអតិថិជន ដែលបានទិញដីទាំងអស់នោះទេ ថែមទាំងអូសបន្លាយពេលរហូត។ ក្រោយមកទើបដើមបណ្តឹងដឹងថាដីឡូតិ៍ ដែលជនសង្ស័យ ខាងលើបានលក់ឲ្យទៅអតិថិជននោះ គឺមានអ្នកផ្សេងចូលទៅកាន់កាប់លើទីតាំងដី និងដីខ្លះទៀតត្រូវបាន ម្ចាស់ដីដើមចូលមកកាន់កាប់ហើយ ដោយសារតែជនសង្ស័យខាងលើមិនបានឲ្យប្រាក់ថ្លៃដីទៅគេ ហើយដីទាំង អស់នេះត្រូវបានតុលាការខេត្តកំពង់ស្ពឺ ចេញដីការក្សាការពារហាមឃាត់មិនឲ្យឈ្មោះ ហួ ហួត និងឈ្មោះ សេង ចរិយា ធ្វើការលក់ដូរ ជួល ផ្ទេរកម្មសិទ្ធិ ធ្វើអំណោយ ដាក់បញ្ជាំ ដាក់ប្រាតិភោគ ដាក់ហ៊ីប៉ូតែក ធ្វើអច្ច័យទាន ធ្វើ សកម្មភាព និងសិទ្ធផ្សេងៗ ថែមទៀត ៕

អត្ថបទដែលជាប់ទាក់ទង