**សម្តេចតេជោ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តសៀមរាប និងឧត្តរមានជ័យ**អនុរដ្ឋមន្ត្រីការបរទេសអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា**កម្ពុជា-វៀតណាម ឯកភាពបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម

អាជ្ញាធរខេត្តសៀមរាប ជម្រាបជូនគណៈកម្មការទី៧ នៃរដ្ឋសភា ពីវិស័យវប្បធម៌សិល្បៈ និងទេសចរណ៍​ មានការរីកចម្រើនគួរជាទីមោទនៈ ក្នុងឆ្នាំ២០២៣ ដល់ដើមឆ្នាំ២០២៤

ភ្នំពេញ៖ នៅក្នុងឱកាសទទួលស្វាគមន៍គណៈប្រតិភូរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃរដ្ឋសភា (គណៈកម្មការទី៧) នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប និងមន្ទីរពាក់ព័ន្ធ បានមានប្រសាសន៍ឱ្យដឹងថា​ វិស័យវប្បធម៌ និងសិល្បៈរបស់ខេត្តសៀមរាបមានការរីកចម្រើនគួរជាទីមោទនៈ ក្នុងនោះមានក្រុមសិល្បៈមហាជន របាំបុរាណ ប្រពៃណី វង់ភ្លេងបុរាណ សិល្បករ-សិល្បការិនី កំពុងបម្រើការ​ និងប្រកបអាជីវកម្មជូនភ្ញៀវជាតិ-អន្តរជាតិ យ៉ាងសកម្មនៅតាមបណ្តាមហោស្រព សណ្ឋាគារ និងភោជនីយដ្ឋានជាច្រើនកន្លែងនាពេលរាត្រី។

ក្នុងនោះមានសិល្បៈទស្សនីយភាពបានចេញទៅសម្តែងនៅឆាកអន្តរជាតិជាញឹកញាប់ ជារៀងរាល់ឆ្នាំ ដើម្បីផ្សព្វផ្សាយពីវប្បធម៌ អរិយធម៌ អត្តសញ្ញាណជាតិកម្ពុជាដល់ពិភពលោក។ ជាមួយនោះ​ ខេត្តក៏មានក្រុមល្ខោនបាសាក់ ចំនួន១១ក្រុម នៅទូទាំងខេត្ត ដែលមានសិល្បករ សិល្បការិនី ប្រមាណជាង២០០នាក់។ ក្រៅពីនោះ​ ខេត្តមានរោងមហោស្រពខ្នាតអន្តរជាតិធំៗរបស់ឯកជន សម្រាប់សម្តែងជូនភ្ញៀវជាតិ-អន្តរជាតិ ក្រៅពីការទស្សនាប្រាសាទនាពេលរាត្រី។ ចំពោះវិស័យខ្សែភាពយន្តក្នុងខេត្តវិញ​ មានរោងភាពយន្តចំនួន៣កន្លែង ហើយវិស័យសិល្បៈសូនរូប និងសិប្បកម្ម មានចំនួន៣៣៦កន្លែង។

ដោយឡែកពាក់ព័ន្ធនឹងវិស័យទេសចរណ៍ក្នុងខេត្ត បាននឹងកំពុងចាប់ផ្តើមមានវឌ្ឍនភាពឡើងវិញជាបណ្តើរៗ ដោយក្នុងឆ្នាំ២០២៣នេះ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ប្រមាណ ២,៥២៩,៥១៤នាក់ មានការកើនឡើង ៣២,៣៥% បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។

ក្នុងនោះភ្ញៀវទេសចរណ៍ជាតិមានចំនួន១,៧៣០,៤៤៥នាក់ ភ្ញៀវអន្តរជាតិមានចំនួន៧៩៨,០៦៩នាក់។ ចំពោះទេសចរណ៍អន្តរជាតិ បើគិតត្រឹមចុងឆ្នាំ២០២៣ និងដើមឆ្នាំ២០២៤នេះ ដោយផ្អែកតាមទិន្នន័យរបស់គ្រឹះស្ថានអង្គរក្នុងមួយថ្ងៃ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិជាមធ្យម ចន្លោះពី៣៥០០ ទៅ៤០០០នាក់។ ក្រៅពីនោះ វិស័យផ្សេងៗទៀតក៏មានការលូតលាស់ឈានឡើងគួរឱ្យកត់សម្គាល់ ធ្វើឱ្យស្ថានភាពជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាបកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
ក្រោយពីបានស្តាប់របាយការណ៍របស់អាជ្ញាធរខេត្តក៏ដូចជាមន្ទីរជំនាញពាក់ព័ន្ធរួចមក ឯកឧត្តម ប៉ា សុជាតិវង្ស បានថ្លែងកោតសរសើរ​ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់បំពេញការងារ និងអនុវត្តន៍តាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។

ជាចុងបញ្ចប់ ថ្នាក់ដឹកនាំ​ និងមន្ទីរពាក់ព័ន្ធ បាន គូសបញ្ជាក់ថា នេះជាកិត្តិយសសម្រាប់ខេត្តសៀមរាប ដែលគណៈកម្មការទី៧ នៃរដ្ឋសភា បានចុះមកបំពេញបេសកកម្មការងារនៅក្នុងខេត្តសៀមរាប ដើម្បីស្វែងយល់ពីសភាពការណ៍ទូទៅរបស់ខេត្ត វឌ្ឍនភាពការងារ បញ្ហាប្រឈម និងទិសដៅការងារពាក់ព័ន្ធនឹងវិស័យទាំង៤ ដែលគណៈកម្មការទទួលខុសត្រូវ និងលើការអនុវត្តតួនាទីភារកិច្ចក្នុងការបម្រើសេវាជូនបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត​ ៕

អត្ថបទដែលជាប់ទាក់ទង