**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

សម្តេចប្រធានរដ្ឋសភា៖ ស្ត្រីនិងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល បង្កើតឱកាស បង្កើនផលិតភាព និងផលប្រយោជន៍ពីបច្ចេកវិទ្យាឌីជីថលដល់ស្រ្តីនិងកុមារី

ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានលើកឡើងថា ប្រធានបទ «ស្ត្រីនិងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល» ដើម្បីអបអរសាទរ ខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨មីនា ដែលកម្ពុជាបានជ្រើសរើសមានគោលបំណងលើកកម្ពស់ការយល់ដឹង និងការយកចិត្តទុកដាក់ខ្ពស់ចំពោះ«ស្ត្រីនិង ក្មេងស្រី» ក្នុងការចូលរួមក្នុងបរិវត្តកម្មឌីជីថល ស្របតាមការរីកចម្រើនឥតឈប់ឈរ នៃបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងបច្ចេកវិទ្យាឌីជីថល។

សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា ការចូលរួមក្នុងបរិវត្តកម្មឌីជីថលនឹងគាំទ្រដល់បដិវត្តន៍ឧស្សាហកម្មទី៤.0 បង្កើតឱកាសការងារ បង្កើនផលិតភាព ជំរុញកំណើនសេដ្ឋកិច្ចគ្រួសារនិងសេដ្ឋកិច្ចជាតិ និងកសាងសង្គមនិងសេដ្ឋកិច្ចឌីជីថល ដែលផ្តល់ផលប្រយោជន៍ដ៏សន្ធឹកសន្ធាប់ដល់ពលរដ្ឋ និងចូលរួមចំណែកដល់ការសម្រេចបាននូវចក្ខុវិស័យរបស់កម្ពុជា ក្នុងការប្រែក្លាយខ្លួនទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០ ប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០ និងឈានទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅឆ្នាំ២០៣០។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានលើកឡើងដូច្នេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងអង្គមីទ្ទិញ អបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ដែលប្រារព្ធធ្វើឡើងនៅសាលាខេត្តកណ្តាល នាព្រឹកថ្ងៃទីសុក្រ ទី១៥ ខែមីនា ឆ្នាំ២០២៤។

ក្នុងមតិស្វាគមន៍របស់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានលើកឡើងថា គោលនយោបាយរបស់រាជរដ្ឋាភិបាល រួមមានយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលបានផ្តោតលើ មនុស្ស ទឹក ភ្លើង ផ្លូវ និងបច្ចេកវិទ្យា សំដៅជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ប្រែក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់ឆ្នាំ២០៥០។

ឯកឧត្តមបន្តថា ការបង្កើនភាពអង់អាចដល់ស្រ្តីនិងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថលមិនត្រឹមតែមានសារៈសំខាន់សម្រាប់ការលើកកម្ពស់សមភាពយេនឌ័រប៉ុណ្ណោះទេ ប៉ុន្តែជាមធ្យោបាយថ្មី ក្នុងការបើកសក្តានុពលសម្រាប់ស្រ្តីនិងក្មេងស្រីក្នុងការលើកកម្ពស់គំនិតច្នៃប្រឌិត និងនវានុវត្ត ដែលរួមចំណែកក្នុងការកសាងភាពធន់របស់សង្គម និងពន្លឿនការអភិវឌ្ឍប្រកបដោយចីរភាពនិងបរិយាប័ន្ន។

សម្តេចប្រធានរដ្ឋសភាសង្កត់ធ្ងន់ថា នៅកម្ពុជា សមភាពយេនឌ័រនិងការផ្តល់ភាពអង់អាចដល់ស្រ្តី នៅបន្តទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ។ រាជរដ្ឋាភិបាលបានប្តេជ្ញាបន្តថែរក្សាមរតក ដែលបានកសាងដោយរាជរដ្ឋាភិបាលអាណត្តិមុនៗ តាមរយៈការជំរុញរបៀបវារៈយេនឌ័រ និងការផ្តល់ភាពអង់អាចដល់ស្រ្តី ក្នុងវិស័យអប់រំ សុខភាព សេដ្ឋកិច្ច និងតួនាទីដឹកនាំ ដើម្បីទាញយកអត្ថប្រយោជន៍ពីភាគលាភយេនឌ័រ ការប្រើប្រាស់សិទ្ធិក្នុងការសម្រេចលើសុខភាពនិងផែនការគ្រួសារ និងការកាត់បន្ថយភាពងាយរងគ្រោះដោយអំពើហិង្សាលើ «ស្រ្តីនិងក្មេងស្រី»។

សម្តេចរដ្ឋសភាធិបតី បានលើកឡើងថា នៅក្នុងពេលដែលបងប្អូនស្រ្តី និងកុមារី នៅកម្ពុជា បានកំពុងប្រារព្ធអបអរសាទរទិវាអន្តរជាតិនារី យ៉ាងសប្បាយរីករាយ មានស្រ្តីនិងកុមារីជាច្រើន នៅលើសកលបានកំពុងប្រឈមការរំលោភរំពានហិង្សាគ្រប់រូបភាព ដោយសារតែវិបត្តិនៃជម្លោះ និងសង្គ្រាមស៊ីវិល ។ ស្រ្តីនិងកុមារីទំាងនោះ មិនមានសូម្បីតែសិទ្ធិជាមូលដ្ឋាន រួមមានសិទ្ធិរស់រានមានជីវិតក៏គ្មានដែរ កុំថាឡើយទាមទារសិទ្ធិទទួលបានការអប់រំ សិទ្ធិទទួលបានសេវាថែទាំសុខភាព និងសិទ្ធិចូលរួមក្នុងសកម្មភាពនានាក្នុងសង្គម សេដ្ឋកិច្ច និងនយោបាយនោះ។សុខសន្តិភាព ពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន។ កម្ពុជាពិតជាមានសំណាង និងមោទនភាពដែលមានថ្នាក់ដឹកនាំ ប្រកបដោយភាពឈ្លាសវៃ ច្បាស់លាស់ ក្នុងកិច្ចខិតខំប្រឹងប្រែងកសាង និងថែរក្សាសន្តិភាពជូនប្រជាពលរដ្ឋ និងផ្តល់អាទិភាពខ្ពស់បំផុត ដល់ការជំរុញនិងលើកកម្ពស់សមភាពយេនឌ័រ។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានបញ្ជាក់ថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ធ្លាប់បានលើកឡើងថា«សមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពទៅថ្ងៃអនាគត»។ ពាក្យពេចន៍ពោរពេញដោយអត្ថន័យនិងខ្លឹមសារប្រកបដោយគតិបណ្ឌិតនេះ បានបង្ហាញពីឆន្ទៈមុតមាំរបស់ថ្នាក់ដឹកនាំកម្ពុជា ក្នុងការចូលរួមយ៉ាងសកម្ម ជាមួយនឹងបណ្តាប្រទេសនានា ដើម្បីឈានទៅសម្រេចបានសមភាពយេនឌ័រ និងការផ្តល់ភាពអង់អាចដល់ស្រ្តី នៅគ្រប់ទិដ្ឋភាព ស្របទៅនឹងគោលដៅអភិវឌ្ឍន៍ដោយចីរភាពឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ៕

អត្ថបទដែលជាប់ទាក់ទង