**បទវិភាគ​៖​ឆ្លងកាត់​រយៈពេល​៦៥ឆ្នាំ៖​សហគមន៍​ជោគ​វាសនា​រួម​ចិន-ឡាវ​​”គ្រប់​រដូវកាល”​បានឡើង​ដល់​កម្រិតថ្មី​ទៀត​**រដ្ឋបាលខេត្តបន្ទាយមានជ័យ បេីកយុទ្ធនាការជិះកង់ «១ម៉ឺនរៀល ១ម៉ឺននាក់» ដើម្បីកៀគរថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា និងអបអរសាទរទិវាកុមារអន្តរជាតិ**ប្រជាពលរដ្ឋកូរ៉េខាងត្បូងប្រមាណ១ម៉ឺននាក់ បានសម្រុកមកជួបជុំគ្នាយ៉ាងគំហុកនៅក្រៅពហុកីឡដ្ឋាន SK Olympic Handball Stadium ក្នុងរដ្ឋធានីសេអ៊ូល**បុរសជនជាតិជប៉ុនឈ្មោះ សាសាគី (Sasaki) មានវ័យ៣៩ឆ្នាំ ត្រូវបានប៉ូលិសអន្តោប្រវេសន៍ថៃចាប់ខ្លួន នៅក្នុងខណ្ឌវឌ្ឍនា រាជធានីបាងកក**ឯកឧត្តម វង្សី វិស្សុត អញ្ជើញប្រគល់វិញ្ញាបនបត្រជូនដល់សិក្ខាកាមជាគ្រូបង្គោល ហូកា និងវគ្គបណ្តុះបណ្តាល ហូកា លើជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ជំនាញចុងភៅ ជំនាញគេហកិច្ច និងជំនាញការិយាល័យជួរមុខ**ឯកឧត្តម នេត សាវឿន ជំរុញដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សខេត្តកំពង់ចាម ត្រូវបង្កើនសកម្មភាពផ្សព្វផ្សាយអំពីសមិទ្ធផលដែលគណបក្សសម្រេចបានទៅកាន់ប្រជាពលរដ្ឋ សំដៅពង្រីកភាពឈ្នះ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧**កូរ៉េខាងជើងនឹងសាងសង់នាវាពិឃាដមួយគ្រឿងមានទម្ងន់ ១០ ០០០តោន ព្រមទាំងអភិវឌ្ឍអាវុធសម្ងាត់នៅក្រោមទឹក**លោក ដូណាល់ ត្រាំ​ ថាអ៉ីរ៉ង់មានគ្រាប់មីស៊ីលនៅសល់ប្រហែលពី ២១ ទៅ២២ភាគរយ**ប៉ាឡេស្ទីន បានអះអាងថាកងកម្លាំងអ៉ីស្រាអែលបានបាញ់សម្លាប់ទារកប៉ាឡេស្ទីនម្នាក់មានអាយុ ៧ខែ**បារាំងកំពុងធ្វើការជាមួយប្រទេសមួយចំនួនដើម្បីបង្កើនសម្ពាធលើអ៉ីស្រាអែល ដោយបន្តទៅមុខជាមួយនិងការដាក់ទណ្ឌកម្មថ្នាក់ជាតិ**កម្លាំងនគរបាលស្រុកស្វាយចេកបង្ក្រាបករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ជាបន្តបន្ទាប់ និងដកហូតវត្ថុតាងមួយចំនួន**សម្តេច ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅទីក្រុងហាណូយ ពីថ្ងៃទី៨ ដល់ថ្ងៃទី១០**អ្នកនាំពាក្យក្រសួងព័ត៌មានលើកទឹកចិត្តយ៉ាងខ្លាំងដល់ស្រទាប់យុវវ័យឱ្យដើរតួជាឃោសនិក អប់រំក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា**សម្តេច ម៉ែន សំអន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង**លោក ហ្សេលេនស្គី បានរិះគន់សមភាគីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដែលបានបដិសេធការអំពាវនាវឱ្យមានជំនួបទល់មុខគ្នា ដើម្បីចរចាបិទបញ្ចប់សង្រ្គាមរយៈពេលជាង៤ឆ្នាំរវាងប្រទេសទាំងពីរ**ក្រុមហ៊ុន Beijing Urban Construction Group នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចង់សិក្សាលទ្ធភាពលើគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន តាមរថភ្លើងអាកាស (Sky Train) នៅរាជធានីភ្នំពេញ**ប្រធានាធិបតីលីបង់ បានចោទអ៉ីរ៉ង់ថាកំពុងប្រើប្រាស់ប្រទេសរបស់លោក ជាឧបករណ៍សម្រាប់តថ្លៃ នៅក្នុងកិច្ចចរចារបស់ខ្លួនជាមួយសហរដ្ឋអាមេរិក**សហរដ្ឋអាមេរិក បានប្រកាសពីការអនុម័តកញ្ចប់លក់សព្វាវុធមួយតម្លៃ ១,៩៨ពាន់លានដុល្លារ ឱ្យទៅកូវ៉ែត ដែលជាប្រទេសមួយនៅតំបន់ឈូងសមុទ្រអារ៉ាប់**ឃាត់​ខ្លួន​ជនជាតិ​ថៃ​ចំនួន​៥នាក់​​ករណី​រក្សាទុក​ប្រេីប្រាស់​ ខុសច្បាប់​នូវ​សារធាតុ​ញៀន​និង​ប្រេីប្រាស់នៅ​អាវុធ​ខុសច្បាប់​

ក្រសួងប្រកាសមិនលើកលែងដល់ និយោជកណាដែលរត់ចោលរោងចក្រនោះឡើយ ទោះបីរត់ទៅដល់ស្រុកកំណើតរបស់ខ្លួនក៏ដោយ

ភ្នំពេញ៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងស្តីពីដំណោះស្រាយនៅក្រុមហ៊ុន វ៉ាយ & ដាប់បែលយូ ហ្គាមេន (Y & W GARMENT CO., LTD.) ដោយបានបញ្ជាក់ថា ក្រសួងមិនលើកលែងដល់ និយោជកណាដែលរត់ចោលរោងចក្រនោះឡើយ ទោះបីរត់ទៅដល់ស្រុកកំណើតរបស់ខ្លួនក៏ដោយ។

នៅក្នុងសេចក្តីជូនដំណឹងក្រសួងការងារ បានជូនដំណឹងដល់សាធារណជន ជាពិសេសបងប្អូនកម្មករ និយោជិតនៃក្រុមហ៊ុន វ៉ាយ & ដាប់បែលយូ ហ្គាមេន (Y & W GARMENT CO., LTD.) ជ្រាបថា ក្រោយពី ទទួលបាននូវព័ត៌មានគួរឱ្យសង្ស័យនៃការរត់ចោលរបស់ថៅកែក្រុមហ៊ុន កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅនេះ មន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអាជ្ញាធរដែនដី បានធ្វើការប្រាស្រ័យទាក់ទង ជាមួយនឹងបងប្អូនកម្មករនិយោជិតនៃក្រុមហ៊ុន វ៉ាយ & ដាប់បែលយូ ហ្គាមេន ដើម្បីផ្ទៀងផ្ទាត់នូវព័ត៌មាន តាម ឃ្លាំមើល វាយតម្លៃជាប្រចាំអំពីស្ថានភាព និងការវិលត្រឡប់មកវិញរបស់ថៅកែក្រុមហ៊ុននេះ ហើយក៏បានកំណត់ ឱ្យក្រុមហ៊ុនប្រើប្រាស់ថវិកាដែលមាននៅក្នុងគណនីនានា បើកប្រាក់ឈ្នួលលើកទី១ នៃខែកុម្ភៈ ឆ្នាំ២០២៤ បាន។

អំឡុងពេលដែលក្រសួងខិតខំស្រាវជ្រាវ និងតម្រូវឱ្យគណនេយ្យករក្រុមហ៊ុនបើកប្រាក់ឈ្នួលលើកទី១ សម្រាប់ខែកុម្ភៈ ឆ្នាំ២០២៤ ក្រសួង និងគណនេយ្យករក្រុមហ៊ុននៅតែបន្តព្យាយាមទាក់ទងទៅថៅកែតាមគ្រប់ មធ្យោបាយ ប៉ុន្តែមិនអាចទំនាក់ទំនងបាន ហើយបានឈានដល់ការសន្និដ្ឋានថា ថៅកែក្រុមហ៊ុនរត់ចោល ដោយមិនទទួលខុសត្រូវបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗជូនបងប្អូនកម្មករនិយោជិត។ ក្រោយការ សន្និដ្ឋាន មន្ត្រីជំនាញរបស់ក្រសួងបានសហការជាមួយស្ថាប័នមានសមត្ថកិច្ច អាជ្ញាធរដែនដី និងតំណាងកម្មករ និយោជិត ពិភាក្សារកនីតិវិធីដែលប្រសើរ និងលឿនបំផុត ស្របតាមនីតិវិធីច្បាប់ ដើម្បីដោះស្រាយបញ្ហានេះ។ ជាលទ្ធផល បងប្អូនកម្មករនិយោជិតប្រមាណជាង ៤ ៥០០នាក់ លើចំនួនសរុប ៤ ៨៤៩នាក់ នៃក្រុមហ៊ុន បានយល់ និងឯកភាពរង់ចាំដំណោះស្រាយទៅតាមនីតិវិធីច្បាប់។ ជាមួយគ្នានេះ ក៏មានបុគ្គលចំនួន ៥នាក់ អាចមាន ចេតនាផ្តល់ព័ត៌មានខុសការពិតដល់បងប្អូនកម្មករនិយោជិត ដែលជាហេតុធ្វើឱ្យបងប្អូនកម្មករនិយោជិតប្រមាណ ៣០០នាក់ មានការព្រួយបារម្ភអំពីការបាត់បង់អត្ថប្រយោជន៍របបសន្តិសុខសង្គម (ប.ស.ស.) និងអត្ថប្រយោជន៍ ផ្សេងៗរបស់ខ្លួន ក្នុងខណៈពេលដែលក្រសួង និងអាជ្ញាធរដែនដីកំពុងតែប្រចាំការនៅក្នុងទីតាំងរោងចក្រ ហើយក៏កំពុងស្វែងរកនីតិវិធីផ្សេងៗ ដើម្បីផ្តល់អាទិភាពការពារអត្ថប្រយោជន៍របស់បងប្អូនកម្មករនិយោជិត មុនភាគីផ្សេងៗទៀត។

ករណីនេះ មានដំណោះស្រាយចំនួន ២ជម្រើស គឺទី១. អាចដោះស្រាយបានតាមច្បាប់ស្តីពីក្ស័យធន ដែលនីតិវិធីនេះត្រូវប្រើរយៈពេលយូរ និងទី២. អាចដោះស្រាយបានតាមរយៈការស្នើសុំដីកាសម្រេចរក្សាការពារ ដើម្បីរឹបអូសទ្រព្យសម្បត្តិទាំងអស់របស់ក្រុមហ៊ុន វ៉ាយ & ដាប់បែលយូ ហ្គាមេន លក់ឡៃឡុងទុកសម្រាប់ ទូទាត់ប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗជូនបងប្អូនកម្មករនិយោជិតផងដែរ។ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ក្រសួងបានស្នើសុំដីកាសម្រេចរក្សាការពារ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីរឹបអូសទ្រព្យសម្បត្តិ ទាំងអស់របស់រោងចក្រលក់ឡៃឡុង សម្រាប់ទូទាត់ជូនបងប្អូនកម្មករនិយោជិតមុនគេបំផុត ហើយ សាលាដំបូងរាជធានីភ្នំពេញបានចេញដីកាសម្រេចរឹបអូសជាបណ្តោះអាសន្នលេខ ១៦៦ “ថ” ដ.រ ចុះថ្ងៃទី១២ ខែមីនាឆ្នាំ២០២៤។

ដើម្បីជៀសវាងការបន្តបកស្រាយ និងពន្យល់ខុសណាមួយរបស់បុគ្គលទាំង ៥នាក់ ដែលបង្កើតឱ្យមាន ការយល់ច្រឡំ ឬការព្រួយបារម្ភដល់បងប្អូនកម្មករនិយោជិត ក្រសួងសូមបញ្ជាក់ថា៖

ទី១. សម្រាប់អត្ថប្រយោជន៍ ប.ស.ស. រួមមាន ផ្នែកថែទាំសុខភាព អត្ថប្រយោជន៍នៅពេលសម្រាលកូន និងការពិនិត្យផ្ទៃពោះ បងប្អូនកម្មករនិយោជិតនៅតែអាចទទួលបានអត្ថប្រយោជន៍ និងប្រើប្រាស់ ប.ស.ស. ធម្មតា រហូតដល់រយៈពេល ៣ខែ។

ទី២. ទ្រព្យសម្បត្តិ និងសម្ភារផ្សេងៗដែលនៅទីតាំងរោងចក្រនឹងត្រូវរក្សាទុកសម្រាប់ទូទាត់ជូនបងប្អូន កម្មករនិយោជិត។ ក្រសួងនឹងជូនដំណឹងដល់បងប្អូនកម្មករនិយោជិតជាសាធារណៈ នៅពេលដែលការលក់ ឡៃឡុងទ្រព្យសម្បត្តិរបស់រោងចក្រត្រូវបានកំណត់ថ្ងៃ។

ទី៣. ក្នុងខណៈពេលដែលបងប្អូនរង់ចាំនីតិវិធីលក់ឡៃឡុង ដើម្បីយកមកទូទាត់ជូនបងប្អូនកម្មករ និយោជិត ក្រសួងបានបញ្ជូនមជ្ឈមណ្ឌលការងារចល័ត នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ទៅផ្ដល់ ការងារថ្មីភ្លាមៗជូនបងប្អូន ដើម្បីបងប្អូនអាចទទួលបានប្រាក់ខែបន្តភ្លាមៗ។

ទី៤. អាជ្ញាធរដែនដីក៏បានស្នើទៅដល់ម្ចាស់ផ្ទះជួលទាំងអស់ ឱ្យពន្យារពេលយកថ្លៃឈ្នួលផ្ទះ ក្នុង អំឡុងពេលរង់ចាំបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗពីក្រុមហ៊ុន វ៉ាយ & ដាប់បែលយូ ហ្គាមេន។

ទី៥. ក្រសួងបាននិងកំពុងជូនដំណឹងទៅក្រសួងពាណិជ្ជកម្ម ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អគ្គស្នងការដ្ឋាន នគរបាលជាតិ និងអគ្គនាយកដ្ឋានពន្ធដារ ដើម្បីចាត់វិធានការតាមដែនសមត្ថកិច្ចរៀងៗខ្លួន ស្វែងរកបន្ថែមនូវ អាជីវកម្មរបស់ថៅកែក្រុមហ៊ុននេះ និងអាចឃាត់ខ្លួនក្នុងករណីថៅកែរូបនេះបង្ហាញមុខនៅក្នុងទឹកដីព្រះរាជាណា ចក្រកម្ពុជា។

ទី៦.

ក្រសួងបាននិងកំពុងបំពេញនីតិវិធីច្បាប់ ដើម្បីបញ្ជូនដំណឹងអំពីដីកាតុលាការ ទៅដល់ប្រទេស កំណើតរបស់ថៅកែក្រុមហ៊ុន វ៉ាយ & ដាប់បែលយូ ហ្គាមេន ដើម្បីឱ្យមកទទួលខុសត្រូវអនុវត្តកាតព្វកិច្ចផ្សេងៗ ដែលមាននៅប្រទេសកម្ពុជា។

អាស្រ័យដូចន័យខាងលើនេះ ក្រសួងសូមអំពាវនាវដល់បងប្អូនកម្មករនិយោជិតនៃក្រុមហ៊ុន វ៉ាយ & ជាប់បែលយូ ហ្គាមេន (Y & W GARMENT CO., LTD.) ឱ្យរក្សាភាពនឹងនរ និងចុះឈ្មោះស្វែងរកការងារថ្មី ជាមួយទីភ្នាក់ងារជាតិមុខរបរ និងការងារ ហើយបន្តប្រើប្រាស់បណ្ណ ប.ស.ស. របស់ខ្លួនជាធម្មតា។

ក្រសួងក៏សូមរំឭកដល់បុគ្គលនានា សូមបញ្ឈប់ជាបន្ទាន់ចំពោះការស្រាយបំភ្លឺច្បាប់ខុស គ្មានវិជ្ជាជីវៈ ក្នុងចេតនាញុះញង់បងប្អូនកម្មករនិយោជិតឱ្យធ្វើសកម្មភាពខុសពីនីតិវិធីច្បាប់។ ក្រសួងមិនលើកលែងដល់ និយោជកណាដែលរត់ចោលរោងចក្រនោះឡើយ បើទោះបីជាបានរត់ទៅដល់ស្រុកកំណើតរបស់ខ្លួនក៏ដោយ។ ទន្ទឹមនឹងនេះ ក្រសួងក៏នឹងមិនលើកលែងដល់បុគ្គលទាំងឡាយណាដែលនៅតែបន្តមានះស្រាយបំភ្លឺច្បាប់ខុស និងញុះញង់បងប្អូនកម្មករនិយោជិតឱ្យធ្វើសកម្មភាពខុសច្បាប់៕

អត្ថបទដែលជាប់ទាក់ទង