**វិចារណកថា៖ ការបំពុលទឹក កាកសំណល់រាវដែលមិនបានធ្វើប្រព្រឹត្តិកម្ម និងការកើនឡើងនៃហានិភ័យជំងឺមហារីក**អភិបាល ខេត្ត បន្ទាយមានជ័យ នាំយកអំណោយ ជាសម្ភារៈសិក្សា ផ្តល់ជូនកុមារភៀសសឹកនៅស្រុកស្វាយចេក**កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការស្វាគមន៍ប្រតិភូមកពីជុំវិញពិភពលោក ក្នុងមហាសន្និបាតកាយឫទ្ធិនារីពិភពលោក WAGGGS លើកទី៣៩!**កម្ពុជា និងចិន ចុះពិធីសារបើកផ្លូវនាំចេញមៀនសម្ងួត ពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន**រយៈពេល៥ខែដើមឆ្នាំ២០២៦ ក្រសួងបរិស្ថានបានចុះល្បាត និងបង្រ្កាបបទល្មើសធនធានធម្មជាតិបានចំនួន ៨៩៦ករណី និងឃាត់ខ្លួនជនល្មើសបញ្ជូនទៅតុលាការចំនួន៤៣នាក់**ឯកឧត្តម ស សុខា លើកទឹកចិត្តលោកគ្រូ អ្នកគ្រូ បន្តយកចិត្តទុកដាក់អប់រំកុមារតូចៗឱ្យស្រឡាញ់ការសិក្សា ដើម្បីកសាងមូលដ្ឋានគ្រឹះសម្រាប់អនាគត**កម្ពុជាប្តេជ្ញាចិត្តក្នុងការធ្វើការជិតស្និទ្ធជាមួយប្រទេសសមាជិកអាស៊ាន និងសហរដ្ឋអាម៉េរិក ក្នុងការលេីកកម្ពស់ភាពជាដៃគូដើម្បីផលប្រយោជន៍រួម**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យដើម្បីកំណត់ប្រភេទសេវាអត្តសញ្ញាណកម្មដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្រៃសេវា**កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​​ចុះ​ប្រតិបត្តិការ​បង្ក្រាប​និង​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ ស្រី​បាន​ចំនួន​១៧នាក់​**បណ្តាប្រទេសអារ៉ាប់ និងតំបន់ឈូងសមុទ្រ ថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារជាថ្មីរបស់អុីរ៉ង់ ទៅលើប្រទេសកូវ៉ែត និងបារ៉ែន**កូរ៉េខាងត្បូង និងអាមេរិក រៀបចំកិច្ចពិភាក្សាជាលើកដំបូងក្នុងសប្តាហ៍នេះ ដើម្បីជជែកអំពីកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរ**ឯកឧត្តម ហេង សួរ និងលោកជំទាវ អញ្ជើញចុះជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករនិយោជិតនៅរោងចក្រ ស៊ិនគី អឹភែរឹល ក្នុងខេត្តកំពង់ឆ្នាំង**កម្ពុជាថ្លែងអំណរគុណម៉ាឡេស៊ីចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការសម្របសម្រួលស្វែងរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ**អាល្លឺម៉ង់គាំទ្រកម្ពុជាលើវិធីសាស្ត្រដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ខណៈសភាទាំងពីរប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការឈានទៅរកការចុះ MoU**ឯកឧត្តម គង់ ភោគ ជួបពិភាក្សាទ្វេភាគីជាមួយ ឧត្តមមន្ត្រីសហរដ្ឋអាម៉េរិក**UN ព្រមានថា ការថយចុះ នៃមូលនិធិមនុស្សធម៌ អាចធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ខ្លាំងថែមទៀត សម្រាប់ជនភៀសខ្លួនរ៉ូហ៉ីងយ៉ាប្រមាណ១,២លាននាក់**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូចុះពិនិត្យនិងវាយតម្លៃការផ្តល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយខេត្តកណ្ដាល**‎​កម្ពុជា-កូរ៉េ ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការ និងការបណ្តុះបណ្តាលមន្ត្រីអនុវត្តច្បាប់ លើការងារប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា**នគរបាលចាប់ខ្លួនជនសង្ស័យចំនួន ៤នាក់ ពាក់ព័ន្ធករណីចាប់ជំរិតទារប្រាក់ និងឃាតកម្មគិតទុកជាមុន**អភិបាលខេត្តកំពត អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋមកពីឃុំចំនួន២ នៃស្រុកទឹកឈូ

អត្ថាធិប្បាយ៖ ការអភិវឌ្ឍកម្លាំងផលិតថ្មីប្រកបដោយគុណភាពរបស់ចិននឹងផ្តល់នូវកម្លាំងជំរុញថ្មីដល់កំណើនសេដ្ឋកិច្ចតំបន់ និងពិភពលោក


ក្នុងរបាយការណ៍ការងាររបស់រដ្ឋាភិបាលចិន ថ្លែងដោយឯកឧត្តមនាយករដ្ឋមន្ត្រី លី ឈាង នាមហាសន្និបាតលើកទី២នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៤ កាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ ប្រទេសចិនបានដាក់ចេញនូវការងារអាទិភាពសំខាន់ៗមួយចំនួនសម្រាប់ឆ្នាំ២០២៤ ដែលក្នុងនោះរួមមានការខិតខំធ្វើទំនើបកម្មប្រព័ន្ធឧស្សាហកម្ម និងការអភិវឌ្ឍ “កម្លាំងផលិតថ្មីប្រកបដោយគុណភាព” ក្នុងល្បឿនដ៏លឿនជាងមុន។
តើអ្វីទៅជា “កម្លាំងផលិតថ្មីប្រកបដោយគុណភាព”? គោលគំនិតនេះត្រូវបានប្រើប្រាស់ជាលើកដំបូងដោយឯកឧត្តម ស៊ី ជីនពីង ប្រធានរដ្ឋចិន ក្នុងឱកាសដំណើរទស្សនកិច្ចត្រួតពិនិត្យ និងស្រាវជ្រាវទៅកាន់ខេត្តហឺឡុងជាំង ប្រទេសចិន កាលពីខែកញ្ញា ឆ្នាំ២០២៣ ហើយត្រូវបានរំលេចសាជាថ្មីម្តងទៀត ក្នុងសន្និសីទការងារសេដ្ឋកិច្ចមជ្ឈិម កាលពីខែធ្នូ ឆ្នាំ២០២៣ និងបានក្លាយជាគោលគំនិតដែលទទួលបានការចាប់អារម្មណ៍ និងយកចិត្តទុកដាក់ខ្ពស់នាសម័យប្រជុំមហាសន្និបាតទាំងពីរ ដែលបាន និងកំពុងរៀបចំ នៅទីក្រុងប៉េកាំង នៅថ្ងៃទី៤-១១ ខែមីនា ឆ្នាំ២០២៤។
តាមទស្សនៈរបស់ឯកឧត្តម ស៊ី ជីនពីង “កម្លាំងផលិតថ្មីប្រកបដោយគុណភាព” សំដៅទៅលើផលិតភាពកម្រិតខ្ពស់ ដែលងាកចេញពីគំរូកំណើនសេដ្ឋកិច្ចបែបប្រពៃណី ឆ្ពោះទៅរកគំរូអភិវឌ្ឍន៍ដែលផ្អែកលើបច្ចេកវិទ្យាខ្ពស់ ប្រសិទ្ធភាពខ្ពស់ និងគុណភាពខ្ពស់។ ដើម្បីអភិវឌ្ឍកម្លាំងផលិតថ្មីប្រកបដោយគុណភាព រដ្ឋាភិបាលចិនចាំបាច់ត្រូវបន្តខិតខំជំរុញរបកគំហើញថ្មីជាបន្តបន្ទាប់ ក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ព្រមទាំងជំរុញការអភិវឌ្ឍឧស្សាហកម្មបច្ចេកវិទ្យាទំនើប។ ដូចមានគូសបញ្ជាក់ក្នុងរបាយការណ៍ការងាររបស់រដ្ឋាភិបាលឆ្នាំ២០២៤ ប្រទេសចិនបានប្តេជ្ញា (១) ធ្វើឱ្យប្រសើរឡើងនូវច្រវាក់ផ្គត់ផ្គង់ និងឧស្សាហកម្ម (២) អភិវឌ្ឍយ៉ាងសកម្មនូវឧស្សាហកម្មផ្តោតលើអនាគត និងឧស្សាហកម្មដែលកំពុងតែរីកចម្រើន និង (៣) លើកកម្ពស់ការអភិវឌ្ឍប្រកបដោយនវានុវត្តន៍ នៃសេដ្ឋកិច្ចឌីជីថល ដើម្បីធានាឱ្យបាននូវកំណើនសេដ្ឋកិច្ចចិន លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងសម្រេចឱ្យបាននូវទំនើបកម្មរបស់ចិនលើគ្រប់វិស័យ។
ការផ្តោតលើការអភិវឌ្ឍកម្លាំងផលិតថ្មីប្រកបដោយគុណភាពរបស់ចិន បានឆ្លុះបញ្ចាំងឱ្យឃើញយ៉ាងច្បាស់អំពីភាពឈ្លាសវៃ និងចក្ខុវិស័យវែងឆ្ងាយរបស់ឯកឧត្តម ស៊ី ជីនពីង ក្នុងការដឹកនាំប្រទេសចិនឆ្ពោះទៅរកកំណើនសេដ្ឋកិច្ចថ្មី ដែលផ្តោតលើការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់។ ជាលទ្ធផល ទោះបីជាប្រទេសចិនជួបប្រទះនឹងបញ្ហាប្រឈមក្នុងស្រុក និងសកលមួយចំនួនក្តី សេដ្ឋកិច្ចចិននៅតែអាចសម្រេចបានកំណើន ៥,២% ក្នុងឆ្នាំ២០២៣ ស្របពេលដែលសេដ្ឋកិច្ចពិភពលោកកំពុងប្រឈមនឹងកំណើនយឺត។ នេះបានបង្ហាញយ៉ាងជាក់ច្បាស់អំពីភាពធន់ និងភាពរឹងមាំនៃសេដ្ឋកិច្ចចិន។
ការប្តេជ្ញាចិត្តរបស់ចិនក្នុងការអភិវឌ្ឍកម្លាំងផលិតថ្មីប្រកបដោយគុណភាព នឹងជះឥទ្ធិពលជាវិជ្ជមានដល់ការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក តាមរយៈការផ្តល់ឱ្យបណ្តាប្រទេសនានាលើពិភពលោកនូវលទ្ធភាពទទួលបានបច្ចេកវិទ្យាទំនើប និងការផ្លាស់ប្តូរបទពិសោធន៍លើវិស័យបច្ចេកវិទ្យា រួមមានបច្ចេកវិទ្យា ៥ជី បញ្ញាសិប្បនិម្មិត ឧស្សាហកម្មដែលមានបច្ចេកវិទ្យាខ្ពស់ និងសេដ្ឋកិច្ចឌីជីថលជាដើម។
ការធ្វើកិច្ចសហប្រតិបត្តិការអន្តរជាតិរបស់ចិនលើវិស័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រ នឹងជួយលើកកម្ពស់ការផ្ទេរចំណេះដឹង និងការអភិវឌ្ឍជំនាញបច្ចេកវិទ្យានៅតាមបណ្តាប្រទេសនានា។ តួយ៉ាង ប្រទេសចិនបានបង្កើតភាពជាដៃគូផ្នែកវិទ្យាសាស្ត្រជាមួយប្រទេស និងតំបន់ជាង ១៦០ ទូទាំងពិភពលោក ក្នុងវិស័យថាមពលស្អាត បញ្ញាសិប្បនិម្មិត និងជីវវេជ្ជសាស្ត្រ ដើម្បីជំរុញនវានុវត្តន៍បន្ថែមទៀត និងបង្កើនល្បឿននៃការអភិវឌ្ឍកម្លាំងផលិតថ្មីប្រកបដោយគុណភាព។ ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនលើការផ្ទេរបច្ចេកវិទ្យាក្នុងវិស័យខាងលើនឹងប្រាកដជារួមចំណែកដល់ការបង្កើនសមត្ថភាពកម្លាំងពលកម្ម លើកកម្ពស់នវានុវត្តន៍/កំណើនផលិតភាព និងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ដែលនឹងជួយជំរុញកំណើនសេដ្ឋកិច្ចតំបន់ និងពិភពលោក។

សម្រាប់កម្ពុជា វឌ្ឍនភាពលើវិស័យបច្ចេកវិទ្យា និងនវានុវត្តន៍របស់ចិនគឺជាឱកាសសម្រាប់ការអភិវឌ្ឍខឿនសេដ្ឋកិច្ចឌីជីថលរបស់ខ្លួនប្រកបដោយបរិយាប័ន ភាពធន់ និងការប្រកួតប្រជែង។ ក្នុងឱកាសទស្សនកិច្ចផ្លូវការនៅប្រទេសចិនរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៤-១៦ ខែកញ្ញា ឆ្នាំ២០២៣ កម្ពុជា និងចិនបានចុះ MOU ស្តីពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថល ដើម្បីជំរុញការតភ្ជាប់ឌីជីថល ធនធានមនុស្ស និងអក្ខរកម្មឌីជីថល រំហូរទិន្នន័យឆ្លងកាត់ព្រំដែន ថ្នាល និងសេវាកម្មឌីជីថល សំដៅឆ្ពោះទៅបរិវត្តកម្មឌីជីថល។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ កម្ពុជានឹងទទួលបានអត្ថប្រយោជន៍ជាច្រើន ក្នុងការធ្វើបវិវត្តកម្មឌីជីថលក្នុងឧស្សាហកម្មប្រពៃណី ការបង្កើតគំរូអភិវឌ្ឍន៍ថ្មី ការបង្កើតថ្នាលថ្នាក់តំបន់ដើម្បីបង្ហាញពីកិច្ចសហប្រតិបត្តិការនៃសេដ្ឋកិច្ចឌីជីថល ការកសាងទីក្រុងឆ្លាតវៃ និងសួនឧស្សាហកម្មសេដ្ឋកិច្ចឌីជីថលសម្រាប់ការបង្ហាញជាដើម។ អត្ថប្រយោជន៍ទាំងនេះនឹងរួមចំណែកយ៉ាងសំខាន់ដល់ការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា បង្កើតឱកាសការងារថ្មីៗដល់ប្រជាពលរដ្ឋ និងបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា។
សរុបមកវិញ នាពេលអនាគត ប្រទេសចិនពិតជាមានសក្តានុពលធំធេង និងការប្រកួតប្រជែងខ្ពស់ ក្នុងការអភិវឌ្ឍកម្លាំងផលិតថ្មីប្រកបដោយគុណភាព ដែលនឹងមិនត្រឹមតែក្លាយទៅជាកាតាលីករសម្រាប់កំណើនសេដ្ឋកិច្ចចិននោះទេ តែថែមទាំងបង្កើតកម្លាំងជំរុញថ្មីដល់កំណើនសេដ្ឋកិច្ចតំបន់ និងពិភពលោកផងដែរ៕ ដោយ ហ៊ូ ចំរើន

អត្ថបទដែលជាប់ទាក់ទង