**សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យប្រធានក្រុមហ៊ុន SK Securities ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**ឯកឧត្ដម សក់ សេដ្ឋា៖ បច្ចុប្បន្នប្រជាជនកម្ពុជា កំពុងរស់នៅយ៉ាងសុខុដុមរម្យនា ក្រោមម្លប់សន្តិភាព និងកំពុងបោះជំហានទៅមុខយ៉ាងស្វាហាប់ ប្រកបដោយក្តីសង្ឃឹម លើមាគ៌ាប្រជាធិបតេយ្យ និងការអភិវឌ្ឍន៍**នយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ស្វាគមន៍ចំពោះការវិនិយោគបន្ថែមរបស់កូរ៉េ ដោយកម្ពុជានៅមានសក្ដានុពលដ៏ធំសម្បើម សម្រាប់កំណើននៃតម្លៃបន្ថែម ក្នុងវិស័យកសិកម្ម ការកែច្នៃម្ហូបអាហារ និងកម្មន្តសាលទំនើប**សម្តេច សាយ ឈុំ ដឹកនាំពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីភ្នំពេញ ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤**កម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ប្តេជ្ញាចិត្តរួមគ្នា ដើម្បីរួមចំណែកដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ**សម្តេចធិបតី ចេញអនុក្រឹត្យផ្ទេរ និងតែងតាំងមុខតំណែងលោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ពីអនុប្រធានអង្គភាពអន្តរាគមន៍ ទៅជាស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ**ក្រសួងការងារ ដឹកនាំអ្នកសារព័ត៌មានមកពី១០ស្ថាប័ន ចុះស្វែងយល់ពីកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា**អភិបាលរងខេត្តកណ្ដាល៖ ការចែកប័ណ្ណកម្មសិទ្ធជូនពលរដ្ឋនៅពេលនេះ ជាការឆ្លុះបញ្ចាំងឱ្យឃើញ អំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការធានាកម្មសិទ្ធិដីធ្លីស្របច្បាប់ជូនពលរដ្ឋ**សាលាសង្កាត់ប្ញស្សីកែវ បើកកិច្ចប្រជុំគណៈកម្មាធិការកិច្ចការនារី និងកុមារ ប្រចាំខែឧសភា ដើម្បីពិនិត្យ និងអនុម័តលើរបៀបវារៈមួយចំនួន**សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ទទួលអំណោយមនុស្សធម៌ពីបងប្អូនសប្បុរសជន ជាលើកទី៤ ក្នុងទិវាខួបលើកទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម**កូរ៉េ បង្ហាញក្តីរីករាយ និងពេញចិត្តក្នុងការបង្កើនជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) បន្ថែមដល់កម្ពុជា**ទេសរដ្ឋមន្រ្តី លី ធុជ អរគុណចំពោះកម្មវិធី HDR&D ដែលបានផ្តល់នូវសម្ភារៈបច្ចេកវិទ្យាទំនើបចូលរួមដល់ការងារបោសសម្អាតមីននៅកម្ពុជា**ក្រសួងបរិស្ថាន ប្រកាសដាក់ឲ្យប្រើប្រាស់កម្មវិធីរដ្ឋបាលអេឡិចត្រូនិច (MoE EAdmin App)**សិស្ស-និស្សិតនៃវិទ្យាស្ថាន NPIC បានដាក់បង្ហាញស្នាដៃរាប់រយរបស់ខ្លួនក្នុងខួប១៩ឆ្នាំ**អគ្គស្នងការនគរបាលជាតិ ដាក់ចេញនូវភារកិច្ចសំខាន់ៗចំនួន ១០ចំណុច ដើម្បីឲ្យកងកម្លាំងនគរបាលជាតិ បន្តអនុវត្តសំដៅរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម**ឯកឧត្តម ទ្រី ដាលុច អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីវិនិយោគ និងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគ និងកម្មវិធីកសាងសមត្ថភាពមន្រ្តីនៃអនុគណៈកម្មាធិការវិនិយោគខេត្តរតនគិរី**អគ្គនាយកពន្ធនាគារ អញ្ជើញប្រកាសផ្ទេរ និងចូលកាន់មុខតំណែងប្រធានពន្ធនាគារខេត្តត្បូងឃ្មុំ**ស្វីស បញ្ជាក់ជំហរបន្តពង្រឹងទំនាក់ទំនងការទូតនិងចូលរួមពង្រីកកិច្ចសហប្រតិបត្តិការដែលមានស្រាប់ តាមរយៈការបន្តជួយការលើកកម្ពស់សុខុមាលភាពប្រជាជន ស្រ្តី និងកុមារកម្ពុជា**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ជួបពិភាក្សាការងារជាមួយ អគ្គនាយកវិទ្យាស្ថាននៃក្រុមហ៊ុនវិទ្យាសាស្ដ្រសំណង់ ស៊ូចូវរបស់ចិន**ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររបស់គណៈកម្មការដឹកនាំ និងអនុវត្តយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ និងក្រុមវិភាគ និងប្រឹក្សាយោបល់

ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដឹកនាំកិច្ចប្រជុំលើកទី៤ របស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ

ភ្នំពេញ៖ នារសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៤ របស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាអនុប្រធាន និងសមាជិកនៃ អ.ដ.ក. និងថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. ព្រមទាំងថ្នាក់ដឹកនាំក្រសួងយុត្តិធម៍ និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។

កិច្ចប្រជុំលើកទី ៤ នេះ ត្រូវបានរៀបចំទ្បើងក្នុងគោលបំណងដើម្បីពិនិត្យ និងពិភាក្សាលើឯកសារចំនួន ២ ដែលជាមូលដ្ឋានដ៏សំខាន់សម្រាប់កិច្ចដំណើរការសម្រុះសម្រួលផ្សះផ្សាវិវាទ គឺ៖

ទី១- សេចក្តីព្រាងសេចក្តីសម្រេចស្តីពី បែបបទ និងនីតិវិធីនៃការសម្រុះសម្រួលផ្សះផ្សាវិវាទក្នុងក្របខ័ណ្ឌនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។

ទី២- ទម្រង់ និងខ្លឹមសារនៃកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ និងរូបមន្តអនុវត្តនៃកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទក្នុងក្របខ័ណ្ឌនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។

ទន្ទឹមគ្នានេះ អង្គប្រជុំក៏បានពិភាក្សាលើការធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រសួង ស្ថាប័នដែលមានការពាក់ព័ន្ធ ដោយរៀបចំជាអនុស្សរណៈយោគយល់គ្នារវាង អ.ដ.ក. ជាមួយក្រសួងមហាផ្ទៃ, ក្រសួងអធិការកិច្ច ,គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលថ្នាក់ក្រោមជាតិ និងក្រសួង ស្ថាប័នផ្សេងទៀត នាពេលឆាប់ៗ ខាងមុខ ដើម្បីជួយលើកកម្ពស់ប្រសិទ្ធភាពនៃយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ៕

អត្ថបទដែលជាប់ទាក់ទង