**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស

ស្ត្រីជាកត្តាធនធានមនុស្ស មិនអាចខ្វះបានក្នុងវិស័យព័ត៌មាន ហើយដើរតួនាទីយ៉ាងសំខាន់ និងយ៉ាងសកម្មក្នុងការរួមចំណែកលើកស្ទួយសមភាពយេនឌ័រ ការពារនិងលើកកម្ពស់តម្លៃស្ត្រី ក្នុងសង្គម

ភ្នំពេញ៖ ឯកឧត្ដម ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន បានលើកឡើងថា ស្ត្រីជាកត្តាធនធានមនុស្សមិនអាចខ្វះបានក្នុងវិស័យព័ត៌មាន ហើយស្រ្តីដែលជាអ្នកសារព័ត៌មានបានដើរតួនាទីយ៉ាងសំខាន់ និងយ៉ាងសកម្មក្នុងការរួមចំណែកលើកស្ទួយសមភាពយេនឌ័រ ការពារនិងលើកកម្ពស់តម្លៃស្ត្រីនៅក្នុងសង្គម។

ឯកឧត្ដម ទេព អស្នារិទ្ធ មានប្រសាសន៍ថា ស្របពេលដែលសង្គមមានការរីកចម្រើន ការអភិវឌ្ឍក្នុងវិស័យព័ត៌មានបានបង្កឱកាសបន្ថែមទៀតសម្រាប់ស្ត្រី ដែលការចូលរួមរបស់ស្ត្រីទាំងក្នុងសារព័ត៌មាន ការផលិតមាតិកាព័ត៌មានអនឡាញ និងជាអ្នកដឹកនាំកម្មវិធីផ្សាយព័ត៌មាននានាមានការកើនឡើង ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការផ្តល់ដំណឹង ចំណេះដឹង ការកំសាន្ត និងព័ត៌មានផ្សេងៗទៀត ជាពិសេសតាមរយៈប្រព័ន្ធផ្សព្វផ្សាយទំនើប សម្រាប់ជាប្រយោជន៍ដល់ការប្រកបការងារ របរចិញ្ចឹមជីវិត និងការរស់នៅប្រចាំថ្ងៃរបស់ប្រជាជន។ យ៉ាងណាក៏ដោយ ឱកាសក្នុងការទទួលបានការងារក្នុងវិស័យព័ត៌មាននៅមានកម្រិតនៅឡើយ ជាពិសេសសម្រាប់ស្រ្តីដែលរស់នៅតាមជនបទ បើធៀបនឹងចំនួនអ្នកសារព័ត៌មានទាំងអស់។

ឯកឧត្ដម ទេព អស្នារិទ្ធ បន្ថែមថា ម្យ៉ាងទៀត ស្ត្រីប្រឈមនឹងហានិភ័យមួយចំនួនជាពិសេសពាក់ព័ន្ធនឹងសុវត្ថិភាពតាមប្រព័ន្ធអនឡាញ និងសុខុមាលភាពការងារ។ ទន្ទឹមនេះ វប្បធម៌ និងផ្នត់គំនិតចំពោះស្ត្រីដែលចាក់ឫសយ៉ាងជ្រៅក្នុងសង្គមកម្ពុជា ក៏ជាកត្តារារាំងដល់ស្ត្រី និងក្មេងស្រី ក្នុងការចូលរួមឱ្យបានពេញលេញ។

អ្នកនាំពាក្យក្រសួងព័ត៌មាន បញ្ជាក់ថា ទោះយ៉ាងនេះក្តី ក្នុងបរិបទនៃបរិវត្តកម្មឌីជីថល វាមានភាពចាំបាច់ក្នុងការប្រែក្លាយឱកាសជាមធ្យោបាយដើម្បីលើកកម្ពស់ការចូលរួមរបស់ស្ត្រីក្នុងវិស័យព័ត៌មាន ជាពិសេសតាមរយៈប្រព័ន្ធផ្សព្វផ្សាយទំនើប ដើម្បីបង្កើនការរួមចំណែករបស់ស្រ្តីក្នុងវិស័យព័ត៌មាន ជួយដោះស្រាយបញ្ហាប្រឈមរបស់ស្ត្រី ព្រមទាំងលើកទឹកចិត្តពួកគាត់ឱ្យសម្របខ្លួនបានទៅនឹងសម័យកាលនៃការវិវត្តបច្ចុប្បន្ន។ ក្នុងន័យនេះ រាជរដ្ឋាភិបាល និងក្រសួងព័ត៌មាន បានផ្តល់តម្លៃខ្ពស់ដល់ការចូលរួមរបស់ស្ត្រីជាវិស័យអាទិភាពមួយ ដោយបានដាក់បញ្ចូល «ស្ត្រី និង ក្មេងស្រី ក្នុងបរិវត្តកម្ម ឌីជីថល» ទៅក្នុងផែនការយុទ្ធសាស្ត្រ សម្រាប់ការអនុវត្ត។ ក្នុងនោះ ក្រសួងព័ត៌មានបានផ្តល់ឱកាសជូនដល់មន្ត្រីរាជការនិង អ្នកសារព័ត៌មានជាស្ត្រី និងលើកទឹកចិត្តដល់ស្ត្រីនៅកម្ពុជា ឱ្យទទួលបានការបណ្តុះបណ្តាលផ្នែកព័ត៌មាន ក្រមសីលធម៌វិជ្ជាជីវៈ អក្ខរកម្មឌីជីថល បច្ចេកវិទ្យា ធុរកិច្ចឌីជីថល ដែលចំណេះ និងជំនាញទាំងនេះនឹងផ្តល់ឱ្យពួកគាត់នូវភាពអង់អាច លទ្ធភាព និងបង្កើនសក្តានុពលសម្រាប់ស្ត្រីក្នុងការអភិវឌ្ឍខ្លួនឯង និងចូលរួមក្នុងសកម្មភាពអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនឡើងថែមទៀត។ យើងចាំបាច់ត្រូវធានា ថា ស្ត្រីនិងក្មេងស្រី នឹងទទួលបានឱកាស និងអត្ថប្រយោជន៍ពីបរិវត្តកម្មឌីជីថល និងការអភិវឌ្ឍនៃវិស័យព័ត៌មាន តាមរយៈការលើកទឹកចិត្តឱ្យបងើ្កនកូតាស្រ្តីក្នុងការទទួលបានការបណ្តុះបណ្តាល ជំរុញការផ្សព្វផ្សាយប្រធានបទស្តីពីស្ត្រីបន្ថែមទៀត បង្កឱកាសការងារសម្រាប់ស្ត្រីទាំងក្នុងក្របខណ្ឌរដ្ឋនិងឯកជន ក៏ដូចជាសកម្មភាពក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការនានា លើកកម្ពស់ការផ្សព្វផ្សាយពីយេនឌ័រ បង្កបរិយាកាសសមរម្យនិងងាយស្រួលសម្រាប់ស្ត្រីក្នុងការងារព័ត៌មាន និងទំនាក់ទំនង ព្រមទាំងលើកកម្ពស់សិទ្ធិស្ត្រីក្នុងសង្គមកម្ពុជាទាំងមូល។

ក្រសួងព័ត៌មានបាន និងកំពុងពាំនាំនូវគំនិត សំឡេងរបស់ស្ត្រីនិង ក្មេងស្រី ទៅកាន់សង្គមទាំងមូល និងពិភពលោក ព្រមទាំងជំរុញការលើកកម្ពស់សិទ្ធិរបស់ពួកគេ ឱ្យបានកាន់តែទូលំទូលាយនៅគ្រប់ស្រទាប់សង្គម ដើម្បីបង្កឱកាស និងលើកតម្កើងការចូលរួមរបស់ស្ត្រី និង ក្មេង ស្រី សម្រាប់ការអភិវឌ្ឍទទួលបានលទ្ធផលជា វិជ្ជមាន ជាប្រយោជន៍ដល់ស្ត្រីនិងក្មេងស្រីផ្ទាល់ ក៏ដូចជាដល់សហគមន៍ និងជាតិទាំងមូល ៕

អត្ថបទដែលជាប់ទាក់ទង