**អនុរដ្ឋមន្ត្រីការបរទេសអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា**កម្ពុជា-វៀតណាម ឯកភាពបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី

ឯកឧត្តម ហ្សង់ ហ្រ្វង់ស័រ តាន់ បង្ហាញសមិទ្ធផលសំខាន់ៗនៅក្នុងជំនួបទ្វេភាគីរវាងសម្តេចធិបតី ជាមួយមេដឹកនាំប្រទេសជាមិត្ត ក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី

ភ្នំពេញ៖ នៅក្នុងសន្និសីទសារព័ត៌មាននៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ អំពីលទ្ធផលនៃការអញ្ជើញចូលរួមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី ឯកឧត្តម ហ្សង់ ហ្រ្វង់ស័រ តាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ទទួលបន្ទុកកិច្ចការបរទេស បានបង្ហាញសមិទ្ធផលសំខាន់ៗ នៅក្នុងជំនួបទ្វេភាគីរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត ជាមួយមេដឹកនាំប្រទេសជាមិត្ត នៅក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី ជាច្រើនផងដែរ។

នៅក្នុងសន្និសីទសារព័ត៌មាននេះឯកឧត្តម ហ្សង់ ហ្រ្វង់ស័រ តាន់ បានបញ្ជាក់ឱ្យដឹងថា អូស្ត្រាលីនឹងចាប់ផ្តើមដាក់ចេញនូវយុទ្ធសាស្ត្រសេដ្ឋកិច្ចអូស្ត្រាលីមួយច្បាស់លាស់ សម្រាប់អាស៊ីអាគ្នេយ៍ ហើយនៅក្នុងក្របខណ្ឌនៃការអនុវត្តយុទ្ធសាស្ត្រនេះ អូស្ត្រាលីគ្រោងនឹងសហការគ្នាជាមួយកម្ពុជា នៅលើវិស័យមួយចំនួនជា៖ វិស័យកសិកម្ម វិស័យអប់រំ និងវិស័យទេសចរណ៍, ទាក់ទងនឹងវិស័យទេសចរណ៍នេះដែរ កម្ពុជា- អូស្ត្រាលី បានចុះកិច្ចព្រមព្រៀងស្តីពី សេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស ក្នុងគោលដៅជម្រុញការទំនាក់ទំនងនៅលើវិស័យទេសចរណ៍មួយនេះ។

ឯកឧត្តម ហ្សង់ ហ្រ្វង់ស័រ តាន់ បានបន្ថែមថា វិស័យទេសចរណ៍នេះក៏ជាប្រធានបទធំមួយនៃកិច្ចពិភាក្សាទ្វេភាគីរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត និងមេដឹកនាំកំពូលៗចំនួន៥ទៀតផងដែរ ដែលជាលទ្ធផលជាក់ស្តែងមានដូចជា៖

១.កម្ពុជា-វៀតណាម៖ បានជំរុញឱ្យអនុវត្តគំនិតផ្តួចផ្តើមប្រទេស៣ គោលដៅ១ ដែលជាការសហប្រតិបត្តិការលើវិស័យទេសចរណ៍ កម្ពុជា-វៀតណាម+ប្រទេសមួយទៀតក្នុងតំបន។

២.កម្ពុជា-សឹង្ហបុរី៖ បានលើកទឹកចិត្តឱ្យវិស័យឯកជនបង្កើតកញ្ចប់ទេសចរណ៍រួម ដើម្បីឱ្យភ្ញៀវទេសចរក្នុងប្រទេសទាំង២ងើបឡើងវិញឱ្យបានចាប់រហ័ស បន្ទាប់ពីវិបត្តិកូវីដ១៩។

៣.កម្ពុជា-ឥណ្ឌូនេស៊ី៖ លើកទឹកចិត្តឱ្យស្ថាប័នជំនាញ និងវិស័យឯកជនសិក្សាពីលទ្ធភាពនៃការតភ្ជាប់ពីតំបន់ទេសចរណ៍រវាងប្រទេសទាំងពីរ។

៤.កម្ពុជា-ហ្វីលីពីន៖ បានបង្ហាញបំណងចង់ឃើញវិស័យឯកជននៃប្រទេសទាំង២ សហការគ្នាដើម្បីជម្រុញលំហូរទេសចរណ៍ និងពិនិត្យមើលលទ្ធភាពនៃការបង្កើនជើងយន្តហោះ ហៅហើរត្រង់តភ្ជាប់តំបន់ទេសចរណ៍សំខាន់ៗនៃប្រទេសទាំងពីរ។

ឯកឧត្តម ហ្សង់ ហ្រ្វង់ស័រ តាន់ បានបញ្ជាក់ទៀតថា សម្រាប់វិស័យពាណិជ្ជកម្មវិញក៏ជាប្រធានបទមួយសំខាន់នៃជំនួបទ្វេភាគីរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត និងមេដឹកនាំកំពូលៗផងដែរ ដែលជាក់ស្តែងមានដូចជា៖ កម្ពុជា- ហ្វីលីពីន សម្រេចបង្កើនពាណិជ្ជកម្មទ្វេភាគី ជាពិសេសការទិញលក់អង្ករ និងផលិតផលកសិកម្មផ្សេងៗទៀត, កម្ពុជា- វៀតណាម ប្តេជ្ញាសម្រេចឱ្យបាននូវការបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីរហូតទៅដល់ ២០ប៊ីលាន នាពេលអនាគត់ដ៏ខ្លីខាងមុខនេះ។

ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូ បានបន្ថែមទៀតថា ទាក់ទងនឹងពាណិជ្ជកម្មនេះដែរ កម្ពុជា-ឥណ្ឌូនេស៊ី បានឯកភាពគ្នាលើកទឹកចិត្តដល់ស្ថាប័នពាក់ព័ន្ធឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់ លើការពង្រីកពាណិជ្ជកម្មអង្កររវាងប្រទេសទាំងពីរ, ដោយឡែកក្នុងជំនួបទ្វេភាគីរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត និងមេដឹកនាំកំពូលទាំង ៦រូប ក៏បានជម្រុញផងដែរលើកិច្ចសហប្រតិបត្តិការក្នុងវិស័យផ្សេងៗទៀតដូចជា នយោបាយ ការពារជាតិ សន្តិសុខ និងផ្សេងៗទៀតផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង