**ស្តូបមិត្តភាពកម្ពុជា-វៀតណាម ខេត្តពោធិ៍សាត់ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ**កម្ពុជានឹងរៀបចំមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំរបស់សហគមន៍ OB-PS លើកទី៤២ ចាប់ពីថ្ងៃទី១៤-១៩ ខែមិថុនា**លោក Wang Huning សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនចុះត្រួតពិត្យការងារនៅភូមិភាគស្វយ័ត Xinjiang**បទវិភាគ៖កម្ពុជាប្រកាសសាកល្បងអនុវត្តគោលនយោបាយលើកលែងទិដ្ឋាការចំពោះពលរដ្ឋចិន  “គុណតម្លៃ”នៃលិខិតឆ្លងដែនចិនបន្តកើនឡើង**និយ័តករធានារ៉ាប់រងកម្ពុជា ជំរុញការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យធានារ៉ាប់រង ឱ្យស្របតាមការរីកចម្រើននៃវិស័យនេះ ជាពិសេស កាត់បន្ថយការប្រើប្រាស់បុគ្គលិកបរទេស**ក្រុមគ្រួសារវីរៈកងទ័ពជួរមុខចំនួន ១១១គ្រួសារ រស់នៅក្នុងឃុំចំនួន៣ នៃស្រុកពញាឮ ខេត្តកណ្តាល ទទួលបានអំណោយរបស់ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្ដីនៃរដ្ឋសមាជិកអង្គការ ILO ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីពិភាក្សាលើប្រធានបទ បញ្ញាសិប្បនិម្មិត (AI)**កម្ពុជា-សិង្ហបុរី ពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅលើវិស័យសំណង់ បដិសណ្ឋារកិច្ច និងសេវាកម្ម**កម្ពុជា-ចក្រភពអង់គ្លេស ឯកភាពលើការធ្វើពិពិធកម្មនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**សម្ដេចតេជោ ក្រើនរំលឹកដល់មន្ត្រីទាំងអស់ ជៀសវាងភាពអសកម្ម ឬការគៀបសង្កត់ណាមួយ**សម្ដេចតេជោ ណែនាំអាជ្ញាធរមូលដ្ឋានយកចិត្ត ទុក ដាក់ចំពោះសុខទុក្ខគ្រួសាររបស់កងទ័ពកំពុងឈរជើងការពារទឹកដី យុទ្ធជនពលី ព្រម ទាំងអតីតយុទ្ធជន**សម្ដេចតេជោ ក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ**សម្ដេចតេជោ មិនបានប្រកាសជំហរដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយប្រើប្រាស់កម្លាំងយោធា ដូចការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួននោះឡើយ**សម្ដេចធិបតី៖ ទំនាក់ទំនងរវាងយុវជន នៃប្រទេសទាំងពីរ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ទំនាក់ទំនងកម្ពុជា-វៀតណាម**វិចារណកថា៖ ការប្រែប្រួលអាកាសធាតុ និងជីកសិកម្ម៖ ការធានាសន្តិសុខស្បៀងសកល ដោយមិនបង្កការឡើងកម្តៅភពផែនដី**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចែកពូជស្រូវជូនប្រជាពលរដ្ឋចំនួន ១០០គ្រួសារ ក្នុងភូមិរយ៉ ឃុំរយ៉ ស្រុកកោះញែក**បុរសបែកថ្នាំម្នាក់ អុកឡុក និងបង្កហិង្សាលើក្រុមគ្រួសារ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួន!**អង្គការសហប្រជាជាតិ​ កោត​សរសេីរកម្ពុជាចំពោះជំនាញ​បោសសម្អាត​មីន**តួកគីយ៉េ បេ្តជ្ញាបង្កើនទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា យ៉ាងសកម្មលើវិស័យជាច្រើន រួមទាំងវិស័យបរិស្ថាននិងការអភិវឌ្ឍ**ឧបនាយករដ្ឋមន្ត្រី ស សុខា៖ ប្រព័ន្ធ CBMS-2 នឹងឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីស្ថានភាពជាក់ស្តែងនៃការគ្រប់គ្រងច្រកទ្វារអន្តរជាតិ និងការចេញ-ចូលប្រទេស ជាពិសេសគឺការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា

រដ្ឋបាលខេត្តស្ទឹងត្រែង ប្រារព្ធពិធីអបអរសាទរ ទិវាអន្តរជាតិនារី ៨ មីនា ខួបទី១១៣ ក្រោមប្រធានបទ «ស្រ្តី និងក្មេងស្រី ក្នុងបរិវត្តកម្ឌឌីជីថល»


ភ្នំពេញ៖ នៅសាលប្រជុំសាលាខេត្តស្ទឹងត្រែង នាថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ មន្ទីរកិច្ចការនារីខេត្ត ស្ទឹងត្រែង រួមសហការជាមួយ រដ្ឋបាលខេត្តស្ទឹងត្រែង ប្រារព្ធពិធីអបអរសាទរ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៤ ខួបទី១១៣ ក្រោមប្រធានបទ «ស្រ្តី និងក្មេងស្រី ក្នុងបរិវត្តកម្ឌឌីជីថល» ជាមួយបងប្អូន មន្ត្រីរាជការ ជាស្រ្ដី មកពី បណ្តាលមន្ទីរអង្គភាព ខេត្តជាច្រើននាក់។

អង្គពិធីបានប្រារព្ធទៅក្រោមអធិបតីភាព ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និង លោកជំទាវ លោក ប៉ែន លីណាត អភិបាលរងខេត្ត តំណាងឱ្យឯកឧត្តម អភិបាលខេត្ត និងលោកស្រី កែវ សារឿន អភិបាលរងខេត្ត។

បន្ទាប់ពី លោកស្រី កែវ សាវឿន បានអានព្រះរាជសាររបស់សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនីមាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាពសេចក្ដីថ្លៃថ្នូរ និងសុភមង្គល រួចមក លោកស្រី សន សុខា ប្រធានមន្ទីរកិច្ចការនារីខេត្ត បានធ្វើរបាយការណ៍សង្ខេប ស្តីពីស្ថានភាព ការងាររបស់មន្ទីរកិច្ចការនារី និង គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារនៃខេត្តស្ទឹងត្រែង ដែលបានអនុវត្តនាពេលកន្លងមក ជូនដល់អង្គពិធី។

មានប្រសាសន៍ ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង បានបញ្ចាក់ថា÷ការប្រារព្ធ ពិធីអបអរសាទរ ទិវាអន្តរជាតិនារី ៨ មីនា លើកទី១១៣ នេះ គឺជាការបន្តលើកកម្ពស់ និងជំរុញការអនុវត្តគោលនយោបាយពង្រឹងសមភាពយេនឌ័រ ជាពិសេសការងារបញ្ជ្រាបយេនឌ័រ ជាកិច្ចការអន្តរវិស័យក្នុងការធានាបាននូវចីរភាពនៃសុខសន្តិភាព និងពន្លឿនល្បឿននៃការ អភិវឌ្ឍជាតិ ជាពិសេសក្នុងយុគសម័យឌីជីថល និងការកសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាជា ប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ក៏បានជំរុញឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដៃគូពាក់ព័ន្ធ ប្រជាជនគ្រប់រូប និងគ្រប់ក្រុមគ្រួសារ ត្រូវមានភាពចាំបាច់ក្នុងការចូលរួមគាំទ្រ និងអនុវត្តការងារយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី ដើម្បីបង្កបរិស្ថានអំណោយផល និងឱកាសឲ្យស្ត្រី និងក្មេងស្រី បាន បន្តចូលរួមយ៉ាងពេញលេញ ក្នុងការអនុវត្តសិទ្ធិ ទទួលបាននូវអត្ថប្រយោជន៍ក្នុងសង្គមដែលមានសន្តិភាព និងការអភិវឌ្ឍក្នុងយុគសម័យឌីជីថល។

ក្នុងនោះ ឯកឧត្តម ឈាង ឡាក់ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង ការយកចិត្តទុកដាក់របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារនៃខេត្តស្ទឹងត្រែង ដែលបានខិតខំបំពេញការងារបានយ៉ាងល្អ ក្នុងលើកកម្ពស់ឧត្តមប្រយោជន៍របស់ស្រី្ត ឱ្យកាន់តែល្អប្រសើរឡើង។

ឯកឧត្តមប្រធានក្រុមប្រឹក្សា មានប្រសាសន៍ បន្ថែមនិង បានជំរុញដល់ក្រុមការងារស្ត្រីនៅក្រោមឱវាទរដ្ឋបាលខេត្តស្ទឹងត្រែង ទាំងអស់ ត្រូវបង្កើនសមត្ថភាព និងការចូលរួមក្នុងបរិវត្តកម្មឌីជីថល ឲ្យប្រកប ដោយប្រសិទ្ធភាព ខណៈ ការអប់រំចំណេះដឹងជំនាញ ផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យានេះ ជាមូលដ្ឋានគ្រឹះក្នុងការចូលរួមប្រកួតប្រជែងប្រកបដោយសក្តានុពលនៅក្នុងទីផ្សារសេដ្ឋកិច្ចថ្នាក់ជាតិ និងនៅក្នុងតំបន់ ហើយក៏ជាអ្នកទទួលបានភោគផលពីកិច្ចអភិវឌ្ឍលើគ្រប់វិស័យ ដែលធ្វើឲ្យជីវភាពរស់នៅរបស់ស្ត្រី និងគ្រួសារមានភាពប្រសើរឡើងរួមចំណែក ក្នុងការកាត់បន្ថយភាពក្រីក្រ និងងាយរងគ្រោះ ៕

អត្ថបទដែលជាប់ទាក់ទង