ឯកឧត្តមបណ្ឌិត ចែម វីឌ៉្យា ចូលរួមកិច្ចប្រជុំលើកទី១៣ នៃក្រុមការងារជាន់ខ្ពស់ សម្រាប់ចក្ខុវិស័យសហគមន៍អាស៊ាន ក្រោយឆ្នាំ២០២៥ នៅឡាវ

ភ្នំពេញ៖ ចាប់ពីថ្ងៃទី២៧-២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ចែម វីឌ៉្យា រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាឥស្សរជនជាន់ខ្ពស់នៃក្រុមការងារជាន់ខ្ពស់ សម្រាប់ចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ ២០២៥ (HLTF-ACV) បានចូលរួមកិច្ចប្រជុំលើកទី១៣ នៃក្រុមការងារជាន់ខ្ពស់ សម្រាប់ចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ ២០២៥ នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ។
នៅថ្នាក់កម្រិតបច្ចេកទេស ក្រុមការងារតំណាងជាន់ខ្ពស់បានពិភាក្សាយ៉ាងលម្អិតលើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រសហគមន៍នយោបាយ និងសន្តិសុខអាស៊ាន នៃចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០៤៥។ ផែនការយុទ្ធសាស្រ្តនេះនឹងត្រូវបញ្ចប់នៅចុងឆ្នាំនេះ ហើយនឹងត្រូវដាក់ជូនថ្នាក់ដឹកនាំអាស៊ានដើម្បីអនុម័តនៅឆ្នាំ ២០២៥។
ឯកឧត្តម អុឹង រចនា អនុរដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ គឺជាតំណាងជាន់ខ្ពស់របស់កម្ពុជា ៕

