**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស

រដ្ឋមន្ដ្រីមហាផ្ទៃ ណែនាំឲ្យធ្វើបច្ចុប្បន្នភាព ជនបរទេសនៅកម្ពុជាឡើងវិញ ដើម្បីទប់ស្កាត់ការលួចស្នាក់នៅខុសច្បាប់ និងឈានទៅដល់ការប្រព្រឹត្តបទល្មើស

ភ្នំពេញ៖ ឯកឧត្ដមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានធ្វើការណែនាំឲ្យអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ រួមជាមួយស្ថាប័នពាក់ព័ន្ធ ពិសេសអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវសហការគ្នាធ្វើបច្ចុប្បន្នភាពជនបរទេសដែលកំពុងមានវត្តមាននៅកម្ពុជាឡើងវិញ ដើម្បីទប់ស្កាត់ការលួចស្នាក់នៅដោយខុសច្បាប់ ហើយឈានទៅដល់ការប្រព្រឹត្តបទល្មើសនានា។

ថ្លែងក្នុងឱកាសដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលសន្និបាតការងារឆ្នាំ២០២៣ និងលើកទិសដៅបន្ដរបស់ក្រសួងមហាផ្ទៃ និងបន្ទាប់ពីបែងចែកក្រុមពិភាក្សា នៅព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ឯកឧត្ដមអភិសន្ដិបណ្ឌិត ស សុខា បានមើលឃើញថា កន្លងទៅនេះការគ្រប់គ្រងចំនួនស្នាក់នៅជនបរទេសនៅកម្ពុជា ហាក់មានតួលេខផ្សេងៗគ្នា ដូច្នេះហើយអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ត្រូវពង្រឹងលើការងារនេះឡើងវិញ ដើម្បីឲ្យមានភាពច្បាស់លាស់។

ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអះអាងថា ជនបរទេសខ្លះលួចស្នាក់នៅប្រទេសកម្ពុជា ដោយគ្មានប្រកបការងារ ឬមុខរបរអ្វីនោះទេ ពោលបុគ្គលខ្លះសំងំនៅដើម្បីលួចប្រព្រឹត្តបទល្មើសនានា។ លោកសង្កេតឃើញទៀតថា កន្លងទៅជនបរទេសនោះ ធ្វើសកម្មភាពតែនៅលើជនជាតិដូចគ្នាតែប៉ុណ្ណោះ ប៉ុន្ដែខ្លាចក្រែងថ្ងៃណាមួយពួកគេអាចប្រព្រឹត្តមកលើប្រជាពលរដ្ឋកម្ពុជា។

អភិសន្ដិបណ្ឌិត ស សុខា បានបញ្ជាក់ថា «ខ្ញុំសូមឲ្យយកចិត្តទុកដាក់លើបញ្ហាជនបរទេសនេះ ហើយជាពិសេសក្នុងឆ្នាំ២០២៤ ដល់២០២៨នេះ សូមឲ្យអគ្គនាយកអន្ដោប្រវេសន៍ មេត្តារឹតបន្ដឹងជំរឿនជនបរទេសរស់នៅប្រទេសកម្ពុជា ព្រោះទិន្ន័យនៅតាមបណ្ដាខេត្តនីមួយៗខុសគ្នាទាំងអស់ ទទួលស្គាល់ថា ពួកគាត់មិនទាន់ធ្វើអី ប៉ុន្ដែពេលខ្លះគាត់អស់អីរលីងទៅមុខមិនរួច ទៅក្រោយមិនរួច ស្អីក៏ហ៊ានធ្វើដែរ សំណាងពេលនេះគាត់ចាប់ជំរិតតែគ្នាគាត់ ប៉ុន្ដែអាចដល់កូនយើង ចៅយើង អញ្ចឹងហើយយើងត្រូវការពារធ្វើការងារនេះ»។

បើតាមការណែនាំរបស់ឧបនាយករដ្ឋមន្ដ្រី ស សុខា, នៅពេលអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ធ្វើបច្ចុប្បន្នភាព ហើយបានតួលេខច្បាស់លាស់លើការងារនេះ ត្រូវចែករំលែកជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ ក៏ដូចជាស្ថាប័នពាក់ព័ន្ធ ក្នុងគោលដៅទប់ស្កាត់ការបន្ដលួចស្នាក់នៅដោយខុសច្បាប់ និងឈានទៅបង្ការចំពោះការប៉ុនប៉ងធ្វើសកម្មភាពល្មើសច្បាប់នានាផងដែរ។

ទាក់ទិនការងារនេះ ពិធីបើកសន្និបាតកាលពីថ្ងៃទី២៨ ខែកុម្ភៈម្សិលមិញ ឧបនាយករដ្ឋមន្ដ្រី ស សុខា លើកឡើងថា ការងារអន្ដោប្រវេសន៍ ត្រូវបានជំរុញអនុវត្ត និងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ទាំងការគ្រប់គ្រងអ្នកដំណើរចេញចូល ការស្នាក់នៅជនបរទេស ដោយធានាបានយ៉ាងគត់មុតនូវអធិបតេយ្យជាតិ ទប់ស្កាត់មិនឲ្យមានការកើនឡើងនូវអំពើភេរវកម្មនៅកម្ពុជា ទប់ស្កាត់ការលួចលាក់ជ្រកកោនធ្វើសកម្មភាពរបស់អង្គការភេរវកម្មនានា និងទប់ស្កាត់ការជ្រៀតចូលស្នាក់នៅដោយខុសច្បាប់របស់ជនបរទេសអន្ដោប្រវេសន៍។

យោងតាមរបាយការណ៍ដែលធ្លាប់បង្ហាញដោយអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បានឲ្យដឹងថា ក្នុងរយៈពេល៩ឆ្នាំចុងក្រោយនេះ ពោលចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២៣ កម្ពុជាបានបណ្ដេញជនបរទេស ចំនួន២៧,៣៣១នាក់ ចេញពីប្រទេសក្រោយរកឃើញស្នាក់នៅដោយខុសច្បាប់ និងប្រព្រឹត្តបទល្មើស៕

អត្ថបទដែលជាប់ទាក់ទង