យុវជនម្នាក់អង្គុយផឹកស៊ី សុខៗអត់មានរឿងអ្វីសោះ អ្នកជិតខាងអង្គុយផឹកក្បែរស្ទុះវាយ បែកមាត់បាក់ធ្មេញ

ភ្នំពេញ៖ យុវជនម្នាក់អង្គុយផឹកស៊ី២វង់ផ្សេងគ្នា សុខៗអត់មានរឿងអ្វីសោះ ស្រាប់តែជនដៃដល់ ជាអ្នកជិតខាងគ្នាដែលអង្គុយផឹកនៅវង់ផ្សេង ស្ទុះមកវាយ បណ្តាលឱ្យបែកមាត់បាក់ធ្មេញ។
ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១២រំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅផ្ទះជួលក្បែរផ្សារឯករាជ្យ២ ភូមិព្រៃព្រីងជើង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។
តាមការរៀបរាប់ពីយុវជនរងរបួស បានឱ្យដឹងថា នៅយប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ គ្រាដែលកំពុងអង្គុយផឹកស៊ីជុំគ្នាជាមួយអ្នកជិតខាង លុះដល់វេលាម៉ោងខាងលើ ស្រាប់តែបុរសម្នាក់ មិនដែលមានទំនាស់ រឿងអ្វីនឹងគ្នាសោះ ដែលនៅអង្គុយផឹកស៊ីនៅវង់មួយទៀតក្បែរនោះ ស្ទុះងើបមកប្រើកណ្តាប់ដៃវាយ បណ្តាលឱ្យរងរបួសបែកមាត់ បាក់ធ្មេញ ហើយជនសង្ស័យគេចខ្លួនទៅបាត់។
ក្រោយកើតហេតុភ្លាម បងប្អូន នាំជូនទៅពេទ្យសិន រហូតដល់ព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្បាំ២០២៤នេះ ទើបទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល ដើម្បីឱ្យសមត្ថកិច្ចជួយរកយុត្តិធម៌៕

