គណ:កម្មការរៀបចំបុណ្យថ្វាយព្រះសពសម្តេច ទេព វង្ស បើកកិច្ចប្រជុំបន្ទាន់ ដើម្បីបែងចែកសមាសភាពក្រុមការងាររៀបចំពិធីបុណ្យ ទៅតាមដំណាក់កាលនីមួយៗ ឲ្យពិធីបុណ្យស្របទៅតាមបែបបទប្រពៃណី និងបែបព្រះពុទ្ធសាសនា

ភ្នំពេញ៖ គណ:កម្មការរៀបចំបុណ្យថ្វាយព្រះសពសម្តេចអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទេ្ទសបណ្ឌិត ទេព វង្ស សម្តេចព្រអសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា បានបើកកិច្ចប្រជុំបន្ទាន់ ដើម្បីបែងចែកសមាសភាពក្រុមការងាររៀបចំពិធីបុណ្យ ទៅតាមដំណាក់កាលនីមួយៗ អោយពិធីបុណ្យស្របទៅតាមបែបបទប្រពៃណី និងបែបព្រះពុទ្ធសាសនា ។
កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ នាបរិវេណវត្តឧណ្ណាលោម រាជធានីភ្នំពេញ ។
គូសបញ្ជាក់ថា សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា បានសោយព្រះទីវង្គត់នៅវេលាម៉ោង ៥ និង ៤០ នាទីល្ងាច ថ្ងៃច័ន្ទ ២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងព្រះជន្មាយុ៩៣ព្រះវស្សា៕

