លទ្ធផលបឋម នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា៖ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងឆ្នោតសរុប ១០,០៥២សំឡេង ស្មើនឹង ៥៥អាសនៈ

ភ្នំពេញ៖ តាមលទ្ធផលបឋម នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី ៥ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសផ្សព្វផ្សាយបានបង្ហាញឱ្យដឹងថា គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រយ៉ាងច្រើនលើសលប់នៅក្នុងមណ្ឌលភូមិភាគទាំង៨ ដោយទទួលបានសំឡេងឆ្នោតសរុបចំនួន ១០,០៥២សំឡេង និងទទួលបានអាសនៈចំនួន ៥៥អាសនៈ និងគណបក្សឆន្ទៈខ្មែរ ទទួលបានសំឡេងឆ្នោត ១,៣៩៤សំឡេង ទទួលបានអាសនៈចំនួន ៣អាសនៈ។ ចំណែកគណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សកម្លាំងជាតិ មិនទទួលបានអាសនៈនោះទេ។
បើតាមលទ្ធផលប្រកាសដោយ គ.ជ.ប បានឱ្យដឹងថា៖
*មណ្ឌលភូមិភាគទី១ រាជធានីភ្នំពេញ
+គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងឆ្នោត ៨១៧សំឡេង
+គណបក្សឆន្ទៈខ្មែរ ទទួលបានសំឡេងឆ្នោត ៨៨សំឡេង
+គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបាន ១សំឡេង
+គណបក្សកម្លាំងជាតិ ពុំទទួលបានសំឡេង
*មណ្ឌលភូមិភាគទី២ ខេត្តកំពង់ចាម និង ខេត្តត្បូងឃ្មុំ
+គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងឆ្នោត ១,១២១សំឡេង
+គណបក្សឆន្ទៈខ្មែរ ទទួលបានសំឡេងឆ្នោត ២៣៩សំឡេង
+គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបាន ១សំឡេង
+គណបក្សកម្លាំងជាតិ ទទួលបាន ៤សំឡេង
*មណ្ឌលភូមិភាគទី៣ ខេត្តកណ្តាល
+គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងឆ្នោត ៧៧៩សំឡេង
+គណបក្សឆន្ទៈខ្មែរ ទទួលបានសំឡេងឆ្នោត ១៣០សំឡេង
+គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបាន ៤សំឡេង
+គណបក្សកម្លាំងជាតិ ទទួលបាន ១២សំឡេង
*មណ្ឌលភូមិភាគទី៤ ខេត្តបាត់ដំបង, ខេត្តបន្ទាយមានជ័យ,ខេត្តសៀមរាប, ខេត្តឧត្តរមានជ័យ និងខេត្តប៉ៃលិន
+គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងឆ្នោត ១,៩១១សំឡេង
+គណបក្សឆន្ទៈខ្មែរ ទទួលសំឡេងឆ្នោត ២១៨សំឡេង
+គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបាន ១សំឡេង
+គណបក្សកម្លាំងជាតិ ទទួលបាន ១១៨សំឡេង
*មណ្ឌលភូមិភាគទី៥ ខេត្តតាកែវ, ខេត្តកំពត និង ខេត្តកែប
+គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងឆ្នោត ១,១៨៧សំឡេង
+គណបក្សឆន្ទៈខ្មែរ ទទួលបានសំឡេងឆ្នោត ១៤៨សំឡេង
+គណបក្សហ៊្វុនស៊ិនប៉ិច ពុំទទួលបានសំឡេង
+គណបក្សកម្លាំងជាតិ ទទួលបាន ២សំឡេង
*មណ្ឌលភូមិភាគទី៦ ខេត្តព្រៃវែង និងខេត្តស្វាយរៀង
+គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងឆ្នោត ១,១៦១សំឡេង
+គណបក្សឆន្ទៈខ្មែរ ទទួលបានសំឡេងឆ្នោត ២៤៥សំឡេង
+គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបាន ១សំឡេង
+គណបក្សកម្លាំងជាតិ ទទួលបាន ៤សំឡេង
*មណ្ឌលភូមិភាគទី៧ ខេត្តកំពង់ស្ពឺ ,ខេត្តកំពង់ឆ្នាំង, ខេត្តពោធិ៍សាត់, ខេត្តកោះកុង និងខេត្តព្រះសីហនុ
+គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងឆ្នោត ១,៥៧៥សំឡេង
+គណបក្សឆន្ទៈខ្មែរទទួលបានសំឡេងឆ្នោត ១៥១សំឡេង
+គណបក្សហ៊្វុនស៊ិនប៉ិច មិនទទួលបានសំឡេង
+គណបក្សកម្លាំងជាតិ ទទួលបាន ១៥សំឡេង
*មណ្ឌលភូមិភាគទី៨ ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង,ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី
+គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងឆ្នោត ១,៥០១សំឡេង
+គណបក្សឆន្ទៈខ្មែរ ទទួលបានសំឡេងឆ្នោត ១៧៥ សំឡេង
+គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបាន ១១សំឡេង
+គណបក្សកម្លាំងជាតិ ទទួលបាន ៧៩សំឡេង
សរុបជារួមទាំងមណ្ឌលភូមិភាគទាំង៨ គឺគណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងសរុបចំនួន ១០,០៥២សំឡេង និងទទួលបាន ៥៥អាសនៈ និងគណបក្សឆន្ទៈខ្មែរទទួលបានសំឡេងឆ្នោត ១,៣៩៤សំឡេង និងទទួលបាន ៣អាសនៈ។ គណបក្សហ៊្វុនស៊ិនប៉ិចទទួលបានសំឡេងឆ្នោត ៩សំឡេង និងមិនទទួលបានអាសនៈទេ និងគណបក្សកម្លាំងជាតិទទួលបានសំឡេងឆ្នោត ១៧០សំឡេង និងមិនទទួលបានអាសនៈទេ។

