**សម្តេចធិបតី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅដល់អាកាសយានដ្ឋានអន្តរជាតិណូយបាយ ទីក្រុងហាណូយ ដោយសុវត្ថិភាព**ការប្រកាសអាសន្នពីរលកស៊ូណាមិត្រូវបានធ្វើឡើង បន្ទាប់ពីគ្រោះរញ្ជួយដីមួយកម្រិត៧,៨រ៉ិចទ័រ វាយប្រហារកៀកនឹងកោះ Mindanao ភាគខាងត្បូងហ្វីលីពីន** អ៉ីរ៉ង់បាញ់មីស៉ីលទៅកាន់គោលដៅនៅអ៉ីស្រាអែល ជាការសងសឹកចំពោះការវាយប្រហាររបស់អ៉ីស្រាអែលលើទីក្រុងបេរូត ប្រទេសលីបង់**កម្លាំងគណៈបញ្ជាការឯកភាព ខណ្ឌពោធិ៍សែនជ័យចុះបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា online scams ឃាត់ខ្លួនមនុស្ស ១៨នាក់**សម្តេចតេជោ ចែករំលែកអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យ Akaraphong Khamkhun អ្នកជំនាញផ្នែកកិច្ចការអាស៊ាន និងការសិក្សាបញ្ហាវិវាទព្រំដែនថៃ-កម្ពុជា៖ «ការវិភាគលើសំណើ៖ ថៃគ្រប់គ្រងហ្គេម UNCLOS»**សមាជិកសភា AFPPD ប្តេជ្ញាចិត្តផ្តល់ភាពអង់អាច និងលើកកម្ពស់សុខុមាលភាព អប់រំ សុខភាព និងការងារសមរម្យសម្រាប់យុវជន**ប្រាសាទសួរព្រ័ត៖ «ទីកាត់ក្ដីតាមជំនឿ» និង «ទីតម្កល់ទេពតំណាងអំណាចខេត្ត-ក្រុង» នៃចក្រភពអង្គរ**សម្តេចធិបតី អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅទីក្រុងហាណូយ**បទវិភាគ​៖​ឆ្លងកាត់​រយៈពេល​៦៥ឆ្នាំ៖​សហគមន៍​ជោគ​វាសនា​រួម​ចិន-ឡាវ​​”គ្រប់​រដូវកាល”​បានឡើង​ដល់​កម្រិតថ្មី​ទៀត​**រដ្ឋបាលខេត្តបន្ទាយមានជ័យ បេីកយុទ្ធនាការជិះកង់ «១ម៉ឺនរៀល ១ម៉ឺននាក់» ដើម្បីកៀគរថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា និងអបអរសាទរទិវាកុមារអន្តរជាតិ**ប្រជាពលរដ្ឋកូរ៉េខាងត្បូងប្រមាណ១ម៉ឺននាក់ បានសម្រុកមកជួបជុំគ្នាយ៉ាងគំហុកនៅក្រៅពហុកីឡដ្ឋាន SK Olympic Handball Stadium ក្នុងរដ្ឋធានីសេអ៊ូល**បុរសជនជាតិជប៉ុនឈ្មោះ សាសាគី (Sasaki) មានវ័យ៣៩ឆ្នាំ ត្រូវបានប៉ូលិសអន្តោប្រវេសន៍ថៃចាប់ខ្លួន នៅក្នុងខណ្ឌវឌ្ឍនា រាជធានីបាងកក**ឯកឧត្តម វង្សី វិស្សុត អញ្ជើញប្រគល់វិញ្ញាបនបត្រជូនដល់សិក្ខាកាមជាគ្រូបង្គោល ហូកា និងវគ្គបណ្តុះបណ្តាល ហូកា លើជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ជំនាញចុងភៅ ជំនាញគេហកិច្ច និងជំនាញការិយាល័យជួរមុខ**ឯកឧត្តម នេត សាវឿន ជំរុញដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សខេត្តកំពង់ចាម ត្រូវបង្កើនសកម្មភាពផ្សព្វផ្សាយអំពីសមិទ្ធផលដែលគណបក្សសម្រេចបានទៅកាន់ប្រជាពលរដ្ឋ សំដៅពង្រីកភាពឈ្នះ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧**កូរ៉េខាងជើងនឹងសាងសង់នាវាពិឃាដមួយគ្រឿងមានទម្ងន់ ១០ ០០០តោន ព្រមទាំងអភិវឌ្ឍអាវុធសម្ងាត់នៅក្រោមទឹក**លោក ដូណាល់ ត្រាំ​ ថាអ៉ីរ៉ង់មានគ្រាប់មីស៊ីលនៅសល់ប្រហែលពី ២១ ទៅ២២ភាគរយ**ប៉ាឡេស្ទីន បានអះអាងថាកងកម្លាំងអ៉ីស្រាអែលបានបាញ់សម្លាប់ទារកប៉ាឡេស្ទីនម្នាក់មានអាយុ ៧ខែ**បារាំងកំពុងធ្វើការជាមួយប្រទេសមួយចំនួនដើម្បីបង្កើនសម្ពាធលើអ៉ីស្រាអែល ដោយបន្តទៅមុខជាមួយនិងការដាក់ទណ្ឌកម្មថ្នាក់ជាតិ**កម្លាំងនគរបាលស្រុកស្វាយចេកបង្ក្រាបករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ជាបន្តបន្ទាប់ និងដកហូតវត្ថុតាងមួយចំនួន**សម្តេច ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅទីក្រុងហាណូយ ពីថ្ងៃទី៨ ដល់ថ្ងៃទី១០

សម្តេច ម៉ែន សំអន៖ សិស្សានុសិស្សរស់នៅភូមិថ្នាលដាច់ ក្នុងខេត្តសៀមរាប ទទួលបានការសិក្សាភាសាអង់គ្លេសក្រៅម៉ោងសិក្សាដោយឥតគិតថ្លៃជារៀងរហូត

ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានជួបសំណាលជាមួយអាណាព្យបាលសិស្សានុសិស្ស និងប្រជាពលរដ្ឋ ប្រមាណជាង ៣០០នាក់ ស្ថិតនៅភូមិថ្នាលដាច់ នៅឃុំខ្នារពោធិ៍ ស្រុកសូត្រនិគម ខេត្ត សៀមរាប នារសៀលថ្ងៃសៅរ៍ ៨កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤។

ថ្លែងក្នុងពិធីនោះ សម្តេចកិត្តិសង្គបណ្ឌិត ក៏បានពាំនាំនូវការផ្តាំផ្ញើរសាកសួសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមក្រុមប្រឹក្សា នៃព្រះរាជាណាចក្រកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនដល់ អង្គពិធីដោយសេចក្តីនឹករលឹក និងការគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។

សូមរំលឹកផងដែរថា ថ្នាក់បង្រៀនភាសាងអង់គ្លេសក្រៅម៉ោងសិក្សា ដែលមានសិស្សានុសិស្ស ចំនួន ៦០នាក់ ទទួលបានការសិក្សាដោយឥតគិតថ្លៃ (ការផ្តល់ជូននេះគឺត្រូវបណ្តុះបណ្តាល ជារៀងរហូត) ដែលគិតមកដល់ពេលនេះមាន រយ:ពេល កន្លះឆ្នាំ បានទទួលការសាទរ និងទទួលបាននូវកា រគាំទ្រពីអាណាព្យាលបាល ដែលរស់នៅតំបន់នោះ។ ថ្នាក់បង្រៀន គឺទទួលបាននូវការ ឧបត្គថាម្ភ គាំទ្រពីសំណាក់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន។

សម្តេចក៏បានសំណូមពរឲ្យ សិស្សានុសិស្ស ទាំងអស់ត្រូវបន្តខិតខំរៀនសូត្រ និងត្រង់ត្រាប់ ស្តាប់នូវការពន្យល់របស់ លោកគ្រូ អ្នកគ្រូ បង្កើននូវចំណេះ ធ្វើជាស្ពានសម្រាប់ អភិវឌ្ឍន៍ ខ្លួនឲ្យក្លាយជាទំពាំងស្នងឬស្សី ដើម្បីចូលរួម ចំណែកក្នុងការអភិវឌ្ឍន៍ប្រទេស។ ទន្ទឹមនឹង នោះផងដែរ សម្តេចក៏បានផ្តាំផ្ញើរឲ្យ អាណាព្យាបាលគ្រប់រូបត្រូវប្រុងប្រយ័ត្នចំពោះសុខភាព ការរស់នៅស្អាត ហូបស្អាត និងមានអនាម័យ ព្រោះរដូវក្តៅក៏ជិតឈានមកដល់ដែរ។ ជាពិសេស ត្រូវតែបញ្ជូនកូនឲ្យទៅចុះឈ្មោះ ចូលរៀនឲ្យបានគ្រប់ៗគ្នានៅដើមវិស្សមកាល នៃឆ្នាំនីមួយៗនៅពេលកូនគ្រប់អាយុចូលរៀន។

ជាចុងក្រោយ សម្រាប់អ្នកចូលរួមជាង ៣០០នាក់ ទទួលបាន សំពត់០១ ក្រម៉ា០១ អាវ០១ និងថវិកា ១ម៉ឺនរៀល ចំណែកឯសិស្សានុសិស្ស ៦០នាក់ ក្នុងម្នាក់ៗទទួលបានថិវកា ៥ម៉ឺនរៀល ៕

អត្ថបទដែលជាប់ទាក់ទង