នារីម្នាក់បេីករថយន្ត ស៊េរីទំនេីបបុកម៉ូតូពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ

ភ្នំពេញ៖ នារីម្នាក់បេីករថយន្តស៊េរីទំនេីបមួយគ្រឿង ក្នុងល្បឿនលឿន ខណះដល់ផ្លូវបែកជាបួន មិនបានបន្ថយល្បឿន បានជ្រុលទៅបុកម៉ូតូពេញទំហឹង បណ្ដាលឲ្យម្ចាស់ម៉ូតូ បាក់ជេីងស្ដាំ រងរបួសធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីពេទ្យកាល់ម៉ែត្រភ្លាមៗ ។
ហេតុការណ៍នេះបានកេីតឡេីង នៅវេលាម៉ោង ០៩និង២០នាទីយប់ថ្ងៃទី០៧ ខែ កុម្ភៈ ឆ្នាំ២០២៤ នៅតាមបណ្ដោយផ្លូវ ៥២៨កែងនិងផ្លូវ២៨៧ ស្ងិតក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
បេីតាមប្រភពព័ត៍មាន ពីកន្លែងកេីតហេតុ បានឲ្យដឹង នៅមុនពេលកេីតហេតុ គេបានឃេីញ នារីម្នាក់បេីករថយន្តម៉ាក Lexus NX200T ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2BK-1871 ធ្វេីដំណេីរក្នុងល្បឿនលឿន ទិសដៅពីលិចទៅកេីត លុះមកដល់ចំណុចកេីតហេតុខាងលេី ត្រង់ផ្លូវបែកជាបួន មិនបានបន្ថយល្បឿន ស្រាប់តែជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាក ហុងដា PCX ពណ៍ឈាមជ្រូក ពាក់ស្លាកលេខ ភ្នំពេញ 1BM-1966 ដែលកំពុងឆ្លងផ្លូវ បុកចំពាក់កណ្ដាលម៉ូតូយ៉ាងពេញទំហឹង បណ្ដាលឲ្យអ្នកជិះម៉ូតូ បាក់ជេីងខាងស្ដាំ រងរបួសធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីពេទ្យកាល់ម៉ែត្រភ្លាមៗ ។ រីឯរថយន្តធ្លាក់កាងមុខ រីឯម៉ូតូខ្ទេចម៉ត់ រងការខូចខាតយ៉ាងដំណំ ។
ក្រោយពេលកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបាន ចុះមកដល់ ក៏បានទាក់ទងសមត្ថកិច្ចជំនាញ ឲ្យចុះមកវាស់វែងយកម៉ូតូ និង រថយន្ត ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក រង់ចាំដោះស្រាយគ្នាពេលក្រោយ ៕

