ម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់ស្រាល២នាក់

ភ្នំពេញ៖ យ៉ាងហោចណាស់ មានអ្នករងរបួសធ្ងន់ស្រាលពីរនាក់ បន្ទាប់ពីជិះម៉ូតូក្នុងល្បឿនលឿន ទិសដៅបញ្ច្រាស់គ្នា បានជ្រុលចង្កូតបុកគ្នា ពេញទំហឹង បង្ករឲ្យមានការភ្ញាក់ផ្អេីលនៅវេលាម៉ោង ៨យប់ ថ្ងៃទី ០៧ ខែ កុម្ភះ ឆ្នាំ ២០២៤ នៅតាមបណ្ដោយផ្លូវ ៩៣ ស្ថិតក្នុងភូមិ បឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
បេីតាមប្រភពព័ត៍មាន បានឲ្យដឹងថា នៅមុនពេលកេីតហេតុ គេបានឃេីញ យុវជនម្នាក់ជិះម៉ូតូម៉ាក ហុងដា អាសង់ប៊ិចសេ១១៥ ពណ៍ខ្មៅ ពាក់ស្លាកលេខ 1BQ-3252 បោះពួយក្នុងល្បឿនលឿន ដូចហោះ ខណះមកដល់ចំណុចកេីតហេតុខាងលេី ស្រាប់តែ ជ្រុលចង្កូតបុកម៉ូតូមួយគ្រឿងម៉ាក ហុងដា PCX ពណ៍ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1FF 9705 ចំពីមុខពេញទំហឹង បណ្ដាលឲ្យម្ចាស់ម៉ូតូ អាសង់ប៊ិច រងរបួសធ្ងន់ធ្ងរ ត្រូវបានសាច់ញាតិដឹងយកទៅសង្គ្រោះនៅមន្ទីពេទ្យភ្លាមៗ ។ សំណាងល្អម្ចាស់ម៉ូតូ PCX គ្រាន់តែរងរបួសស្រាលតែប៉ុណ្ណោះ ។ ចំណែកឯម៉ូតូទាំងពីរគ្រឿង រងការខូចខាតយ៉ាងដំណំ ។
ក្រោយពេលកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបាន ចុះមកដល់ ក៏បានទាក់ទងទៅខាងជំនាញឲ្យ ចុះវាស់វែងយកម៉ូតូទាំងពីរទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ រង់ចាំដោះស្រាយគ្នាពេលក្រោយ ៕

