**គណៈកម្មាធិការវិនិយោគកម្ពុជា សហការជាមួយរដ្ឋបាលខេត្តកំពង់ធំ រៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីវិនិយោគ និងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា និងកម្មវិធីកសាងសមត្ថភាពមន្ត្រីនៃអនុគណៈកម្មាធិការវិនិយោគខេត្តចំនួន៣**ទេសរដ្ឋមន្រ្តី លី ធុជ៖ ការប្រើប្រាស់បច្ចេកវិទ្យាទំនើបសម្រាប់សកម្មភាពមីន ធានាឲ្យដំណើរការនៃការងារបោសសម្អាតមីនកាន់តែប្រសើរឡើង រហ័ស សុវត្ថិភាព តម្លៃទាប និងមានប្រសិទ្ធភាពខ្ពស់**នាយឧត្តមសេនីយ៍ វង្ស ពិសេន ទទួលជួបអគ្គនាយកបណ្ឌិតសភាកងទ័ពរំដោះប្រជាជនចិន ខណៈដែលដឹកនាំនាវាមកបំពេញទស្សនកិច្ចនៅកម្ពុជា**សម្តេច ឃួន សុដារី៖ វិស័យការទូតសភា បានចូលរួមចំណែកលើកកម្ពស់កិត្យានុភាពជាតិ​ និងការដោះស្រាយបញ្ហានានាជូនមនុស្សជាតិលើសកលលោក**តោះមកដឹងពីប្រវត្តិសង្ខេបរបស់លោក Ebrahim Raisi ប្រធានាធិបតីអ៊ីរ៉ង់ ដែលស្លាប់ក្នុងគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រ**ទូតឆែក ប្ដេជ្ញានឹងខិតខំឲ្យមានការនាំចូលទំនិញច្រើនបន្ថែមទៀត ពីឆែកមកកម្ពុជា ដើម្បីឲ្យមានតុល្យភាព**រដ្ឋមន្ត្រីបរិស្ថាន៖ កម្ពុជារៀបចំពិព័រណ៍ «ពន្លកបៃតង» និងចែកដើមឈើយ៉ាងតិច១លានដើម ជូនប្រជាពលរដ្ឋយកទៅដាំ នៅថ្ងៃទី១០-១៦ ខែកក្កដា ខាងមុខ**ប្រធានាធិបតី​អ៊ីរ៉ង់​បានស្លាប់​ហើយនៅក្នុង​ហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រ**ប្រធានាធិបតី​អ៊ីរ៉ង់​បញ្ជាក់​ថា​ស្លាប់​ក្នុង​ការ​ធ្លាក់​ឧទ្ធម្ភាគចក្រ**ឯកឧត្តម ហេង សួរ អញ្ជើញបិទសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ**ឯកឧត្ដម ស្វាយ សំអ៊ាង អញ្ជើញចូលរួមពិធីបើកសន្និសីទស្ដីពី «អនាគតកម្ពុជា គ្មានអំពើប្រល័យពូជសាសន៍» ក្រោមអធិបតីភាពសម្ដេចធិបតី**ទេសរដ្ឋមន្ត្រី ប៉ែន វិបុល អញ្ជើញចូលរួមពិធីបើកសន្និសីទស្ដីពី «អនាគតកម្ពុជា គ្មានអំពើប្រល័យពូជសាសន៍» ក្រោមអធិបតីភាពសម្ដេចធិបតី**រដ្ឋមន្ត្រី អ៊ាង សុផល្លែត៖ ក្រសួងបរិស្ថាននឹងអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ ចំពោះអ្នកប្រព្រឹត្តបទល្មើសនានា ស្ថិតក្រោមសមត្ថកិច្ចខ្លួន ដោយមិនលើកលែងជាដាច់ខាត**រយៈពេលមួយសប្តាហ៍ មន្ត្រីក្រសួងមហាផ្ទៃ ផ្ដល់អត្តសញ្ញាណប័ណ្ណ ជាង ៨ពាន់សន្លឹក ជូនប្រជាពលរដ្ឋ**ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាការងារពាក់ព័ន្ធនឹងការរៀបចំព្រឹត្តិបត្រវិស័យច្បាប់ និងយុត្តិធម៌**កម្ពុជានឹងរៀបចំការប្រឡងចម្រៀងជាពួកអន្តរជាតិជាលើកទី១ថ្ងៃទី៣០ខែឧសភាខាងមុខនេះ**កម្ពុជា ស្នើវៀតណាម ផ្តល់កិច្ចសហការស្រាវជ្រាវ ករណីការបង្ហោះខ្លឹមសារជេរប្រមាថថ្នាក់ដឹកនាំកម្ពុជា**ឯកឧត្តមរដ្ឋមន្ត្រី ចាយ បូរិន អញ្ជើញបើកកិច្ចប្រជុំស្តីពី ការពិនិត្យឡើងវិញនិងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង-ស្ថាប័ន**កម្ពុជា-ចិន រួមគ្នាចែករំលែកពុទ្ធិ និងបទពិសោធន៍ទាក់ទងនឹង ការគ្រប់គ្រងគ្រោះមហន្តរាយទឹកជំនន់**ឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា ជួបពិភាក្សាការងារជាមួយ ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅកម្ពុជា

ឯកឧត្ដម អ៊ូច ភា អញ្ជើញចូលរួមពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងការងារ

ភ្នំពេញ៖ ឯកឧត្ដម អ៊ូច ភា អភិបាលខេត្តតាកែវ នៅថ្ងៃព្រហស្បតិ៍ ទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ បានអញ្ជើញជាអធិបតី​ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ ទន្ទឹមនឹងការបិទសន្និបាតហើយនោះ ក្នុងកម្មវិធីរសៀលថ្ងៃនេះ ក៏មានការប្រកាសដាក់ឱ្យអនុវត្ត «ផែនការ​យុទ្ធ​សាស្ត្រ​អភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ២០២៤-២០២៨» ផង​ដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការតាមដានត្រួតពិនិត្យជាប់ជាប្រចាំជាការចាំបាច់ណាស់ ដើម្បីឱ្យការអនុវត្តន៍ផែនការសកម្មភាពនានា ដែលដាក់ចេញទទួលបានប្រសិទ្ធភាព និងលទ្ធផលល្អ។ សម្តេចបានថ្លែងនូវការអរគុណ និងកោតសរសើរដល់ឯកឧត្តម អ៉ិត សំហេង អតីតរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានប្រឹងប្រែងដឹកនាំក្រសួងឱ្យសម្រេចបានលទ្ធផលការងារល្អប្រសើរជាច្រើន ពេលកន្លងមក។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ទៀតថា ក្រសួងត្រូវខិតខំបន្ថែមទៀតក្នុងការ អនុវត្តការងារឱ្យកាន់តែប្រសើរ និងដោះស្រាយបញ្ហាប្រឈមនានា ស្របតាមនិន្នាការតំបន់ និង សកលលោក ប្រកបដោយភាពទន់ភ្លន់, រស់រវើក និងសហការស្អិតរមួតជាមួយភាគីពាក់ព័ន្ធ ដើម្បីសម្រេចនូវក្តីបំណង «ប្រជាជនម្នាក់មានអាជីពមួយ» ។ ក្រសួងការងារ ត្រូវសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំយុទ្ធនាការអប់រំ និង ផ្សព្វផ្សាយឱ្យបានទូលំទូលាយ នៅទូទាំងប្រទេសសំដៅជំរុញ និងលើកកម្ពស់ការយល់ដឹងជូនដល់បងប្អូនកម្មករនិយោជិត, អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងសាធារណជន អំពីវិធានការអប់រំ, បង្ការ, និងទប់ស្កាត់អគ្គិភ័យ នៅតាមបណ្តាសហគ្រាស និង គ្រឹះស្ថានធុរកិច្ច ក្នុងវិស័យកម្មន្តសាល និងឧស្សាហកម្មទេសចរណ៍។

ពាក់ព័ន្ធទៅនឹងដំណើរបំពេញទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសថៃកាលពីម្សិលមិញនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ទៀតថា ដំណើរទស្សនកិច្ចរបស់សម្តេចនៅថៃ ទទួលបានផ្លែផ្កាធំៗចំនួន៣។ សម្តេចបានថ្លែងទៀត ថា រយៈពេល៨ខែចុងក្រោយនេះ កម្ពុជាទទួលបានគម្រោងវិនិយោគ ១៧២គម្រោង ជាមួយទុនជិត ៤ពាន់លានដុល្លារ។ សម្ដេចបន្តថា កម្ពុជា និងថៃ បានឯកភាពគ្នាទាញយកផលប្រេងកាតលើតំបន់ត្រួតស៊ីគ្នា។ ការព្រមព្រៀងជាមួយថៃយកប្រេងនៅតំបន់ត្រួតស៊ីគ្នានេះ ដើម្បីប្រយោជន៍សេដ្ឋកិច្ច និងប្រភពថាមពល។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែង ដោយចោទជាសំណួរថា តើការទាញយកប្រយោជន៍សេដ្ឋកិច្ច និងសន្តិសុខថាមពល ជាការក្បត់ជាតិឬ? ។ សម្តេចធិបតីបានថ្លែងថា «ត្រកូលហ៊ុន» គ្មានបំណង ឬធ្វើសកម្មភាព ដែលក្បត់ប្រយោជន៍ជាតិនោះឡើយ។

នៅថ្ងៃនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា នៅពេលខាងមុខ កម្ពុជាក៏មានសិទ្ធស្នើសុំដាក់ «សង្ក្រាន្តនៅខ្មែរ» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោកបានដែរ។ សម្តេចបានថ្លែងទៀតថា នាយករដ្ឋមន្ត្រីថៃបាន ឯកភាពតាមសំណើសម្តេច មិនយកថ្លៃទិដ្ឋាកាពីពលរដ្ឋខ្មែរដែលចេញមកលេងចូលឆ្នាំនៅខ្មែរនោះទេ។ សម្តេចក៏បានណែនាំឱ្យទូតខ្មែររៀបចំកម្មវិធីលេងកម្សាន្តជូនពលរដ្ឋខ្មែរក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរនាពេលខាងមុខ។ ជាមួយគ្នានោះសម្តេចបានស្នើប្រជាពលរដ្ឋកុំឱ្យយកបញ្ហាវប្បធម៌បង្កើតជាវិវាទជាមួយប្រទេសថៃ។

នៅក្នុងឱកាស នៃពិធីបិទសន្និបាតនេះផងដែរ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានអញ្ជើញផ្ដល់កិត្តិយសបំពាក់មេដាយ និងគ្រឿងឥស្សរិយយសជូនដល់មន្ត្រីមានស្នាដៃល្អ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈចំនួនផងដែរ៕

អត្ថបទដែលជាប់ទាក់ទង