**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញដឹកនាំគណៈប្រតិភូ ចុះពិនិត្យប៉ុស្តិ៍នគរបាលច្រកទ្វារតំបន់ បឹងត្រកួន**មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ៖ ការរៀបចំសាលារៀនឆ្លាតវៃ តាមសាលាគោលដៅ បានលើកកម្ពស់ភាពជដៃគូរវាងរដ្ឋ និងឯកជន ដើម្បីពិនិត្យមើលតម្រូវការជំនាញបច្ចេកទេស ក្នុងទីផ្សារ**រដ្ឋបាលរាជធានីភ្នំពេញ នឹងបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្ន នៅថ្ងៃទី៣ មិថុនា ក្នុងព្រះរាជពិធីដង្ហែ និងថ្វាយព្រះភ្លើងព្រះបរមសព សម្តេច ទេព វង្ស**ក្រសួងអប់រំ ណែនាំស្ដីពីការទប់ស្កាប់ការប្រើប្រាស់បារីអេឡិចត្រូនិក និងផលិតផល អេចឆ៍ ធី ភី នៅក្នុងនិងជុំវិញបរិវេណគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន**ឧបនាយករដ្ឋមន្ត្រី ស សុខា ដឹកនាំកិច្ចប្រជុំស្តីពីការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅបញ្ជាការដ្ឋាន វរៈសេនានគរបាលការពារព្រំដែនគោក លេខ៨០៧**អគ្គលេខាធិការដ្ឋានរដ្ឋសភា រៀបចំការធ្វើតេស្តរហ័សរកសារធាតុញៀនក្នុងចំណោមមន្ត្រីរាជការទាំងអស់នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា**សាលាសង្កាត់ឫស្សីកែវ រៀបចំកិច្ចប្រជុំក្រុមប្រឹក្សាសង្កាត់ អាណត្តិទី៥ លើកទី២៣ ប្រចាំខែឧសភា ដើម្បីលើកយករបៀបវារៈមួយចំនួនមកពិនិត្យ និងអនុម័ត**យុវជនម្នាក់ត្រូវសត្វដំរីវាត់និងតប់នឹងប្រមោយ បណ្តាលឱ្យរងរបួសធ្ងន់ នៅខេត្តព្រះវិហារ**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវបង្ក្រាបករណីក្មេងទំនើងកាប់ប្រហារគ្នាបណ្ដាលឲ្យស្លាប់ នៅស្រុកស្នួល**សមយុទ្ធកងទ័ពជើងទឹកលើកដំបូង កម្ពុជា-ចិន ក្រោមប្រធានបទ “ប្រតិបត្តិការរំដោះចំណាប់ខ្មាំងពីក្រុមភេរវករ ចាប់ជំរិតនាវាដឹកទំនិញ” ត្រូវបានបិទបញ្ចប់នៅថ្ងៃនេះ**អាជ្ញាធរជាតិអប្សរា បណ្ដុះដើមត្នោត រាំង ស្ដៅ និងអំពិល ដាំតាមជើងទំនប់ និងបារាយណ៍**ឃាត់ខ្លួនជនសង្ស័យ ៣នាក់ក្រោយយកដាវសាំម៉ូរ៉ៃ និងកាំបិត កាប់ទៅលើជនរងគ្រោះ ខណៈពេលកំពុងមើលការប្រគុំតន្ត្រី នៅស្រុកមោងឬស្សី**សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ក្រសួងធនធានទឹក នឹងរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើកទី២ ស្តីពីការរៀបចំឯកសារស្តង់ដាជាតិប្រព័ន្ធធារាសាស្ត្រ នៅកម្ពុជា**ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២៧ ខែឧសភា**សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនក្មេងទំនេីង៤នាក់ ទៅសាលាដំបូងខេត្តអនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនាស្ថានទម្ងន់ទោស**រដ្ឋបាលជលផល ជូនដំណឹងបិទរដូវនេសាទ ឆ្នាំ២០២៤**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកកិច្ចប្រជុំពង្រឹងកិច្ចការជំនាញស្រាវជ្រាវនិងបង្រ្កាបបទល្មើស**លទ្ធផលបណ្ដោះអាសន្ន នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា នៅខេត្តកំពង់ចាម គណបក្សប្រជាជន ទទួលបាន ២០២អាសនៈ កើនឡើង ២៣អាសនៈ

ឯកឧត្តម ទឹម បូរក្ស ចូលរួមសិក្ខាសាលាថ្នាក់ជាតិ ស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស

ភ្នំពេញ៖ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម តំណាង ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាថ្នាក់ជាតិ ស្តីពី ការរៀបចំផែនការយុទ្ធសាស្ត្រប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្សរយៈពេល៥ឆ្នាំ (២០២៤-២០២៨)។

កិច្ចប្រជុំនេះធ្វើឡើងនៅស្តីការគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍ នៃគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស(គ.ជ.ប.ជ)។

ក្រៅពីតំណាងពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កិច្ចប្រជុំនេះក៏មានសមាសភាពចូលរួមមកពីអន្តរក្រសួង រាជធានី ខេត្តទាំង២៥ តំណាងគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ដៃគូពាក់ព័ន្ធ និងអង្គការសង្គមស៊ីវិលមានចំនួនសរុប១៦៥រូប៕

អត្ថបទដែលជាប់ទាក់ទង