ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញដឹកនាំគណៈប្រតិភូ ចុះពិនិត្យប៉ុស្តិ៍នគរបាលច្រកទ្វារតំបន់ បឹងត្រកួន
ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូ ចុះពិនិត្យស្ថានភាពទីតាំងភូមិសាស្ត្រ និងការបំពេញការងាររបស់ថ្នាក់ដឹកនាំ និងមន្ត្រី នៃប៉ុស្តិ៍នគរបាលច្រកទ្វារតំបន់ បឹងត្រកួន ស្ថិតនៅភូមិបន្ទាយមានរិទ្ធ ឃុំគោករមៀត ស្រុកថ្មពួក ក្នុងដំណើរទស្សនកិច្ចស្តីពីការពិនិត្យវឌ្ឍនភាពនៃការប្រយុទ្ធប្រឆាំងគ្រឿងញៀនឆ្លងដែនខុសច្បាប់ នៅខេត្តបន្ទាយមានជ័យ។