**អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ ចក្រីនុពល ផ្ញើសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្មគម្រប់ ៨៨ យាងចូល ៨៩ ព្រះវស្សា**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្មគម្រប់ ៨៨ យាងចូល ៨៩ ព្រះវស្សា**ឯកឧត្តម សួស ប្រាថ្នា ផ្ញើសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្មគម្រប់ ៨៨ យាងចូល ៨៩ ព្រះវស្សា**ឯកឧត្តមទេសរដ្ឋមន្ត្រី ប៉ែន វិបុល ផ្ញើសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្មគម្រប់ ៨៨ យាងចូល ៨៩ ព្រះវស្សា**រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី២ ខែមិថុនា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត**ក្រសួងការងារ ចុះអនុស្សរណៈជាមួយសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការលើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ**ឃាតកម្មបាញ់សម្លាប់អ្នកជិតខាងដល់ក្នុងផ្ទះ នៅខណ្ឌច្បារអំពៅ ខ្មាន់កាំភ្លើងត្រូវចាប់ខ្លួនបានហើយនៅស្រុកអង្គស្នួល ខណៈខ្មាន់កាំភ្លើងមានងារជាឧកញ៉ាឈ្មោះ ស្រី ស៉ីណា**រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យស្តីពីការកែប្រែ និងការដំឡើងប្រាក់ឧបត្ថម្ភប្រចាំខែចំពោះសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ខណ្ឌ ឃុំ សង្កាត់ មន្ត្រីភូមិ និងការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ**ឯកឧត្តម សួស ប្រាថ្នា៖ បណ្ដឹងរាប់ម៉ឺនត្រូវបានសម្រុះសម្រួលដោះស្រាយនៅការិយាល័យប្រជាពលរដ្ឋនៃយន្តការច្រកចេញចូលតែមួយ**ទេសរដ្ឋមន្ដ្រី គី តិច បន្ដជួបជនរងគ្រោះជិត៣០០នាក់ទៀត ក្នុងសំណុំរឿងក្រុមហ៊ុន ឡេង ចាន់ណា**សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ដឹកនាំសហការីប្រារព្ធពិធីសូត្រមន្ត និងរាប់បាត្រព្រះសង្ឃ៨៩អង្គ ដើម្បីថ្វាយព្រះពរ សម្ដេចព្រះមហាក្សត្រី ក្នុងឱកាសចម្រើនព្រះជន្មគម្រប់ ៨៨ យាងចូល ៨៩ព្រះវស្សា**សម្ដេចតេជោ ហ៊ុន សែន ប្រាប់ទូតម៉ាឡេស៊ី ពីការផ្ទេរតំណែងពីជំនាន់ចាស់ទៅជំនាន់ថ្មី ហើយក្នុងរយៈពេល ៩ខែកន្លងមកនេះ សុខសន្តិភាពត្រូវបានធានា**សារមន្ទីរជាតិ នឹងរៀបចំពិព័រណ៍ «រូបចម្លាក់ខ្មែរដែលប្រគល់ត្រឡប់មកកម្ពុជាវិញ» រយៈពេលកន្លះឆ្នាំ**មេទ័ពជើងគោកកម្ពុជា នឹងដឹកនាំប្រតិភូ ទៅបំពេញទស្សនកិច្ចជាផ្លូវការ នៅរុស្ស៊ី រយៈពេល៣ថ្ងៃ**តារាសម្តែងសញ្ជាតិអាមេរិក ដែលមានអ្នកតាមដាន ៣លាននាក់ លើបណ្តាញ IG មកលេងប្រាសាទអង្គរវត្ត**ជនជាតិថៃ២នាក់ ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ សង្ស័យពាក់ព័ន្ធករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**អភិបាលខេត្តក្រចេះ អញ្ជើញប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាស្រុកព្រែកប្រសព្វ អាណត្តិទី៤**អគ្គនាយក ប.ស.ស. ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងប្រចាំខែ ដើម្បីដោះស្រាយបញ្ហាប្រឈមសំខាន់ៗ របស់អង្គភាពក្រោមឱវាទបេឡាជាតិសន្ដិសុខសង្គម**ប្រធានាធិបតី​នៃ​រដ្ឋ​ណាតូ​ អំពាវនាវ​ឲ្យ​មាន​ការ​ធ្វើ​អាណានិគម​លើ​រុស្ស៊ី**អគ្គស្នងការនគរបាលជាតិ ណែនាំកម្លាំងនគរបាលទាំងអស់ពង្រឹងប្រសិទ្ធភាពការបំពេញតួនាទីភារកិច្ច សំដៅទប់ស្កាត់ បង្ការ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ និងលុបបំបាត់ភាពអសកម្ម

យុវជនម្នាក់ត្រូវសត្វដំរីវាត់និងតប់នឹងប្រមោយ បណ្តាលឱ្យរងរបួសធ្ងន់ នៅខេត្តព្រះវិហារ

ភ្នំពេញ៖ យុវជនម្នាក់ក្នុងចំណោមយុវជន២នាក់ ត្រូវបានសត្វដំរីព្រៃមួយក្បាលវាត់និងតប់នឹងប្រមោយរបស់វា បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែក១៦មករា ខេត្តព្រះវិហារ។

បើតតាមលោក សុខ មុន្នីរឹទ្ធ អភិបាលរងស្រុកត្បែងមានជ័យ បានឱ្យដឹងថា យុវជនរងគ្រោះមានឈ្មោះ ភី លីស អាយុ២១ឆ្នាំ រស់នៅភូមិបុស្ស ឃុំប្រមេ ស្រុកត្បែងមានជ័យ។ មុនពេលកើតហេតុព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ យុវជនរងគ្រោះ និងយុវជនម្នាក់ទៀតបានធ្វើដំណើរចូលព្រៃក្នុងដែនជម្រកសត្វព្រៃព្រះរកា ដើម្បីរកផ្សិតប៉ក់ ដើរបានប្រហែល៥គីឡូម៉ែត្រពីភូមិ ក៏ជួបនឹងសត្វដំរីឈ្មូល១ក្បាល ភ្លាមនោះសត្វដំរីក៏ដើរចូលមករកពួកគេ ឃើញដូច្នេះពួកគេទាំង២នាក់បានរត់គេចចេញ ចៃដន្យក្មេងប្រុសរងគ្រោះបានរអិលជើងដួល ក៏ត្រូវសត្វដំរីវាត់ និងតប់នឹងប្រមោយរបស់វា បណ្តាលឱ្យរងរបួសធ្ងន់ រួចហើយសត្វដំរីនោះក៏ដើរចេញទៅ។

ក្រោយហេតុការណ៍កើតឡើង យុវជនដែលរួមដំណើរជាមួយយុវជនរងគ្រោះ ក៏បានដើរចូលទៅជួយគ្រាជនរងគ្រោះយកមកភូមិវិញ និងបានរាយកាណ៍មកសមត្ថកិច្ច អាជ្ញាធរដែនដី ហើយត្រូវអាជ្ញាធរបញ្ជូនទៅធ្វើការសង្គ្រោះភ្លាមៗ នៅឯមន្ទីរពេទ្យបង្អែក១៦មករា ខេត្តព្រះវិហារ។

លោកអភិបាលរងស្រុកត្បែងមានជ័យ បានថ្លែងដោយដកស្រង់សម្ដីយុវជនដែលទៅជាមួយយុវជនរងគ្រោះថា ក្នុងហេតុការណ៍ដែលសត្វដំរីវាត់ទៅលើជនរងគ្រោះបណ្តាលឱ្យរងរបួសនោះ បើសិនជាសត្វដំរីជាន់ថែមទៀត ជនរងគ្រោះអាចនឹងស្លាប់បាត់បង់ជីវិតក៏ថាបាន។ លោកក៏អំពាវនាវដល់ប្រជាពលរដ្ឋដែលរកមុខរបរដើរបេះផល្លានុផលនៅក្នុងព្រៃ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ការពារខ្លួនពីសត្វកាចសាហាវផ្សេងៗ ជាពិសេសមិនត្រូវដើរចូលព្រៃជ្រៅៗតែម្នាក់ឯងនោះទេ។

បើតាមលោកអភិបាលរងស្រុកត្បែងមានជ័យ ស្អែកនេះ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នឹងចាត់ក្រុមការងារចុះសួរសុខទុក្ខ និងនាំអំណោយយកទៅប្រគល់ជូនយុវជនរងគ្រោះ នៅឯមន្ទីរពេទ្យបង្អែក១៦មករា ខេត្តព្រះវិហារ៕

អត្ថបទដែលជាប់ទាក់ទង