**ឆមាសទី១ ឆ្នាំ២០២៦ មន្រ្តីក្រសួងបរិស្ថានបានអនុវត្តច្បាប់ បង្ក្រាបបទល្មើសធនធានធម្មជាតិជាង ៩០០ករណី នៅទូទាំងប្រទេស**ជនជាតិចិន ១៧០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**ឯកឧត្តម ទេព អស្នារិទ្ធ៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្តផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបញ្ឈប់ការយកដីចំណីផ្លូវទៅប្រើប្រាស់ដោយខុសច្បាប់**គ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា បានសម្លាប់មនុស្សកើនដល់ជិត២៦០០នាក់**ប្រធានាធិបតីកូរ៉េខាងត្បូង នឹងទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ ដែលរៀបចំក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកក្កដាខាងមុខ**រលកកម្តៅដែលមិនធ្លាប់មានពីមុនមក កាលពីសប្តាហ៍មុន បាននាំឱ្យមានអ្នកស្លាប់ច្រើនជាង ៤៨០នាក់ នៅក្នុងប្រទេសហូឡង់**UN ព្រមានថា បាតុភូតធម្មជាតិ El Nino នឹងបញ្ចេញឥទ្ធិពលខ្លាំង ចន្លោះខែកក្កដា និងខែកញ្ញា ជំរុញឱ្យអាកាសធាតុកាន់តែឡើងកម្តៅ**វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ពិភាក្សាផ្លាស់ប្តូរទស្សនៈលើលទ្ធផលទស្សនកិច្ចសិក្សាបទពិសោធន៍ស្តារ និងអភិវឌ្ឍជនបទនៅប្រទេសចិន**អ៊ុយក្រែន និងរុស្ស៉ី នឹងបើកការវាយប្រហារសងសឹកដាក់គ្នាទៅវិញទៅមក បន្ទាប់ពីទីក្រុងមូស្គូបើកការវាយប្រហារទ្រង់ទ្រាយធំលើទីក្រុងកៀវដោយសម្លាប់មនុស្សយ៉ាងហោច ២៧នាក់**ធនាគារពិភពលោក ដំឡើងចំណាត់ថ្នាក់ប្រទេសហ្វីលីពីន ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់**អាមេរិកគាំទ្រសិទ្ធិរបស់ប៉ាគីស្ថាន ដើម្បីការពារខ្លួនឯងប្រឆាំងនឹងការវាយប្រហារភេរវកម្ម ខណៈជម្លោះរវាងប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាននៅតែបន្តកើតមាន**កងទ័ពអាកាសអាមេរិក នឹងបើកការស៊ើបអង្កេតលើមន្ត្រីម្នាក់ដែលអំពាវនាវឱ្យទម្លាក់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងអនុប្រធានាធិបតី លោក JD ‌Vance ចេញពីតំណែង**ក្រសួងការងារ បន្តពង្រីកឱកាសការងារដល់ប្រជាពលរដ្ឋ តាមរយៈវេទិកាការងារ នៅខេត្តបន្ទាយមានជ័យ**ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងនិវត្តន៍ពីទីក្រុងប៉េកាំង ត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ ចំនួន ២រូប**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក

សាលាសង្កាត់ឫស្សីកែវ រៀបចំកិច្ចប្រជុំក្រុមប្រឹក្សាសង្កាត់ អាណត្តិទី៥ លើកទី២៣ ប្រចាំខែឧសភា ដើម្បីលើកយករបៀបវារៈមួយចំនួនមកពិនិត្យ និងអនុម័ត

ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ៥រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ នៅសាលាសង្កាត់ឫស្សីកែវ បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាសង្កាត់ អាណត្តិទី៥ លើកទី២៣ ប្រចាំខែឧសភា ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោក មូល វីរៈ ប្រធានក្រុមប្រឹក្សាសង្កាត់ និងជាប្រធានអង្គប្រជុំ។

ដោយសមាសភាពដែលអញ្ជើញចូលរួមមាន៖ សមាជិកក្រុមប្រឹក្សាសង្កាត់ចំនួ០៩រូប, លោក តូច គឹមសុង នាយប៉ុស្តិ៍នគរបាល ស្មៀន និងមន្ត្រីសាលាសង្កាត់ និងលោកមេភូមិទាំង៤ ផងដែរ។

កិច្ចប្រជុំបានលើកយករបៀបវារៈរួមមាន៖
១-ពិនិត្យ និងអនុម័តលើកំណត់ហេតុប្រចាំខែមេសា ឆ្នាំ២០២៤
២-ពិនិត្យ និងអនុម័តលើរបាយការណ៍ប្រចាំខែ ឧសភា ឆ្នាំ២០២៤
៣-បញ្ហាផ្សេងៗ ដូចជា៖ ការងារសេវាសង្គម និងការងារយន្តការច្រកចេញចូល។

ជាកិច្ចចាប់ផ្ដើម លោកប្រធានអង្គប្រជុំបានមានមតិស្វាគមន៍ និងស្មៀនសាលាសង្កាត់អានកំណត់ហេតុអង្គប្រជុំ ប្រចាំខែមេសា ជូនអង្គប្រជុំ។

ជាកិច្ចបន្ទាប់អង្គប្រជុំបានពិនិត្យ លើរបាយការណ៍ប្រចាំខែ ឧសភា រួចមកសមាជិក អង្គប្រជុំបានលើកដៃអនុម័តលើកំណត់ហេតុ និងរបាយការណ៍ដោយលើកដៃទាំង០៩/០៩សំលេង។

ជាកិច្ចបន្ទាប់លោក តូច គឹមសុង នាយប៉ុស្តិ៍នគរបាល បានរាយការណ៍អំពីសកម្មភាពការងារសន្តិសុខ សណ្តាប់ធ្នាប់មូលដ្ឋាន ការបង្ក្រាបក្មេងទំនើង និងលទ្ធផលនៃកាដោះស្រាយ ទំនាស់ផ្សេងៗ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

លោកនាយប៉ុស្តិ៍ ក៏បានជម្រាបលោក មេភូមិទាំង៤ អោយជួយផ្សព្វ ផ្សាយដល់ប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណជិតហួសសុពលភាព សូមអញ្ជើញមកធ្វើអោយបានគ្រប់ៗគ្នា មុនផុតសុពលភាព៣ខែ។

បន្ទាប់មកលោកប្រធានអង្គប្រជុំបានមានមតិបូកសរុប និងជំរុញឲ្យក្រុមការងារទាំងអស់ឲ្យខិតខំប្រឹងប្រែងបំពេញការងារបំរើសេវាសាធារណៈ និងសេវាតម្រូវការ ជូនប្រជាពលរដ្ឋឲ្យបានរហ័សទាន់ចិត្ត ៕

អត្ថបទដែលជាប់ទាក់ទង