**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អំពាវនាវពលរដ្ឋខ្មែរជួយទិញ និងគាំទ្របន្លែផ្លែឈេីក្នុងស្រុក**ឧត្តមសេនីយ៍ទោ ស៊ុំ សំណាង អញ្ជើញចុះត្រួតពិនិត្យសំណង់ គំរោងសាងសង់អគារភេវរកម្ម រោងដាក់គ្រឿងចក្រ និងពិនិត្យទីលានបាញ់គ្រាប់ពិតនៅសាលាហ្វឹកហ្វឺនទ័ពពិសេសតេជោសែនឱរ៉ាល់**នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ ចុះពិនិត្យវឌ្ឍនភាពការត្រៀមរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧៩ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា**ឯកឧត្តម វ៉ា ថន អញ្ជើញសម្ពោធទីស្នាក់ការគណបក្សប្រជាជនកម្ពុជានៅឃុំកោះកោះខ្ញែរ ស្រុកសំបូរ និងបង្ហាញនូវកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលទៅកាន់ប្រជាពលរដ្ឋ**ចិនអំពាវនាវឱ្យមានទំនាក់ទំនងស្ថិរភាពជាមួយកូរ៉េខាងត្បូង ទោះបីជាមានការលំបាកក៏ដោយ**វគ្គបណ្ដុះបណ្ដាលជូនដល់ គធ.ខប គណបក្សនយោបាយ និងភាគីពាក់ព័ន្ធ ស្ដីពីការឃោសនាបោះឆ្នោត ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤ បានបិទបញ្ចប់**ឃាតកម្មកាប់សម្លាប់យុវជនម្នាក់ និងរបួសធ្ងន់ម្នាក់នៅក្រុងបានលុង កម្លាំងអាវុធហត្ថរួមគ្នាតាមចាប់ជនល្មើស២នាក់ ក្រោយធ្វើសកម្មភាពបាន៦ថ្ងៃ**ព្រះករុណព្រះមហាក្សត្រ ចំណាយព្រះកាយប្រមាណ២០ឆ្នាំ ដើម្បីតែបុព្វហេតុសន្តិភាព និងមនុស្សធម៌**មន្រ្តីជំនាញដុតបំផ្លាញចោលសាច់បង្កកខូចគុណភាព ជិត៦០០គីឡូក្រាម នៅខេត្តពោធិ៍សាត់**នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញសំណេះសំណាល សួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៅកងពលតូចអន្តរាគម៍លេខ១**ឈប់យល់ច្រឡំ៖ ករណីការបង្ហោះផ្សាយថា «សមត្ថកិច្ចស្រុកថ្មគោលវាយប្រជាពលរដ្ឋនឹងមួកសុវត្ថិភាព និងមានការប្រើប្រាស់អាវុធបាញ់គំរាមប្រជាពលរដ្ឋនោះ» គឺជាវីដេអូចាស់**អភិបាលខេត្តកំពត ស្នើឱ្យអ្នកពាក់ព័ន្ធចូលរួមបង្កើនការលើកកម្ពស់វិស័យទេសចរណ៍ ពិសេសរក្សាសេចក្តីថ្នៃថ្នូរ និងកិត្តិយសរបស់ខេត្តតាមរយៈការទទួលបដិសណ្ឋាកិច្ចល្អ**មនុស្ស​១៤​នាក់​បាន​ស្លាប់ និង​រាប់​សិប​នាក់​ទៀត​រង​របួស បន្ទាប់​ពី​បាក់​ផ្ទាំង​ប៉ាណូ​ក្រុង​បុមបៃ**លោក ពូទីន នឹងទៅបំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​ ចាប់ពីថ្ងៃ​ទី១៦-១៧ ខែ​ឧសភា ដើម្បី​ពង្រឹង​ភាព​ជា​ដៃគូ​**«ការអភិវឌ្ឍគឺជាគន្លឹះ» អាហារថ្ងៃត្រង់មួយពេលនេះ បានធ្វើឱ្យសេដ្ឋកិច្ចឯកជនចិន ចូលផ្លូវល្បឿនលឿន**សម្តេច ម៉ែន សំអន បន្តជួបសំណេះសំណាលជាមួយបេក្ខជនឈរឈ្មោះបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ស្រុកចន្ទ្រា ស្រុកស្វាយទៀប និងក្រុងបាវិត នៃខេត្តស្វាយរៀង**ប្រធានព្រឹទ្ធសភាកម្ពុជា ផ្ញើលិខិតថ្លែងអំណរគុណជូនចំពោះ ឯកឧត្តម Miloš Vystrčil ប្រធានព្រឹទ្ធសភាឆេក**ប្រធានព្រឹទ្ធសភាឆេក ផ្ញើសារលិខិតអបអរសាទរ ជូនសម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសជាប់ឆ្នោតជាប្រធានព្រឹទ្ធសភាកម្ពុជា**ប្រធានព្រឹទ្ធសភាកម្ពុជា ផ្ញើលិខិតថ្លែងអំណរគុណជូនចំពោះ ឯកឧត្តម Miloš Vystrčil ប្រធានព្រឹទ្ធសភាឆេក**រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិម គណបក្សកុម្មុយនីស្តចិន ផ្ញើសារលិខិតអបអរសាទរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសជាប់ឆ្នោតជាប្រធានព្រឹទ្ធសភាកម្ពុជា

ឯកឧត្តម ជា វ៉ាន់ដេត ជួបសំណេះសំណាលជាមួយអង្គបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ចំនួន០៤ស្រុក ក្នុងខេត្តតាកែវ

ភ្នំពេញ៖ នៅរសៀលថ្ងៃសៅរ៍ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម បណ្ឌិត ជា វ៉ាន់ដេត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈពង្រឹងចុះជួយខេត្តតាកែវ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងតំណែងរបស់គណបក្សប្រជាជនកម្ពុជា ដែលជាអង្គបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ដែលអញ្ជើញមកពី ស្រុកសំរោង ១១ឃុំ, ស្រុកបាទី ១៥ឃុំ, ស្រុកព្រៃកប្បាស ១៣ឃុំ និងស្រុកអង្គរបូរី ៦ឃុំ សរុបជាង ២៥៨នាក់។

អញ្ជើញចូលរួមនាឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា ប្រធានគណៈកម្មាធិការគណបក្សខេត្ត ឯកឧត្តម យស ណាសុី ប្រធានគណៈប្រចាំការគណបក្សខេត្ត ព្រមទាំង ឯកឧត្តម លោកជំទាវ ជាអនុប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានខេត្ត និងឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធាន ក្រុមការងារចុះមូលដ្ឋានស្រុក ផងដែរ។

មានមតិសំណេះសំណាល ក្នុងពិធីនេះ ឯកឧត្តម ជា វ៉ាន់ដេត បានមានប្រសាសន៍ថា ដោយអនុវត្តតាមសេចក្តីសម្រេចលេខ៥១៩សសរ.គក ចុះថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ របស់គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ស្តីពីផែនការរួមឆ្ពោះទៅកាន់ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ខាងមុខ។

ឯកឧត្ដម ជា វ៉ាន់ដេត បានមានប្រសាសន៍បន្តថា ក្នុងស្ថានភាពលំបាក ពេលជួបនូវវិបត្តិជាសកល ជំងឺកូវីដ-១៩ បានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចប្រទេសកម្ពុជា ជាពិសេសធ្វើឲ្យរាំងស្ទះដល់ដំណើរការអភិវឌ្ឍន៍ប្រទេសជាតិ។

ឯកឧត្ដម ជា វ៉ាន់ដេត បានណែនាំឲ្យក្រុមប្រឹក្សាឃុំ សង្កាត់ មិនត្រូវទុកឲ្យប្រជាជនណាម្នាក់អត់បាយហូបនោះទេ។ ជាមួយគ្នានោះឯកឧត្ដម ក៏បានក្រើនរំលឹកឲ្យអាជ្ញាធរ ពង្រឹកកិច្ចការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានរបស់ខ្លួន ជាពិសេសទប់ស្កាត់ក្រុមក្មេងទំនើង និងបង្ក្រាបបទល្មើសគ្រឿងញៀនឲ្យមានប្រសិទ្ធភាព។

ឯកឧត្ដម ជា វ៉ាន់ដេត ក៏បានគូសបញ្ជាក់ផងដែរថា ព្រឹទ្ធសភាត្រូវបានបង្កើតឡើងនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ១៩៩៩។ ព្រឹទ្ធសភា គឺតំណាងឲ្យផលប្រយោជន៍ ឃុំសង្កាត់ ជាអ្នកពិនិត្យច្បាប់ ជាស្ថាប័នពង្រឹងលទ្ធិប្រជាធិបតីជាស្ថាប័ជ្រើសរើសព្រះមហាក្សត្រ ជាពិសេសដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាលំនឹងស្ថេរភាពនយោបាល។ ព្រឹទ្ធសភាក៏បានដើរតួនាទី ជាមួយរដ្ឋសភាជាតិ អ្វីដែលកាន់តែពិសេសទៀតនោះ គឺព្រឹទ្ធសភា ដើរតួនាទីជាប្រមុខរដ្ឋ ពេលអវត្តមានព្រះមហាក្សត្រ។ សូមបញ្ជាក់ថា ភូមិភាគទី៥ (ខេត្តតាកែវ, ខេត្តកំពត និងខេត្តកែប) ដែលមានសមាសភាពព្រឹទ្ធសភាចំនួន ១៧រូប ដែលមានឯកឧត្តម ខៀវ មុត ជាប្រធានភូមិភាគ។

ឯកឧត្ដម ជា វ៉ាន់ដេត បានថ្លែងថា ក្រុមប្រឹក្សាឃុំសង្កាត់ទាំងអស់ ប្រៀបបានដូចជាគ្រូសង្គ្រាច គ្រូសូត្រស្ដាំ គ្រូសូត្រឆ្វេង ពោលគឺសុទ្ធតែជាស្នូលរបស់បក្ស ដូច្នេះអង្គបោះឆ្នោតទាំងអស់ ដឹងតែ១០០%ហើយ គឺបោះឆ្នោតឲ្យបេក្ខជនឈរឈ្នោះរបស់គណបក្សប្រជាជនកម្ពុជា។

ក្នុងឱកាសនោះ ឯកឧត្តម ជា វ៉ាន់ដេត ក៏បានអំពាវនាវដល់ ក្រុមប្រឹក្សាឃុំ-សង្កាត់ ទាំងអស់សូមថែរក្សាសុខភាព បង្កើនការប្រុងប្រយ័ត្ននូវសន្តិសុខ សណ្តាប់ធ្នាប់ និងត្រូវត្រៀមឯកសារពាក់ព័ន្ធឲ្យបានគ្រប់គ្រាន់ ដើម្បីបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា លេខរៀងទី១ ឲ្យបានគ្រប់ៗគ្នា។
ឯកឧត្ដមបានបន្តថា គណបក្សនៅក្នុងខេត្តតាកែវ បានត្រៀមលក្ខណៈសម្រាប់ការសម្របសម្រួល ក្នុងដំណើរការដូចជាចែកប័ណ្ណព័ត៌មាន អ្នកបោះឆ្នោត យុទ្ធនាការឃោសនា មធ្យោបាយធ្វើដំណើរ ការស្នាក់នៅ ហូបចុកងាយស្រួលដល់អង្គបោះឆ្នោត ក្រោមការដឹកនាំផ្ទាល់ដោយ ប្រធានគណបក្សខេត្ត និងតាមមតិដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា ដោយមិនប៉ះពាល់ដល់នីតិវិធី បទបញ្ជា និងច្បាប់បោះឆ្នោតឡើយ។

ក្នុងឱកាសជួបសំណេះសំណាល ឯកឧត្ដម ជា វ៉ាន់ដេត ក៏បានពាំនាំនូវការផ្តាំផ្ញើសួសុខទុក្ខ ប្រកបដោយសេចក្តីនឹករលឹកដ៏ជ្រាលជ្រៅបំផុតពីសំណាក់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ជាប្រធាន និងលោកអនុប្រធានព្រឹទ្ធសភា។ ជាមួយគ្នានោះឯកឧត្ដម ក៏បានពាំនាំនូវការផ្តាំផ្ញើសួសុខទុក្ខ ប្រកបដោយសេចក្តីនឹករលឹកដ៏ខ្ពង់ខ្ពស់បំផុតពីសំណាក់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជន ជូនដល់អ្នកចូលរួមក្នុងអង្គពិធីនាថ្ងៃនេះផងដែរ។

ឯកឧត្ដមបានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលការងារជាវិជ្ជមានរបស់ក្រុមប្រឹក្សាឃុំ-សង្កាត់ ដោយធានាបាននូវប្រសិទ្ធភាព ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ការពារបានសន្តិសុខ សណ្តាប់ធ្នាប់ និងបរិស្ថានល្អ ដោះស្រាយបាននូវបញ្ហាប្រឈមនានាទាន់ពេលវេលា និងធ្វើការអភិវឌ្ឍមូលដ្ឋានយ៉ាងល្អប្រសើរ និងសម្បូរបែប។
ឯកឧត្ដម ជា វ៉ាន់ដេត ក៏បានសំណូមពរមួយចំនួន ដល់អង្គបោះឆ្នោត សូមបន្តសហការរៀបចំគាំទ្រ ដល់ដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ និងត្រៀមឯកសារឲ្យបានគ្រប់គ្រាន់ និងចូលរួមបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ឲ្យបានគ្រប់ៗគ្នាជាមួយគ្នានោះ ត្រូវពង្រឹង ពង្រីកសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការការងារ ឲ្យបានល្អប្រសើរ ពិសេសត្រូវផ្តល់សេវាសាធារណៈ ជូនប្រជាជនប្រកបដោយគុណភាព តម្លាភាព និងប្រសិទ្ធភាព។

ឯកឧត្តម បណ្ឌិត ជា វ៉ាន់ដេត ក៏បានផ្តល់ជូនដល់គណបក្សស្រុកទាំង ៤ ដោយក្នុងមួយៗស្រុក ទទួលបាន៖ ម៉ូតូ ១គ្រឿង កុំព្យូទ័រមួយគ្រឿង និងម៉ាស៊ីនព្រីនធើមួយគ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហុីង ប៊ុនហៀង សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងលោកជំទាវ ៕

អត្ថបទដែលជាប់ទាក់ទង