លោក ស៊ីវ សុផល ហៅគ្រូបារមីមុនីឥសីខ្លា ចុះកិច្ចសន្យាបញ្ឈប់បង្ហោះវីដអូទស្សទាយ នៅលើបណ្តាញសង្គម

ភ្នំពេញ៖ ក្រសួងធម្មការនិងសាសនា តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនបានផ្សព្វផ្សាយកំណត់ហេតុនៃការចុះកិច្ចសន្យារបស់លោក ស៊ីវ សុផល ហៅលោកគ្រូបារមីមុនីឥសីខ្លា ចុះកិច្ចសន្យាជាមួយមន្ទីរធម្មការនិងសាសនាបញ្ឈប់បង្ហោះវីដអូពីការទស្សទាយរបស់ខ្លួននៅលើបណ្តាញសង្គម។
ក្រសួងធម្មការនិងសាសនាបានអំពាវនាវដល់អ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមបញ្ឈប់ការបង្ហោះវីដេអូចាស់ៗកន្លងទៅឬវីដេអូថ្មីៗ ពាក់ព័ន្ធនិងគ្រូបារមី គ្រូអូមអាមផ្សេង ប្រសិនបើមិនបញ្ឈប់ទេ សាមីខ្លួននឹងត្រូវប្រឈមមុខនឹងវិធានការតាមផ្លូវច្បាប់ជាធរមាន ៕
