**លោក ត្រាំ ប្រឈមមុខនឹងការរិះគន់ចំៗយ៉ាងក្ដៅគគុក ក្នុងកិច្ចប្រជុំបិទទ្វារមួយជាមួយសមាជិកបក្សសាធារណរដ្ឋដូចគ្នា ជុំវិញវិបត្តិសង្គ្រាមនៅអ៊ីរ៉ង់**គ្រោះរញ្ជួយដីកម្រិតធ្ងន់វាយប្រហារលើភាគខាងលិចវ៉េណេស៊ុយអេឡា បង្កឱ្យអគារជាច្រើនរងការខូចខាត ខណៈមានការព្រមានថាអាចនឹងមានមនុស្សស្លាប់និងរបួសជាច្រើននាក់**អ៊ុយក្រែន នឹងវាយប្រហារបង្ការទុកមុនលើរោងច្រកថាមពលទាំងឡាយណាដែលរុស្ស៉ីកំពុងប្រើប្រាស់ ផ្គត់ផ្គង់ដល់ការធ្វើសង្រ្គាមរបស់ខ្លួន**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅវត្តប្រាសាទតាមាន់សែនជ័យ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន**មេដឹកនាំបណ្តាប្រទេសអឺរ៉ុប បញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្ត ចំពោះភាពជាដៃគូលើវិស័យការពារជាតិកាន់តែរឹងមាំ នៅមុនកិច្ចប្រជុំកំពូលបក្សសម្ព័ន្ធយោធាណាតូ**តម្លៃប្រេងឆៅបន្តធ្លាក់ចុះ ខណៈកប៉ាល់ដឹកប្រេងដែលជាប់គាំង បានចាកចេញពីច្រកសមុទ្រ Hormuz**ពង្រឹងមិត្តភាពកម្ពុជា-ចិន តាមរយៈការច្នៃប្រឌិតវីដេអូខ្លី និងការសន្ទនារវាងអរិយធម៌**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងស្រុកវាលវែង ចំនួន២រូប ព្រមទាំងដាក់ចេញ «យុទ្ធសាស្ត្របៃតង» ប្រែក្លាយស្រុកនេះជាគោលដៅអភិវឌ្ឍន៍**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី លើកទឹកចិត្តប្រតិភូចលនាស្ត្រីខេត្តតាកែវ បន្តបម្រើប្រជាពលរដ្ឋដោយបេះដូងផ្សារភ្ជាប់ជាមួយសុខទុក្ខពលរដ្ឋ ឱ្យបានជាប់ជាប្រចាំ**រយៈពេលជាង៥ខែ ក្នុងឆ្នាំ២០២៦ តាមរយៈទិន្នន័យដែលទទួលបានពីក្រសួង-ស្ថាប័នថ្នាក់ជាតិ បង្ហាញឱ្យឃើញថាមន្រ្តីរាជការដែលមកបំពេញការងារមានចំនួន៩៥%**គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនខេត្តបាត់ដំបង បើកវគ្គបណ្ដុះបណ្ដាលស្ដីពីការងាររដ្ឋបាល និងការងារបេឡាមរណសង្រ្គោះជូនថ្នាក់ដឹកនាំក្រុមការងារនៃគណៈកម្មាធិការ អ.ន.ក ខេត្ត ក្រុង ស្រុក និងសាខាឃុំ សង្កាត់**ខែឧសភា អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ទទួលបណ្ដឹងជាង ៩០ ដោះស្រាយបានជាង ៧០បណ្ដឹង!**អភិបាលខេត្តកណ្ដាល អំពាវនាវដល់ប្រជាពលរដ្ឋ សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាជំងឺគ្រុនឈាម**រដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូចង់ដឹងឱ្យប្រាកដថា តើប្រធានាធិបតី ដូណាល់ ត្រាំ ពិតជាបានផ្លាស់ប្តូរជំហរចំពោះសង្គ្រាមនៅអ៊ុយក្រែនមែនឬយ៉ាងណា**សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តបន្ទាយមានជ័យ រៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការងាររដ្ឋបាល និងការងារបេឡាមរណៈសង្គ្រោះ**អភិបាលខេត្តកណ្ដាល ផ្ដាំផ្ញើសមាជិកក្រុមប្រឹក្សាក្រុង-ស្រុក ត្រូវក្ដាប់ឱ្យបានពីបញ្ហាចុះបញ្ជីដីធ្លី និងទំនាស់ដីធ្លីក្នុងមូលដ្ឋានរៀងៗខ្លួន ដើម្បីកាត់បន្ថយកង្វល់របស់ប្រជាពលរដ្ឋ**អភិបាលរាជធានីភ្នំពេញ ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​**ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាក្រសួងទី១១ បានបញ្ចប់ការធ្វើជំរឿនមន្ត្រីជាក់ស្តែងរួចរាល់**សម្ដេចធិបតី ណែនាំអាជ្ញាធររាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់បោសសម្អាតបទល្មើសគ្រឿងញៀន នៅតាមមូលដ្ឋាន

អភិបាលខេត្តពោធិ៍សាត់៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចឲ្យសាងសង់ទំនប់ទី២ ជាបន្ទាន់ ដើម្បីដោះស្រាយបញ្ហាខ្វះខាតទឹក

ភ្នំពេញ៖ ឯកឧត្ដម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានឱ្យដឹងថា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចឲ្យសាងសង់ទំនប់ទី២ ជាបន្ទាន់ ជាអាទិភាព ខណៈដែលគម្រោងទំនប់ផ្សេងៗទៀត បាននឹងកំពុងដំណើរការ និងកំពុងសាងសង់ជាបន្តបន្ទាប់ ដើម្បីដោះស្រាយបញ្ហាខ្វះខាតទឹក។

ឯកឧត្ដម ខូយ រីដា បានលើកឡើងបែបនេះ នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត ក្នុងឱកាសដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ប្រចាំខែមករា និងលើកទិសដៅអនុវត្តបន្ត នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤នេះ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត ស្ថាប័នតុលាការ ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ អភិបាលស្រុកក្រុង ក្រុមប្រឹក្សាឃុំសង្កាត់ និងមេប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៤៩ ប្រមាណជាង២០០នាក់។

ឯកឧត្ដម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានថ្លែងនូវការកោតសរសើរ ដល់មន្ទីរជំនាញ និងរដ្ឋបាលស្រុកក្រុង ដែលបានខិតខំប្រឹងប្រែង ក្នុងការចុះជួយអន្តាគមន៍ ពាក់ព័ន្ធទៅនឹងការចែកចាយទឹក សម្រាប់ស្រូវរដូវប្រាំងជូនប្រជាកសិករ ទោះជាមិនបាន១០០%ក៏ដោយ ក៏យើងបានអស់ពីលទ្ធភាព និងបានរួចផុតពីការខូចខាតបានមួយចំណែកធំ។ តែទោះជាយ៉ាងនេះ ទាំងមន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋាន ត្រូវតែបន្តត្រួតពិនិត្យ តាមដានឱ្យបានជាប់ជាប្រចាំ មិនត្រូវធ្វេសប្រហែសនោះឡើយ នេះដោយសារតែឆ្នាំនេះ ការធ្វើស្រែប្រាំងរបស់ប្រជាកសិករ បានអនុវត្តលើសផែនការកំណត់ ជាមួយនឹងតម្លៃស្រូវខ្ពស់ផងដែរ។

ឯកឧត្ដម ​បានដាក់ចេញនូវផែនការយ៉ាងម៉ឺងម៉ាត់ ទៅដល់មន្ទីរ អង្គភាពជុំវិញខេត្ត រដ្ឋបាលស្រុក ក្រុង ឃុំ សង្កាត់ ជាពិសេសកងកម្លាំងប្រ ដាប់អាវុធទាំង៣ ត្រូវសហការចូលរួមបង្កាបង្ក្រាប នូវរាល់បទល្មើសគ្រប់ប្រភេទ ឱ្យបានដូចភ្លៀងរលឹម ក្នុងការអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីផ្តល់នូវភាពសុខសាន្តជូនប្រជាពលរដ្ឋ ដែលកន្លងមកនេះពិនិត្យឃើញថា នៅមានករណីជួញដូរ ប្រើប្រាស់គ្រឿងញៀន បញ្ហាគ្រោះថ្នាក់ចរាចរណ៍ តែងតែកើតមានជាបន្តបន្ទាប់ បណ្តាលឱ្យបាត់បង់អាយុជីវិតមនុស្ស និងខូចខាតទ្រព្យសម្បត្តិ ដោយសារការមិនគោរពច្បាប់ចរាចរណ៍។

ចំពោះបញ្ហាសណ្តាប់សាធារណៈ ឯកឧត្ដម ខូយ រីដា បានឱ្យគ្រប់សមត្ថកិច្ចពាក់ព័ន្ធ ត្រូវចាត់នូវវិធានការឱ្យបានល្អ តាមតំបន់ប្រជុំជន ព្រោះថាប្រមុខរាជរដ្ឋាភិបាល​កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងឯកឧត្ដម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ ឯកឧត្ដមបានខិតខំកៀងគរអ្នកវិនិយោគ ដើម្បីឱ្យខេត្តពោធិ៍សាត់យើង ក្លាយជាប៉ូលសេដ្ឋកិច្ចទី៤ ដែលធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋ កាន់តែប្រសើរឡើងជាក់ជាមិនខាន និងសូមឱ្យគ្រប់មន្ទីរ អង្គភាព រដ្ឋបាលស្រុក ក្រុង ឃុំ សង្កាត់ ចូលរួមសម្អាតបរិស្ថានឱ្យកាន់តែមានភាពទាក់ទាញ ស្របតាមការវាយតម្លៃ របស់គណៈកម្មការខេត្ត ក្នុងការប្រឡងប្រណាំង ដើម្បីទទួលបានរង្វាន់ សម្រាប់ស្រុក ​ក្រុង ឃុំ សង្កាត់ ដែលលេចធ្លោ។

ឯកឧត្ដមប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត សូមឱ្យគ្រប់គណៈបញ្ជាការឯកភាព រដ្ឋបាលស្រុក ក្រុង ឃុំ សង្កាត់ ត្រូវតាមដានអំពីសកម្មភាព បាតុភាពកើតនៅនឹងកន្លែង ព្រមទាំងឆ្លើយតបធ្វើការដោះស្រាយ បញ្ហាប្រឈម ក៏ដូចជាសំណូមពរជជូនប្រជាពលរដ្ឋ ឱ្យបានទាន់ពេលវេលា។ ជាមួយគ្នានោះត្រូវទប់ស្កាត់ និងបង្ក្រាបឱ្យបាន ការរុកទន្ទ្រានដីព្រៃ បទល្មើសជលផល គ្រឿងញៀន។ល។… ដោយឡែកឆ្នោតឡូតូ សូមឱ្យសមត្ថកិច្ចជំនាញ ចុះពិនិត្យឡើងវិញ អំពីអាជ្ញាប័ណ្ណដែលមាន។ បន្តការខិតខំលើកកម្ពស់ការផ្តល់សេវាសាធារណៈឱ្យបានល្អ និងត្រូវខិតខំអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួន ឱ្យកាន់តែមានប្រសិទ្ធភាព និងភាពជឿជាក់ ពីសំណាក់មហាជន ប្រជាជន និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់៕

អត្ថបទដែលជាប់ទាក់ទង