**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស

ឯកឧត្តម នាក់ សើគីរីន ដឹកនាំប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំ ឧត្តមមន្ត្រីច្បាប់អាស៊ាន លើកទី២២ តាមប្រព័ន្ធវីដេអូ

ភ្នំពេញ៖ នាថ្ងៃទី២៣-២៤ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម នាក់ សើគីរីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានដឹកនាំប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំឧត្តមមន្ត្រីច្បាប់អាស៊ាន លើកទី២២ (22nd ASLOM)។

កិច្ចប្រជុំនេះមានការចូលរួមដោយប្រតិភូកម្ពុជា រួមមាន ឯកឧត្តម ឃ្លោក ដារ៉ា ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការអន្តរជាតិ និងអភិវឌ្ឍន៍វិស័យយុត្តិធម៌ តំណាងតុលាការកំពូលនៃព្រះរាជាណាចក្រកម្ពុជា តំណាងក្រសួងពាណិជ្ជកម្ម តំណាងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា តំណាងគណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា លោក អ៊ុង រដ្ឋសូរិន ប្រធាននាយកដ្ឋានកិច្ចការច្បាប់ និងកិច្ចសហប្រតិបត្តិការអាស៊ាន និងមន្ត្រីទទួលបន្ទុកនៃក្រសួងយុត្តិធម៌។ កិច្ចប្រជុំបានពិភាក្សា អនុម័ត និងផ្តល់របាយការណ៍វឌ្ឍនភាពលើរបៀបវារៈដូចខាងក្រោម៖
១-អាជ្ញាធរព័ត៌មានច្បាប់អាស៊ាន (“ALIA”)
២-របាយការណ៍ស្តីអំពីការផ្លាស់ប្តូរទស្សនកិច្ចសិក្សារបស់មន្ត្រីច្បាប់អាស៊ាន
៣-កម្មវិធីមន្ត្រីច្បាប់អាស៊ាន (“AGLOP”)
៤-របាយការណ៍ស្តីអំពីវេទិកាច្បាប់អាស៊ាន
៥-សៀវភៅស្តីពីមុខងារ និងតួនាទីរបស់ស្ថាប័នច្បាប់នៃប្រទេសសមាជិកអាស៊ាន
៦-សេរីភាវូបនីយកម្មនៃវិជ្ជាជីវៈច្បាប់នៅក្នុងបណ្តាប្រទេសសមាជិកអាស៊ាន
៧-កិច្ចសហប្រតិបត្តិការវិស័យតុលាការរបស់ប្រទេសសមាជិកអាស៊ាន (ក្រុមប្រឹក្សាប្រធានតុលាការកំពូលអាស៊ាន – CACJ)
៨-ការសម្របសម្រួលជាមួយសមាគមច្បាប់អាស៊ាន (“ALA”)
៩-ការពង្រឹងការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យរដ្ឋប្បវេណី និងពាណិជ្ជកម្មក្នុងចំណោមប្រទេសសមាជិកអាស៊ាន
១០-ការវិវឌ្ឍន៍ក្នុងការពិនិត្យលើបែបបទសម្រាប់សុខដុមនីយកម្មនៃច្បាប់ពាណិជ្ជកម្មអាស៊ាន
១១-ការអភិវឌ្ឍសន្ធិសញ្ញាអាស៊ានស្តីពីបត្យាប័ន
១២-ឯកសារទស្សនាទានរបស់ម៉ាឡេស៊ីស្តីពី ការផ្ទេរទណ្ឌិតជាអន្តរជាតិរបស់អាស៊ាន និងសំណើរបស់ប្រទេសហ្វីលីពីនស្តីពី អនុសញ្ញាអាស៊ានស្តីពីការផ្ទេរទណ្ឌិត (“ACTSP”)
១៣-របាយការណ៍សន្និសីទអាស៊ានលើកទី៤ ស្តីអំពីការបង្ការបទល្មើស និងយុត្តិធម៌ព្រហ្មទណ្ឌ (“ACCPCJ”)
១៤-សន្និសីទសម្របសម្រួលលើកទី១៥ សម្រាប់សហគមន៍នយោបាយ-សន្តិសុខអាស៊ាន
(“15th ASCCO”)
១៥-ការសម្របសម្រួល ASLOM ជាមួយស្ថាប័នវិស័យផ្សេងទៀតរបស់អាស៊ាន និងការងារ ASLOM ក្នុងអំឡុងពេលសម័យប្រជុំអន្តរកាល
១៦-បណ្ឌិត្យសភាច្បាប់អាស៊ាន
១៧-ផែនការការងារអាស៊ាន-ជប៉ុន ស្តីពីច្បាប់ និងយុត្តិធម៌ ៕

អត្ថបទដែលជាប់ទាក់ទង