វៀតណាមបញ្ជូនពលករ ១៥៥,០០០នាក់ទៅបរទេសក្នុងឆ្នាំ២០២៣

ហាណូយ៖ ចំនួនពលករវៀតណាមដែលត្រូវបានបញ្ជូនទៅធ្វើការនៅក្រៅប្រទេសក្រោមកិច្ចសន្យាបានឈានដល់កម្រិតកំពូលជាមួយនឹងមនុស្ស ១៥៥,០០០នាក់កាលពីឆ្នាំមុន ពោលគឺកើនឡើង ២៩ភាគរយ បើធៀបនឹងផែនការឆ្នាំ និងកើនឡើង ៨,៥៥ភាគរយ បើធៀបនឹងឆ្នាំ២០២២។ ទីភ្នាក់ងាររាយការណ៍កាលពីថ្ងៃពុធដោយដកស្រង់ពីក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច។
របាយការណ៍បានបន្តថា បច្ចុប្បន្នមានពលករវៀតណាមប្រមាណ ៦៥ម៉ឺននាក់នៅក្នុងប្រទេស និងដែនដីចំនួន៤០ ក្នុងពិភពលោក។
យោងតាមក្រសួងបានឱ្យដឹងថា ពលករវៀតណាមផ្ញើប្រាក់ទៅផ្ទះប្រហែល ៣.៥-៤ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ ដែលរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេស ខណៈពេលដែលជួយគ្រួសាររបស់ពួកគេឱ្យមានជីវិតកាន់តែប្រសើរឡើង។
ក្រសួងបានកំណត់ទិសដៅបញ្ជូនពលករវៀតណាមចំនួន ១២៥,០០០នាក់ទៅធ្វើការនៅបរទេសក្រោមកិច្ចសន្យានៅឆ្នាំ២០២៤។
ប្រភព៖ Xinhua Net
ប្រែសម្រួលដោយ៖ ឡាយ លីហួ
