**បង់ក្លាដែសចេញបញ្ជាការដាក់ពង្រាយកងទ័ព នៅក្នុងរដ្ឋធានី Dhaka និងទីក្រុង ៥ផ្សេងទៀត ស្របពេលដែលអាជ្ញាធរបានបង្កើនការធានាសន្តិសុខ មុនគម្រប់ខួបនៃការបង្កើតបក្ស Awami League**លីបង់កំពុងឈានទៅជុំថ្មីនៃកិច្ចចរចាជាមួយអ៉ីស្រាអែល**កម្ពុជា-អ៊ីស្រាអែល ឯកភាពបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើន**ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញសម្ពោធបណ្ណាល័យមរតកក្រមង៉ុយ ចំនួន២ទីតាំង ក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ**កុងហ្គោប្រកាសថា ចំនួនករណីជំងឺអេបូឡាបានបន្តកើនឡើងដល់១០៤៨នាក់ ក្នុងនោះ​មានអ្នកស្លាប់២៦៧នាក់**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ នាំយកសាររំលែកទុក្ខរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រគល់ជូនក្រុមគ្រួសារសពឧបាសិក លី ផលគុន ដែលត្រូវជាឪពុកក្មេង ឯកឧត្តម សុខ សុមនា**មេដឹកនាំកូរ៉េខាងជើង៖ ការអនុវត្តឋានៈជារដ្ឋនុយក្លេអ៊ែរនៃគឺជាមធ្យោបាយតែមួយគត់ ដើម្បីដោះស្រាយស្ថានការណ៍សន្តិសុខសកលដ៏ស្មុគស្មាញ និងមិនអាចព្យាករបាន**UN សម្តែងការសោកស្ដាយ ចំពោះផែនការរបស់អាមេរិក ក្នុងការដកមូលនិធិ សម្រាប់ដោះស្រាយបញ្ហាមេរោគអេដស៍/ជំងឺអេដស៍ សម្រាប់ប្រទេសអាហ្វ្រិកខាងត្បូង**​លោក Ding Xuexiang អញ្ជើញ​​ជា​អធិបតី​ក្នុង​ពិធីបើក​​ពិព័រណ៍ខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិលើកទី៤ ព្រម​និង​ថ្លែង​សុន្ទរកថាគន្លឹះ​**លោកស្រី តៅ សុខម៉ារ៉ា ដឹកនាំកិច្ចប្រជុំពិភាក្សានិងសិក្សាស្វែងយល់ការបញ្ជ្រាបយេនឌ័រ និងការលើកកម្ពស់តួនាទីភារកិច្ចស្រ្តី ក្នុងភាពជាអ្នកដឹកនាំនៅរដ្ឋបាលខេត្តត្បូងឃ្មុំ**ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចុះពិនិត្យស្ថានភាពរស់នៅ និងអាជីវកម្មប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តបន្ទាយមានជ័យ**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅភូមិព្រៃចាន់ ទីតាំងរងការវាយប្រហារ រាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ**ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តរតនគិរី , លោក ម៉ឹង ស៊ីនាថ ជំនួសលោក មួង ប៉ាង**សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយសៀវភៅ ស្តីពី «២៥ឆ្នាំ នៃសមាគមសមាជិកសភាកម្ពុជា ដើម្បីប្រជារាស្ត្រ​ និងការអភិវឌ្ឍ»**ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយឧបត្ថម្ភដល់គ្រួសារសមាជិក០២នាក់ ដែលមានប្រពន្ធទើបសម្រាលកូន!**ស្នងការរាជធានីភ្នំពេញ បង្ហាញមុខជនសង្ស័យ ២៤នាក់ ពាក់ព័ន្ធករណីប្រព្រឹត្តបទល្មើស ៤ករណីផ្សេងគ្នា**គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ប្រគល់ភារកិច្ចជូនគណៈកម្មការទី៩ ពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពី ផ្លូវថ្នល់**នគរបាលស្រុកស្វាយចេក ឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ជាបន្តបន្ទាប់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលសម្រេចបន្តផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ លើផលិតផលស៊ីម៉ងត៍ក្នុងស្រុកសម្រាប់រយៈពេល ២ ឆ្នាំទៀត**បារាំង៖ រលកកម្ដៅខ្លាំងបណ្ដាលឱ្យមនុស្សយ៉ាងហោច ១៨នាក់បានស្លាប់

វគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពីទេសន្តរប្រវេសន៍ការងារដោយសុវត្តិភាព

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៩ខែមករា ឆ្នាំ២០២៤ នៅសាប្រជុំធំ សាលាខេត្តបន្ទាយមានជ័យ បានបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីទេសន្តរប្រវេសន៍ការងារដោយសុវត្តិភាព ដែលរៀបចំដោយ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ  និងអង្គការ IOM ក្រោមអធិបតីភាព លោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យ លោក កឹម ចំរើន អគ្គនាយករងការងារនៃក្រសួងការងារនិងបណ្ដុះបណ្ដាញវិជ្ជាជីវៈ  លោកស្រី កៅ សុគន្ធផារ៉ាឌី មន្ត្រីគម្រោងថ្នាក់ជាតិ របស់អង្គការ IOM ។ ដោយមានការអញ្ជើញចូលរួមពី តំណាង ឃុំនីមួយៗ ៣០ឃុំ តំណាងពីស្រុកចំនួន3 គឺ មង្គលបុរី, ព្រះនេត្រព្រះ និងស្វាយចេក)  មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តបន្ទាយមានជ័យ អង្គការតំណាងពលករ និង នគរបាលប៉ុស្តិ៍ សរុបប្រមាណ១០០ នាក់។

លោកស្រី កៅ សុគន្ធផារ៉ាឌី មន្ត្រីគម្រោងថ្នាក់ជាតិ របស់អង្គការ IOM បានមានប្រសាសន៍ថា៖ អង្គការ IOM ក្រោមកម្មវិធីកាត់បន្ថយភាពក្រីក្រ តាមរយៈការ ធ្វើទេសន្តរប្រវេសន៍ដោយសុវត្ថិភាព ការអភិវឌ្ឍជំនាញ និងការលើកកម្ពស់សេវារកការងារឱ្យធ្វើនៅក្នុងប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងថៃPROMISE) ដែលបានសហការជាមួយ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំវគ្គបណ្តុះបណ្តាលនេះឡើង។

វគ្គបណ្តុះបណ្តាលត្រូវបានរៀបចំនៅសាលាខេត្តបន្ទាយមានជ័យចំនួន២វគ្គ៖ គឺរៀបចំនៅថ្ងៃទី៩ និងទី១០ និង មួយវគ្គទៀតរៀបចំនៅថ្ងៃទី១១ និងទី១២ ខែមករា ២០២៤ ដែលមានសមាសភាពចូលរួមចំនួន ២១០នាក់ អញ្ជើញមកពី៖ មន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ រដ្ឋបាលខេត្ត សាលាស្រុក មេឃុំ ក្រុមប្រឹក្សាឃុំ និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ចំនួន៦៧ឃុំ និង អង្គការសង្គមស៊ីវិលដែលធ្វើការងារពាក់ព័ន្ធ។

លោក កឹម ចំរើន អគ្គនាយករងការងារនៃក្រសួងការងារនិងបណ្ដុះបណ្ដាញវិជ្ជាជីវៈ បានលើកឡើងថា៖ វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងកសាងសមត្ថភាពអំពីទេសន្តរប្រវេសន៍ដោយសុវត្ថិភាពសម្រាប់ក្រុមប្រឹក្សាឃុំ-សង្កាត់  អ្នកទទួលបន្ទុកកិច្ចការនារី និងកុមារ និងនាយប៉ុស្តិ៍នគរបាលឃុំ) ដែលជាតួអង្គសំខាន់ក្នុងការរៀបចំផែនការអភិវឌ្ឍន៍ឃុំ-សង្កាត់ និងលើកកម្ពស់ការយល់ដឹងអំពីទេសន្តរប្រវេសន៍ដោយសុវត្ថិភាព នៅថ្នាក់មូលដ្ឋាន និងគោលនយោបាយ បទប្បញ្ញត្តិ និង ក្របខ័ណ្ឌពាក់ដោយព័ន្ធ។ ដើម្បីចែករំលែកបទពិសោធ ចំណេះដឹង និងលើកទឹកចិត្តដល់ពួកគាត់ ក្នុងការធ្វើសមាហរណកម្មអំពីទេសន្តរប្រវេសន៍ សុវត្ថិភាព ទៅក្នុងផែនការអភិវឌ្ឍន៍ឃុំ-សង្កាត់ ។ ផ្តល់មេរៀន និងបទពិសោធន៍ ដែលអាចជួយពន្យល់ និងណែនាំបង្ហាញប្រាប់អំពីការ យល់ច្រឡំ និងការសម្រេចចិត្តខុសក្នុងការចេញដំណើរទៅរកការងារធ្វើនៅបរទេសដោយពុំ បានឯកសារគ្រប់គ្រាន់។ល។

ថ្លែងនាឱកាសបើកវគ្គនោះដែរ លោក យឹម សំណាង អភិបាលរងខេត្ត មានប្រសាស្រ្តថា៖ពលរដ្ឋខ្មែរ ដែលមានបំណងចេញទៅរកការងារធ្វើនៅបរទេស នៅមុនពេលសម្រេចចិត្ត ឬពេលសម្រេចចិត្តចេញទៅក្រៅប្រទេស ឬ ទីឆ្ងាយ ត្រូវតែទទួលបានការយល់ដឹងឱ្យបានត្រឹមត្រូវជាមុន ពីលក្ខខណ្ឌធ្វើដំណើរ លក្ខខណ្ឌនៃការរស់នៅ លក្ខខណ្ឌសម្រាប់ធ្វើការ លក្ខខណ្ឌសម្រាប់ការថែទាំសុខភាព ការដោះស្រាយបញ្ហានៅពេលជួបប្រទះនូវបញ្ហានីមួយៗ រួមទាំងការថែទាំ និងប្រើប្រាស់ប្រាក់ចំណូលនិងការវិលត្រឡប់មកស្រុកទេសវិញផងដែរ។ ដើម្បីចៀសវាងការធ្វើចំណាកស្រុកដោយខុសច្បាប់ តាមរយៈមេខ្យល់ ឬលួចឆ្លងដែនតាមច្រករបៀងផ្សេងៗ ដែលអាចជួបហានីភ័យខ្ពស់ ។ តែបើយើងទៅដោយស្របច្បាប់ អាចទទួលបានការងារសមរម្យ រក្សាបានសុខភាព ទទួលបាននូវចំណូលត្រឹមត្រូវ ទទួលបានជំនាញដែលអាច  យកមកប្រើប្រាស់ ទៅថ្ងៃអនាគត និងអាចធ្វើសមាហរណកម្មទៅក្នុងសង្គមជាតិបានកាន់តែល្អប្រទេល្អប្រសើរ។

ជាទីបញ្ចប់គណៈអធិបតីក៏បានផ្តាផ្ញើដល់សិក្ខាកាមទាំងអស់ត្រូវយកចិត្តទុកដាក់ស្តាប់ កត់ត្រា នៅចំណុចសំខាន់ៗដែលគ្រូឧទ្ទេសបានណែនាំ ចែករំលែកបទពិសោធ និងខ្លឹមសារមេរៀន ត្រង់ន្លែងណាមិនយល់ត្រូវសួរ ដើម្បីយកចំណេះដឹងទាំងនេះទៅផ្សព្វផ្សាយឲ្យបានត្រិមត្រូវនិងក្លាយទៅជាគ្រូបង្គោលដ៏មានសមត្ថភាព និងមានប្រសិទ្ធិភាព ក្នុងការជួយ ផ្តល់ការយល់ដឹងដ៏ត្រឹមត្រូវអំពីទេសន្តរប្រវេសន៍ការងារ (ការចំណាកស្រុក) ដោយសុវត្ថិភាព ដើម្បីឱ្យទទួលបានផលជាផ្លែផ្កាដ៏ល្អ ៕

អត្ថបទដែលជាប់ទាក់ទង