**សម្តេចតេជោ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តសៀមរាប និងឧត្តរមានជ័យ**អនុរដ្ឋមន្ត្រីការបរទេសអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា**កម្ពុជា-វៀតណាម ឯកភាពបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម

ពិធីបុណ្យប្រគេនប្រកាសនីយបត្រតែងតាំង និងស្រោចស្រពសុគន្ធវារី ព្រះខេមញ្ញាណ រ៉េន ស៊ីណាត ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះលេខាធិកាអនុគណស្រុកថ្មពួក និងជាព្រះចៅអធិការវត្តគិរីរុក្ខារាមថ្មរមៀល

ភ្នំពេញ៖ នាថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ សិទ្ធ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនារដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួង មហាផ្ទៃបានអញ្ជើញជាអធិបតីភាព ក្នុងពិធីបុណ្យចម្រើនវឌ្ឍនមង្គល ប្រគេនប្រកាសសនីយបត្រតែងតាំង និងស្រោចស្រពសុគន្ធវារីព្រះខេមញ្ញាណ រ៉េន ស៊ីណាត ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះលេខាធិការអនុគណស្រុកថ្មពួកនិងជាព្រះចៅអធិការវត្តគិរីរុក្ខារាម ថ្មរមៀល ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
បន្ទាប់ពីការប្រកាសនិងប្រគេនប្រកាសនីយបត្រតែងតាំងព្រះអង្គ រ៉េន ស៊ីណាត រួចមក ។

ព្រះឧត្តមសិលញាណ ធុល សុធា ព្រះមេគណខេត្ត និងលោកឧត្តមសេនីយ៍ទោសិទ្ធ ឡោះ ស្នងការនគរបាលខេត្តបានមានសង្ឃដីកា និងប្រសាសន៍ថា៖ ស្ថិតនៅក្នុងបរិយាកាសប្រកបដោយសេចក្ដីជ្រះថ្លា ក្រោមម្លប់នៃសុខសន្តិភាព និងភាពសុខដុមរមនានៃសាសនា និងជាបរិយាកាសដ៏កម្រពោលគឺអំឡុងទសវត្សរ៍ទី៩០ ប៉ុន្តែប្រទេសកម្ពុជាយើងដូចជានៅទីនេះផ្ទាល់នៅមានសង្គ្រាមរ៉ាំរ៉ៃអូសបន្លាយពេលអស់រយៈពេលយ៉ាងយូរ ថ្វីដ្បិតតែយើងមានការបោះឆ្នោតដែលរៀបចំឡើងដោយអ៊ុនតាក់តាំងពីឆ្នាំ១៩៩៣ ក៏សង្គ្រាមនៅពុំទាន់បានបញ្ចប់ទាំងស្រុងនៅឡើយ ។ ទើបតែមកដល់ឆ្នាំ១៩៩៨ កម្មវិធីនយោបាយឈ្នះឈ្នះរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បាននាំមកនូវ ការបង្រួបបង្រួមជាតិ ឯកភាពជាតិនិងមានសុខសន្តិភាពពេញលេញទូទាំងផ្ទៃប្រទេស។ កត្តាសុខសន្តិភាពនេះហើយបានផ្តល់ឱកាសឲ្យប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យជាពិសេសវិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋមានការរីកចម្រើនយ៉ាងខ្លាំងនេះគឺដោយសារតែមានការជឿជាក់ រាជរដ្ឋាភិបាលមានគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវធ្វើឲ្យ បងប្អូនពុទ្ធបរិស័ទជិតឆ្ងាយសប្បាយរីករាយរួបរួមគ្នាជាកម្លាំងមហាសាមគ្គីនិងសង្គមជាតិទាំងមូលចូលរួមជាមួយរាជរដ្ឋាភិបាល កសាងប្រទេសបោះជំហានអភិវឌ្ឍឈានឡើងរីកចម្រើនជាលំដាប់ឥតឈប់បន្ថែម ។

លោកឧត្តមសេនីយ៍ទោ សិទ្ធ ឡោះក៏បានកោតសរសើរដោយស្មោះនិងវាយតម្លៃខ្ពស់ចំពោះស្មារតីនិងការយកចិត្តទុកដាក់នូវវិស័យព្រះពុទ្ធសាសនាក៏ដូចជាការគាំទ្រឧបត្ថម្ភជាថវិកាសម្ភារៈកសាងនូវសមិទ្ធផលនានាក្នុងវត្ត មានសប្បុរសជនមកពីទីជិតឆ្ងាយព្រមទាំង ព្រះតេជគុណគ្រប់ព្រះអង្គ តាមរយៈពុទ្ធបរិស័គ្រប់លំដាប់ថ្នាក់ជាពិសេសឯកឧត្តមនាយឧត្តមសេនីយ៍កែគឹមយ៉ាន ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ និងលោកជំទាវអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ ម៉ៅ មាល័យ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួង ផ្ទៃនិងលោកជំទាវកែ សួនសុភី លោក កែវ សួនសុភាពអភិបាលរងនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងលោកជំទាវព្រំ រដ្ឋា ដែលបានលះបង់នូវទ្រព្យធនផ្ទាល់ខ្លួនទុកជាសម្បត្តិមនុស្សជាតិ និងការរក្សាបាននូវប្រពៃណីទំនៀមទម្លាប់សាសនា ដ៏ល្អផូរផង់ដែលដូនតាបានរក្សាទុក ដ៏យូរលង់ណាស់មកហើយដើម្បីជាគំរូដ៏ប្រពៃឯកសារសម្រាប់កូនចៅជំនាន់ក្រោយគោរពប្រតិបត្តិតទៅ ។

បន្ទាប់មកគណៈអធិបតីក៏បានចែកជូនអំណោយរបស់អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី្រសួងមហាផ្ទៃនិងលោកជំទាវជូនដល់ប្រជាពលរដ្ឋចំនួន៥០គ្រួសារក្នុង០១ញរួសារទទួលបានអង្ករ២៥គ.ក្រ មី០១កេស.ត្រីខ០១យួរ ។សិស្សានុស្សចំនួន៥០នាក់ម្នាក់ទទួលបានសៀវភៅ០៥ក្បាល,ប៊ិច០២ដើម,ដៃខ្មៅ០២ដើម,ជ័រលុប០២និងថវិកា០៥ពាន់រៀល ។លោកគ្រូ អ្នកគ្រូ ០៨នាក់ ម្នាក់ទទួលបានសឆារុង០១និងថវិកាមួយចំនួនផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង