**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងស្រុកវាលវែង ចំនួន២រូប ព្រមទាំងដាក់ចេញ «យុទ្ធសាស្ត្របៃតង» ប្រែក្លាយស្រុកនេះជាគោលដៅអភិវឌ្ឍន៍**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី លើកទឹកចិត្តប្រតិភូចលនាស្ត្រីខេត្តតាកែវ បន្តបម្រើប្រជាពលរដ្ឋដោយបេះដូងផ្សារភ្ជាប់ជាមួយសុខទុក្ខពលរដ្ឋ ឱ្យបានជាប់ជាប្រចាំ**រយៈពេលជាង៥ខែ ក្នុងឆ្នាំ២០២៦ តាមរយៈទិន្នន័យដែលទទួលបានពីក្រសួង-ស្ថាប័នថ្នាក់ជាតិ បង្ហាញឱ្យឃើញថាមន្រ្តីរាជការដែលមកបំពេញការងារមានចំនួន៩៥%**គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនខេត្តបាត់ដំបង បើកវគ្គបណ្ដុះបណ្ដាលស្ដីពីការងាររដ្ឋបាល និងការងារបេឡាមរណសង្រ្គោះជូនថ្នាក់ដឹកនាំក្រុមការងារនៃគណៈកម្មាធិការ អ.ន.ក ខេត្ត ក្រុង ស្រុក និងសាខាឃុំ សង្កាត់**ខែឧសភា អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ទទួលបណ្ដឹងជាង ៩០ ដោះស្រាយបានជាង ៧០បណ្ដឹង!**អភិបាលខេត្តកណ្ដាល អំពាវនាវដល់ប្រជាពលរដ្ឋ សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាជំងឺគ្រុនឈាម**រដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូចង់ដឹងឱ្យប្រាកដថា តើប្រធានាធិបតី ដូណាល់ ត្រាំ ពិតជាបានផ្លាស់ប្តូរជំហរចំពោះសង្គ្រាមនៅអ៊ុយក្រែនមែនឬយ៉ាងណា**សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តបន្ទាយមានជ័យ រៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការងាររដ្ឋបាល និងការងារបេឡាមរណៈសង្គ្រោះ**អភិបាលខេត្តកណ្ដាល ផ្ដាំផ្ញើសមាជិកក្រុមប្រឹក្សាក្រុង-ស្រុក ត្រូវក្ដាប់ឱ្យបានពីបញ្ហាចុះបញ្ជីដីធ្លី និងទំនាស់ដីធ្លីក្នុងមូលដ្ឋានរៀងៗខ្លួន ដើម្បីកាត់បន្ថយកង្វល់របស់ប្រជាពលរដ្ឋ**អភិបាលរាជធានីភ្នំពេញ ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​**ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាក្រសួងទី១១ បានបញ្ចប់ការធ្វើជំរឿនមន្ត្រីជាក់ស្តែងរួចរាល់**សម្ដេចធិបតី ណែនាំអាជ្ញាធររាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់បោសសម្អាតបទល្មើសគ្រឿងញៀន នៅតាមមូលដ្ឋាន**ទស្សនកិច្ចមិត្តភាពផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នៅចិន សបញ្ជាក់អំពីការប្តេជ្ញាចិត្តឥតងាកររបស់ប្រទេសទាំងពីរ ក្នុងការបន្តរឹតចំណង និងលើកកម្ពស់មិត្តភាពដែកថែប**ពិធីអបអរសាទរខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៥ ទិវាប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦**កម្ពុជា-អ៊ីស្រាអែល ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងពិភាក្សាពន្លឿនការអនុវត្តកិច្ចព្រមព្រៀងបញ្ជូនពលករប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព**ឧបនាយករដ្ឋមន្ត្រី ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ**អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ៤នាក់ ទៅតុលាការពាក់ព័ន្ធ ៤ករណីផ្សេងគ្នា!**រុស្ស៉ីចោទប្រកាន់អាមេរិកថាមិនបានអនុវត្តតាមការយោគយល់គ្នារវាងលោក ពូទីន និងលោក ដូណាល់ ត្រាំ នៅឯកិច្ចប្រជុំកំពូលក្នុងរដ្ឋ Alaska កាលពីខែសីហា ឆ្នាំ២០២៥នោះទេ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូកម្ពុជា បន្តពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម ជាមួយក្រុមការងារបច្ចេកទេសវៀតណាម**រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដុតកម្ទេចសារធាតុញៀនជិត ១២គីឡូក្រាម

បណ្ឌិត ឆាយ សុផល បង្ហាញស្នាដៃថ្មីមានចំណងថា «នាយករដ្ឋមន្រ្តី ៣៧រូប នៃកម្ពុជា, របត់នយោបាយ និងសង្គម ក្នុងភ្លើងសង្រ្គាម និងសន្តិភាព»

ភ្នំពេញ៖ លោកបណ្ឌិត ឆាយ សុផល បច្ចុប្បន្នជារដ្ឋលេខាធិការក្រសួងព័ត៌មាន នៅសប្តាហ៍នេះបានចេញសៀវភៅជាស្នាដៃថ្មីរបស់លោក មានចំណងជើងថា «នាយករដ្ឋមន្រ្តី ៣៧រូប នៃកម្ពុជា, របត់នយោបាយ និងសង្គម ក្នុងភ្លើងសង្រ្គាម និងសន្តិភាព» ដោយសៀវភៅនេះបានបង្ហាញពីជីវប្រវត្តិនាយករដ្ឋមន្រ្តី ខ្មែរ ចំនួន៣៧អង្គ/រូប និងរបត់នយោបាយ សេដ្ឋកិច្ច និងសង្គមក្នុងដំណាក់កាលនីមួយៗ ដែលប្រទេសបានធ្លាក់ចូលក្នុងភ្នក់ភ្លើងសង្រ្គាមបង្ហូរឈាមគ្នារហូតប្រទេសទទួលបានសន្តិភាពពេញលេញ។

បើតាមអ្នកនិពន្ធ បានឱ្យដឹងថា ចាប់តាំងពីឆ្នាំ១៩៤៥ជាឆ្នាំ ដែលពិភពលោកបានបញ្ចប់សង្រ្គាមលោកលើកទី២ រហូតមកដល់បច្ចុប្បន្ន គឺប្រទេសកម្ពុជាមាននាយករដ្ឋមន្រ្តីខ្មែរ ចំនួន ៣៧អង្គ/ រូបក្នុងនោះសែរាជវង្សមានចំនួន ៨អង្គ (សែនរោត្តម ចំនួន៣អង្គ និងសែ ស៊ីសុវត្ថិ ចំនួន៥អង្គ) ហើយសែរាស្រ្តមានចំនួន ២៩រូប។

លោកបណ្ឌិត ឆាយ សុផល បានបញ្ជាក់ថា នៅក្នុងចំណោមនាយករដ្ឋមន្រ្តីខ្មែរទាំង ៣៧អង្គ/រូប គឺភាគច្រើនបានកាន់ តំណែង ប៉ុន្តែគ្មានអំណាច និងឥទ្ធិពល ច្រើនឡើយ ព្រោះថាអំណាចស្ថិតនៅលើព្រះមហាក្សត្រ ព្រះប្រមុខរដ្ឋ/ប្រមុខរដ្ឋ និងពួកចក្រពត្តិគាំទ្ររដ្ឋប្រហារ ហើយមានតែនាយករដ្ឋមន្រ្តី ៤អង្គ/រូប ប៉ុណ្ណោះដែលមានអំណាច និងឥទ្ធិពល ហើយល្បីល្បាញជាសកលក្នុងនោះរួមមាន៖

ទី១៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលទ្រង់បានសោយរាជ្យ ជាព្រះមហាក្សត្រផង ជាព្រះប្រមុខរដ្ឋផង និងជានាយករដ្ឋមន្រ្តីផង។ ទ្រង់ទទួលបានស្នាព្រះហស្តដោយទាមទារឯករាជ្យពីអាណានិគមបារាំង បានជាផ្លូវការនាឆ្នាំ១៩៥៣ ហើយបានសាងសង់វិមានឯករាជ្យជាតំណាងឯករាជភាពនៃកម្ពុជា និងបានអភិវឌ្ឍប្រទេសយ៉ាងលេចធ្លោ នៅក្នុងតំបន់អាស៊ី មុនប្រទេសធ្លាក់ចូលក្នុងភ្លើងសង្រ្គាម នាថ្ងៃរដ្ឋប្រហារទី១៨ ខែមីនា ឆ្នាំ១៩៧០។

ទី២៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាកូនកសិករ បានប្រថុយប្រថានជីវិត និងលះបង់សេចក្តីសុខផ្ទាល់ខ្លួន ដើម្បីជាតិ និងមាតុភូមិក្នុងនោះរួមមាន៖
*យកជីវិតធ្វើដើមទុន ដោយស៊ូឃ្លាតឆ្ងាយទាំងទឹកភ្នែក ពីភរិយាកំពុងមានផ្ទៃពោះ៦ខែ ដើម្បីជួយរំដោះមនុស្សរាប់លាននាក់ដែលកំពុងរង់ចាំសេចក្តីស្លាប់ចេញ ពីរបបប្រល័យពូជសាសន៍របស់ខ្មែរក្រហម ហើយស្តារប្រទេសពីចំណុចសូន្យ ជាមួយឥស្សរជនផ្សេងទៀត រហូតប្រទេសមានការអភិវឌ្ឍរីកចម្រើនមកដល់បច្ចុប្បន្នសម្រាប់អ្នកបន្តវេន។
*ជាតំណក់ទឹកភ្លៀង ជាម្លប់ និងជាទីពឹងនៃកសិករ កម្មករ កម្មការិនី និងអ្នកបម្រើការទាំងក្របខណ្ឌសេដ្ឋកិច្ចក្នុង និងក្រៅប្រព័ន្ធ ព្រមទាំងប្រជាពលរដ្ឋទូទាំងប្រទេស។
*ជាឥស្សរជនខ្មែរទី១ ដែលបានប្រើយុទ្ធសាស្រ្ត ឌីហ្វ៊ីដ (DIFID) និងនយោបាយឈ្នះឈ្នះ ដោយបញ្ចប់សង្គ្រាមដែលមេដឹកនាំជំនាន់មុនបានបង្កើតឡើងចាប់តាំងពីថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ មក និងបានបញ្ចប់របបប្រល័យពូជសាសន៍ខ្មែរក្រហម ដឹកនាំដោយក្រុម ប៉ុល ពត និងធ្វើឱ្យប្រទេសជាតិទទួលបានសុខសន្តិភាពទាំងស្រុង នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ដោយប្រទេសរស់នៅក្នុងឯកភាពជាតិតែមួយជាតម្លៃសម្រាប់ការស្តារ និងការអភិវឌ្ឍមាតុភូមិឡើងវិញ។ វិមាន ឈ្នះឈ្នះ ក៏ត្រូបានសាងសង់ឡើងដើម្បីជានិមិត្តរូប និងការចងចាំសម្រាប់មនុស្សជំនាន់ក្រោយពីគុណតម្លៃនៃសន្តិភាពដែលរកបានទាំងលំបាក ហើយត្រូវនាំគ្នាប្រឹងថែរក្សា និងជ្រោមជ្រែងសន្តិភាពតរៀងទៅ។
*ជាឥស្សរជនខ្មែរទី១ ដែលប្រឹងប្រែងនាំមេដឹកនាំប្រល័យពូជសាសន៍ ខ្មែរក្រហម ថ្នាក់កំពូលបំផុតមកកាត់ទោស ដើម្បីយុត្តិធម៌ប្រវត្តិសាស្រ្តជាតិ និងមនុស្សជាតិក៏ដូចជាសកលលោក ដោយមិនចង់ឱ្យរបបឃោរឃៅបែបនេះកើតឡើងជាថ្មីនៅកម្ពុជា។
*ជាឥស្សរជនខ្មែរទី១ ដែលបានប្រឹងប្រែងបញ្ចប់ ជម្លោះព្រំដែន ដោយសន្តិវិធីជាមួយប្រទេសជិតខាងទាំងបី រួមមាន៖ វៀតណាម ថៃ និងឡាវ ឱ្យបានដាច់ស្រឡះ និងមានបង្គោលព្រំជាក់លាក់ទៅតាមផែនទី ដែលកម្ពុជាបានតម្កល់ទុកនៅឯអង្គការសហប្រជាជាតិ​នាមុនឆ្នាំ១៩៧០ ដើម្បីចៀសវាងមិនឱ្យខ្មែរជំនាន់ក្រោយៗបន្តរងទុក្ខដោយសារតែព្រំប្រទល់ដែន ទឹក ដី មិនច្បាស់លាស់ និងចេះតែត្រូវបានរំលោភ ហើយរំកិល នាំឱ្យបាត់បង់បន្ថែមទៀត។
*ជាឥស្សរជនខ្មែរទី១ ដែលបានបញ្ជូនកងកម្លាំងប្រតិបត្តិការសន្តិភាពខ្ទង់ម៉ឺននាក់ ក្នុងនាមកងទ័ពមួកខៀវ ក្រោមឆត្រអង្គការសហប្រជាតិ ដើម្បីទៅ ជួយប្រទេសមួយចំនួនកំពុងមានសង្រ្គាមមានគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះយ៉ាងច្រើននៅក្នុងទ្វីបអាហ្រ្វិក មជ្ឈឹម បូព៌ា និងអឺរ៉ុប ចាប់តាំងពីឆ្នាំ២០០៦ ដោយជួយលើជំនាញបោសសម្អាតមីន កម្ទេចគ្រឿង ផ្ទុះ អាវុធហត្ថ នៅមន្ទីរពេទ្យកំរិត២ ផ្នែកវិស្វកម្មសំណង់ផ្តេក សំណង់បញ្ឈរ ផ្នែកវិស្វកម្មអាកាសយានដ្ឋាន ផ្នែកនាយទាហានសេនាធិការ និងសង្កេតការណ៍យោធាជាដើម។
បន្ទាប់មក ស្តេចតេជោ បាននាំកិត្យានុភាពនៃកម្ពុជា ចាកចេញពីចំណុចសូន្យ ហើយល្បីរន្ទឺនៅលើឆាកអន្តរជាតិ តាមរយៈបេះដូងមនុស្សធម៌ និងការជួ យសង្រ្គោះជីវិតមនុស្សឱ្យចេញពីជ្រោះមរណៈ គឺជំងឺកូវីដ១៩ ដែលជាជំងឺឆ្លង តាមផ្លូវដង្ហើមជាសកល នៅចន្លោះចុងឆ្នាំ២០១៩-២០២២។ មិនតែត្រឹមជួយប្រជាជនខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចែករំលែកជំនួយវេជ្ជសាស្រ្តនិងថវិកាមួយចំនួនដល់បរទេសក្នុងគ្រាមានជំងឺកូវីដ១៩ ទៀតផង ដូចជា៖ ផ្តល់ជូន ប្រទេសឡាវ មីយ៉ានម៉ា ប៉ង់ក្លាដេស និងទីម័រខាងកើត ជាដើម។

ជាងនេះទៅទៀត ភាពល្បីល្បាញខ្ចរខ្ចាយលើឆាកអន្តរជាតិនឹកស្មានមិនដល់ចំពោះការរៀបចំព្រឹត្តិការណ៍ធំៗខ្នាតអន្តរជាតិ ទាំងព្រឹត្តិ ការណ៍ នយោបាយ សេដ្ឋកិច្ច វប្បធម៌ សិល្បៈ និងកីឡា ដោយមេដឹកនាំពិភពលោកអបអរសាទរ និងចូលរួមដែលកន្លងមក បរទេសជិត ឆ្ងាយមួយចំនួនគិតថា កម្ពុជាខ្សោយ មិនអាចធ្វើបាន។
សម្តេចតេជោ ហ៊ុន សែន តែងតែលើកឡើងថា៖ «ដួលកន្លែងណា ត្រូវក្រោកកន្លែងហ្នឹង ហើយត្រូវប្រឹងងើបក្រោកដោយខ្លួនឯង។ មានវិបត្តិម្តង វាផ្តល់នូវមេរៀន បទពិសោធន៍ឱ្យយើងម្តង [គឺ] មិនមែនតែខ្លួនយើងទេ…….។ ខ្ញុំមិនដណ្តើមស្នាដៃនរណាទេ ប៉ុន្តែក៏សូមកុំ ដណ្តើមយកស្នាដៃរបស់ខ្ញុំបានហើយ។…សន្តិភាព មិនមែនសម្រាប់តែគណបក្សប្រជាជនកម្ពុជាទេ ប៉ុន្តែ សម្រាប់ប្រជាជាតិទាំងមូល និងប្រជាជនទាំងអស់គ្នា»។

ទី៣៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីទី៣៧ នៃកម្ពុជា ដែលជាកូនប្រុសច្បងរបស់ សម្តេចតេជោ ហ៊ុន សែន បានឡើងកាន់តំណែង តាមរយៈការបោះឆ្នោតផ្ទៃក្នុងនៅក្នុងគណបក្សប្រជាជនកម្ពុជា មុនការបោះឆ្នោតជាតិ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ ២០២៣ តាមលក្ខណៈប្រជាធិបតេយ្យ ដោយមានអ្នកបោះឆ្នោតភាគច្រើនលើសលប់បានគាំទ្រគណបក្សប្រជាជនកម្ពុជា ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីខ្មែរដំបូងគេ ដែលមានចំណេះជំនាញផ្នែកយោធាតាមរយៈការសិក្សា ជាន់ខ្ពស់នៅសាលាយោធា West Point ក្នុងសហរដ្ឋ អាម៉េរិក និងមានបណ្ឌិតផ្នែកសេដ្ឋកិច្ច ដែលជាទុននៃការគ្រប់គ្រងប្រទេស ព្រោះថាការកាច់ចង្កូតនាវាប្រទេសបើគ្មានចំណេះ ជំនាញផ្នែក យោធា និងសេដ្ឋកិច្ចទេនោះពិត ជាមិនមានភាពងាយស្រួលប៉ុន្មានឡើយ បើទោះជាមានទីប្រឹក្សាច្រើនក៏ដោយ។ សម្តេច ហ៊ុន ម៉ាណែត បានឡើងកាន់ តំណែងជានាយករដ្ឋមន្រ្តី ក្នុងសម័យឌីជីថល និងក្នុងកាលៈទេសៈវិទ្យាសាស្រ្តទំនើប នៃបញ្ញាសិប្បនិម្មិត (AI) ដែលជាការប្រកួតប្រជែងគ្នាយ៉ាងស្រួចស្រាល់ទាំងក្នុងតំបន់ និងសកលលោក ខណៈព័ត៌មានក្លែងក្លាយគ្រប់រូបភាព និងគ្រប់ទម្រង់បានវាយលុកយ៉ាងខ្លាំងជាសកល ហើយពិភពលោក កំពុងប្រឈមនឹងវិបត្តិសេដ្ឋកិច្ចដោយសារឥទ្ធិពលជំងឺកូវីដ១៩ ព្រមទាំងសង្គ្រាមអ៊ុយក្រែន-រុស្ស៊ី ដែលមានពាក់ព័ន្ធនឹងអង្គការណាតូ (NATO) និងសហរដ្ឋអាម៉េរិក និងការប្រកួតប្រជែងដណ្តើមភូមិសាស្រ្តនយោបាយរបស់ពួកមហាអំណាច។
ជានាយករដ្ឋមន្រ្តីក្មេងជាងគេ ក្នុងចំណោមមេដឹកនាំនៃប្រទេស ១០ផ្សេងទៀត ជាសមាជិកនៃសមាគមអាស៊ាន គឺសម្តេចធិបតី ហ៊ុន ម៉ាណែត បើទោះជាបានលើកឡើងថា «ការងារជានាយករដ្ឋមន្ត្រី គឺស្មើនឹងទម្ងន់យន្តហោះធំៗចំនួន១០សង្កត់លើខ្ញុំ» ក៏ដោយ ក៏លោកបានប្តេជ្ញាចិត្តរក្សាសមិទ្ធផលចាស់ និងបន្តធ្វើថ្មី ក្នុងន័យអភិរក្ស និងអភិវឌ្ឍដើម្បីជាតិ និងមាតុភូមិ។

ទី៤៖ នាយករដ្ឋមន្រ្តី ប៉ុល ពត ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ រួមទាំងគូកន ក្នុងនោះមាន នួន ជា និង ខៀវ សំផន ផងដែលធ្លាប់កាន់តំណែងជានាយករដ្ឋមន្រ្តីដែរ គឺល្បីអសោច ខាងប្រល័យពូជសាសន៍ឯង អស់រាប់លាននាក់ តាមរយៈការសម្លាប់ ការធ្វើទារុណកម្ម ការបង្ខំឱ្យធ្វើការ បាក់កម្លាំង ការបង្អត់អាហារ ការធ្លាក់ខ្លួនឈឺដោយគ្មានថ្នាំព្យាបាល នៅក្នុងការដឹកនាំចន្លោះ ពីថ្ងៃ ទី១៧ ខែ មេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ ប៉ុល ពត, នួន ជា និង ខៀវ សំផន មានអំណាច និងឥទ្ធិពល បន្តែពួកគេបានប្រើប្រាស់អំណាច និងឥទ្ធិពលដូចត្រីវង្វេងបឹង នៅក្នុងរដ្ឋាភិបាលរបស់ខ្លួន ដោយកាត់ផ្តាច់ទាំនាក់ទំនងការទូត ជាមួយបណ្តាប្រទេសនៅក្នុងពិភពលោក បង្កអរិភាពជាមួយប្រទេសជិតខាង ខណៈលុបបំបាត់សិក្សាធិការ និងសាសនាដោយវាយកម្ទេចរូបព្រះពុទ្ធប្បដិមា ហើយយកទីអារាម និងសាលារៀនធ្វើជាគុកជាកន្លែងធ្វើទារុណកម្មមនុស្ស និងជាកន្លែងចិញ្ចឹមសត្វជាដើម។ វប្បធម៌ ប្រពៃណី សេដ្ឋកិច្ច ការចាយលុយ ទីផ្សារត្រូវ បានបិទហើយប្រែក្លាយទីក្រុងភ្នំពេញ និងទីប្រជុំជននានានៅទូទាំងប្រទេសជាទីរហោឋាន ដែលត្រូវបានពិភពលោក ថ្កោលទោសពីបទឧក្រិដ្ឋប្រឆាំងនឹងមនុស្សជាតិ។

សៀវភៅ «នាយក រដ្ឋមន្រ្តី ៣៧រូប នៃកម្ពុជា-របត់នយោបាយ និងសង្គមក្នុងភ្លើងសង្រ្គាម និងសន្តិភាព» មានខ្នាត A4 កម្រាស់ ១.៤០០ទំព័រ ហើយប់តាមលោកបណ្ឌិត ឆាយ សុផល គឺសៀវភៅនេះ នឹងចែកជូនបណ្ណាល័យជាតិ បណ្ណាល័យនៃសាកលវិទ្យាល័យ ព្រមទាំងដាក់នៅក្នុងបណ្ណាគារខ្លះ។
លោកបណ្ឌិត ឆាយ សុផល បានបញ្ជាក់ថា ការចេញផ្សាយសៀវភៅនេះ ក៏មានបំណងចូលរួមអបអរថ្ងៃមង្គលរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នាថ្ងៃទី៥ មករា ផង និងអបអរទិវាមហាជ័យជម្នះ ៧ មករា ផង ព្រមទាំងទិវាសន្តិភាព ដែលបានមកពីនយោបាយឈ្នះឈ្នះរបស់ សម្តេចតេជោ ហ៊ុន សែន ផងដែរ។
ខ្ញុំបាទ ឆាយ សុផល អ្នកចងក្រងសៀវភៅ សូមថ្លែងអំណរគុណ ចំពោះ មិត្តអ្នកអានយ៉ាងជ្រាលជ្រៅ ដែលបានគាំទ្រស្នាដៃរបស់ខ្ញុំបាទកន្លងមក។ នៅក្នុងសៀវភៅនេះ ខ្ញុំបានធ្វើបច្ចុប្បន្នភាពចេញពីសៀវ ភៅចំនួនបីច្បាប់ គឺទី១៖ សៀវភៅ «នាយក រដ្ឋមន្រ្តីខ្មែរទាំង ៣៦រូប ជានរណា?» ទី៖ ២ សៀវភៅ «ហ៊ុន សែន-នយោបាយ និងអំណាច ក្នុងប្រវត្តសាស្រ្តខ្មែរជាង៤០ឆ្នាំ» បោះពុម្ពលើទី៣ និងទី៣៖ សៀវភៅ «កូនប្រុសច្បងនាយករដ្ឋមន្រ្តី-ដំណើរឆ្ពោះទៅបន្តវេន  – ហ៊ុន ម៉ាណែត»។

ពិតជាមិនងាយស្រួលនោះទេ ចំពោះការស្វែងរកសាវតារមេដឹកនាំប្រទេស និងឥស្សរជននយោបាយកំពូលៗ ទាំងចំណុចខ្លាំង និងចំណុចខ្សោយ រួមទាំងជីវិតឯកជនមួយចំនួនរបស់ពួកគាត់មកលាតត្រដាងជាសាធារណៈ ហើយខ្ញុំបាទបានចំណាយពេលមិនតិចឡើយសម្រាប់ការស្រាវជ្រាវនេះ ។

មិត្តអ្នកអានជាទីគោរព!
ចាប់ពីថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៤៥ រហូតមកដល់វេនរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កាន់តំណែងជានាយករដ្ឋមន្រ្តី (គិតត្រឹម ឆ្នាំ២០២៣) ប្រទេសកម្ពុជា មាននាយករដ្ឋមន្រ្តី ចំនួន៣៧អង្គ/រូប ក្នុងនោះសែរាជវង្សមានចំនួន ៨អង្គ (សែ នរោត្តម ចំនួន៣អង្គ និងសែ ស៊ីសុវត្ថិ ចំនួន ៥អង្គ) និងសែរាស្រ្តមានចំនួន ២៩រូប។ ភាគច្រើននៃនាយករដ្ឋមន្រ្តីជំនាន់មុនបានឡើងកាន់តំណែងដោយមិនប្រជាធិបតេយ្យ ពោលគឺត្រូវបានលើកបន្តុប ឬតែងតាំងដោយព្រះមហាក្សត្រ និងប្រមុខរដ្ឋ។ ប្រការនេះបានធ្វើឱ្យឥស្សរជននយោបាយខ្មែរជាច្រើនអង្គ/រូប កើតទុក្ខ មិនសុខព្រះកាយមិនសប្បាយចិត្តហើយបានក្រោកឡើងធ្វើបដិវត្តន៍ផ្លាស់ប្តូរនាយករដ្ឋមន្រ្តី និងរបបដឹកនាំប្រទេសទៅតាមរបត់នយោបាយ និងមនោគមវិជ្ជាទាំងក្នុងតំបន់ និងសកលដោយមួយជំនាន់ទៅមួយជំនាន់បានធ្វើឱ្យខ្មែរចងអាឃាតគ្នាមិនចេះចប់ រហូតកាប់សម្លាប់គ្នាមិនញញើត។

«ទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី» គឺជាល្បែងនយោបាយ ដើម្បីដណ្តើមអំណាចប្រកបដោយអន្តរាយបំផុតដែលឥស្សរជននយោបាយខ្មែរជំនាន់មុនៗ បានលេងនៅក្នុងប្រវត្តិសាស្រ្តរបស់ប្រទេសកន្លងមក។ ទន្ទឹមនឹងនោះយុទ្ធសាស្រ្ត «ដេញទាន់ជាន់កែង», «អស់អីក៏អស់ចុះឱ្យតែឈ្នះ», «ច្រែះស៊ីដែក», «ផ្កា រីក», «ជីកស្មៅ ត្រូវជីកទាំងឫស», «ពួកប្រឆាំង», «ជនក្បត់ជាតិ», «ពួកយួន», «ពួកសៀម», «ពួកចិនអនុត្តរភាព», «ពួកចក្រពត្តិអាម៉េរិក», «ពួក រាជា និយម, ពួក សាធា រណ រដ្ឋ, ពួកសេរី, ពួក កុម្មុយនីស្ត, ពួក CIA, ពួក KGB, ពួកអាយ៉ាង និង ពួកបរិវារ» ។ល។ និង។ល។ ដែលជាការលាបពណ៌ ឬការបែងចែកនិន្នាការនយោបាយ និងមនោគមវិជ្ជារវាងគ្នា ដើម្បីដណ្តើម និងរក្សាអំណាច សងសឹកគ្នាបានធ្វើឱ្យឈាមខ្មែរ ហូរដាបពេញ ធរណីហើយជាលទ្ធផលជាតិ និងប្រជាជនទទួលនូវភាពអន្តរាយ ខណៈប្រទេសជិតខាងបានឆ្លៀតឱកាសទទួលផល។
សង្រ្គាមបានកើតឡើងកន្លងមក ដោយសារតែភាពខុសគ្នា នៃមនោគមន៍វិជ្ជា វណ្ណៈ ពណ៌សម្បុរ ទំនាស់ផលប្រយោជន៍ ការបែងចែកផលនៅក្នុងសង្គមមិនបានត្រឹមត្រូវ ដោយមន្រ្តីកាន់អំណាច និងមន្រ្តីជំនាញបានប្រមូលទ្រព្យសម្បត្តិជាតិ មកធ្វើមានបានសម្រាប់តែបុគ្គលខ្លួន និងគ្រួសារ គឺយកទស្សនៈ «ទន្សោងគោព្រៃ តូចស៊ីតាមតូច ធំស៊ីតាមធំ»។

ប្រការនេះបណ្តាលឱ្យមានភាពអយុត្តិធម៌សង្គម មានការរំលោភសិទ្ធិរស់នៅជាមូលដ្ឋាន ហើយអ្នករងគ្រោះភាគ ច្រើនបានងើបឡើងតស៊ូប្រឆាំង ដើម្បីទាមទារប្រយោជន៍ និងសិទ្ធិត្រលប់មកវិញ។ ពិតណាស់អតីតកាលបានបង្ហាញយ៉ាងច្បាស់ថា វិបត្តិក្នុងរាជវង្សខ្មែរ ជុំវិញអំណាចរាជបល្ល័ង្ក និងរចនាសម្ព័ន្ធនយោបាយផ្ទៃក្នុងរបស់ខ្មែរមិនបានរឹងមាំ ខណៈអំពើអយុត្តិធម៌ក្នុងសង្គមកើតមានពេញ បន្ទុក បានបណ្តាលឱ្យមានការគំកួន សងសឹកកើតជាចម្បាំងរាំងជល ដើម្បីផ្ចាញ់ផ្ចាលគ្នា ដោយភាគីម្ខាងៗបានទៅពឹងពាក់បរទេសជិតឆ្ងាយឱ្យជួយគាំទ្រហើយទីបំផុត ទឹកដីរបស់ខ្លួនបានរួញតូច រហូតមកដល់បច្ចុប្បន្ន។

ចំណែកឯប្រមុខរដ្ឋ និងនាយករដ្ឋមន្រ្តី ព្រមទាំងឥស្សរជនខ្មែរមួយចំនួនកន្លងមក ត្រូវបានគូបដិបក្ខចាប់ចង វាយខ្នោះ ធ្វើទារុណកម្ម ដាក់គុក និងសម្លាប់ចោល នៅពេលពួកគេអស់តំណែង និងអំណាច។ ដោយសារបញ្ហានេះហើយ ទើបឥស្សរជននយោបាយភាគច្រើន នៅពេលបាត់បង់អំណាច ក៏ត្រូវបង្ខំព្រះទ័យ និងចិត្តនិរទេសខ្លួន រហូតអ្នកខ្លះបានស្លាប់ចោលឆ្អឹងនៅឯបរទេស។ ប្រសិនបើពួកគេហ៊ានវិលចូលស្រុក ពួកគេអាចប្រឈមនឹងការសម្លាប់ និងជាប់គុក ដោយសារតែយុទ្ធសាស្រ្ត «ទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី»។ ពាក្យខ្មែរដែលតែងតែនិយាយតៗគ្នាកាលពីមុន ដូចជាថា «បើធ្វើនយោបាយ ត្រូវតែចំណាយជីវិតមនុស្ស», «បើធ្វើនយោបាយ ត្រូវតែក្លាហាន ហ៊ានជាប់គុក» និង «បើធ្វើនយោបាយ ត្រូវហ៊ានរត់ចោលស្រុក និងហ៊ានស្លាប់» ជាដើម គឺនៅតែបន្តដិតដាមនៅក្នុងផ្នត់គំនិតខ្មែរខ្លះមកដល់សព្វថ្ងៃ។
ចាប់ពីថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ បន្ទាប់ពីរដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យ របស់ពួកខ្មែរក្រហម ប្រល័យពូជសាសន៍ ដឹកនាំដោយ នាយករដ្ឋមន្រ្តី ប៉ុល ពត បានដួលរលំ និងរត់ចោលទីក្រុងភ្នំពេញ រដ្ឋាភិបាលថ្មីបានមកជំនួស ដោយមាននាយករដ្ឋមន្រ្តីថ្មី។ ក្រោយមក នៅថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៨៥ ហ៊ុន សែន បានឡើងកាន់តំណែងនាយករដ្ឋមន្រ្តី ដែលមានវ័យក្មេងជាងគេ ក្នុងចំណោមនាយករដ្ឋមន្រ្តីខ្មែរកន្លងមក ហើយបានកាន់តំណែងយូរជាងគេ ក្នុងចំណោមនាយករដ្ឋមន្រ្តីខ្មែរមុនៗ ក៏ដូចជានាយករដ្ឋមន្រ្តីនៅក្នុងតំបន់ និងសកលលោក។ ចាប់ពីពេលនោះមក របត់នយោបាយ សេដ្ឋកិច្ច និងសង្គម ព្រមទាំងផ្នត់គំនិត នៃការបង្រួបបង្រួមជាតិបានកើតមាន ខណៈប្រទេសកំពុងមានសន្តិភាពផង និងសង្រ្គាមផង។ ក្នុងតំណែងជានាយករដ្ឋមន្រ្តី (ដោយមិនគិតពីតំណែងរដ្ឋមន្រ្តីការបរទេស និងឧបនាយករដ្ឋមន្រ្តី) អស់រយៈពេល ៣៨ឆ្នាំ ៧ខែ និង៨ថ្ងៃ គឺនាយករដ្ឋមន្រ្តី ហ៊ុន សែន បានជួបបញ្ហាល្វីង ជូរចត់ និងផ្អែមល្ហែមរាប់មិនអស់។

នៅក្នុងចំណោមនាយករដ្ឋមន្រ្តីខ្មែរទាំង ៣៧អង្គ/រូប គឺភាគច្រើនបានកាន់តំណែង ប៉ុន្តែគ្មានអំណាច និងឥទ្ធិពលច្រើនឡើយ ព្រោះថា អំណាចស្ថិតនៅលើព្រះមហាក្សត្រ និងព្រះប្រមុខរដ្ឋ/ប្រមុខរដ្ឋ និងពួកចក្រពត្តិគាំទ្ររដ្ឋប្រហារ គឺមានតែនាយករដ្ឋមន្រ្តី ៤អង្គ/រូប ប៉ុណ្ណោះ ដែលមានអំណាច និងឥទ្ធិពល ហើយល្បីល្បាញជាសកល ក្នុងនោះរួមមាន៖
ទី១៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលទ្រង់បានសោយរាជ្យ ជាព្រះមហាក្សត្រផង ជាព្រះប្រមុខរដ្ឋផង និងជានាយករដ្ឋមន្រ្តីផង។ ទ្រង់ទទួលបានស្នាព្រះហស្ត ដោយទាមទារឯករាជ្យពីអាណានិគមបារាំងបានជាផ្លូវការ នាឆ្នាំ១៩៥៣ ហើយបានសាងសង់វិមានឯករាជ្យជាតំណាងឯករាជភាពនៃកម្ពុជា និងបានអភិវឌ្ឍប្រទេសយ៉ាងលេចធ្លោ នៅក្នុងតំបន់អាស៊ី មុនប្រទេសធ្លាក់ចូលក្នុងភ្លើងសង្រ្គាម នាថ្ងៃរដ្ឋប្រហារ ទី១៨ ខែមីនា ឆ្នាំ១៩៧០។

ទី២៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាកូនកសិករ បានប្រថុយប្រថានជីវិត និងលះបង់សេចក្តីសុខផ្ទាល់ខ្លួនដើម្បីជាតិ និងមាតុភូមិក្នុងនោះរួមមាន៖
*យកជីវិតធ្វើដើមទុន ដោយស៊ូឃ្លាតឆ្ងាយទាំងទឹកភ្នែក ពីភរិយាកំពុងមានផ្ទៃពោះ៦ខែ ដើម្បីជួយរំដោះមនុស្សរាប់លាននាក់ ដែលកំពុងរង់ចាំសេចក្តីស្លាប់ ចេញពីរបបប្រល័យពូជសាសន៍របស់ខ្មែរក្រហម ហើយស្តារប្រទេសពីចំណុចសូន្យជាមួយឥស្សរជនផ្សេងទៀត រហូតប្រទេសមានការអភិវឌ្ឍ រីកចម្រើនមកដល់បច្ចុប្បន្ន។
*ជាតំណក់ទឹកភ្លៀង ជាម្លប់ និងជាទីពឹងនៃកសិករ កម្មករ កម្មការិនី និងអ្នកបម្រើការទាំងក្របខណ្ឌសេដ្ឋកិច្ចក្នុង និងក្រៅប្រព័ន្ធ ព្រមទាំងប្រជាពលរដ្ឋទូទាំងប្រទេស។
*ជាឥស្សរជនខ្មែរទី១ ដែលបានប្រើយុទ្ធសាស្រ្ត ឌីហ្វ៊ីដ (DIFID) និងនយោបាយឈ្នះឈ្នះ ដោយបញ្ចប់សង្គ្រាម ដែលមេដឹកនាំជំនាន់មុនបានបង្កើតឡើង ចាប់តាំងពីថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ មក និងបានបញ្ចប់របបប្រល័យពូជសាសន៍ខ្មែរក្រហម ដឹកនាំដោយក្រុម ប៉ុល ពត; និងធ្វើឱ្យប្រទេសជាតិទទួលបានសុខសន្តិភាពទាំងស្រុង នៅចុងឆ្នាំ១៩៩៨ ដោយប្រទេសរស់នៅក្នុងឯកភាពជាតិតែមួយ ជាតម្លៃសម្រាប់ការស្តារ និងការអភិវឌ្ឍមាតុភូមិឡើងវិញ។ វិមានឈ្នះឈ្នះក៏ត្រូបានសាងសង់ឡើង ដើម្បីជានិមិត្តរូប និងការចងចាំសម្រាប់មនុស្សជំនាន់ក្រោយ ពីគុណតម្លៃនៃសន្តិភាព ដែលរកបានទាំងលំបាក ហើយត្រូវនាំគ្នាប្រឹងថែរក្សា និងជ្រោមជ្រែងសន្តិភាព តរៀងទៅ។
*ជាឥស្សរជនខ្មែរទី១ ដែលប្រឹងប្រែងនាំមេដឹកនាំប្រល័យពូជសាសន៍ខ្មែរក្រហម ថ្នាក់កំពូលបំផុត មកកាត់ទោស ដើម្បីយុត្តិធម៌ប្រវត្តិសាស្រ្តជាតិ និងមនុស្សជាតិ ក៏ដូចជាសកលលោក ដោយមិនចង់ឱ្យរបបឃោរឃៅបែបនេះកើតឡើងជាថ្មីនៅកម្ពុជា។

*ជាឥស្សរជនខ្មែរទី១ ដែលបានប្រឹងប្រែងបញ្ចប់ជម្លោះព្រំដែន ដោយសន្តិវិធី ជាមួយប្រទេសជិតខាងទាំងបី រួមមាន វៀតណាម ថៃ និងឡាវ ឱ្យបានដាច់ស្រឡះ និងមានបង្គោលព្រំជាក់លាក់ ទៅតាមផែនទីដែលកម្ពុជាបានតម្កល់ទុក នៅឯអង្គការសហប្រជាជាតិ នាមុនឆ្នាំ១៩៧០ ដើម្បីចៀសវាងមិនឱ្យខ្មែរជំនាន់ក្រោយៗបន្តរងទុក្ខ ដោយសារតែព្រំប្រទល់ដែនទឹកដីមិនច្បាស់លាស់ និងចេះតែត្រូវបានរំលោភ ហើយរំកិល នាំឱ្យបាត់បង់បន្ថែមទៀត។

*ជាឥស្សរជនខ្មែរទី១ ដែលបានបញ្ជូនកងកម្លាំងប្រតិបត្តិការសន្តិភាពខ្ទង់ម៉ឺននាក់ ក្នុងនាមកងទ័ពមួកខៀវ ក្រោមឆត្រអង្គការសហប្រជាតិ ដើម្បីទៅជួយប្រទេសមួយចំនួនកំពុងមានសង្រ្គាម មានគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះយ៉ាងច្រើន នៅក្នុងទ្វីបអាហ្រ្វិក មជ្ឈឹមបូព៌ា និងអឺរ៉ុប ចាប់តាំងពីឆ្នាំ២០០៦ ដោយជួយលើជំនាញបោសសម្អាតមីន កម្ទេចគ្រឿងផ្ទុះ អាវុធហត្ថ នៅមន្ទីរពេទ្យកំរិត២ ផ្នែកវិស្វកម្មសំណង់ផ្តេក សំណង់បញ្ឈរ ផ្នែកវិស្វកម្មអាកាសយានដ្ឋាន ផ្នែកនាយទាហានសេនាធិការ និងសង្កេតការណ៍យោធាជាដើម។
*បន្ទាប់មក បាននាំកិត្យានុភាពនៃកម្ពុជា ចាកចេញពីចំណុចសូន្យ ហើយល្បីរន្ទឺនៅលើឆាកអន្តរជាតិ តាមរយៈបេះដូងមនុស្សធម៌ និងការជួយសង្រ្គោះជីវិតមនុស្សឱ្យចេញពីជ្រោះមរណៈ គឺជំងឺកូវីដ-១៩ ដែលជាជំងឺឆ្លងតាមផ្លូវដង្ហើមជាសកល នៅចន្លោះចុងឆ្នាំ២០១៩-២០២២។ មិនតែត្រឹមជួយប្រជាជនខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចែករំលែកជំនួយវេជ្ជសាស្រ្ត និងថវិកាមួយចំនួន ដល់បរទេសក្នុងគ្រាមានជំងឺកូវីដ-១៩ ទៀតផង ដូចជាផ្តល់ជូនប្រទេសឡាវ មីយ៉ានម៉ា ប៉ង់ក្លាដេស និងទីម័រខាងកើត ជាដើម។ ជាងនេះទៅទៀត ភាពល្បីល្បាញខ្ចរខ្ចាយលើឆាកអន្តរជាតិ នឹកស្មានមិនដល់ ចំពោះការរៀបចំព្រឹត្តិការណ៍ធំៗខ្នាតអន្តរជាតិ ទាំងព្រឹត្តិការណ៍នយោបាយ សេដ្ឋកិច្ច វប្បធម៌ សិល្បៈ និងកីឡា ដោយមេដឹកនាំពិភពលោកអបអរសាទរ និងចូលរួម ដែលកន្លងមក បរទេសជិតឆ្ងាយមួយចំនួនគិតថា កម្ពុជាខ្សោយ មិនអាចធ្វើបាន។ សម្តេចតេជោ តែងតែលើកឡើងថា «ដួលកន្លែងណា ត្រូវក្រោកកន្លែង ហ្នឹង ហើយត្រូវប្រឹងងើបក្រោកដោយខ្លួនឯង។ មានវិបត្តិម្តង វាផ្តល់នូវមេរៀន បទពិសោធន៍ឱ្យយើងម្តង [គឺ] មិនមែនតែខ្លួនយើងទេ…….។ ខ្ញុំមិនដណ្តើមស្នាដៃនរណាទេ ប៉ុន្តែក៏សូមកុំដណ្តើមយកស្នាដៃរបស់ខ្ញុំបានហើយ»។ សន្តិភាព មិនមែន សម្រាប់តែគណបក្សប្រជាជនកម្ពុជាទេ ប៉ុន្តែសម្រាប់ប្រជាជាតិទាំងមូល និងប្រជាជន ទាំងអស់គ្នា»។

ទី៣៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីទី៣៧ នៃកម្ពុជា ដែលជាកូនប្រុសច្បងរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានឡើងកាន់តំណែងតាមរយៈការបោះឆ្នោតផ្ទៃក្នុង នៅក្នុងគណបក្សប្រជាជនកម្ពុជា មុនការបោះឆ្នោតជាតិ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ តាមលក្ខណៈប្រជាធិបតេយ្យ ដោយមានអ្នកបោះឆ្នោតភាគច្រើនលើសលប់ បាន គាំទ្រគណបក្សប្រជាជនកម្ពុជា។ ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីខ្មែរដំបូងគេ ដែលមានចំណេះជំនាញផ្នែកយោធាតាមរយៈការសិក្សាជាន់ខ្ពស់នៅសាលាយោធា West Point ក្នុងសហរដ្ឋអាម៉េរិក និងមានបណ្ឌិតផ្នែកសេដ្ឋកិច្ច ដែលជាទុននៃការគ្រប់គ្រងប្រទេស ព្រោះថា ការកាច់ចង្កូតនាវាប្រទេស បើគ្មានចំណេះជំនាញផ្នែកយោធា និងសេដ្ឋកិច្ចទេ នោះពិតជាមិនមានភាពងាយស្រួលប៉ុន្មានឡើយ បើទោះជាមានទីប្រឹក្សាច្រើនក៏ដោយ។ ហ៊ុន ម៉ាណែត បានឡើងកាន់តំណែងជានាយករដ្ឋមន្រ្តី ក្នុងសម័យឌីជីថល និងក្នុងកាលៈទេសៈវិទ្យាសាស្រ្តទំនើបនៃបញ្ញាសិប្បនិម្មិត (AI) ដែលជាការប្រកួតប្រជែងគ្នាយ៉ាងស្រួចស្រាល់ទាំងក្នុងតំបន់ និងសកលលោក ខណៈព័ត៌មានក្លែងក្លាយគ្រប់រូបភាព និងគ្រប់ទម្រង់ បានវាយលុកយ៉ាងខ្លាំងជាសកល ហើយពិភពលោកកំពុងប្រឈមនឹងវិបត្តិសេដ្ឋកិច្ច ដោយសារឥទ្ធិពលជំងឺកូវីដ-១៩ ព្រមទាំងសង្គ្រាមអ៊ុយក្រែន-រុស្ស៊ី ដែលមានពាក់ព័ន្ធនឹងអង្គការណាតូ (NATO) និងសហរដ្ឋអាម៉េរិក និងការប្រកួតប្រជែងដណ្តើមភូមិសាស្រ្តនយោបាយរបស់ពួកមហាអំណាច។
ជានាយករដ្ឋមន្រ្តីក្មេងជាងគេ ក្នុងចំណោមមេដឹកនាំ នៃប្រទេស១០ផ្សេងទៀតជាសមាជិកនៃសមាគម អាស៊ាន គឺ ហ៊ុន ម៉ាណែត បើទោះជាបានលើកឡើងថា «ការងារជានាយករដ្ឋមន្ត្រី គឺស្មើនឹងទម្ងន់យន្តហោះធំៗចំនួន១០សង្កត់លើខ្ញុំ» ក៏ដោយ ក៏លោកបានប្តេជ្ញាចិត្តរក្សាសមិទ្ធផលចាស់ និងបន្តធ្វើថ្មី ក្នុងន័យអភិរក្ស និងអភិវឌ្ឍ ដើម្បីជាតិ និងមាតុភូមិ។ សម្រាប់រាជរដ្ឋាភិបាលរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងសៀវភៅនេះ ខ្ញុំបាទបង្ហាញតែសកម្មភាព និងសមិទ្ធផលមួយចំនួនប៉ុណ្ណោះ នៅក្នុងរយៈពេល១០០ថ្ងៃដំបូង។

ទី៤៖ នាយករដ្ឋមន្រ្តី ប៉ុល ពត ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ រួមទាំងគូកន ក្នុងនោះមាន នួន ជា និង ខៀវ សំផន ផង ដែលធ្លាប់កាន់តំណែងជានាយករដ្ឋមន្រ្តីដែរ គឺល្បីអសោចខាងប្រល័យពូជសាសន៍ឯង អស់រាប់លាននាក់ តាមរយៈការសម្លាប់ ការធ្វើទារុណកម្ម ការបង្ខំឱ្យធ្វើការបាក់កម្លាំង ការបង្អត់អាហារ ការធ្លាក់ខ្លួនឈឺដោយគ្មានថ្នាំព្យាបាល នៅក្នុងការដឹកនាំចន្លោះពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ ប៉ុល ពត, នួន ជា និង ខៀវ សំផន មានអំណាច និងឥទ្ធិពល បន្តែពួកគេបានប្រើប្រាស់អំណាច និងឥទ្ធិពលដូចត្រីវង្វេងបឹង នៅក្នុងរដ្ឋាភិបាលរបស់ខ្លួន ដោយកាត់ផ្តាច់ទាំនាក់ទំនងការទូត ជាមួយបណ្តាប្រទេស នៅក្នុងពិភពលោក បង្កអរិភាពជាមួយប្រទេសជិតខាង ខណៈលុបបំបាត់សិក្សាធិការ និងសាសនា ដោយវាយកម្ទេចរូបព្រះពុទ្ធប្បដិមា ហើយយកទីអារាម និងសាលារៀនធ្វើជាគុក ជាកន្លែងធ្វើទារុណកម្មមនុស្ស និងជាកន្លែងចិញ្ចឹមសត្វជាដើម។ វប្បធម៌ ប្រពៃណី សេដ្ឋកិច្ច ការចាយលុយ ទីផ្សារ ត្រូវបានបិទ ហើយប្រែក្លាយទីក្រុងភ្នំពេញ និងទីប្រជុំជននានានៅទូទាំងប្រទេសជាទីរហោឋាន ដែលត្រូវបានពិភពលោកថ្កោលទោស ពីបទឧក្រិដ្ឋប្រឆាំងនឹងមនុស្សជាតិ។

មិត្តអ្នកអានជាទីស្រឡាញ់!
ខ្ញុំបាទសូមមិនបន្តធ្វើអត្ថាធិប្បាយច្រើនទេនៅទីនេះ ដើម្បីទុកឱកាសឱ្យមិត្តអ្នកអានបានចូលទៅក្នុងមាតិកានីមួយៗ នៅក្នុងសៀវភៅនេះ។ ពិតណាស់ ដ្បិតក្នុងសៀវភៅនេះ ខ្ញុំបាទបានរៀបរាប់មិនអស់សេចក្តីរបស់នាយករដ្ឋមន្រ្តីនីមួយៗក៏ដោយ ក៏ខ្ញុំបាទមានជំនឿថា វាអាចក្លាយ ជាឯកសារជំនួយស្មារតី និងជាកាលប្បវត្តិមួយផ្នែកនៃប្រវត្តិសាស្រ្តមនុស្សជាតិ ហើយក៏មានប្រយោជន៍ខ្លះសម្រាប់អនុជនដែរ។
សូមមិត្តអ្នកអានជួបប្រទះតែសេចក្តីសុខគ្រប់ប្រការ និងត្រូវរួមគ្នាគិត រួមគ្នាធ្វើ និងរួមគ្នាទទួលខុសត្រូវ ដើម្បីជាតិមាតុភូមិ នៃយើងទាំងអស់គ្នា ហើយត្រូវរួមគ្នាថែរក្សា «សន្តិភាព» ដែលជាកត្តាស្នូល ឈានទៅការអភិវឌ្ឍលើគ្រប់វិស័យ សម្រាប់សេចក្តីសុខ និងភាពថ្លៃថ្នូររបស់ប្រទេសជាតិ ហើយឈប់យកបរទេស និងមនោគមវិជ្ជារបស់ពួកគេ មកអាង ដើម្បិបំផ្លាញខ្មែរគ្នាឯងបន្តទៀត ប៉ុន្តែត្រូវប្រែក្លាយបរទេស ទៅជាដៃគូអភិវឌ្ឍន៍ ដើម្បីការរីកចម្រើននៃយើងទាំងអស់គ្នា។ សូមជនរួមជាតិ កុំភ្លេច «ចង្កឹះមួយ និងចង្កឹះមួយបាច់» ដែលគេប៉ងចង់កាច់!

សូមរីករាយអានដោយក្តីសោមនស្ស ហើយខ្ញុំសូមអធ្យាស្រ័យ ប្រសិនបើមានកំហុសឆ្គងដោយអចេតនាណាមួយ ទាំងប្រយោគ ឃ្លាឃ្លោង ពាក្យពេចន៍ និងអក្ខរាវិរុទ្ធ ដោយរួមទាំងរចនាទំព័រផងដែរ៕

លោកបណ្ឌិត ឆាយ សុផល អ្នកនិពន្ធសៀវភៅ និងសាស្រ្តាចារ្យព័ត៌មាន និងទំនាក់ទំនង ទូរសព្ទ៖ ០១៧ ៥៣៥ ៥៣៥ ឬអ៉ីម៉េល៖ [email protected] Facebook: Sophal Chhay Journalist

អត្ថបទដែលជាប់ទាក់ទង